តើថ្ងៃបាតុកម្ម Woman's March គឺជាអ្វី?
Connect with us

គួរដឹង

តើថ្ងៃបាតុកម្ម Woman’s March គឺជាអ្វី?

ប៉ុន្មានថ្ងៃនេះ មានសារពត៌មានជាច្រើននៅលើពិភពបានចុះផ្សាយពីព្រឹត្តការណ៍ដែលគេអោយឈ្មោះថា Woman’s March។ តើថ្ងៃនេះគឺថ្ងៃអ្វី ហើយហេតុអ្វីបានជាគេយកចិត្តទុកដាក់ទៅលើថ្ងៃហ្នឹងខ្លាំងម្ល៉េះ?

ព្រឹត្តការណ៍ Woman’s March ត្រូវបានស្គាល់ថាជាថ្ងៃបាតុកម្មទូទាំងពិភពលោកដែលបានធ្វើនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៧ ដោយបាតុកម្មនោះត្រូវបានធ្វើឡើងដើម្បីទាមទារអោយបានការបង្កើត និងពង្រឹងច្បាប់ រឺគោលនយោបាយផ្សេងៗក្នុងការលើកកម្ពស់ធនធានមនុស្ស និងក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀត ដូចជាសិទ្ធិស្រ្តី ការកែទម្រង់បញ្ហាអន្តោប្រវេសន៍ ការថែទាំសុខភាព សិទ្ធិការងារ ភាពស្មើគ្នា សិទ្ធិអ្នកដែលស្រលាញ់ភេទដូចគ្នា និងសិទ្ធិក្នុងការប្រកាន់សាសនាជាដើម។

ភាគច្រើននៃអ្នកចូលរួមព្រឹត្តការណ៍នេះក្នុងសហរដ្ឋអាមេរិច គឺត្រូវបានធ្វើឡើងបន្ទាប់ពីការឡើងស្បត់កាន់តំណែងជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ខណះដែលពួកគេជឿថាលោកបានបំពានសិទ្ធិមនុស្សជាច្រើនករណី តាមរយះសេចក្តីថ្លែងការណ៍ រឺពាក្យផ្សព្វផ្សាយរបស់លោកជាសាធារណះកាលដែលធ្លាប់កំពុងតែធ្វើការផ្សព្វផ្សាយស្វែងរកសម្លេងឆ្នោត។

ព្រឹត្តការណ៍នេះត្រូវបានចាត់ទុកជាថ្ងៃបាតុកម្មដ៏ធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិច ដោយការបាតុកម្មត្រូវបានគ្រោងទុកថាធ្វើឡើងមុនគេនៅតែរដ្ឋធានីវាស៊ីងតោន។

ជាមួយនឹងការធ្វើបាតុកម្មនេះដែរ ពួកគេទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត ដោយសារតែពេលនេះគឺមានការផ្សព្វផ្សាយនឹងចែកចាយយ៉ាងខ្លាំងពីំសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។ ក្នុងការបាតុកម្មនោះដែរ គេបានប៉ាន់ស្មានថាមានមនុស្សមិនតិចជាង៥លានអ្នកឡើយ ដែលបានចួលរួមធ្វើការផ្តុំគ្នា នៅតាមទីក្រុងធំៗក្នុងពិភពលោក ដែលភាគច្រើនគឺនៅសហរដ្ឋអាមេរិច៕

អត្ថបទល្អផ្សេងទៀត៖ តើ “ទិវាពលកម្ម” រឺ “Labor Day” មានដើមកំណើតមកពីណា?

សហរដ្ឋអាមេរិច ក៏ដូចជាប្រទេសជាច្រើនជុំវិញពិភពលោក ទើបតែបានធ្វើអនុញ្ញាតអោយប្រជាជនខ្លួនឈប់ ដើម្បីអបអរសាទរទិវាពលកម្ម។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា ទិវាពលកម្មនេះមានដើមកំណើតចាប់ពីពេលណា? ដោយសារអ្វី?

ថ្ងៃនេះ Anarchak នឹងបកស្រាយពីរឿងនេះដល់ប្រិយមិត្ត។ ប្រវត្តិរបស់ទិវាពលកម្មនេះមានដូចខាងក្រោម៖

ទិវានេះត្រូវបានគេបង្កើតឡើង បន្ទាប់ពីមានការធ្វើបាតុកម្មទ្រុងទ្រាយធំមួយពីសំណាក់និយោជិកនៅឯទីក្រុងញូយ៉ក កាលពីឆ្នាំ ១៨៨២។

ដោយសារសម័យនោះគឺជាសម័យដែលសេដ្ឋកិច្ចនៅអ៊ឺរ៉ុបចាប់ផ្តើមមានការអភិវឌ្ឍន៍ខ្លាំង បន្ទាប់ពីមានបដិវត្តន៍ឧស្សាហកម្ម ពលករត្រូវបានគេដាក់ការងារអោយធ្វើយ៉ាងព្រៃផ្សៃ ពោលគឺនៅក្នុងក្រោមការជិះជាន់គ្រប់រូបភាព ដោយធ្វើការច្រើនម៉ោង(១៣ម៉ោង/ថ្ងៃ) តែបែរជាបានប្រាក់ពលកម្មយ៉ាងតិចតួចទៅវិញ។ ក្រៅពីនេះទៀត ស្រ្តីក៏មិនបានមានសិទ្ធិពេញលេញក្នុងការធ្វើការចិញ្ចឹមជីវិតដូចមនុស្សប្រុសដែរ។

បាតុកម្មនេះ ត្រូវបានដឹកនាំដោយសមាគមន៍មួយ ដែលមានឈ្មោះថា Lowell Female Labor Reform Association។ ថ្វីត្បិតតែកាលនោះ បាតុកម្មនោះមិនបាននាំមកនូវភាពជោគជ័យទាំងស្រុង ដោយសារមិនមានច្បាប់ណាត្រូវបានបង្កើតបានការស្នើរសុំពិតមែន ប៉ុន្តែវាត្រូវបានគេមើលឃើញថាជាចំនុចចាប់ផ្តើមមួយដែលធ្វើអោយពិភពលោកចាប់ផ្តើមងាកមកអោយតម្លៃលើពលករដែលធ្វើការអោយពួកគេនោះ។

ក្រោយពីព្រឹត្តការណ៍នេះ មានបាតុកម្មទ្រង់ទ្រាយធំជាងបន្តបន្ទាប់ត្រូវបានគេបង្កើត ដោយក្នុងនោះក៏មានការប្រើប្រាស់ហិង្សារដើម្បីទាមទារពីសិទ្ធិរបស់ពួកខ្លួនផងដែរ។


ក្រៅពីបាតុកម្មទៀមទារអស់ទាំងនេះ មានករណីភ្លើងឆេះមួយទៀត នៅរោងចក្រដ៏ធំមួយនៅទីក្រុងញូយ៉កនៅឆ្នាំ ១៩១១ ដែលវាបានសម្លាប់ជីវិតមនុស្សដែលធ្វើការនៅទីនោះដល់ទៅ ១៤៦នាក់ទាំងខ្លួនកំពុងបំពេញកាងារ។

ព្រឹត្តការណ៍ដ៏អនោចអធមមួយនេះក៏បានរួមចំណែកបង្កើតថ្ងៃនេះឡើងដែរ  ដោយសារអ្នកដែលបានស្លាប់នោះសុទ្ធគេត្រូវបានគេបង្ខំអោយធ្វើការសូម្បីតែម៉ោងបាយ។ ហេតុដូច្នេះហើយទើបបានជាពិភពលោកកាលនោះសម្រេចចិត្តយកថ្ងៃច័ន្ទដំបូងគេរបស់ខែកញ្ញា មកធ្វើជាថ្ងៃសម្រាប់ប្រារព្ធធ្វើ ទិវាពលកម្មនេះ៕

មតិយោបល់

ពេញនិយម