ហេតុអ្វីបានជាអ្នកគួរតែធ្វើជាប្រធានថ្នាក់នៅពេលរៀនក្នុងសាលា?
Connect with us

គួរដឹង

ហេតុអ្វីបានជាអ្នកគួរតែធ្វើជាប្រធានថ្នាក់នៅពេលរៀនក្នុងសាលា?

សម្រាប់មនុស្សមួយចំនួន តួនាទីប្រធានគឺហាក់ដូចជាសម្ពាធដ៏ធំមួយអញ្ចឹង ដូច្នេះហើយនៅពេលលឺថាគ្រូត្រូវរើសប្រធានថ្នាក់ម្តងៗ ពួកគេសុំដកខ្លួនជាមុនបាត់ទៅហើយ។ ប៉ុន្តែតើអ្នកដឹងទេថា ប្រសិនជាអ្នកកំពុងតែនៅរៀន តួនាទីជាប្រធានថ្នាក់នេះ គឺជាតួនាទីដែលល្អខ្លាំងណាស់ ហើយអ្នកគួរតែក្តោបក្តាប់វាអោយបាន។

ខាងក្រោមនេះគឺជាហេតុផលទាំង៥ធំៗដែលអ្នកគួរតែធ្វើជាប្រធានថ្នាក់៖

១. រៀនធ្វើការងារ

ថ្វីត្បិតតែសិស្សរូបគ្រប់សុទ្ធតែអាចរៀនធ្វើការងារនាពេលដែលខ្លួននៅរៀន ពួកគេនឹងអាចរៀនបានច្រើនជាងមុនប្រសិនជាគេមានតួនាទីជាប្រធានថ្នាក់ ព្រោះថាពួកគេគឺមានការងារច្រើនជាងលើសធម្មតាទៀតផង។ ដូច្នេះពួកគេអាចរៀនសូត្របានច្រើន ដោយក្នុងនោះមានតាំងពីការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រូលោកគ្រូ និងមិត្តរួមថ្នាក់ជាដើម។

២. បណ្តុះភាពជាអ្នកដឹកនាំ

ប្រធានថ្នាក់ គឺមានន័យមួយទៀតថាជាអ្នកដឹកនាំថ្នាក់រៀន និងសិស្សទាំងអស់ ដូច្នេះនៅពេលដែលអ្នកធ្វើជាប្រធានថ្នាក់ អ្នកអាចបណ្តុះភាពជាអ្នកដឹកនាំបានតាំងពីនៅរៀន។ នៅពេលដែលអ្នកចេញបំពេញការងារ អ្នកនឹងចេះរៀបចំ ដឹកនាំ និងមានសណ្តាប់ធ្នាប់ល្អនៅក្នុងការងារ។

៣. រៀនចេះទទួលខុសត្រូវ

ដោយសារតែអ្នកជាមនុស្សម្នាក់ដែលត្រូវតំនាងអោយថ្នាក់ទាំងមូល ដូច្នេះតួនាទីនេះនឹងបង្រៀនអ្នកអោយចេះទទួលខុសត្រូវ។ វាជារឿងដ៏ចាំបាច់បំផុតនៅពេលដែលអ្នកចេញធ្វើការ ព្រោះថាបុគ្គលិកដែលមានការទទួលខុសត្រូវខ្ពស់ តែងតែទទួលបានការជោគជ័យ និងការស្រលាញ់ពីសំណាក់មេដឹកនាំ។

៤. មានបណ្តាញទំនាក់ទំនងល្អនៅថ្ងៃក្រោយ

ក្នុងមួយឆ្នាំទៅមួយឆ្នាំ គ្រូនីមួយៗមានសិស្សរាប់រយនាក់ ដូច្នេះហើយប្រសិនជាអ្នកធ្វើជាប្រធានថ្នាក់ អ្នកនឹងអាចទទួលបានការចាប់អារម្មណ៍ និងស្គាល់ច្រើនជាងសិស្សធម្មតា។ ដូច្នេះហើយនៅថ្ងៃក្រោយ អ្នកអាចយកគ្រូអ្នកជាបណ្តាញទំនាក់ទំនងមួយដ៏មានឥទ្ធិពល ដោយពួកគាត់អាចជួយអ្នកច្រើនជាងអ្វីដែលអ្នករំពឹងទុក។

៥. ទទួលបានការជឿទុកចិត្ត

ចំនុចចុងក្រោយនោះគឺអ្នកអាចទទួលបានសេចក្តីទុកចិត្តពីគ្រូ និងមិត្តរួមថ្នាក់របស់អ្នកបាន នៅពេលដែលអ្នកធ្វើជាប្រធានថ្នាក់៕

អត្ថបទល្អផ្សេងទៀត៖ តើបរាជ័យក្នុងសាលាពិតជាមានន័យថាបរាជ័យក្នុងជីវិតមែនឬ???

វីដេអូដ៏គួរឱ្យចាប់អារម្មណ៍មួយបានបង្ហាញពីបុរសម្នាក់កំពុងអានសំបុត្រមួយច្បាប់ដែលសរសេរដោយនាយកសាលាមួយរូបនៅប្រទេសសិង្ហបុរី។ ឃ្លោងឃ្លានៃសំបុត្របង្កប់អត្ថន័យយ៉ាងជ្រៅនិងហាក់ដូចជាសម្លេងជួងគងរំពងដាស់អារម្មណ៍សិស្សានុសិស្ស  លោកគ្រូ អ្នកគ្រូ ជាពិសេសមាតាបិតាគ្រប់រូបនៅជុំវិញពិភពលោក ឱ្យផ្លាស់ប្ដូរគំនិតចំពោះពិន្ទុនៅសាលា។

យើងសូមធ្វើការបកប្រែអត្ថន័យសំបុត្រតាមលទ្ធភាពដូចតទៅ៖

“នៅពេលកូនៗរបស់អ្នកចាប់ផ្ដើមប្រឡង អ្នកនឹងមានអារម្មណ៍តានតឹងនិងចង់ឱ្យពួកគេទទួលបានលទ្ធផលល្អ។ តែសូមចងចាំថា ក្នុងចំណោមសិស្សដែលកំពុងអង្គុយប្រឡងទាំងនោះ មានអ្នកខ្លះជាអនាគតសិល្បករដែលមិនយល់អ្វីទៅដែលហៅថាគណិតវិទ្យាច្បាស់នោះទេ។ មានអ្នកខ្លះជាអនាគត សហគ្រិនដែលមិនដែលខ្វល់ខ្វាយពីមេរៀនប្រវត្តិវិទ្យាឡើយ។

មានអ្នកខ្លះជាអនាគតតន្រ្ដីករ ហើយពិន្ទុគីមីវិទ្យានឹងគ្មានប្រយោជន៍អ្វីសម្រាប់គេទេ។ មានអ្នកខ្លះមាននិស្ស័យជាអ្នកកីឡា ហើយដែលកម្លាំងនៃរូបរាងកាយរបស់គេ សំខាន់ជាងចំណេះទាក់ទងនឹងរូបវិទ្យា។ ហេតុនេះបើសិនកូនរបស់អ្នកទទួលបានពិន្ទុខ្ពស់គ្រប់មុខ នោះជារឿងល្អមួយ។ តែបើសិនគេទទួលបានពិន្ទុទាប ឬធ្លាក់មុខវិជ្ជាណាមួយនោះ សូមកុំគិតថាពួកគេគ្មានតម្លៃ និងបោះបង់ការទុកចិត្តលើពួកគេអី ព្រោះពួកគេនឹងភាពលេចធ្លោលើជំនាញនិងទេពកោសល្យរបស់ខ្លួននៅថ្ងៃអនាគត។ [..]”

អត្ថន័យនៃសំបុត្រនេះពិតជាសមហេតុផល។ តើអ្នកនឹងវាយតម្លៃថាអ្នកបានពិន្ទុទាបជាមនុស្សអន់យ៉ាងម៉េចកើត បើអ្នកយកគេទៅប្រកួតលើសង្វៀនដែលមិនមែនជាធម្មជាតិឬចំណង់ចំណូលចិត្តរបស់គេផង? យ៉ាងណាក៏ដោយយើងអាចសន្មតថា សំបុត្រនោះប្រហែលសម្ដៅទៅលើសិស្សនៅវិទ្យាល័យដែលជាទូទៅពួកគេមិនអាចជ្រើសរើសមុខវិជ្ជារៀនតាមជំនាញនិងចំណង់បានឡើយពោលគឺត្រូវសិក្សារាល់មុខវិជ្ជាទូទៅដែលកំណត់ដោយសាលា។ ម្យ៉ាងអត្ថន័យសំបុត្រគឺដើម្បីតែលើកទឹកចិត្តដល់អ្នកដែលមានជំនាញផ្សេងក្រៅពីការសិក្សា បើលោកអ្នកជាអ្នកដែលចូលចិត្តការសិក្សាស្រាប់សូមបន្តការប្រឹងប្រែងរបស់អ្នក។

សូមទស្សនាវីដេអូខាងក្រោម៖

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK