កំពុងតែស្រ្តេសជាមួយនឹងការងារមែនទេ? អនុវត្តគន្លឹះទាំង៦នេះទៅដើម្បីសម្រួលបញ្ហា!
Connect with us

បែបផែនជីវិត

កំពុងតែស្រ្តេសជាមួយនឹងការងារមែនទេ? អនុវត្តគន្លឹះទាំង៦នេះទៅដើម្បីសម្រួលបញ្ហា!

ក្នុងចំនោមហេតុផលជាច្រើននៃធ្វើអោយមនុស្សមានជម្ងឺ រឺបញ្ហាស្ត្រេស ការងារគឺជាកត្តាធំមួយដែលតែងតែដាក់សម្ពាធអោយមនុស្សជាច្រើន។ ប្រសិនជាអ្នកកំពុងតែមានបញ្ហាស្ត្រេសដោយសារតែការងារដែលអ្នកកំពុងតែធ្វើ កុំបារម្ភអី! អានចំនុចទាំង៦ខាងក្រោមនេះនឹងអាចជួយដោះស្រាយបញ្ហាអ្នកបាន។ គន្លឹះទាំង៦នេះមានដូចជា៖

១. កម្រិតអាទិភាពនៃការងារនីមួយៗ

ប្រសិនជាអ្នកមានបញ្ហាស្ត្រេសដោយសារតែការងារច្រើននោះ អ្នកអាចដោះស្រាយបញ្ហាទាំងនោះបានដោយសារការកម្រិតអាទិភាពនៃការងារដែលអ្នកមានទាំងអស់។ ថ្វីត្បិតតែអ្នកប្រហែលជាអាចមានការងារច្រើនដែលត្រូវបំពេញ ប៉ុន្តែអ្នកអាចកាត់បន្ថយសម្ពាធបានខ្លះៗ ដោយការសម្រេចការងារពីមួយជំហានទៅមួយជំហាន អាស្រ័យលើការងារសំខាន់ខ្លាំងបំផុត និងមិនសូវសំខាន់បំផុត។

២. ប្រាប់ពីបញ្ហាទៅកាន់អ្នកដទៃ

ការលាក់បាំងរឿងទុកក្នុងចិត្តជួនកាលអាចជារឿងពិបាកបំផុតសម្រាប់មនុស្សម្នាក់ ប៉ុន្តែអ្នកអាចដោះស្រាយបញ្ហានេះបានដោយការស្វែងរកជំនួយពីអ្នកនៅជុំវិញខ្លួន។ ការស្វែងរកជំនួយនោះមានន័យថា អ្នកគួរតែនិយាយបញ្ហារបស់អ្នកទៅកាន់មនុស្សដែលអ្នកទុកចិត្តមួយ ដើម្បីអោយគេជួយផ្តល់យោបល់អោយអ្នក។

៣. ស្វែងរករិះគល់នៃបញ្ហា

ករណីស្ត្រេសនីមួយៗសុទ្ធតែមានបញ្ហារិះគល់ខាងដើមរបស់វារាងៗខ្លួន អញ្ចឹងហើយដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរស្វែងយល់ថាតើអ្វីទៅគឺជាហេតុផលធំបំផុតដែលនៅពីក្រោយការស្ត្រេសរបស់អ្នក រួចហើយសឹមរកវិធីដោះស្រាយវា។

៤. ដឹងពីតួនាទីរបស់ខ្លួន

មានមនុស្សមួយចំនួនមានបញ្ហាស្ត្រេសដោយសារតែពួកគេមានការងារច្រើនពេក ដោយក្នុងនោះមានការងារមិនមានជាការងាររបស់គេ ដែលគេត្រូវបារម្ភនោះឡើយ។ ដូច្នេះនៅក្នុងរឿងការងារ អ្នកគួរតែដឹងពីតួនាទីរបស់ខ្លួន ថាតើខ្លួនគួរធ្វើអ្វី និងមិនគួរធ្វើអ្វី។

៥. សុំច្បាប់សម្រាក

ប្រសិនជាអ្នកមិនអាចដោះស្រាយបញ្ហាស្ត្រេសនេះសោះ បន្ទាប់ពីសាកគ្រប់គន្លឹះខាងលើហើយនោះ អ្នកគួរតែសាកល្បងសុំច្បាប់សម្រាកមួយរយះសិន ដើម្បីលំហែកាយ និងស្តារកម្លាំងចិត្តរបស់អ្នកឡើងវិញ។

៦. ផ្លាស់ប្តូរការងារ

ប្រសិនជាអ្នកធ្វើគ្រប់យ៉ាងអស់ហើយនៅតែមិនអាចជួយអ្នកបានទៀត ប្រហែលជាប្រភពនៃការស្ត្រេសនោះគឺមកពីការងាររបស់អ្នកតែម្តង។ ជួនកាលវាអាចមកពីអ្នកមិនចូលចិត្តការងាររបស់ខ្លួន រឺការងារនោះមិនបានតបស្នងគ្រប់គ្រាន់នឹងតម្រូវការប្រចាំថ្ងៃរបស់អ្នក អ្នកអាចពិចារណាឈប់ពីការងារនោះ ហើយផ្លាសប្តូរទៅរកការងារណាដែលអ្នកពេញចិត្តជាង៕

អត្ថបទល្អផ្សេងទៀត៖គន្លឹះទាំង៨ចំនុចជួយអោយអ្នកបង្កើនភាពអត់ធ្មត់ និងកាត់បន្ថយស្រ្តេស

ពេលដែលអ្នកធ្វើអ្វីមួយដោយភាពប្រញ៉ាប់ប្រញ៉ាល់វានឹង​ធ្វើ​អោយអ្នកខ្សត់​ខ្សោយ​កំលាំ​ង​ជា​ខ្លាំង ​។ ព្យាយាមធ្វើអ្វីដែលហួសពីការគ្រប់គ្រងរបស់អ្នក នឹង​ធ្វើ​អោយ​អ្នក​មាន​អារម្ម​ណ៍តប់​ប្រមល់ ។ ប្រសិនបើអ្នកចង់កាត់បន្ថយស្រ្តេស ហើយក្លាយជាមនុស្សដែលមានភាពស្ងប់ស្ងាត់ និងមានភាពអត់ធ្មត់ខ្ពស់ អ្នកគួរតែអនុវត្តនៅគន្លិះទាំង៨ខាងក្រោមនេះ៖

បង្កើនភាពអត់ធ្មត់ និងកាត់បន្ថយស្ត្រេស

១. អោយវាទៅចុះ

ការស្ត្រេស និង​គិតខ្វល់ខ្វាយចំពោះស្ថានការណ៍ដែលអ្នកកំពុងតែជួបប្រទះ មិនបាន​ជួយ​អ្វី​អោយ​ប្រសើរ​ឡើងឡើយ ព្រោះថាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះរួចទៅហើយ អញ្ចឹងហើយក៏ព្រលែងដៃទៅចុះ កុំទៅគិតខ្វល់ខ្វាយពីវាអី។

២. ដកដង្ហើម

  • ដកដង្ហើមចេញ និងចូលអោយវែងៗអោយបាន៥ដង​
  • ស្រម៉ៃថាក្តីកង្វល់របស់អ្នក នឹងរលាយ​ទៅ​បាត់ជាមួយនិងការដកដង្ហើមចេញ​របស់​អ្នក​នីមួយៗ
  • ញញឹម ទោះញញឹមមិនចេញក៏ដោយ ។ វាពិបាកដែលអ្នកបង្ហាញមុខក្រញ៉ូវ មួរម៉ៅ​ជាមួយ​និងបញ្ហាទាំងឡាយនៅលើផ្ទៃមុខរបស់អ្នកគ្រប់ពេល អញ្ចឹង​ហើយ​គួរញញឹម​អោយបានច្រើន។

បង្កើនភាពអត់ធ្មត់ និងកាត់បន្ថយស្ត្រេស

ធ្វើតាមវិធីទាំងនេះអោយបានញឹកញាប់រៀងរាល់២ឬ៣ម៉ោងម្តង មិនថា​នៅផ្ទះឬនៅ​កន្លែង​ធ្វើ​ការឡើយ។

៣. កម្តៅសាច់ដុំ

កម្តៅសាច់ដុំ បន្ទាប់ពីការដកដង្ហើមរួចមក ពិនិត្យមើលរាងកាយអ្នក​ តើ​មាន​អារម្មថាតឹងណែន​កន្លែងណាទេ? មានស្ពឹកថ្គាម ឈឺខ្នង ឫមិនស្រួលកន្លែងណាទេ? ម៉ាស្សា ឫប៉ះថ្នមៗចំ​កន្លែង​ណា​ដែលអ្នកមានអារម្មណ៍ថាចុក ណែន ដើម្បីកាត់បន្ថយភាពតានតឹង ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​វិញ។ វាក៏អាចធ្វើឲ្យអ្នកនឹកឃើញដល់ទីកន្លែងណាដែលធ្វើឲ្យអ្នកមានអារម្មណ៍ធូស្រាលដូចជា ឆ្នេរ​សមុទ្រ កន្លែងត្រាំទឹកក្តៅ ផ្លូវធម្មជាតិ ។

៤. ញាំយឺតៗ

បន្ថយល្បឿនក្នុងការបរិភោគអាហារប្រសិនបើអ្នកចង់រៀនធ្វើជាមនុស្សដែលមានចិត្តអំណត់ និង​ចង់បញ្ចុះទំងន់។ ការដែលបរិភោគលឿនៗ គឺ​ធ្វើ​អោយ​អ្នក​ញាំ​ច្រើន​ជាង​តំរូវការ​ដែល​ត្រូវញាំហើយអាចធ្វើអោយអ្នកឈឺពោះបានទៀតផង។ធ្វើខ្លួនជាអ្នកញាំដ៏ល្អម្នាក់ដែលយកចិត្ត​​ទុកដាក់លើរសជាតិ និងក្លឹនឈ្ងុយរបស់អាហារ។​ទំពារអាហារយឺតៗក៏និងជួយកាត់បន្ថយអាការៈឃ្លានរបស់អ្នកបន្ទាប់ពីធ្វើកិច្ចការអ្វីមួយផងដែរ។

៥. រីករាយជាមួយនឹងដំណើរឆ្ពោះទៅកាន់គោលដៅរបស់យើង

ការផ្តោតទៅលើលទ្ធផលចុងក្រោយនិងធ្វើអោយអ្នកឆាប់អស់កំលាំងជាខ្លាំង។ ការចាប់យកគោលដៅដែលធំសម្បើមពេក វាទាមទារពេលវេលា និងភាពអំណត់ច្រើន។ ចែកគោលដៅដ៏ធំមួយនេះ ទៅជាគោលដៅតូចៗ ដូចេ្នះអ្នកនឹងមានពេលសម្រាប់អបអរសាទររាល់ការសម្រេចគោលដៅច្រើនផ្សេងទៀត។ ផ្តល់ឲ្យខ្លួនយើងនូវភាពវិជ្ជមាន ហើយលើកទឹកចិត្តខ្លួនឯងឲ្យច្រើន និងស្វែងរកភាពសប្បាយ និងថ្មីៗក្នុងការឆ្ពោះទៅកាន់គោលដៅរបស់យើង។

៦. សម្លឹងមើលឲ្យឆ្ងាយ

នៅពេលដែលអ្នកឃើញថាខ្លួនឯងមានភាពតប់ប្របម៉ល់ខ្លាំង ត្រូវដកដង្ហើមអោយបានវែង ហើយសួរខ្លួនឯងថា៖

តើវាមានបញ្ហាចំពោះខ្ញុំឬទេ ?

  • សប្តាហ៍ក្រោយ?
  • ខែក្រោយ?
  • ឆ្នាំក្រោយ?
  • ១០ឆ្នាំក្រោយ?

កំនត់ចំនាំ៖ ទេ វានិងគ្មានបញ្ហាអ្វីនោះឡើយ។ខ្ញុំហ៊ាននិយាយថារឿងដែលធ្វើអោយអ្នកមានភាពខ្វល់ខ្វាយនិងមិនធ្វើអោយអ្នកមានបញ្ហានៅ សប្តាហ៍ក្រោយ ឬសូម្បីតែថ្ងៃស្អែក។ឈប់ព្រួយបារម្ភទៅលើរឿងដែលអ្នកមិនអាចគ្រប់គ្រងបានទៅពីព្រោះអ្នកមានតែធ្វើបាបខ្លួនឯងតែប៉ុណ្ណោះ។

៧. ឈប់ទាមទារភាពឥតខ្ចោះពីខ្លួនអ្នក

អ្នកមិនល្អឥតខ្ចោះនោះទេ ហើយនេះក៏មិនមែនជាបញ្ហាអ្វីឡើយ។ ការ​ព្យាយា​មធ្វើខ្លួនអោយល្អឥតខ្ចោះ គឺបានត្រឹមតែធ្វើអោយខ្លួនឯងឈឺក្បាល ខ្វល់ខ្វាយតែប៉ុណ្ណោះ ពីព្រោះថាភាពល្អឥតខ្ចោះគឺវាគ្មានទេនៅលើលោកនេះ ។

៨. អនុវត្តភាពអំណត់ជារៀងរាល់ថ្ងៃ

ទាំងនេះគឺជាគន្លិះមួយចំនួនដែលអ្នកគួរអនុវត្តភាពអត់ធ្មត់របស់ជារៀងរាល់ថ្ងៃដើម្បីជួយអោយអ្នកមានភាពស្ងប់ស្ងាត់ មិនឆេវឆាវបានៈ

  • នៅពេលដែលអ្នកទិញឥវ៉ាន់ អ្នកអាចចូលរង់ចាំក្នុងជួរដែលវែងបំផុត
  • ព្យាយាមចូលទិញឥវ៉ាន់ពីក្នុងហាងផ្ទាល់ ជាជាងឈប់ឡានចាំគេយកឲ្យ
  • ដើរអោយបានច្រើននៅតាមឧទ្យានដែលនៅឆ្ងាយពីគេ៕

មតិយោបល់

ពេញនិយម