កាយវិការនីមួយៗលាក់ន័យបង្កប់ដែលអ្នកមិនដែលបានចាប់អារម្មណ៏ពីមុនមក
Connect with us

គួរដឹង

កាយវិការនីមួយៗលាក់ន័យបង្កប់ដែលអ្នកមិនដែលបានចាប់អារម្មណ៍ពីមុនមក

ការប្រាស្រ័យទាក់ទងគ្នារាល់ថ្ងៃ រវាងមនុស្សនឹងមនុស្សមិនត្រឹមតែប្រើតែភាសាតែប៉ុណ្ណោះទេ កាយវិការរវាងគ្នានឹងគ្នាក៏អាចធ្វើឱ្យមនុស្សយល់ដឹងពីគ្នាបានដែរ។ តួយ៉ាង កាយវិការនីមួយៗត្រូវបានធ្វើមនុស្សជាច្រើនមិនបានចាប់អារម្មណ៏ ប៉ុន្តែថ្ងៃនេះ យើងនឹងលើកយកកាយវិការទាំងនោះដើម្បីឱ្យអ្នកដឹងថាពួកគេទាំងនោះ និងកាយវិការទាំងនោះមានន័យយ៉ាងណា។

១. កាយវិការធុញទ្រាន់ និងកាយវិការចាប់អារម្មណ៍

16 essential secrets of body languages

២. កាយវិការមិនពេញចិត្ត និង កាយវិការស្វាគមន៍

16 essential secrets of body languages

៣. រូបទីមួយ នារីម្នាក់នោះកំពុងតែមានការគិតនៅក្នុងចិត្ត

រូបទីពីរ នាងកំពុងតែរកនឹកពីសម្លេងអ្វីមួយ

រូបទីបី នាងកំពុងតែរកនឹកពីអារម្មណ៏អ្វីមួយ

រូបទីបួន នាងកំពុងតែរកនឹកពីរូបភាពអ្វីមួយ

16 essential secrets of body languages

៤. កាយវិការនេះបញ្ជាក់ថា គេកំពុងតែហត់ចិត្តនឹងរឿងអ្វីមួយ ហើយអាចនឹងមានអារម្មណ៏ធុញទ្រាន់

16 essential secrets of body languages

៥. រូបទីមួយ ជាកាយវិការដែលបុរសគិតថាទាក់ទាញ រូបទីពីរ បញ្ជាក់ពីនារីដែលមានភាពខ្មាសអៀន

16 essential secrets of body languages

៦. កាយវិការបែបនេះបានន័យថាគេមិនចង់ឃើញអ្វីម៉្យាងហើយ ឬក៏អាចមានន័យថា គេមានខ្សែភ្នែកមិនល្អ

16 essential secrets of body languages

៧. មនុស្សធ្វើកាយវិការបែបនេះ អាចមានន័យថាគេមានភាពជឿជាក់ និងមនុស្សដែលមិនសូវជាចេះបញ្ចេញអ្វីច្រើនពីខ្លួនឯង

16 essential secrets of body languages

៨. កាយវិការទីមួយ មានន័យថាគេមិនចង់បន្តសន្ទនាជាមួយអ្នកទៀតទេ

កាយវិការទីពីរ មានន័យថាគេមានភាពជឿជាក់ ហើយនារីជាទូទៅមិនចូលចិត្តមនុស្សប្រុសអង្គុយបែបនេះនៅកន្លែងធ្វើការនោះទេ

16 essential secrets of body languages

៩. មនុស្សអង្គុយបែបនេះតែងតែមានន័យថា គេជាមនុស្សដែលក្បាលរឹង ហើយគេមិនចង់ទទួលយកគំនិតអ្នកដទៃឡើយ

16 essential secrets of body languages

១០. មនុស្សដែលធ្វើកាយវិការបែបនេះ កាន់ដៃអាវ គេតែងតែចង់បញ្ជាក់ថាគេកំពុងតែព្យាយាមរំងាប់អារម្មណ៏អ្វីមួយ

16 essential secrets of body languages

១១. កាយវិការបែបនេះ គឺចង់បញ្ជាក់ថាខ្លួនឯងខ្ពស់ជាងអ្នកដទៃ

16 essential secrets of body languages

១២. កាយវិការបែបនេះ អាចថាគេ កំពុងតែខឹង ឬអាចថាគេ មានភាពជឿជាក់

16 essential secrets of body languages

១៣. កាយវិការបែបនេះ អាចមានន័យថាគេកំពុងគិតពីអ្វីមួយ ឬអាចគេកំពុងតែធុញទ្រាន់ពីអ្វីមួយ

16 essential secrets of body languages

១៤. កាយវិការអោប ដោយដាក់ដៃអោបខាងក្រោយខ្នង គឺអាចមានន័យថាគេចង់ឱ្យអ្នកលែងគេវិញ ឬអាចថាគេចង់បានការអោបតបតមកវិញ

16 essential secrets of body languages

១៥. កាយវិការជើងរបស់អ្នកនៅពេលឈរអាចបញ្ជាក់ពីរឿងរ៉ាវជាច្រើន ដូចជាបើអ្នកដាក់ជើងចេញក្រៅអាចថាអ្នកកំពុងរើសអើងអ្នកដទៃ ឬអ្នកទីបី បើដាក់ជើងស្របគ្នា អ្នកទំនោរនឹងស្វាគមន៏អ្នកទីបី៕

16 essential secrets of body languages

អត្ថបទល្អផ្សេងទៀត៖  ភាសាកាយវិការទាំង ៨ យ៉ាងដែលអ្នកជោគជ័យមិនដែលធ្វើ

ភាសាកាយវិការគឺជាផ្នែកមួយនៃការធ្វើប្រាស្រ័យទាក់ទង ហើយវាជាចំនុចគួរអោយចាប់អារម្មណ៍នៅពេលអ្នកនិយាយប្រធានបទអ្វី មួយទៅកាន់​អ្នកជុំវិញខ្លួន។ បើទោះបីជាអ្នកគិតថាអ្នកដឹងពីមូលដ្ឋានគ្រឹះក៏ដោយ អ្នកអាចធ្វើកំហុសឆ្គងដែលមិនមាន​ពាក្យសម្ដីជារៀងរាល់ថ្ងៃដែលធ្វើឱ្យខូច ប្រយោជន៍ដល់អាជីពរបស់អ្នក។ អាស្រ័យលើការសិក្សា ការប្រាស្រ័យទាក់ទងមិនមែន ពាក្យសម្ដី (ពោលគឺ ភាសារបស់រាងកាយ) រាប់ពីរវាង ៧៥% និង ៩០% នៃទំនាក់ទំនងរបស់យើងគឺជាផ្នែកមួយនៃភាគរយជោគជ័យដ៏ធំ។ 

មនុស្សដែលទទួល បានភាពជោគជ័យ ពួកគេដឹងពីរបៀបដែលភាសាកាយអាចប៉ះពាល់ដល់ជោគជ័យរបស់ពួកគេដូច្នេះពួកគេមិនធ្វើកំហុសទាំង ៨ នេះទេ៖

១​. គម្លាតនៃការឈរសន្ទនា

នៅពេលធ្វើការសន្ទនាជាមួយដៃគូរ ប្រធានការងារ ឫជាមួួយអ្នកជំនួួញផ្សេងៗ តើអ្នកមានភាពជិតកម្រិតណាដែរ? ប្រសិនបើអ្នកឈរនៅមុខពួកគេ រួចលាតដៃទៅមុខអាចប៉ះពាល់ដល់គេដែរឫទេ? ប្រសិនបើបែបនោះពិតមែន អ្នកគួរមានគម្លាតមួយសមរម្យពីពួកគេ គឺប្រហែល៤ទៅ១២ហ្វីតពីគ្នា។

២. ការប្រែក្រសែភ្នែកសំលឹងមើលគ្នា

ក្នុងការសន្ទនាគ្នា ការប្រើក្រសែភ្នែកសំលឹងគ្នា ជារឿងមួយសំខាន់ណាស់។ នៅពេលដែលដៃគូរអ្នកនិយាយមកកាន់អ្នក តែអ្នកមិនបានសំលឹងមើល គេ វាជារឿងមិនគួរសមទេ។ តែមិនមែនមានន័យថាអ្នកត្រូវតែសំលឹងមិនដាក់ភ្នែកដែរ គឺត្រូវមើលប្រហែលជា ៦០% ក្រៅពីសំលឹងទៅជុំវិញខ្លួន។  ព្រោះវាបង្ហាញអ្នកពីភាពយកចិត្តទុកដាក់ទៅនឹងពាក្យសម្តីនៃដៃគូរអ្នកដែលកំពុងនិយាយ។

៣. ការចាប់ដៃគ្នា

ការណែនាំខ្លួន រួចចាប់ដៃគ្នាជារឿងចាំបាច់ណាស់ ជាពិសេសក្នុងមុខជំនួញ តែវាមានភាពខុសនិងត្រូវក្នុងការធ្វើ។ តើធ្លាប់មានអ្នកណាណែនាំខ្លួនរួច ចាប់ដៃអ្នក ដោយក្តោបដៃអ្នកជាមួួយដៃទាំងពីររបស់គេដែរឫទេ? ប្រសិនបើបែបនោះមែន វាជាលក្ខណៈឆ្គាំឆ្គងមួយ។

៤. ការទម្រេតខ្លួន

នៅពេលអ្នកនិយាយការងារជាមួយដៃគូរជំនួួញ អ្នកមិនគួរទម្រេតខ្លួនទៅលើកៅអីធ្វើការរបស់អ្នកទេព្រោះវាមើលទៅមិនសមរម្យថែមទាំងអ្នកដូចជា មនុស្សអត់ឆ្អឹងនិងខ្ជិលថែមទៀតផង ហើយវាថែមទាំងមើលទៅដូចជាការដេញ ឫរំខានពីដៃគូររបស់អ្នក។ ការអង្គុយត្រង់ខ្លួននិងស្មាអ្នកនឹងមើលទៅល្អប្រសើរជាងមុននិងមានសមត្ថភាពកាន់តែច្រើនក្នុងការធ្វើការហើយអ្នកនឹងមានអារម្មណ៍ល្អប្រសើរជាងមុនផងដែរ!

៥. កាយវិការ

ក្នុងការសន្ទនាគ្នា កាយវិការឫចលនាជារឿងគួបផ្សំមួយដ៏ល្អ វានឹងធ្វើអោយអ្នកស្តាប់កាន់តែចាប់អារម្មណ៍ជាមួយនឹងអ្នក ឫអ្វីដែលអ្នកនិយាយ។

៦. ការឈរក្រព័ទ្ធដៃ

ពេលសន្ទនាជាមួយគេដោយក្រព័ទ្ធដៃរបស់អ្នកគឺជាភាពមិនសមរម្យ ឫការដាក់ដៃចូលក្នុងហោប៉ៅក៏អញ្ចឹងដែរ។ ដូច្នេះព្យាយាមឈរអោយត្រង់ដោយ ដាក់ដៃរបស់អ្នកអោយឆ្ងាយពីគ្នា វានឹងធ្វើអោយអ្នកមើលទៅកាន់តែរាបសារ សមរម្យ និងមានភាពត្រឹមត្រូវក្នុងការប្រាស្រ័យទាក់ទង។

៧. ការនៅមិនស្ងៀម

ការនៅមិនស្ងៀមនៅមិនសុខដូចជា បង្វិលបិុច សារ៉េខោអាវ ឫលេងសក់អ្វីជាដើម គឺវាធ្វើអោយអ្នកមើលទៅគួរអោយធុញទ្រាន់ និងរំខានគេជាខ្លាំង។ ពីព្រោះអ្នកគួរតែអង្គុយប្រជុំ ឫស្តាប់គេនិយាយដោយយកចិត្តទុកដាក់ និងផ្តោតចិត្តជាសំខាន់ ជាជាងធ្វើរឿងទាំងនោះ៕

មតិយោបល់

ពេញនិយម