ទើបតែដឹង សូម្បីតែការប្រើប្រាស់អំពូលភ្លើងច្រើនក៏អាចធ្ចើអោយខូចភ្នែកបានដែរ
Connect with us

គួរដឹង

ទើបតែដឹង សូម្បីតែការប្រើប្រាស់អំពូលភ្លើងច្រើនក៏អាចធ្ចើអោយខូចភ្នែកបានដែរ

ភ្នែក ជាសរីរាង្គមួយដែលសំខាន់បំផុតមិនអាចខ្វះបាន ព្រោះថាជាគឺជាចំណែកដ៏ចាំបាច់មួយនៅក្នុងការបំពេញការងារ និងសេចក្តីសុខរបស់មនុស្សគ្រប់គ្នា ប៉ុន្តែដោយសារតែភ្នែកមនុស្សជាសរីរាង្គធម្មជាតិ ដូច្នេះហើយវាត្រូវការការមើលថែទាំយ៉ាងម៉ត់ចត់បំផុត បើមិនអញ្ចឹងទេ វានឹងបាត់បង់ប្រសិទ្ធិភាពរបស់វាបន្តិចម្តងៗ។

ថ្វីត្បិតតែមនុស្សជាច្រើនបានប្រើប្រាស់អំពូលភ្លើងដើម្បីជួយបំប៉នដល់គំហើញ នៅពេលដែលខ្វះពន្លឺ ប៉ុន្តែពន្លឺសិប្បនិម្មិតដែលចេញពីអំពូលភ្លើងនោះ មិនមានជាពន្លឺល្អនោះទេសម្រាប់ភ្នែកយើង។

ពន្លឺមានច្រើនប្រភេទណាស់ ដោយនៅក្នុងនោះ នៅឯចុងម្ខាង ពន្លឺគឺមានឈ្មោះថាពន្លឺអ៊ីនហ្រ្វារេដ ដែលពន្លឺនេះគឺយើងមិនអាចមើលឃើញនៅផ្នែកទទេរបានទេ ប៉ុន្តែវាអាចមើលឃើញនៅក្នុងកាមេរ៉ា រឺចុងម្ខាងទៀត ពន្លឺមានឈ្មោះថាអ៊ុលត្រាវីយូឡេត ដែលវាអាចមើលឃើញដោយភ្នែកធម្មតា ដូចជាពន្លឺព្រះអាទិត្រជាដើម។

ពណ៌នៃពន្លឺនីមួយសុទ្ធតែអាចផ្តល់អត្ថប្រយោជន៍ រឺគុណវិបត្តិទៅដល់គំហើញ។ សម្រាប់អំពូលភ្លើងដែលយើងប្រើប្រាស់ ពណ៌របស់ពន្លឺនោះគឺក្នុងកម្រិតពណ៌ខៀវ រឺខៀវបែកស្វាយ។

នៅពេលដែលយើងប្រើប្រាស់អំពូលភ្លើងដើម្បីធ្វើការងារ រឺដើម្បីអានអ្វីមួយ ពន្លឺរបស់វាប្រហែលជាចូលមកក្នុងភ្នែករបស់យើងមិនគ្រប់គ្រាន់ល្អ ដូចពន្លឺធម្មជាតិពីព្រះអាទិត្យនោះឡើយ អញ្ចឹងហើយជួនកាលយើងព្យាយាមមើលវាកាន់តែខ្លាំង ដែលធ្វើអោយភ្នែកចាប់ផ្តើមមានសម្ពាធ ស្រវាំង ហើយឈានទៅដល់ការម្ញូបនៅពេលយូរៗទៅ។

លើសពីនេះទៅទៀត នៅពេលដែលយើងប្រើប្រាស់វាខណះដែលយើងគេង វានឹងធ្វើអោយប៉ះពាល់ដល់ដំណេករបស់យើង។ នៅពេលដែលខ្លួនយើងដំណើរការ ពន្លឺព្រះអាទិត្យគឺជាពន្លឺសំខាន់បំផុត ព្រោះវាអោយខ្លួនប្រាណរបស់យើងដឹងថាពេលណាគួរសម្រាក និងពេលណាគួរដែលភ្ញាក់។

ភាពងងឹតធ្វើអោយខ្លួនប្រាណរបស់យើងផលិតអរម៉ូនមេឡាតូនីន ដែលធ្វើអោយយើងគេង និងភ្ញាក់ជាប្រក្រតី។ ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់អំពូលភ្លើងដើម្បីបំភ្លឺពេលគេងជាដើម វានឹងធ្វើអោយខ្លួនប្រាណអ្នកមិនអាចគេងស្ងប់ល្អ។ ជាលទ្ធភាព មិនត្រឹមតែភ្នែករបស់អ្នកមិនបានធ្វើការសម្រាកតឹ្រមត្រូវនោះទេ ប៉ុន្តែវាក៏ធ្វើអោយសរីរាង្គទាំងមូលរបស់អ្នកដំណើរការខុសប្រក្រតីផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ ចង់អោយគំហើញភ្នែករបស់អ្នកកាន់តែប្រសើរឡើងមែនទេ? អាចសាកវិធីទាំង១០នេះបាន!

ចក្ខុវិញ្ញាណជាញាណដែលមានសារៈសំខាន់បំផុត។ នៅពេលដែលអ្នកបាត់បង់ញាណមួយនេះ អ្នកនឹងមិនអាចមើលឃើញពិភពលោកដ៏ស្រស់ស្អាតនេះទៀតបានទេ ឯការចុះខ្សោយគំហើញវិញក៏នាំមកនូវផលវិបាកជាច្រើនផងដែរ ដូចជាការមិនអាចរស់ដោយគ្មានវ៉ែនតាជាដើម។​ ដូច្នេះហើយ ការថែរក្សាភ្នែកគឺជារឿងចាំបាច់មួយ ដែលអ្នកមិនគួរមើលរំលង។ មនុស្សជាច្រើនក៏តែងតែចង់ដឹងពីវិធីដែលមានប្រសិទ្ធភាពដើម្បីធ្វើអោយភ្នែករបស់ពួកគេមើលឃើញច្បាស់ជាងមុន។​ អ្នកអាចសាកល្បងវិធីទាំង ១០​ ខាងក្រោមនេះបាន!

១. ជៀសវាងការដាក់កំហិតលើភ្នែករបស់អ្នកកំឡុងពេលថ្ងៃ។ បិទភ្នែករបស់អ្នក 2-3 នាទីម្ដង និងធ្វើដូចនេះរៀងរាល់ 2-3 ម៉ោង។

២. ផ្តល់ឱ្យភ្នែករបស់អ្នកនូវការហាត់ប្រាណខ្លះៗ ដោយធ្វើតាមរួបភាពខាងក្រោមជារៀងរាល់ថ្ងៃតាមលំដាប់ដែលបានបង្ហាញ។

៣. ប្រសិនបើអ្នកពាក់វ៉ែនតា ចូរកាត់បន្ថយពេលវេលាដែលអ្នកប្រើវា ប្រសិនបើអាច។ យកវាចេញឱ្យបានញឹកញាប់។

៤. ម៉ាស្សាភ្នែករបស់អ្នកដោយថ្នមៗនៅត្រង់ចំនុចទី 1 ដល់ទី 6 ដូចបង្ហាញក្នុងរូបភាពខាងក្រោម។ ប្រើម្រាមដៃកណ្តាលនិងដៃចង្អុលចុចលើភ្នែក។ អ្នកគួរមានអារម្មណ៍ថាមានសម្ពាធតិចតួចប៉ុន្ដែមិនមែនជាការឈឺចាប់នោះទេ នៅពេលអ្នកធ្វើសកម្មភាពទាំងនេះ។

៥. នៅពេលដែលអ្នកចេញក្រៅ សូមមើលទៅចម្ងាយឆ្ងាយ ជាជាងផ្តោតលើជើងរបស់អ្នកឬ​ របស់ដែលនៅចំពីមុខអ្នក។

៦. ផឹកទឹកការ៉ុតឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន (ជារៀងរាល់ថ្ងៃរឹតតែល្អ)។ បន្ថែមប្រេងអូលីវមួយឬពីរដំណក់ ដើម្បីធ្វើអោយការស្រូបយកសារធាតុល្អពីក្នុងទឹកការ៉ុតកាន់តែមានប្រសិទ្ធភាព។

៧.​ បើភ្នែករបស់អ្នករលាកនៅពេលល្ងាច អ្នកអាចប្រើទឹកបន្ទាលកន្ទុយក្រពើជំនួសថ្នាំភ្នែកធម្មតា។ ទោះជាយ៉ាងណាក៏ដោយ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិនមុននឹងប្រើវិធីព្យាបាលធម្មជាតិនេះ។

៨. នៅពេលភ្នែករបស់អ្នកអស់កំលាំង ចូរលាងសំអាតវាដោយទឹកក្តៅឧណ្ហៗ។

៩. ចៀសវាងការមើលអេក្រង់កុំព្យួទ័រ ទូរទស្សន៍ ឬ​ស្មាតហ្វូនយ៉ាងហោចណាស់ 2 ម៉ោងមុនពេលចូលគេង។

១០. សាកល្បងធ្វើលំហាត់ប្រាណឥណ្ឌា Trataka ដែលអាចជួយភ្នែកនិងចិត្តរបស់អ្នកឱ្យផ្តោតអារម្មណ៍។

មតិយោបល់

ពេញនិយម