តើធ្វើយ៉ាងណាទើបអាចបង្កើតសេចក្តីទុកចិត្តបានពីមេរបស់អ្នក?
Connect with us

បែបផែនជីវិត

តើធ្វើយ៉ាងណាទើបអាចបង្កើតសេចក្តីទុកចិត្តបានពីមេរបស់អ្នក?

សេចក្តីទុកចិត្តពីអ្នកដទៃគឺជារឿងសំខាន់ និងមានតម្លៃបំផុតសម្រាប់មនុស្សទូទៅ ព្រោះបើកាលណាពួកគេអាចទទួលបានការទុកចិត្តពីអ្នកដទៃជុំវិញខ្លួនហើយនោះ ភាគច្រើនពួកគេនឹងអាចទទួលបានជោគជ័យនៅក្នុងការធ្វើអ្វីមួយ ដោយសារតែពួកគេនឹងត្រូវបានអ្នកជុំវិញខ្លួនជួយជ្រោមជ្រែង ឬផ្តល់ឳកាសអោយជាដើម។

ប៉ុន្តែដោយសារតែទំនុកចិត្តគឺជារឿងដែលមានតម្លៃដូច្នេះហើយទើបបានជាវាមិនមែនជារឿងងាយស្រួលក្នុងការទទួលបានវានោះឡើយ។ ថ្ងៃនេះ នឹងនិយាយអំពីគន្លឹះមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីទទួលបានការទុកចិត្តពីមេរបស់អ្នកនៅកន្លែងធ្វើការ ដែលគន្លឹះទាំងនោះមានដូចជា៖

១. មានភាពស្មោះត្រង់

ភាពស្មោះត្រង់គឺជាចំនុចមួយដ៏សំខាន់ដែលអ្នកត្រូវមានប្រសិនជាអ្នកចង់ទទួលបានការទុកចិត្តពីមេរបស់អ្នក។ មិនត្រឹមតែអ្នកត្រូវមានភាពស្មោះត្រង់ជាមួយនឹងមេរបស់អ្នកនោះទេ ប៉ុន្តែអ្នកក៏ត្រូវតែមានភាពស្មោះត្រង់ចំពោះមិត្តរួមការងារនានារបស់ខ្លួនផងដែរ។

២. ធ្វើអ្វីប្រកបដោយហេតុផល

កាលណាជាមនុស្សដែលមានហេតុផលនៅក្នុងខ្លួន មិនថាអ្នកធ្វើអ្វីនោះទេ អ្នកច្រើនតែធ្វើវាឡើងប្រកបទៅដោយការគិតគូរច្បាស់លាស់ ដូច្នេះហើយការមានហេតុផលនៅក្នុងខ្លួនគឺជារឿងសំខាន់ណាស់ សម្រាប់អ្នកជាបុគ្គលិកម្នាក់ ព្រោះការទង្វើគ្រប់យ៉ាងរបស់អ្នកអាចជាភាពរីកចម្រើន រឺការខ្ជះខ្ជាយនៃក្រុមហ៊ុន។ ដោយសារតែអញ្ចឹងហើយ ប្រសិនជាអ្នកជាមនុស្សចេះគិតមានហេតុផលល្អ មេរបស់អ្នកនឹងស្រលាញ់ទុកចិត្តខ្លាំងជាងមុន។

៣. មានភាពជាអ្នកដឹកនាំ

ចំនុចមួយទៀតដើម្បីអោយអ្នកដទៃជឿទុកចិត្តគឺអាចធ្វើបានដោយការភ្ជាប់ខ្លួនឯងជាមួយភាពដឹកនាំ។ អ្នកត្រូវបង្ហាញពីសមត្ថភាព និងសក្តានុពលភាពរបស់ខ្លួន ថាតើខ្លួនអាចធ្វើអ្វីបានខ្លះ។

៤. មានទំនួលខុសត្រូវ

នេះក៏ជាចំនុចសំខាន់មួយដែរ ព្រោះថាមានតែមនុស្សដែលមានទំនួលខុសត្រូវចេះទទួលស្គាល់កំហុសតែទើបជាមនុស្សដែលគួរអោយទុកចិត្តនៅក្នុងការដាក់ការងារអ្វីមួយអោយបំពេញ។ កុំខ្លាចក្នុងការធ្វើកំហុសដែលខ្លួនមាន ផ្ទុយទៅវិញត្រូវរៀនសូត្រ និងកែប្រែវាទើបជាការល្អ។

៥. មិនលម្អៀងប្រកាន់ប័ក្សពួក

នៅក្នុងកន្លែងធ្វើការនីមួយប្រាកដជាជៀសមិនផុតនោះទេពីការប្រកាន់ប័ក្សពួក ប៉ុន្តែសម្រាប់មេ រឺថៅកែក្រុមហ៊ុន គេមិនដែលចង់អោយក្រុមហ៊ុនរបស់គេមានការប្រកាន់ប័ក្សពួកនោះទេ ព្រោះការណ៍នេះគឺធ្វើអោយក្រុមហ៊ុនរបស់គេមានតែឡើងច្រណែនប្រកួតប្រជែង និងពុំមានការរីកចម្រើន។ អញ្ចឹងហើយអ្នកគួរតែបញ្ជាក់ថាអ្នកជាមនុស្សដែលអាចចុះសម្រុងជាមួយរបស់គ្រប់គ្នា។

៦. មានការព្យាយាម

ចំនុចចុងក្រោយបំផុតគឺជាការតស៊ូព្យាយាមក្នុងរឿងការងារ។ ថ្វីត្បិតតែពេលខ្លះអ្នកមិនអាចចេះគ្រប់សព្វក៏ពិតមែន ប៉ុន្តែសេចក្តីប្រឹងប្រែងរបស់អ្នក និងការអោយតម្លៃទៅលើការងារនឹងធ្វើអោយអ្នកទទួលបានតម្លៃតបស្នងវិញ ពោលគឺការយកចិត្តទុកដាក់ពីសំណាក់មេកើយដែលនៅក្នុងកន្លែងធ្វើការនោះ៕

អត្ថបទល្អផ្សេងទៀត៖ តិចនិចសម្រាប់បុគ្គលិកផ្នែកលក់ ដើម្បីអាចបំពេញបានយ៉ាងជោគជ័យ!

មិនថានៅក្នុងអាជីវកម្មណាក៏ដូចជាអាជីវកម្មណាដែរ បុគ្គលិកផ្នែកលក់គឺជាផ្នែកដែលសំខាន់បំផុតមួយ ព្រោះថាផ្នែកនេះគឺជាអ្នកដែលរកប្រាក់មកទ្រទ្រង់ដល់ដំណើរការនៃអាជីវកម្ម អញ្ចឹងហើយទើបបានជាបុគ្គលិកផ្នែកលក់នីមួយៗច្រើនតែមានសម្ពាធ ប្រសិនជាពួកគេចង់អោយសម្រេច ដែលប្រធានរបស់ខ្លួនកំណត់អោយបំពេញដោយជោគជ័យ។

ថ្វីបើបែបនេះមែន មានតិចនិចមួយចំនួនដែលជាគ្រឹះដ៏សំខាន់បំផុតសម្រាប់អោយបុគ្គលិកផ្នែកលក់អាចបំពេញ បានយ៉ាងជោគជ័យ។ តិចនិចទាំង៥នោះមានដូចជា៖

១. ដឹងពីអតិថិជនគោលដៅរបស់ខ្លួន

ការកំណត់អតិថិជនគោលដៅរបស់អាជីវកម្មនីមួយៗអោយបានត្រឹមត្រូវគឺជារឿងសំខាន់បំផុត ព្រោះថាបើកាលណាអ្នកមិនបានជ្រើសរើសអតិថិជនគោលដៅរបស់ខ្លួនឯងអោយបានត្រឹមត្រូវនោះទេ មិនថាអ្នកខិតខំព្យាយាមធ្វើយុទ្ធសាស្ត្រផ្សព្វផ្សាយប៉ុណ្ណានោះទេ អ្នកនៅតែមិនអាចលក់ផលិតផលរបស់ខ្លួនបានអញ្ចឹង។ ដូច្នេះអ្នកត្រូវដឹងថាតើផលិតផលរបស់អ្នកបង្កើតមកសម្រាប់អតិថិជនប្រភេទណា។

២. វិធីទាក់ឆ្ពោះទៅរកអតិថិជនគោលដៅ

ថ្វីត្បិតតែអ្នកអាចកំណត់បានហើយថាអតិថិជនរបស់អ្នកជាមនុស្សប្រភេទណា អ្នកក៏ត្រូវតែដឹងពីវិធីទាក់ទងពួកគេដើម្បីអោយពួកគេដឹងផលិតផលអ្នកដូចគ្នា។ ទាក់ទងនឹងចំនុចនេះ មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចប្រើការបាន ដោយក្នុងនោះមានដូចជាការប្រើប្រាស់បណ្តាញអ្នកស្គាល់គ្នា ការប្រើប្រាស់បណ្តាញសង្គម រឺការដាក់ទីតាំងនៅកន្លែងដែលអតិថិជនគោលដៅរបស់អ្នកឧស្សាហ៍បង្ហាញខ្លួនជាដើម។

៣. ដឹងពីសំនួរដែលអ្នកត្រូវឆ្លើយ

ដើម្បីធ្វើជាអ្នកផ្នែកលក់ប្រកបទៅដោយវិជ្ជាជីវះ និងភាពជោគជ័យ អ្នកត្រូវតែរៀបចំខ្លួនឯងអោយបានរួចរាល់ល្អ ដោយក្នុងនោះអ្នកត្រូវតែដឹងថាតើអ្វីទៅជាចម្ងល់របស់អតិថិជនដែលអ្នកអាចចោទមកកាន់អ្នក ហើយតើអ្នកនឹងត្រូវរៀបចំចម្លើយប្រភេទណាដើម្បីអោយខ្លួនអាចឆ្លើយតបទៅកាន់ពួកគេវិញអោយបានល្អ។

៤. បញ្ជូនពត៌មានដែលគួរអោយទុកចិត្ត

ដើម្បីអោយលក់ផលិតផលបានជោគជ័យ វាជារឿងសំខាន់មួយដែលអ្នកត្រូវតែបញ្ជូនពត៌មានដែលគួរអោយជឿទុកចិត្តទៅកាន់អតិថិជន។ ថ្វីត្បិតតែអ្នកមានតួនាទីក្នុងការលក់ផលិតផលអោយបានជោគជ័យក៏ពិតមែន ប៉ុន្តែទន្ទឹមនឹងនោះ អ្នកក៏ត្រូវបង្ហាញទៅអតិថិជនផងដែរថាផលិតផលនោះពិតជាមានប្រយោជន៍សម្រាប់ពួកគេពិតមែន ហើយអ្វីដែលអ្នកលើកឡើងសុទ្ធតែជារឿងសមហេតុផល។

៥. ត្រួតពិនិត្យរហូត

ថ្វីត្បិតតែអ្នកបានធ្វើរឿងដែលអ្នកគួរតែធ្វើហើយ អ្នកមិនទាន់អាចលក់ផលិតផលនោះបានដោយជោគជ័យហើយក៏ដោយ ប៉ុន្តែអ្នកមិនត្រូវបោះបង់ចោលឡើយ ផ្ទុយទៅវិញអ្នកត្រូវតែត្រួតពិនិត្យរហូត ដោយរួមមានការទំនាក់ទំនងទៅអតិថិជននោះដើម្បីសួរពីដំណើរការនៃការសម្រេចចិត្តរបស់ពួកគេជាដើម។

ថ្វីត្បិតតែការបញ្ចុះបញ្ចូលមនុស្សម្នាក់អោយជឿមកខ្លួនគឺជារឿងពិបាក ប៉ុន្តែកាលណាបើយើងមិនបោះបង់ការសាកល្បងដែលយើងអាចធ្វើបាន យើងនឹងអាចជោគជ័យនៅក្នុងពេលណាមួយ៕

មតិយោបល់

ពេញនិយម