គួរអោយអានិតណាស់! ទៅធ្វើការនៅក្រៅប្រទេសសង្ឃឹមបានការងារល្អ បែរជាស្លាប់ដោយអត់ឃ្លានទៅវិញ
Connect with us

ទាក់ទាញ

គួរអោយអានិតណាស់! ទៅធ្វើការនៅក្រៅប្រទេសសង្ឃឹមបានការងារល្អ បែរជាស្លាប់ដោយអត់ឃ្លានទៅវិញ

ពីមួយឆ្នាំទៅមួយឆ្នាំមានប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលបានធ្វើការចំនាកស្រុកទៅក្រៅប្រទេសដើម្បីស្វែងរកការងារដែលអាចផ្តល់ប្រាក់ខែ និងស្ថានភាពការងារបានល្អប្រសើរជាងការងារដែលពួកគាត់រកបាននៅក្នុងស្រុក។

ជាទូទៅ ពលករខ្មែរយើងច្រើនតែធ្វើការចំនាកស្រុកទៅកាន់ប្រទេសថៃ កូរ៉េ ជប៉ុន និងម៉ាឡេស៊ីជាដើម ដោយការងាររបស់ពួកគាត់គឺរួមមានតាំងពីបម្រើការនៅតាមផ្ទះ រឺធ្វើការនៅរោងចក្រឧស្សាហកម្មនានាជាដើម។

នៅឆ្នាំ ២០១២ មានករណីមួយបានបង្កអោយភ្ញាក់ផ្អើលបន្ទាប់ពីរកឃើញថា ប្តីប្រពន្ធជនជាតិម៉ាឡេស៊ីមួយគូនេះបានសម្លាប់អ្នកបម្រើរបស់ខ្លួនដែលជាជនជាតិខ្មែរនោះអោយស្លាប់។ តាមការពិនិត្យកោសល្យវិច្ច័យ បានបង្ហាញអោយឃើញថា អ្នកដែលស្លាប់នោះមានឈ្មោះថា ម៉ី ស៊ីចាន់ ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ។

សាកសពរបស់នាងត្រូវបានគេរកឃើញនៅឯផ្ទះរបស់ប្តីប្រពន្ធមួយគូរនេះ ដែលមានទីតាំងនៅខេត្តពីណេង ប្រទេសម៉ាឡេស៊ី។ ហេតុផលដែលនាងស្លាប់គឺដោយសារតែការធ្វើទារណ្ឌកម្មបង្អត់បាយ ព្រោះថានៅពេលប៉ូលីសធ្វើការពិនិត្យសាកសព សពរបស់នាងមានទម្ងន់ត្រឹមតែ ២៦.១គីឡូក្រាមតែប៉ុណ្ណោះ ខណះដែលខ្លួននាងមានសភាពខ្វះជាតិទឹកយ៉ាងខ្លាំង ហើយមានស្នាមរបួសវាយដំថ្មីៗទៀតផង។

បន្ទាប់ពីបញ្ជូនករណីនេះទៅដល់តុលាការ តុលាការបានសម្រេចសាលក្រមដោយកាត់ក្តីអោយប្តីប្រពន្ធទាំងពីរនាក់នេះជាប់ទោសក្នុងម្នាក់២៤ឆ្នាំ។

ថ្វីត្បិតតែករណីនេះ អ្នកដែលធ្វើកំហុសត្រូវបានទទួលទោសពិតមែន ប៉ុន្តែករណីនេះគឺជាសារមួយដើម្បីរំលឹកដល់បងប្អូនដែលចង់ចំនាកស្រុកទៅធ្វើការនៅធ្វើប្រទេស អោយមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុតទៅលើការងារដែលខ្លួននឹងត្រូវធ្វើ ដើម្បីបង្ការគ្រោះថ្នាក់ដូចរឿងខាងលើនេះ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីបានជាការដើរលេងនៅក្រៅប្រទេសសំខាន់សម្រាប់អ្នក?

អោយតែលឺថាដើរលេង ទោះមិនទាន់ដឹងថាដើរទៅណាផងក៏អ្នកចាប់ផ្តើមសប្បាយចិត្តរួចទៅហើយ។ ប៉ុន្តែក្រៅពីភាពសប្បាយរីករាយដែលបានមកពីការដើរលេង វាមានផលប្រយោជន៍ជាច្រើនទៀត។ តាមការស្រាវជ្រាវពីអ្នកវិទ្យាសាស្ត្របានបង្ហាញថាការដើរកំសាន្តទៅក្រៅប្រទេសជារឿងដែលអាចផ្តល់ចំនុចល្អជាច្រើនដល់មនុស្សគ្រប់គ្នា។ ខាងក្រោមនេះជាគុណសម្បត្តិទាំង៦ដែលអ្នកអាចទទួលបានពីការដើរលេងនៅក្រៅប្រទេស៖

១. អ្នកបានដាក់ខ្លួនឯងចូលកន្លែងដែលអ្នកមិនទម្លាប់

នៅពេលដែលអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកមិនមានអារម្មណ៍ប្លែកមួយ ព្រោះតែអ្នកនៅកន្លែងដែលអ្នកមិនទម្លាប់ខ្លួនដូចពេលដែលអ្នកនៅក្នុងប្រទេសរបស់ខ្លួនឡើយ។ ជាការពិតណាស់ អ្នកនឹងមានអារម្មណ៍ថាពិបាកក្នុងការសម្របនឹងបរិយាកាសណាស់ និងបរិស្ថានរបស់គេនោះ។ ប៉ុន្តែអ្វីដែលអ្នកអាចបង្កើតបានពីនោះគឺភាពម្ចាស់ការលើខ្លួនឯង។

២. ពង្រឹងទំនុកចិត្តរបស់ខ្លួន

ចំនុចទី២នេះប្រហាក់ប្រហែលនឹងចំនុចទី១ដែរ ពោលគឺអ្នកនឹងមានទំនុកចិត្តច្រើនជាងមុនលើខ្លួនឯង ដោយសារតែអ្នកមិនខ្លាចថាអ្នកដទៃណាម្នាក់និយាយអ្វី រឺនរណាម្នាក់ស្គាល់អ្នកឡើយ។

៣. បង្កើនចំនេះដឹង

នៅក្រៅប្រទេស អ្វីៗក៏ប្លែកសម្រាប់អ្នកដែរ ហើយចំនុចទាំងអស់នោះហើយដែលផ្តល់ជាចំនេះដឹងដល់អ្នក ព្រោះថាអ្នកបានរៀនសូត្រអ្វីដែលអ្នកមិនធ្លាប់បានដឹងពីមុនមក។ ក្នុងនោះរួមមានតាំងពីភាសា វប្បធម៌ ប្រវត្តិសាស្រ្ត រឺទីកន្លែងនៅប្រទេសទាំងនោះជាដើម។

៤. សម្របខ្លួននៅនឹងបរិយាកាសថ្មី

អ្នកមិនត្រឹមតែអាចរៀនសូត្រពីរឿងជាច្រើននោះទេ ក្នុងនោះអ្នកក៏ចេះបត់បែនតាមកាលៈទេសៈ និងសម្របខ្លួនឯងទៅអ្វីដែលថ្មីៗដែរ។ បន្ទាប់ពីដំណើរកំសាន្តនោះ អ្នកនឹងប្រទះឃើញថាខ្លួនឯងនឹងការប្រែប្រួលច្រើនក្នុងការគិត រឺប្រាស្រ័យទាក់ទងជាមួយនឹងនរណាម្នាក់។

៥. ផ្តល់គំនិតប្លែកៗដល់អ្នក

នៅពេលដែលអ្នកធ្វើដំណើរច្រើន វានឹងធ្វើអោយអ្នកមើលឃើញពិភពលោកបានកាន់តែច្រើនជ្រុង។ ទន្ទឹមនឹងនេះអ្នកក៏អាចរៀនសូត្រគំនិតប្លែកៗជាច្រើនផងដែរ។ ក្នុងនោះសូម្បីតែគំនិតអាជីវកម្មក៏អ្នកអាចរកឃើញច្រើនដែរ ព្រោះនៅពេលដែលអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកនឹងដឹងថាអ្វីដែលប្រទេសយើងមិនទាន់មាន ហើយអាជីវកម្មអ្វីដែលអាចធ្វើទៅជោគជ័យ។

៦. បង្កើតមិត្តភក្តិថ្មី

ចំនុចចុងក្រោយគឺការបង្កើតមិត្តភាពតាមរយះការដើរកំសាន្តនោះ។ ដោយសារតែនៅពេលដែលអ្នកធ្វើដំនើរទៅក្រៅប្រទេស អ្នកអាចជួបជាមួយមនុស្សជាច្រើន អ្នកអាចបង្កើតបានជាបណ្តាញយ៉ាងល្អ ហើយពួកគេទាំងនោះក៏អាចជួយអ្នកនៅថ្ងៃអនាគតខាងមុខណាមួយផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ វិធីកម្ចាត់ចោលភាពអវិជ្ជមានចេញពីខួរក្បាលរបស់អ្នក!

តើអ្នកដឹងរឺទេថា ការគិតរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់មកដល់ខ្លួនអ្នក? ភាពជោគជ័យ រឺបរាជ័យនៅក្នុងជីវិតរបស់អ្នក ក៏អាចកំណត់បានតាមរយះការគិតរបស់អ្នកផងដែរ ព្រោះថារាល់គ្រប់សកម្មភាព និងការសម្រេចចិត្តទាំងអស់របស់អ្នកសុទ្ធតែចាប់ផ្តើមឡើងពីគំនិតរបស់អ្នកទាំងអស់។ ដូច្នេះប្រសិនជាអ្នកមានភាពវិជ្ជមានច្រើននៅក្នុងខួរក្បាលរបស់អ្នក អ្នកនឹងមិនអាចសម្រេចអ្វីបានច្រើននោះឡើយ។ ប្រសិនជាអ្នកពិតជាមានបញ្ហាដូច្នេះមែន កុំបារម្ភអី! ខាងក្រោមនេះគឺវិធីកម្ចាត់ចោលភាពអវិជ្ជមាននៅក្នុងជីវិតរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព៖

១. កុំយកចិត្តទុកដាក់ជ្រុលពេកនៅក្នុងរឿងមួយៗ

ថ្វីត្បិតតែការយកចិត្តទុកដាក់នៅក្នុងរឿងអ្វីមួយគឺជារឿងល្អ ប៉ុន្តែការយកចិត្តទុកដាក់ជ្រុលមិនមែនជារឿងល្អទាំងស្រុងនោះទេ ពិសេសប្រសិនជារឿងនោះមិនមានផ្តល់ជាអ្វីមានប្រយោជន៍អ្វីជាដុំកំភួនមកអោយអ្នក។ ការយកចិត្តទៅដាក់ច្រើនទៅលើរឿងដែលមិនសំខាន់នឹងធ្វើអោយអ្នកចំនាយពេលចោលច្រើនទៅធ្វើវា ខណះដែលវាបានជួយអ្វីមកអ្នកក្រៅពីការបារម្ភ និងឈឺក្បាលនោះទេ។

២. គិតអោយបានទូលំទូលាយ

ទោះបីអ្នកមើលរឿងអ្វីក៏ដោយ អ្នកត្រូវមើលអោយគ្រប់ជ្រុង ព្រោះរឿងមួយមិនប្រាកដថាសុទ្ធតែដូចគ្នានោះទេ ប្រសិនជាអ្នកមើលពីជ្រុងផ្សេងទៅ។ ដូច្នេះប្រសិនជាអ្នកមានបញ្ហារឺយ៉ាងណា ដែលអ្នកមិនអាចរកដំណោះស្រាយបាននោះ ចូរអ្នកមើលវាឡើងវិញអោយបានម៉ត់ចត់ ដោយប្រើប្រាស់វិធីសាស្ត្រមើលពីជ្រុងនានា ដើម្បីជួយអោយអ្នកអាចរកឃើញដំណោះស្រាយពីជ្រុងខាងផ្សេងបានល្អ។

៣. កុំដាក់សម្ពាធលើខ្លួនឯង

ការដាក់សម្ពាធមកលើខ្លួនឯង ប្រៀបបានដូចជាការលើកដុំថ្មមួយដុំមកដាក់ជាប់ខ្លួនអញ្ចឹងដែរ។ វាពុំមាននាំប្រយោជន៍អ្វីមកដល់អ្នកឡើយ ផ្ទុយទៅវិញ វាមានតែធ្វើអោយដំណើររបស់អ្នកពិបាកទៅមុខប៉ុណ្ណោះ ដូច្នេះអ្នកមិនគួរដាក់សម្ពាធលើខ្លួនឯង ព្រោះតែការបារម្ភ រឺភ័យព្រួយទៅលើរឿងអ្វីមួយនោះទេ។ អ្នកត្រូវធ្វើចិត្តអោយបានរឹងមាំ ហើយព្យាយាមដើរទៅមុខ ទើបអ្នកអាចជោគជ័យបាន។

៤. ដឹងពីអាទិភាពនៃរឿងដែលត្រូវធ្វើ

ពេលខ្លះ មនុស្សជាច្រើនមិនសូវជាអាចរំសាយទុក្ខពីក្នុងខ្លួន ដោយសារតែនៅក្នុងខ្លួនគេមានរឿងជាច្រើនដែលចាំអោយគេទៅធ្វើ ប៉ុន្តែជួនកាលដោយសារតែរឿងជាច្រើនបែបនេះហើយទើបធ្វើអោយអ្នកគេចាប់ផ្តើមស្រ្តេស ដោយមិនដឹងថាគួរតែចាត់ការពីណាទៅណា។ សម្រាប់អ្នកដែលមានបញ្ហានេះ ជម្រើសដែលល្អបំផុតគឺអ្នកគួរតែរៀបអាទិភាពរបស់រឿងនីមួយៗ ដោយចាប់ផ្តើមដោះស្រាយពីរឿងដែលមានអាទិភាពខ្លាំងជាងគេ ហើយចាប់ដោះស្រាយពីវាទៅមុន។

៥. អ្នកមិនចាំបាច់ដឹងគ្រប់រឿងនោះទេ

មានពេលខ្លះ មនុស្សជាច្រើនតែងតែព្យាយាមដឹងរឿងអោយបានកាន់តែច្រើនកាន់តែល្អ ដោយសារតែគេគិតថាគេដឹងរឿងជាច្រើនអាចនឹងមានប្រយោជន៍ដល់ខ្លួន។ វាជាការត្រឹមត្រូវមួយ ប៉ុន្តែដូចជាចំនុចទី១ខាងលើដែរ មិនមែនសុទ្ធតែគ្រប់រឿងសុទ្ធតែល្អទាំងអស់នោះទេ។ អ្នកមិនចាំបាច់ទាល់តែជាមនុស្សម្នាក់ដែលចេះដឹងគ្រប់សព្វឡើយ។ អ្វីដែលអ្នកគួរធ្វើគឺគួរតែធ្វើយ៉ាងណាដឹងរឿងដែលអាចផ្តល់ជាប្រយោជន៍ និងនាំយកភាពវិជ្ជមានដល់អ្នកបានហើយ៕

មតិយោបល់

ពេញនិយម