ប្រើម៉ាស់បិទមុខរាល់ដងហ្នឹង មានដឹងពីចំនុចសំខាន់ៗទាំង៦នេះរឺអត់?
Connect with us

សុខភាព & សម្រស់

ប្រើម៉ាស់បិទមុខរាល់ដងហ្នឹង មានដឹងពីចំនុចសំខាន់ៗទាំង៦នេះរឺអត់?

ដើម្បីសម្រស់ មនុស្សម្នាក់ៗបានធ្វើរឿងជាច្រើន មិនថាការម៉ាស្សា ការប្រើប្រាស់ផលិតផលសម្អាង គ្រឿងផ្សំធម្មជាតិ រឺការបិតម៉ាស់ដើម្បីចិញ្ចឹមស្បែក និងថែរក្សាសម្រស់នោះទេ។ ការបិតម៉ាស់ទៀតសោតគឺជាការពេញនិយមបំផុតដែលមនុស្សជាច្រើនតែងតែធ្វើដើម្បីអោយខ្លួនកាន់តែស្អាត ព្រោះថាវាមានភាពងាយស្រួល ហើយឆាប់អោយផលនៅនឹងមុខទៀតផង។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនប្រហែលជាមិនបានដឹងនោះពីចំនុចទាំង៦នេះ ខណះដែលខ្លួនធ្លាប់បានប្រើប្រាស់ម៉ាស់ក៏ដោយ ដោយចំនុចទាំងនោះមានដូចជា៖

១. មិនបានលាងមុខមុនពេលបិត

មានមនុស្សមួយចំនួនបានប្រើប្រាស់ម៉ាស់ ទាំងដែលមុខរបស់ពួកគេមិនបានលាងស្អាតល្អនោះទេ។ ការដែលមិនបានលាងមុខចម្រះអោយស្អាតបាតមុនពេលដែលបិតម៉ាស់នោះ នឹងធ្វើអោយម៉ាស់បាត់បង់ប្រសិទ្ធិភាពរបស់វា។

២. មិនធ្វើតាមការណែនាំ

ជារឿយៗមនុស្សភាគច្រើនតែងតែប្រើប្រាស់ម៉ាស់បិតមុខដោយមិនបានធ្វើតាមការណែនាំដែលមាននៅលើកញ្ចប់របស់វានោះទេ។ ដោយសារតែម៉ាស់មួយចំនួនមានវិធីប្រើប្រាស់ផ្សេងៗគ្នា ការមិនមើលពីពាក្យណែនាំនោះនឹងអាចធ្វើអោយអ្នកមិនទទួលបានប្រសិទ្ធភាពពីវាទាំងស្រុងនោះទេ។

៣. មិនសម្រួលម៉ាស់នោះអោយមករាបលើមុខល្អ

ដោយសារតែមុខមនុស្សម្នាក់ៗសុទ្ធតែមានទំហំ និងទម្រង់ខុសពីគ្នា នៅពេលដែលអ្នកបិតម៉ាស់ វាជារឿងចាំបាច់មួយដែលអ្នកត្រូវដាក់អោយម៉ាស់នោះមានសភាពរាបល្អជាប់នឹងស្បែកមុខ ទើបជាតិចិញ្ចឹមដែលនៅលើម៉ាស់នោះអាចប៉ះពាល់បានល្អ។

៤. មិនគួរលាបឡេផ្តល់សំនើមមុនបិតម៉ាស់

មានអ្នកខ្លះបានយល់ច្រលំថា ការប្រើប្រាស់ឡេផ្តល់សំនើមមុនពេលបិតម៉ាស់នឹងអាចជួយអោយមុខរឹតតែស្អាត និងមានសំនើម ប៉ុន្តែធាតុពិតទៅវាពុំបានជួយអ្វី ក្រៅពីធ្វើអោយខ្ជះខ្ជាយផលិតផលនោះទេ។

៥. បិតម៉ាស់យូរពេក

ជាមធ្យម ម៉ាស់នីមួយៗតម្រូវអោយអ្នកបិទត្រឹមតែពី១៥ទៅ៣០នាទីប៉ុណ្ណោះយ៉ាងយូរបំផុត ប៉ុន្តែមានពេលជាច្រើនដែលមនុស្សម្នាក់បានបិតវាលើសពីម៉ោងកំណត់ ព្រោះពួកគេគិតថាការបិតវាកាន់តែយូរនឹងអាចធ្វើអោយប្រសិទ្ធិភាពរបស់វាកើនមានកាន់តែខ្លាំង។

៦. លាងសម្អាតមុខបន្ទាប់ពីបិតម៉ាស់រួច

ប្រសិនជាអ្នកមានទម្លាប់លាងមុខបន្ទាប់ពីពេលបិតម៉ាស់នោះ អ្នកធ្វើខុសហើយ។ ជាទូទៅ បើទោះបីជាអ្នកដកម៉ាស់ចេញពីមុខទៅហើយមែន ប៉ុន្តែប្រសិទ្ធិភាពរបស់វានៅមិនទាន់បញ្ចប់នោះទេ ព្រោះតែវានៅមានជាតិខ្លះៗទៀតដែលនៅបន្តចិញ្ចឹមផ្ទៃមុខ ដូច្នេះការលាងសម្អាតមុខបន្ទាប់ពីបិតម៉ាស់នោះនឹងធ្វើអោយសារធាតុទាំងអស់នោះបាត់បង់ឥតអំពើ៕

អត្ថបទល្អផ្សេងទៀត៖ គន្លឹះងាយៗ ៤យ៉ាងជួយព្យាបាលបញ្ហាមុខខ្លាញ់យ៉ាងមានប្រសិទ្ធភាព!

បញ្ហាមុខខ្លាញ់ជារឿងមួយដែលនរណាៗក៏មិនចង់ជួបប្រទះ ព្រោះថាបើមុខរបស់អ្នកជាប្រភេទមុខខ្លាញ់ វាមិនត្រឹមតែធ្វើឲ្យអ្នកពិបាកក្នុងការការ​តុបតែង​មុខ​នោះទេ តែវាថែមទាំងជាកត្តាមួយដែលធ្វើឲ្យអ្នកងាយនឹងកើតមុនផងដែរ។ ខាងក្រោមនេះគឺជាវិធិសាស្រ្ដទាំង៤ ដែលអ្នកដែលជួបបញ្ហាមុខខ្លាញ់គួរតែសាកល្បង៖

១. ការសម្អាតផ្ទៃមុខ

ធ្វើការសម្អាតមុខឲ្យបានយ៉ាងតិចណាស់ពីរដងក្នុងមួយថ្ងៃ។ ទោះបីជាសំគាល់ឃើញថា មុខរបស់អ្នកនូវតែសម្បូរទៅដោយខ្លាញ់ដដែរ តែត្រូវតែធ្វើសម្អាត់វាឲ្យបានទៀងទាត់ល្អ។

២. ជ្រើសរើសផលិតផលឲ្យបានត្រឹមត្រូវ

នៅពេលដែលជ្រើសរើសផលិតផលប្រើប្រាស់ អ្នកគួរតែរើសផលិតផលសម្រាប់ប្រភេទមុខដែលមានជាតិខ្លាញ់ ក្នុងការប្រើប្រាស់សម្អាតប្រចាំថ្ងៃ។

៣.​ ការប្រើប្រាស់គ្រឿងសម្អាង

កុំប្រើប្រាស់គ្រឿងសម្អាងច្រើនហួសកំណត់​ ព្រោះថាអាចបណ្ដាលឲ្យ​មុខរបស់អ្នកកើតមុនបានយ៉ាងឆាប់រហ័ស។

៤. ការបិទម៉ាសធម្មជាតិ

ការបិទម៉ាសថែរក្សាមុខ គឺពិតជាជួយដល់​ស្បែក​មុខយ៉ាងមានប្រសិទ្ធភាព ព្រោះថាសារធាតុធម្មជាតិទាំងអស់នោះពិតជាអាចជួយកាត់បន្ថយសារធាតុ​មិន​ល្អ​ដែល​បង្ក​ឲ្យ​មុខ​ឡើង​ខ្លាញ់។ អ្នកគួរតែធ្វើវា ២ ទៅ​ ៣ ដង​ក្នុង​មួយ​សប្តាហ៍៕

មតិយោបល់

ពេញនិយម