តើទារកដែលទើបនឹងកើតពិតជាមិនអាចផឹកទឹកបានមែនរឺ?
Connect with us

គួរដឹង

តើទារកដែលទើបនឹងកើតពិតជាមិនអាចផឹកទឹកបានមែនរឺ?

ការណែនាំពីវិជ្ជបណ្ឌិតត្រូវបានធ្វើឡើងគ្រប់ពេលដែលម្តាយម្នាក់ៗទើបតែបង្កើតកូន ដោយការណែនាំនោះគឺម្តាយមិនគួរអោយទារកបំបៅទឹកអ្វី ក្រៅពីទឹកដោះនោះឡើយ។ ប្រសិនម្តាយចង់អោយទារកទទួលទានទឹក ទារកនោះត្រូវបានអាយុយ៉ាងតិចណាស់ក៏៦ខែឡើងទៅដែរ។ ហេតុអ្វីបានជាមានការណែនាំដូច្នេះទៅវិញ? តើទារកពិតជាមិនអាចបរិភោគទឹកបានមែនរឺ?

ទឹកជាប្រភព និងអាហារបំប៉នដ៏សំខាន់បំផុតដើម្បីទ្រទ្រង់ដំណើរការ និងការអភិវឌ្ឍន៍របស់រាងកាយ ក៏ប៉ុន្តែជួនកាលវាក៏អាចនាំមកជាគ្រោះថ្នាក់មកមនុស្សយើងបានដូចគ្នា ដែលក្នុងករណីនេះគឺចំពោះទារកតូចៗដែលទើបនឹងកើត។

រយះពេលប៉ុន្មានខែក្រោយពេលកើត ទារកនីមួយៗសុទ្ធតែបានទទួលសារធាតុចិញ្ចឹម និងទឹកគ្រប់គ្រាន់ទៅហើយពីការបំបៅទឹកដោះរបស់ម្តាយ ហេតុដូច្នេះហើយខ្លួនទារកអាចទទួលបានជាតិទឹកដើម្បីបំប៉នខ្លួនឯងល្អតាមកម្រិតស្តង់ដាររបស់វា។

នៅពេលដែលទារកនោម វាមិនត្រឹមតែបាត់បង់ជាតិទឹកពីក្នុងខ្លួននោះទេ ប៉ុន្តែជាតិសូដ្យូម និងអេឡិចត្រូឡិតជាដើមក៏បានរសាត់ទៅអស់ជាមួយទឹកនោមនោះទេ។ ខណះដែលមនុស្សធំអាចទទួលទានអាហារជាច្រើនដែលផ្ទុកជាតិសូដ្យូម ទារកមិនអាចទទួលទានអាហារអ្វីបានឡើងក្រៅពីទឹកដោះម្តាយ ដែលមានផ្ទុកត្រឹមតែអេឡិចត្រូលីតនោះ។

ដួច្នេះកាលណាដែលទារកទទួលទានទឹកផ្សេងៗដែលមិនមែនជាទឹកដោះ ជាពិសេសមិនមែនទឹកដោះម្តាយ វានឹងបាត់បង់ជាតិសូដ្យូមនេះជាច្រើន ដោយជាលទ្ធផលគឺវាធ្វើអោយទារកមានបញ្ហាផ្សេងៗដែលប៉ះពាល់ដល់សុខភាព និងការអភិវឌ្ឍន៍របស់វា។

ម្យ៉ាងទៀត មិនប្រាកដជាទឹកទាំងអស់សុទ្ធតែមានគុណភាព និងមានការចម្រោះល្អ ដែលអាចផ្តល់ជាសុវត្ថិភាពនៅក្នុងការទទួលទាននោះទេ។ ដោយសារតែមនុស្សធំមានប្រព័ន្ធស៊ាំខ្លាំង ដូច្នេះហើយទើបបានជាយើងមិនងាយមានប្រតិកម្មអ្វីមួយខ្លាំងនៅពេលបរិភោគទឹកមិនស្អាត។

ប៉ុន្តែខ្លួនប្រាណទារកមានសភាពខុសគ្នា ព្រោះពួកវានៅក្មេង និងទន់ខ្សោយខ្លាំងណាស់ ដូច្នេះបើកាលណាពួកវាទទួលទានទឹកណាដែលមិនបានគុណភាព រឺពោរពេញទៅដោយបាក់តេរីមិនល្អ ខ្លួនប្រាណទារកអាចនឹងទទួលរងគ្រោះថ្នាក់បានយ៉ាងងាយស្រួលបំផុត។ ដូច្នេះហើយដើម្បីសុវត្ថិភាពទារក អ្នកមិនគួរអោយពួកគេទទួលទានទឹកយ៉ាងនោះទេ៕

អត្ថបទល្អផ្សេងទៀត៖មានដែលឆ្ងល់អត់ ហេតុអ្វីបានជាគ្រូពេទ្យតែងតែវាយទារកដែលទើបកើតអោយយំដូច្នេះទៅវិញ?

ប្រសិនជាអ្នកធ្លាប់មានកូន រឺមានបងប្អូនណាដែលធ្លាប់ឆ្លងទន្លេ ពួកគេនឹងនិយាយពីបញ្ហាដែលគ្រូពេទ្យវាយគូទទារកជាដើម ដើម្បីអោយក្មេងនោះយំ ជាពិសេសប្រសិនជាកូនក្មេងនោះកើតឡើងមិនមានយំសោះ។ តើហេតុអ្វីបានជាគ្រូពេទ្យធ្វើបែបនេះទៅវិញ?

តាមការបកស្រាយពីគ្រូពេទ្យមួយចំនួនបានបង្ហាញថា ការធ្វើបែបនេះគឺដើម្បីបង្ខំអោយទារកនោះចាប់ផ្តើមដកដង្ហើមដំបូងគេបង្អស់។ មុនពេលកើត ទារកនីមួយៗនៅក្នុងទងសុកម្តាយ នៅក្នុងនោះពួកគេត្រូវបានហុំព័ទ្ធទៅដោយសារធាតុរាវ ដែលយើងចំណាំហៅថា ជាទឹកភ្លោះនោះ។ ដូច្នេះនៅពេលដែលទារកមិនទាន់កើត ពួកគេមិនធ្លាប់ដកដង្ហើមខ្លួនឯងឡើយ ចំនែកឯដង្ហើមដែលមាននៅក្នុងខ្លួនពួកគេនោះគឺដោយសារតែអុកស៊ីសែនដែលនៅក្នុងខ្លួនម្តាយដើម្បីទៅចិញ្ចឹមទារកទាំងនោះ។

ចំនែកឯការវាយទារកនោះដែរ គឺគ្រូពេទ្យគ្រាន់តែវាយស្រាលៗអោយក្មេងនោះយំ និងចាប់ផ្តើមដកដង្ហើមតែប៉ុណ្ណោះ។ ចំពោះទារកណាដែលកើតមកចាប់ផ្តើមយំខ្លួនឯង គ្រូពេទ្យមិនធ្វើរបៀបនេះដាក់ទារកនោះឡើយ។

ទោះជាយ៉ាងណាក្តី ការអនុវត្តវិធីសាស្ត្រមួយនេះមិនត្រូវបានគ្រូពេទ្យទាំងអស់ធ្វើទៀតនោះទេ ព្រោះថាកាលណាដែលទារកនោះនៅក្នុងបរិយាកាសមួយសន្ទុះ វានឹងចាប់ផ្តើមព្យាយាមដកដង្ហើមយកអុកស៊ីសែនដោយខ្លួនឯងហើយ៕

មតិយោបល់

ពេញនិយម