អីយ៉ា!! អគារ​ Gold Tower ៤២ ជាន់ចាប់​ផ្តើម​សាងសង់​ឡើង​វិញហើយ​​!!
Connect with us

ថ្មីៗ

អីយ៉ា!! អគារ​ Gold Tower ៤២ ជាន់ចាប់​ផ្តើម​សាងសង់​ឡើង​វិញហើយ​​!!

​នៅ​ទី​បំផុត​ម្ចាស់ អគារ Gold Tower ៤២ជាន់ ដែល​ទុក​អគារ​ចោល​ខ្ទង់ ១០​ឆ្នាំ​​បាន​ផ្អាក​ការ​សាងសង់ក្រោយ​សង់​បាន ៣១ជាន់ ពេល​នេះ​បាន​​ប្រកាស​ចាប់ផ្តើមបន្តសាងសង់ឡើងវិញ ដោយចំណាយទឹកប្រាក់វិនិយោគ​បន្ថែម​ប្រមាណ ១៥០លានដុល្លារ លើ ១០០ លានដុល្លារ​​កន្លង​មក។

អគារ៤២ជាន់

ក្រុមហ៊ុនចិនចំនួន ២​ កឺ​ Hong Tao Decoration និងក្រុមហ៊ុន Waiman Construction & Engineering ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​ហ៊ុនកូរ៉េ YunWoo ​​ដែល​ជា​ម្ចាស់អគារ ៤២ជាន់ ដើម្បី​ឲ្យ​គម្រោង​អគារ​មាស ៤២ជាន់​នេះរួចសម្រេច​នៅ​ឆ្នាំ​ក្រោយ។

អគារ៤២ជាន់

កន្លង​មក​អគារ Gold Tower 42 បាន​ចំណាយ​ទុន​សាងសង់​អស់ ១០០ លាន​ដុល្លារ​ទៅ​ហើយ ហើយ​ពេល​នេះ​បន្ថែម​ទុន ១៥០ លាន​ដុល្លារ​ទៀត សរុប ២៥០ លាន​ដុល្លារ ហើយ​ក្រោយ​សាងសង់​រួច​ វា​នឹង​ក្លាយ​ទៅ​អគារមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ មាន​ចំណតយានយន្តក្រោមដី ៥ជាន់ មានផ្សារទំនើប អគារការិយាល័យ និងខុនដូ ប្រមាណ ៣៩៩យូនីត៕

អគារ៤២ជាន់

ផ្តល់សិទ្ធដោយ៖ អង្គរប៉ុស្ត៌

អត្ថបទល្អផ្សេងទៀត៖សារព្រួយបារម្ភរបស់បងប្រុសម្នាក់អំពីអគារ ៤២ជាន់កណ្ដាលក្រុងភ្នំពេញ ស្ដាប់ហើយព្រឺក្បាលតែម្ដង!

យោងតាមគណនី Facebook របស់បងប្រុសម្នាក់គឺ Samreth Phanarak គាត់បានលើកឡើងពីបញ្ហាដ៏គួរឱ្យយកចិត្តទុកដាក់មួយទាក់ទងនឹងសំណង់មិនទាន់រួចរាល់របស់អគារ Gold Tower 42 នៅម្ដុំពេទ្យចិនកណ្ដាលរាជធានីភ្នំពេញ។

ការរៀបរាប់នោះមានហេតុផលត្រឹមត្រូវហើយស្ដាប់ទៅក៏ស្រៀវណាស់ដែរសម្រាប់អ្នកដំណើរម្ដុំនោះ។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់គាត់៖

“រាល់ពេលដែលខ្ញុំជិះកាត់ស្តុបពេទ្យចិន ខ្ញុំតែងតែងើយមើលអគារខ្មោច Gold Tower 42 ដែលត្រូវបានគេបោះបង់ចោលរាប់ខែឆ្នាំហើយ។ អ្វីដែលខ្ញុំងើយមើល មិនមែនខ្ញុំសោកស្ដាយដែលគេយកអគារតម្លៃរាប់លានដុល្លារមកបោះបង់ចោលទេ”

“គឺខ្ញុំសម្លឹងមើលរន្ទារដែកដែលគេចាប់ជាប់ជញ្ជាំងអគារដែលនៅជាន់ខ្ពស់ជាងគេ ហើយគិតថា បើប៊ូឡុង (ខ្ចៅ) វាច្រែះ ពុកផុយ ហើយរបូតធ្លាក់មកលើអ្នកដំណើរដែលឈប់ស្តុបនឹង តើអ្នកណាទទួលខុសត្រូវ។ តើអាជ្ញាធរសាលារាជធានី គាត់មិនចាប់អារម្មណ៍ ឬគាត់គិតថាមិនមែនធ្លាក់លើសាច់ឈាមគាត់?”

“គួរការពារប្រសើរជាងព្យាបាល ប្រយ័ត្នដូចករណីដែករន្ទារអគារអូឡាំព៉្យាធ្លាក់ស្លាប់ស្រ្តីម្នាក់ដែលកូនឌុបដោយម៉ូតូកន្លងទៅ។ នេះគ្រាន់តែជាការមើលឃើញរបស់ខ្ញុំទេ ។ ខ្ញុំពិតជាមើលទៅស្រៀវមែនទែន ខ្ពស់ណាស់ព្រះអើយ បើដាច់ឬរបូតធ្លាក់មក គ្មានវាចារនឹងថ្លែងទេ។”

“សូមមើលរូបទៅ បើមិនជឿ ។ ហើយបើចង់ដឹងច្បាស់ជិះម៉ូតូទៅឈប់ស្តុបនឹងលេងតិចទៅ។ បំណងល្អពីខ្ញុំ ដែលមើលឃើញម៉េច ថាចឹង។”

ហេតុនេះសង្ឃឹមថាអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងពិនិត្យមើលបញ្ហានេះ ព្រោះបញ្ហាស្រដៀងនេះធ្លាប់បានកើតឡើងរួចហើយ៕

មតិយោបល់

ពេញនិយម