រឿងរ៉ាវដែលគួរអោយខ្មាស់អៀនបំផុតដែលមនុស្សស្ទើរតែ៩០%បានធ្វើ បកស្រាយដោយរឿងអ្នកលក់ពងមាន់
Connect with us

បែបផែនជីវិត

រឿងរ៉ាវដែលគួរអោយខ្មាស់អៀនបំផុតដែលមនុស្សស្ទើរតែ៩០%បានធ្វើ បកស្រាយដោយរឿងអ្នកលក់ពងមាន់

រឿងរ៉ាវខាងក្រោមនេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយដែលកើតមាននៅក្នុងសង្គមស្ទើរតែគ្រប់ទីកន្លែង ហើយវាគឺជារឿងដ៏គួរអោយខ្មាស់អៀនបំផុត។ ចង់ដឹងហេតុអ្វីបានជាអញ្ចឹង អានខាងក្រោមទាំងអស់គ្នា៖

“ថ្ងៃមួយមានបុរសម្នាក់កំពុងតែអំពាវនាវលក់ពងមាន់មួយកញ្ច្រែងតូច ដែលខណះពេលនោះស្រាប់តែមានស្ត្រីវ័យកណ្តាលម្នាក់ដើរចេញពីឡានយ៉ាងស្រស់ស្អាតនៅតាមផ្លូវនោះ ដើរសម្តៅមករកពងមាន់នោះ។

នាងបានសួរតម្លៃថាតើពងមាន់នោះគាត់លក់១គ្រាប់ប៉ុន្មាន។ ភ្លាមៗនោះ បុរសជាអ្នកលក់បានឆ្លើយតបវ័យថា ១គ្រាប់តម្លៃ ៦០០៛។ ក្រោយពីលឺតម្លៃរួច ស្ត្រីជាអ្នកមាននោះបានឆ្លើយទៅវិញថា ទាល់តែមួយ៥គ្រាប់ ៣០០០៛ ទើបខ្លួនយក។

គិតមួយសន្ទុះ បុរសនោះក៏ព្រមលក់ពងមាន់នោះអោយស្ត្រីនោះក្នុងតម្លៃ៥គ្រាប់ ៣០០០៛ ខណះដែលប្រាក់តែខ្លួនត្រូវទទួលបានគឺ ៣៦០០៛ទេតាមពិតទៅ ប៉ុន្តែគាត់សម្រេចចិត្តលក់ដោយយល់ថាតាំងពីព្រឹកមកគាត់មិនទាន់លក់អោយបាននរណាម្នាក់ឡើយ។

បន្ទាប់ពីទិញរួច ស្ត្រីនោះបានបើកឡានទៅទាំងក្នុងចិត្តគិតថា ខ្លួនពិតជាឆ្លាតខ្លាំងណាស់ដែលអាចទិញពងមាន់បានក្នុងតម្លៃថោកយ៉ាងនេះ។ ក្រោយមកគេក៏បានទៅកាន់ហាងទំនើបមួយ ហើយទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងមិត្តភក្តិខ្លួនយ៉ាងសប្បាយ។ ដល់ពេលដែលគិតលុយ ស្ត្រីនោះបានហាមឃាត់មិត្តរបស់ខ្លួនថាមិនអោយជួយចេញប្រាក់នោះឡើយ ដោយខ្លួននឹងរ៉ាប់រងចេញម្នាក់ឯងនៅក្នុងតម្លៃ ៥៨$។

ខ្លួនបានអោយប្រាក់ទៅចំនួន ៦០$ និងផ្តាំអ្នកលក់នោះទៅថាអស់ប៉ុន្មាន ខ្លួននឹងទុកជាលុយធីប ហើយស្ត្រីនោះក៏ចេញឡានទៅបាត់ទៅ។”ថ្វីត្បិតតែរឿងខាងលើនេះគឺជារឿងដែលប្រឌិតឡើងតែប៉ុណ្ណោះ ប៉ុន្តែរឿងនេះគឺកើតមានជារឿយៗនៅសឹងតែគ្រប់ទីកន្លែង ពោលគឺអ្នកដែលមានប្រាក់ច្រើនតែព្យាយាមតថ្លៃពីជនដែលខ្សត់ក្រ មិនសូវមានប្រាក់ ធ្វើយ៉ាងណាអោយតែទំនិញ រឺសេវាកម្មអ្វីដែលខ្លួនទិញមានតម្លៃកាន់តែថោកបំផុតកាន់តែល្អ។

ទន្ទឹមនឹងនោះ ពួកគេបែរជាហ៊ានចំនាយលុយមិនស្តាយចូលហាងធំៗ ទិញសម្ភារះថ្លៃដោយពុំមានតថ្លៃអ្វីទាំងអស់ ដោយសារតែមិនចង់បាត់បង់មុខមាត់ រឺដោយសារតែខ្លួនគិតថារបស់ទាំងនោះមានតម្លៃសម្រាប់ខ្លួន។

ប៉ុន្តែធាតុពិតប្រាក់ដែលអ្នកតែងតែព្យាយាមសន្សំពីការតថ្លៃជនក្រីក្រខ្សត់ខ្សោយនោះ ស្ទើរតែមិនបានលុយដែលអ្នកទុកអោយធីបទៅអ្នកដទៃនៅឯហាងទំនើបផង។ ដូច្នេះចាប់ពីពេលនេះទៅ អ្នកគួរតែព្យាយាមពិចារណាឡើងវិញ ថាតើចំនាយណាដែលអ្នកគួរតែសន្សំ ហើយជាមួយមនុស្សប្រភេទណា។ មានតែការចេះជួយយល់ពីសុខទុក្ខគ្នាទេ ទើបអាចធ្វើអោយមនុស្សក្នុងសង្គមអាចមានសេចក្តីសុខទាំងអស់គ្នា៕

អត្ថបទល្អផ្សេងទៀត៖ រឿងរ៉ាវដែលមិនល្អ អ្នកនឹកស្មានមិនដល់ នូវពីក្រោយនៃការសាក់រូប

មនុស្សភាគច្រើនសាក់រូបលើរាងកាយដោយសារតែហេតុផលខុសៗគ្នា។ អ្នកខ្លះដោយសារតែចង់បញ្ជាក់ពីអ្វីដែលខ្លួនលាក់ទុកក្នុងចិត្ត អ្នកខ្លះទៀតដោយសារតែចង់បង្កើននិងបង្ហាញនូវសិល្បៈនៃការសាក់រូបលើស្បែក។

ក៏មានអ្នកខ្លះទៀតសាក់រូបដើម្បីបញ្ជាក់ពីសេចក្តីស្រលាញ់របស់គេទៅកាន់មនុស្សជាទីស្រលាញ់។ ប៉ុន្តែមិនថាហេតុផលយ៉ាងណាការសាក់រូបគឺមានរឿងរ៉ាវរបស់គេដែលអ្នកទាំងអស់គ្នាមិននឹកស្មានដល់ មិនថារឿងល្អនិងរឿងអាក្រក់ឡើយ។ ថ្ងៃនេះអាណាចក្រនឹងធ្វើការបកស្រាយទៅកាន់មិត្តអ្នកអានពីផលអាក្រក់មួយចំនួនរបស់វា។

១. ការសាក់អាចធ្វើឱ្យធ្លាក់ក្នុងបទរំលោភសិទ្ធអ្នកដទៃ

tattoo

ស្បែករបស់យើងមិនអាចគេចផុតពីច្បាប់នៃកម្មសិទ្ធិបញ្ញាឡើយ។ ដូច្នេះការសាក់រូបលើស្បែក បើសិនជាមិនស្រួលអាចមានករណីខ្លះដែលអ្នកចម្លងរូបសាក់នោះពីអ្នកដទៃ ដូចជាសញ្ញាអ្វីដែលល្បីៗ ឬអ្នកដែលល្បីៗបានធ្វើការសាក់រួច ដូច្នេះអ្នកអាចត្រូវគេប្តឹងពីបទរំលោភកម្មសិទ្ធបញ្ញាបាន។

២. ស្នាមសាក់មិនព្យាបាលបានក្នុងពេលខ្លី

tattoo

ក្រៅពីស្នាមសាក់ដូចយើងដឹងហើយថាវាមានការឈឺចាប់នៅពេលសាក់ វាក៏មានផលវិបាកផ្សេងទៀតគឺ វានឹងមិនអាចលប់ ឬព្យាបាលបានងាយៗនោះទេ។ វាអាចប្រើពេលដល់ទៅ ៤ ខែ ដើម្បីឱ្យស្នាមសាក់នោះរលុបអស់។ បើតាមការស្ទង់ គឺមានករណីច្រើនដែលមនុស្សមានស្នាមសាក់ នឹងមានស្នាមពង សន្លាក ឬ ផ្លែលើស្បែក បើសិនជាចង់លុបស្នាមសាក់នោះចេញ។

៣. មិនដឹងថាទឹកសាក់នោះវាមានជាតិអ្វីខ្លះឡើយ

tattoo

ជាទូទៅគ្មានអ្នកណាម្នាក់សួរឡើយថាតើទឹកសាក់នោះមានផ្ទុកជាតិអ្វីខ្លះ វាអាចប៉ះពាល់អ្វីខ្លះ។ ហើយជាធម្មតាផងដែរ មិនសូវជាមានអ្នកដែលធ្វើការពិសោធន៏ដិតដល់ឡើយទៅលើទឹកដែលយកសាក់នោះ គ្រាន់តែដឹងៗថាវាជាផលិតផលសាក់រូបតែប៉ុណ្ណោះ។ ដូច្នេះវាមានគ្រោះថ្នាក់ណាស់សម្រាប់អ្នកសាក់រូប ព្រោះវាអាចមានជាតិគីមី ឬជាតិប្រតិកម្មអ្វីដែលយើងមិនអាចដឹងឡើយ។

៤. ស្នាមសាក់ខ្លះអាចរលុបដោយខ្លួនឯងបាន

tattoo

តាមការពិត ស្នាមសាក់វាមិនមែនជាប់បានមួយជីវិតដូចដែលយើងតែងតែជឿនោះទេ។ កាលពីកន្លងទៅ គឺមានស្នាមសាក់មួយចំនួនត្រូវបានរលុបដោយខ្លួនឯងក្នុងរយៈពេលខ្លី ហើយទឹកសាក់ខ្លះ មិនសូវមានគុណភាពល្អ មិនអាចធន់បានយូរ។ ដូច្នេះពេលខ្លះបើមិនបានថែរក្សាវា វានឹងរលុបទៅដោយឯងៗ ហើយនៅរយៈខ្លីទៀតផង។

៥. រឿងខ្លះដែលអាចធ្វើឱ្យការលុបសាក់កាន់តែពិបាក

bad things about tattoo

ការជក់បារី គឺអាចធ្វើឱ្យការលុបស្នាមសាក់កាន់តែពិបាក និងមិនងាយជា។ ជក់បារីធ្វើឱ្យស្នាមសាក់កាន់ជាប់ មិនងាយលុបជ្រះ ទោះប្រើរយៈពេលយូរ បើសិនមានស្នាមសាក់ជាពណ៌ចម្រុះទៀតផង គឺកាន់តែពិបាកនិងលុប។ ហើយពេលខ្លះបើចង់លុបស្នាមសាក់នោះ ដែលសាក់យូរហើយក៏មិនងាយដែរ ព្រោះគេបានឱ្យដឹងថា ស្នាមសាក់ដែលទុកកាន់តែយូរ វានឹងរលាយចូលស្បែក ហើយមិនអាចលុបបានឡើយ៕

មតិយោបល់

ពីនេះពីនោះ4 weeks ago

មហាសប្បុរសពិតៗ ! ជនពិការដៃទាំងទ្វេរម្នាក់ សន្សំប្រាក់រាប់ឆ្នាំពីការសុំទាន ទិញដី ៥០ហិតា ពុះឡូត៍ចែកជូនអ្នកក្រីក្រ ៣០០គ្រួសារ

គួរដឹង4 weeks ago

មិនធម្មតាទេ ម្លូជាឱសថដ៏ពូកែ និងមានគុណសម្បត្តិដល់ម្លឹង!!!

ទាក់ទាញ4 weeks ago

​មិនដែលដឹងសោះ! ព្រះមហាក្សត្រខ្មែរទ្រង់មានរាជដំណាក់ប្រវត្តិសាស្ត្រមួយ ដែលសេនា​ប្រមុខ​ដ៏ឆ្នើម គីម​ អ៊ីល​សុង​ កូរ៉េខាងជើងកសាងថ្វាយ

គួរដឹង4 weeks ago

លោកវេជ្ជបណ្ឌិត គួច ម៉េងលី  ប្រាប់អ្នកកើត “តាអក” អាចប្រើ “អូសាវ៉ែល” ព្យាបាលបង្ក្រាបបាន

ពីនេះពីនោះ4 weeks ago

ពិតជាក្ដុកក្ដួលណាស់ ! រឿងរ៉ាវជីវីតដ៏ជូរចត់របស់ សោម ស្រីនាថ ត្រូវបានលាតត្រដាង

Trending

Copyright © 2019 ANARCHAK