មានបង្គន់របៀបនេះ តើអ្នកដឹងពីវិធីប្រើរបស់វារឺអត់?
Connect with us

គួរដឹង

មានបង្គន់របៀបនេះ តើអ្នកដឹងពីវិធីប្រើរបស់វារឺអត់?

សម័យបច្ចេកវិទ្យា ដែលអ្វីៗត្រូវបានគេធ្វើទំនើបនីយកម្មហើយនោះ សម្ភារះប្រើប្រាស់ប្រចាំថ្ងៃសុទ្ធតែទាមទារអោយមានការយល់ដឹងអោយច្បាស់ពីតួនាទី និងរបៀបប្រើប្រាស់វា។ តួយ៉ាងដូចជាប្រដាប់ចុចទឹក ដែលនៅលើបង្គន់ប្រភេទថ្មីនេះអញ្ចឹង វាមានគន្លឹះសម្រាប់ចុចទឹកពីរផ្សេងគ្នា ពោលគឺធំមួយ និងតូចមួយ។

តើវាមានតួនាទីខុសគ្នាយ៉ាងដូចម្តេច? ហេតុអ្វីបានជាអ្នកត្រូវដឹងពីរបៀបប្រើរបស់វា?

ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅមុខ បង្គន់សម្រាប់បត់ជើងនេះត្រូវបានគេធ្វើវាជាប្រភេទថ្មី ដោយអោយវាមានកន្លែងពីរចុចទឹកផ្សេងគ្នា ក្នុងគោលបំនងដើម្បីសន្សំសម្ចៃការចំនាយទៅលើការប្រើប្រាស់ទឹក។

ខុសពីបង្គន់ពីមុនដែលមានកន្លែងចុចទឹកតែមួយ បង្គន់សេរីថ្មីនេះបង្កើតកន្លែងចុចពីរ ដើម្បីគោលដៅផ្សេងៗគ្នានៅពេលដែលអ្នកប្រើប្រាស់វា។ ប៊ូតុងតូច គឺត្រូវបានគេដាក់មកសម្រាប់អោយកាច់ទឹកនៅពេលដែលអ្នកបន្ទោរបង់ជាប្រភេទទឹក ដូចជានោមជាដើម។ ប៊ូតុងតូចនេះធ្វើអោយទឹកចេញមកមិនសូវច្រើន ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់អោយកាកសំនល់ប្រភេទទឹកហូរទៅអស់។

ចំនែកឯប៊ូតុងប្រភេទធំ គឺសម្រាប់កាច់កាកសំនល់ប្រភេទរឹង រឺដែលមានកាកផ្សេងៗ ដូចជាលាមកជាដើម។ ប៊ូតុងធំនេះនឹងធ្វើអោយទឹកហួរចេញច្រើន និងខ្លាំង ដើម្បីអោយពួកវាអាចចម្រះកាកសំនល់ចេញទៅអស់។

ដូច្នេះនៅពេលដែលអ្នកប្រើប្រាស់បង្គន់ប្រភេទនេះលើកក្រោយ អ្នកគួរតែប្រើប្រាស់វាអោយបានត្រឹមត្រូវ ព្រោះវាមិនត្រឹមតែអាចជួយសន្សំសម្ចៃទឹកដែលអ្នកប្រើប្រាស់នោះទេ វាក៏អាចជួយផែនដីមិនអោយបាតុបង់ធនធានចោលច្រើនអត់ប្រយោជន៍ដែរ៕

អត្ថបទល្អផ្សេងទៀត៖ គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរពិីការចុចទឹកបង្គន់ភ្លាមៗរាល់ពេលបត់ជើងរួច

ប្រាកដណាស់ដែលរាល់ពេលបន្ទោរបង់ហើយ ជាពិសេសបត់ជើងតូចហើយ អ្នកគួរចុចទឹកដើម្បីកុំឲ្យមានក្លិនអាក្រក់នៅក្នុងបង្គន់។ ប៉ុន្តែប្រសិនបើអ្នកធ្វើការចុចទឹករាល់ពេលដែលបត់ជើងហើយមែននោះ អ្នកអាចកំពុងតែបំផ្លាញទឹកចោលដោយឥតប្រយោជន៏ និងកំពុងធ្វើឲ្យមានបញ្ហាដោយមិនដឹងខ្លួនហើយ។ 

ផ្ទុយទៅវិញ អ្នកមិនគួរចុចទឹកជារៀងរាល់ពេលនោះទេ ដោយសាររាល់ពេលដែលអ្នកចុចទឹក កម្លាំងទឹកបុកចុះក្រោមអាចធ្វើឲ្យមេរោគជាច្រើនក្នុងចានបង្គន់ ខ្ទាតចេញទៅពាសពេញបរិវេណបន្ទប់ទឹករបស់អ្នក។

ដើម្បីចៀសវាងនូវបញ្ហាផ្សេងៗដែលអាចបង្កឡើងដោយមេរោគទាំងនេះ  អ្នកគួរទាញចានបង្គន់បិទផងដែរ រាល់ពេលចុចទឹក ដើម្បីកុំឲ្យមានមេរោគចេញមកប៉ះពាល់ដល់សុខភាពរបស់អ្នក។

ក្រៅពីនេះទៀត អ្នកគួរតែយកច្រាសដុះធ្មេញ ឬសម្ភារៈសម្អាងផ្សេងៗ ចេញពីក្នុងបន្ទប់ទឹក ដើម្បីកុំឲ្យមានការប៉ះពាល់ផ្សេងៗពីសំណាក់មេរោគកង្វក់ទាំងនោះ៕

មតិយោបល់

ពេញនិយម