មានការភ្ញាក់ផ្អើល៖ អគ្គិសនី​ខេត្ត​ព្រះសីហនុ ប្រើ​ពាក្យ «សមុទ្រ​ចិន» នៅ​ឆ្នេរ​កំពង់​សោម មូលហេតុ​អ្វី?!!
Connect with us

ថ្មីៗ

មានការភ្ញាក់ផ្អើល៖ អគ្គិសនី​ខេត្ត​ព្រះសីហនុ ប្រើ​ពាក្យ «សមុទ្រ​ចិន» នៅ​ឆ្នេរ​កំពង់​សោម មូលហេតុ​អ្វី?

ក្នុង​លិខិត​មួយ​ច្បាប់ ដែល​អគ្គិសនី​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​ដើម្បី​ជូនដំណឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​ក្នុង​លិខិត​បាន​ប្រើពាក្យ «សមុទ្រ​ចិន» នៅ​ក្នុង​តំបន់​ឆ្នេរ​នៃ​ខេត្ត​ព្រះសីហនុ។

លិខិតអគិសនីខេត្តព្រះសីហនុ

ក្នុង​ចំណោម​ជន​បរទេស​ទាំង​អស់​​ចំនួន ៦ ៣៨៥ នាក់នៅ​ខេត្ត​ព្រះសីហនុ ជនជាតិ​ចិន​បាន​វ៉ា​ដាច់​គេ ពោល​គឺ​ច្រើន​ដល់​ទៅចំនួន ៤ ៤៩៨ នាក់​ទៅ​ហើយ។

ហាងចិនខេត្តព្រះសីហនុ

របាយ​ការ​ណ៍​ដដែល​ បន្ថែម​ទៀត​ថា ក្រៅពី​ជនជាតិ​ចិន​ដែល​មាន​ចំនួន​ច្រើន​ដាច់​គេ​នៅ​ខេត្ត​ព្រះសីហនុ​នោះ ជនជាតិ​ដទៃ​ទៀត​ដូចជា ឥណ្ឌូនេស៊ី ៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ ថៃ ៧២នាក់ រុស្ស៊ី ៧០នាក់ វៀតណាម ៦៧នាក់ បារាំង ៥៦នាក់ ឥណ្ឌា ៥២នាក់ ជនជាតិអង់គ្លេស ៥១នាក់ និងជនជាតិផ្សេងៗទៀត ៣៦១នាក់ ដែល​ពួកគេ​ជា​អ្នក​ទេសចរ អ្នក​វិនិយោគ អ្នក​បម្រើការ​កាស៊ីណូ កម្មករសំណង់ និង​ផ្សេងៗ​ទៀត។

ហាងចិន

កាស៊ីណូចិន

ហាងចិន

ផ្តល់សិទ្ធដោយ៖ អង្គរប៉ុស្ត៌

អត្ថបទល្អផ្សេងទៀត៖ភើបណាស់!​ខេត្តព្រះសីហនុ នឹងមានព្រលានយន្តហោះអន្តរជាតិធំជាងគេបំផុតនៅកម្ពុជានៅពេលខាងមុខ!

ខេត្តព្រះសីហនុដែលជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ខ្លាំងមួយនៅកម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិធំជាងគេបំផុតក្នុងប្រទេស ដែលមានទំហំធំជាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិសៀមរាបទៅទៀត។ នោះគឺព្រលានយន្តហោះអន្តរជាតិ កងកេង។

នេះបើតាមការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។

លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ក្នុងចន្លោះ ១០ ទៅ ១៥ឆ្នាំខាងមុខ អាកាសយានដ្ឋានអន្តរជាតិកងកេង នឹងរីកធំជាងគេនៅកម្ពុជាព្រោះវាស្ថិតក្នុងខេត្តព្រះសីហនុ ដ៏មានសក្តានុពលក្នុងវិស័យទេសចរណ៍។


កត្តាដែលនាំឲ្យខេត្តព្រះសីហនុមានសក្តានុពលសេដ្ឋកិច្ចខ្លាំងជាងគេ គឺដោយសារតែការរីកលូតលាស់មិនឈប់ឈរនៃវិស័យទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាដឹកជញ្ជូន និងការនាំចេញនាំចូលកាន់តែច្រើន។

កាន់តែពិសេស តំបន់ព្រះសីហនុ នឹងជាតំបន់អភិវឌ្ឍន៍លឿនជាងគេ ដោយសារមានរោងចក្រជាច្រើនដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេស និងមានកំពង់ផែខ្នាតអន្តរជាតិផងដែរ។

ខេត្តព្រះសីហនុ ក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយមធ្យោបាយធ្វើដំណើរកាន់តែងាយស្រួល ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវអាកាសក្រោយការកសាងអាកាសយានដ្ឋានអន្ដរជាតិកងកេង៕

មតិយោបល់

ពេញនិយម