តើអ្នកអាចនឹងមើលឃើញអ្វីខ្លះនៅលើភពផែនដី បើអ្នកនៅក្នុងលំហអវកាស?
Connect with us

ទាក់ទាញ

តើអ្នកអាចនឹងមើលឃើញអ្វីខ្លះនៅលើភពផែនដី បើអ្នកនៅក្នុងលំហអវកាស?

ការធ្វើដំណើរតាមយន្តហោះអាចឲ្យអ្នកឃើញនូវទេសភាពដ៏ស្រស់ស្អាតជាច្រើន ដូចជាផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ មហាសមុទ្រ និងដែនកោះនានាជាដើម។ ជើងហោះហើររបស់អ្នកធ្វើដំណើរដែលខ្ពស់បំផុតមាន​​កម្ពស់ប្រមាណ ១៦ គីឡូម៉ែតតែប៉ុណ្ណោះពីលើដី នេះបើយោងតាម The USA Today។ ចុះនៅក្នុងលំហអវកាសដែលមានរយៈកម្ពស់រាប់រយគីឡូម៉ែតវិញ? តើអ្នកដែលឆ្ងល់ទេថា បើអ្នកនៅក្នុងលំហអវកាសបែបនោះ តើអ្នកនឹងអាចមើលឃើញអ្វីខ្លះនៅលើភពផែនដី?

១. ទីក្រុងនាពេលរាត្រី៖ ទិដ្ឋភាពនៃទីក្រុងដែលមានពន្លឺភ្លឺស្វាងបានក្លាយទៅជារូបភាពដែលគួរអោយចាប់អារម្មណ៍មួយ។ ទិដ្ឋភាពនេះភាគច្រើនកើតចេញពីជាទីក្រុងធំៗដូចជានៅ​សហរដ្ឋអាមេរិក ទ្វីបអ៊ឺរ៉ុបនិងឥណ្ឌា ដែលត្រូវបានរកឃើញដោយអវកាសយានិកជាច្រើន ថាជាកន្លែងដែលមានផ្ទៃដីធំនិងធ្វើឲ្យមានពន្លឺនោះលេចចេញបានយ៉ាងស្រស់ស្អាត។

២. Palm Island នៅឌូបៃ៖ ដោយហេតុថា Palm Island ជាកោះសិប្បនិម្មិតដ៏ធំមួយក្មុងចំណោមកោះសិប្បនិម្មិតបំផុតរបស់ពិភពលោក វាមិនគួរឲ្យឆ្ងល់ទេដែលវាអាចមើលឃើញបានពីក្នុងអវកាស។ Palm Island មានរាងដូចជាដើមត្នោត ហើយវាគ្របដណ្ដប់នៅលើផ្ទៃដីប្រមាណ ១០០០០០ ម៉ែត្រគូប។ វាមានកោះសិប្បនិម្មិតចំនួន ៣០០ ដែលត្រូវបានបង្កើតឡើងដោយការបូមខ្សាច់នៅឆ្នេរសមុទ្រឌូបៃ។

៣. ផ្ទះកញ្ចក់នៃ Almeria ប្រទេសអេស្ប៉ាញ៖ ផ្ទះកញ្ចក់នេះជាបេះដូងរបស់វិស័យកសិកម្មរបស់ប្រទេសអេស្ប៉ាញ ដោយវា​បានផលិតបន្លែនិងផ្លែឈើរាប់រយតោនសម្រាប់ការនាំចេញទៅតំបន់នានាក្នុងទ្វីបអឺរ៉ុប។ វាលាតសន្ធឹងលើផ្ទៃដីជិត ២៦០០០ ហិចតា ហើយវាអាចមើលឃើញបានពីលើអវកាសកំឡុងពេលថ្ងៃ។

៤. ពីរ៉ាមីតនៃ Giza៖ ពីរ៉ាមីត ដែលស្ថិតក្នុងចំណោមអច្ឆរិយទាំងប្រាំពីររបស់ពិភពលោក បានក្លាយជាទីតាំងសម្រាប់អ្នកតារាវិទូចាប់យករូបភាពពីគន្លងតារា។ វាមិនអាចមើលឃើញដោយភ្នែកទទេពីអវកាសនោះទេ ប៉ុន្ដែក្រុមតារាវិទូបានប្រើកាមេរ៉ាប្រវែងវែង ដែលបានចាប់យករូបភាពលម្អិតនិងមានគុណភាពខ្ពស់ពីស្ថានីយ៍អវកាសអន្ដរជាតិ។

៥. តំបន់ដីសណ្ដទន្លេ Ganges៖ វាគឺជាតំបន់ដីសណ្ដធំជាងគេបំផុតនៅលើពិភពលោក។ វាស្ថិតនៅតំបន់ Bengal​ ជាផ្នែកមួយនៃប្រទេសបង់ក្លាដេសនិងរដ្ឋ West Bengal នៃប្រទេសឥណ្ឌា។ វាគ្របដណ្ដប់ផ្ទៃដីប្រវែង ៣៥០ គីឡូម៉ែត ហើយភូមិសាស្ត្រដ៏អស្ចារ្យនេះក៏អាចមើលឃើញពីគន្លងរបស់ផែនដីផងដែរ។

៦. Grand Canyon៖ វាជាតំបន់ដែលមានជ្រោះជ្រៅ ហូរកាត់ដោយទន្លេ Colorado នៅរដ្ឋArizona​ ប្រទេសសហរដ្ឋអាមេរិច។ វាមានប្រវែង ៤៤៦ គីឡូម៉ែត្រ ទទឹង ១៨ គីឡូម៉ែត្រនិងមានជម្រៅជាង ១ គីឡូម៉ែត្រ។ ពិត​ណាស់ អ្នកត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីទស្សនាតំបន់នេះឲ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែអវកាសយានិកនៅលើគន្លងផែនដីអាចមើលឃើញតំបន់ដ៏ធំនេះបានក្នុងពេលតែមួយ។

៧. ទន្លេអាម៉ាហ្សូន៖ ទន្លេអាម៉ាហ្សូន ដែលមានប្រវែងប្រមាណ ៦៤០០ ម៉ែត្រ ត្រូវបានថតដោយក្រុមអ្នកអវកាស ISS ម្នាក់ក្នុងឆ្នាំ ២០០៦ ចេញពីក្នុងលំហ។ នៅកំឡុងពេលទឹកជំនន់ ទឹកចាប់ផ្ដើមហូរចេញពី Rio Negro និង Rio Solimoes ដែលជាដៃទន្លេដ៏សំខាន់របស់ទន្លេអាម៉ាហ្សូន បង្កើតជាបណ្ដាញវែងៗប្រៀបដូចជាបន្ទាត់ដែលអាចមើលឃើញពីលំហ។

៨. ហិម៉ាល័យ៖ ជួរភ្នំហិម៉ាល័យ ដែលជាជួរភ្នំដែលខ្ពស់បំផុតរបស់ពិភពលោក ក៏អាចមើលឃើញពីលំហផងដែរ។ ជួរភ្នំនេះបានខណ្ឌឧបទ្វីបឥណ្ឌាចេញពីខ្ពង់រាបទីបេ ដែលភ្នំអេវឺរ៉េសស្ថិតនៅ។ ហិម៉ាល័យមានរាប់រយភ្នំដែលមានកម្ពស់ខ្ពស់ជាង ៧២០០ ម៉ែត្រ ហើយវាក៏ជាទីកន្លែងស័ក្តិសិទ្ធិនៃសាសនាហិណ្ឌូនិងពុទ្ធសាសនាផងដែរ៕

ប្រភព៖ The Mysterious World

អត្ថបទល្អផ្សេងទៀត៖ ការពិត ៥ យ៉ាងដែលអ្នកមិនធ្លាប់បានដឹងពីលំហទាល់តែសោះ!

ជាមួយនិងបច្ចេកវិទ្យាដ៏ទំនើបអ្នកវិទ្យាសាស្ត្របានបំពាក់នូវយានអវកាសដើម្បីធ្វើការស៊ើបអង្កេត ក៏ដូចជាប្រមូលទិន្នន័យថ្មីៗដែលមានអំពីភពផែនដី និងប្រព័ន្ធព្រះអាទិត្យ ដើម្បីធ្វើការយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពីដើមកំណើតនៃភពផែនដី។ Anarchak​ ថ្ងៃនេះនឹងធ្វើការចែករំលែកនូវរបកគំហើញដែលអ្នកវិទ្យាសាស្ត្របានរកឃើញនាពេលថ្មីៗនេះ៖ 

១. អាចនឹងធ្លាប់មានជីវិតរស់នៅលើភពព្រះអង្គារ

Mars Rover ដែលជាឧបករណ៍ដែលគេបានដាក់នៅលើភពព្រះអង្គារដើម្បីរុករកស្រាវជ្រាវនៅទីនោះ បានរកឃើញថាកន្លែងខ្លះនៃស្រទាប់ភពព្រះអង្គារធ្លាប់មានសារជាតិទឹកពីមុនមក ដែលវាអាចបញ្ចាក់ថា ភពអង្គារអាចជួយទ្រទ្រង់ជីវិតមនុស្សបានទៅថ្ងៃក្រោយ។

២. ធាតុទឹកធ្លាប់មាននៅលើភពភ្លុយតូ

ការស៊ើបអង្កេតថ្មីរបស់អង្គការ NASA បានបង្ហាញថាធ្លាប់មានទឹកសមុទ្រដែលមានទឹកមិនតិចជាង១០០គីឡូម៉ែត្រក្រោមផ្ទៃដីរបស់ភពភ្លុយតូ ដែលមានទំហំ៣០០ គីឡូម៉ែត្រ។ ភាពអំបិលនៃមហាសមុទ្រនេះត្រូវបានគេសង្ស័យថាមានប្រហែល៣០% – ដូចគ្នានឹងសមុទ្រស្លាប់នៅលើផែនដី។

៣. អ្នកនឹងដឹងថាភពផែនដីធំប៉ុន្នា ប្រសិនបើអ្នកមើលមកកាន់រូបនេះ

៤. អ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាងដែលបង្ហាញពីអត្ថិភាពនៃរណ្ដៅខ្មៅ

នៅខែកុម្ភៈឆ្នាំ២០១៦ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាងនៃការកើតមាននៃរលកទំនាញដែលបង្ហាញពីអត្ថិភាពនៃណ្ដៅខ្មៅ។ លើសពីនេះទៀតប្រសិនបើអ្នកវិទ្យាសាស្រ្តអាចសិក្សាពីរលកដែលបង្កើតឡើងដោយទ្រឹស្តីម៉្យាងដែលមានឈ្មោះថា Big Bang  ពួកគេនឹងអាចដឹងពីយន្ដការដែលនាំឱ្យមានការក៏កើតឡើងនៃផែនដី។

៥. តើផែនដីកាលពី៤,៥ពាន់លានឆ្នាំមុនមានរូបរាងយ៉ាងម៉េច?

ប្រសិនបើយើងធ្វើដំណើរត្រលប់មកកាន់ផែនដីកាលពី៤,៥ពាន់លានឆ្នាំមុន អ្នកនឹងកត់សម្គាល់ឃើញថាពណ៌របស់ផែនដីមិនមែនពណ៌បៃតងខៀវនោះទេ ប៉ុន្តែគឺមានពណ៌ក្រហមលឿងទៅវិញ។ មូលហេតុគឺដោយសារតែកាលពី៤,៥ពាន់លានឆ្នាំមុន ព្រះច័ន្ទធ្វើការបញ្ចាំងពន្លឺដូចព្រះអាទិត្យនាពេលបច្ចុប្បន្នដែរ ហើយពន្លឺរបស់វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ភពផែនដីរបស់យើងដល់ទៅ២៥ដងឯណោះ៕

មតិយោបល់

ពេញនិយម