មិននឹកស្មានថាជនជាតិបារាំងសុទ្ធតែចេះដឹង បែរជាមកវៃគ្នាដោយសារតែ...
Connect with us

ទាក់ទាញ

មិននឹកស្មានថាជនជាតិបារាំងសុទ្ធតែចេះដឹង បែរជាមកវៃគ្នាដោយសារតែ…

ប្រទេសបារាំងត្រូវបានគេចាត់ទុកជាប្រទេសមួយដែលមានអំនាច និងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា មិនគួរអោយមើលរម្លង។ កេរ្តិ៍ឈ្មោះរបស់ប្រទេសនេះត្រូវបានគេស្គាល់តាំងពីប៉ុន្មានសតវត្សមុនមកម្ល៉េះ ដោយសារតែប្រទេសនេះធ្លាប់ដើរដាក់អាណានិគមទៅលើប្រទេសរាប់មិនអស់នៅក្នុងពិភពលោក។


ដោយសារតែភាពរីកចម្រើន និងការរៀបចំយ៉ាងល្អពីរដ្ឋាភិបាលអញ្ចឹងហើយ ទើបប្រជាជនរបស់ប្រទេសនេះស្ទើរទាំងស្រុងសុទ្ធតែទទួលបានការអប់រំចេះដឹង រហូតដល់កម្រិតដែលទទួលយកបាន។ ប៉ុន្តែថ្វីត្បិតតែបែបនេះក៏ពិតមែន ថ្មីៗនេះមានរឿងមួយដែលគួរអោយហួសចិត្តយ៉ាងខ្លាំងបានកើតឡើងនៅក្នុងប្រទេសនេះ។


រឿងរ៉ាវនោះគឺជាករណីអំពើហិង្សាចលាចលនៅក្នុងតំបន់ផ្សេងៗមួយចំនួនក្នុងប្រទេស ដែលបញ្ហាហិង្សានេះគឺបង្កមកពីហេតុផលដ៏គួរអោយហួសចិត្តបំផុត។

ករណីអំពើហិង្សាធំតូចជាច្រើនកន្លែងនោះបានកើតឡើងនៅតាមផ្សារទំនើបដែលមានឈ្មោះថា បន្ទាប់ពីផ្សារទំនើបនេះបានធ្វើការបញ្ចុះតម្លៃសូកូឡាកំប៉ុងម៉ាក អោយថោកជាងមុនដល់ទៅ៧០%។ ការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មាននេះបានធ្វើអោយមនុស្សជាច្រើនលើកទ័ពទៅដណ្តើមគ្នាទិញសូកូឡានោះទុក ដើម្បីទទួលទាន។


ដោយសារតែចំនួនសូកូឡា នៅតាមសាខានីមួយៗសុទ្ធតែមានស្តុកកំណត់ អ្នកដែលទៅទិញនោះបានព្យាយាមខិតខំយកអោយបានច្រើនជាងរៀងខ្លួន ដែលបង្កអោយមានករណីហិង្សាទាស់សម្តី ស្ទើរតែគ្រប់សាខានៃផ្សារទំនើបនោះ ដែលមើលទៅគួរអោយហួសចិត្តជាទីបំផុត៕


អត្ថបទល្អផ្សេងទៀត៖ រឿងជីវិតដែលអ្នកអាចរៀនបានពីរដ្ឋមន្ត្រីបារាំងស្រីវ័យក្មេងជាងគេម្នាក់នេះ!

វិធីម្យ៉ាងដើម្បីជួយអោយមនុស្សម្នាក់អាចមានកម្លាំងចិត្តឆ្ពោះទៅរកភាពជោគជ័យគឺតាមរយះការរៀនសូត្រពីខ្សែជីវិតរបស់បុគ្គលដទៃទៀត។ ថ្ងៃនេះ Anarchak ដូចជាសព្វដង បាននឹងនាំយកខ្សែជីវិតតស៊ូរបស់មនុស្សម្នាក់មកចែកជូនប្រិយមិត្តទាំងអស់គ្នាដើម្បីអាន និងពិចារណាទាំងអស់គ្នា។

មនុស្សស្រីម្នាក់មានឈ្មោះថា Najat Vallaud-Belkacem ដែលឆ្នាំនេះគាត់មានអាយុ 40ឆ្នាំ។ ប្រហែលជាមានមនុស្សតិចណាស់ស្គាល់ថាគាត់ម្នាក់នេះគឺជានរណា ប៉ុន្តែថ្វីត្បិតតែកេរ្តិ័របស់គាត់មិនល្បីសព្វសាយដូចជាបុគ្គលជោគជ័យ រឺមហាសេដ្ឋីមួយចំនួនក៏ពិតមែន រឿងរ៉ាវជីវិតរបស់គាត់គឺពោរពេញទៅដោយការតស៊ូមិនចាញ់ពួកគេទាំងនោះប៉ុន្មានឡើយ។

កើតមកនៅក្នុងគ្រួសារមួយនៅក្នុងប្រទេសម៉ូរ៉ូកូ ដែលមានជីវភាពមានព្រឹកខ្វះល្ងាចមានល្ងាចខ្វះព្រឹក ការងារប្រចាំថ្ងៃរបស់គាត់គឺដើរឃ្វាលជៀម និងដងទឹកចេញពីអណ្តូងដើម្បីប្រើប្រាស់នៅក្នុងខ្វះព្រោះតែផ្ទះគាត់ពុំមានទឹកស្អាតប្រើប្រាស់ដូចផ្ទះអ្នកដទៃ។ ដោយសារតែមើលទៅ ជីវភាពនៅទីនោះនឹងមិនមានថ្ងៃល្អប្រសើរនោះទេ គ្រួសាររបស់គាត់ក៏បានសម្រេចចិត្តចំនាកស្រុកទៅរស់នៅប្រទេសបារាំង ដោយសង្ឃឹមថាពួកគេនឹងអាចមានជីវិតល្អប្រសើរនៅលើទឹកដីប្រទេសអ្នកមានមួយនេះ។

ប៉ុន្តែនៅទីនោះ គ្រួសាររបស់គាត់ត្រូវបានជួបប្រទះទៅដោយបញ្ហារើសអើងពីអ្នកដទៃព្រោះតែគាត់ពុំមានប្រាក់ និងជាអ្នកចំណូលស្រុកថ្មីផង។ ពេលដែលគាត់ទៅរៀន មិត្តរួមថ្នាក់ជាច្រើនបានសើចចម្អកគាត់ ដោយនិយាយថាគាត់ជាសត្វចម្លែក។ តាំងពីពេលនោះមក គាត់ចាប់ផ្តើមមានគំនិតមួយងើបប្រឆាំងនឹងការរើសអើងរបស់អ្នកដទៃ។

គាត់បានព្យាយាមរៀនសូត្រយ៉ាងខ្លាំង ដើម្បីអោយខ្លួនអាចមានសមត្ថភាពគ្រប់គ្រាន់នៅពេលអនាគត។ ពេលដែលបញ្ចប់ការសិក្សា គាត់បានចូលធ្វើជាអ្នកនយោបាយ ដែលគាត់ទាមទារដើម្បីអោយមានភាពស្មើរគ្នាដើម្បីប្រជាជននៅក្នុងប្រទេសមិនថាប្រជាជនដើម រឺអ្នកចំនូលស្រុកថ្មីឡើយ។ គាត់ធ្វើការខណះដែលមនុស្សគ្រប់គ្នាកំពុងតែសម្រាក ដោយសារតែគាត់មិនចង់អោយនរណាម្នាក់ឆ្លងកាត់បទពិសោធន៍ជូរចត់ដែលគាត់បានជួបប្រទះនោះទេ។

ថ្វីត្បិតតែគាត់ព្យាយាមដើម្បីផលប្រយោជន៍នៃភាពស្មើគ្នារបស់មនុស្សគ្រប់គ្នាពិតមែន គាត់នៅតែត្រូវបានអ្នកនយោបាយផ្សេងៗរិះគុន ដោយនិយាយថាគាត់គឺជាបញ្ហានៃសង្គមមួយ។ ហេតុផលគឺដោយសារតែគាត់គឺជាអ្នកចំនូលស្រុកទេ ហើយម្យ៉ាងទៀតគាត់កាន់សាសនាអ៊ីស្លាមទៀត។ ប៉ុន្តែឧបសគ្គទាំងនេះពុំបានបញ្ឈប់គាត់ពីការបំពេញបំណងរបស់គាត់ឡើយ។ នៅពេលនេះ គាត់បានក្លាយជារដ្ឋមន្រ្តីក្រសួងអប់រំនៅប្រទេសបារាំង ហើយក៏ជារដ្ឋមន្រ្តីស្រីដែលមានអាយុក្មេងជាងគេបំផុតម្នាក់ផងដែរ។ ទ្រឹស្តីមួយរបស់គាត់គឺ “មានតែមនុស្សឆ្កួតដែលគិតថាខ្លួនឯងអាចផ្លាស់ប្តូរពិភពលោកទេ គឺជាមនុស្សដែលធ្វើការផ្លាស់ប្តូរពិភពលោកនោះ”៕

មតិយោបល់

ពេញនិយម