ស្ដ្រីខ្មែរម្នាក់ភ្លេចកាបូបលុយនៅក្នុងតាក់ស៊ីថៃ តែរឿងកើតឡើងបន្ទាប់នឹកស្មានមិនដល់!
Connect with us

ទាក់ទាញ

ស្ដ្រីខ្មែរម្នាក់ភ្លេចកាបូបលុយនៅក្នុងតាក់ស៊ីថៃ តែរឿងកើតឡើងបន្ទាប់នឹកស្មានមិនដល់!

​រឿង​រ៉ាវ​ជា​ច្រើន​ទាក់ទង​នឹង​ឡាន​តាក់ស៊ី​ថៃ មាន​​ទាំង​ល្អ​និង​អាក្រក់ តែ​​រឿង​ម្តង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​នឹក​ស្មាន​មិន​ដល់ ពេល​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​បាំងកក ហើយ​បាន​ជ្រុះ​កាបូប​នៅ​លើ​ឡាន​តាក់ស៊ី​ថៃ។

ស្រ្តី​វ័យ​ក្មេង​ជនជាតិ​ខ្មែរ​​ឈ្មោះ នារី ដែល​ជា​បុគ្គលិក​ធ្វើ​ការ​នៅ​ក្រុមហ៊ុនមួយ​នៅ​ក្រុង​បាំងកក បាន​ប្រាប់​អង្គរប៉ុស្តិ៍​ថា កាល​ពី​ចុង​ឆ្នាំ ២០១៧ នាង​បានហៅ​​​ឡាន​តាក់ស៊ី​មួយ​នៅ​ក្រុង​បាំងកក​ជិះ​ទៅ​កន្លែង​ស្នាក់នៅ​ត្រៀម​ចូលធ្វើ​ការ ក្រោយ​ត្រឡប់​​មកពី​លេង​ស្រុក​កំណើត​នៅ​ប្រទេស​កម្ពុជា​វិញ។ ក្រោយ​ពេល​ដល់​គោលដៅ នាង​ក៏​ចុះ​ឡាន​ទៅ​យក​វ៉ាលីតូច​នៅ​ក្រោយ​ឡាន ហើយ​ហុច​លុយ​ឲ្យ​ទៅ​តៃកុង​ឡាន។

នារី​​​និយាយ​ទាំង​​ហួស​ចិត្ត​​ថា ក្រោយ​ពេល​ទៅ​ដល់​កន្លែង​ស្នាក់​នៅ​នៅ​ក្រុង​បាំងកក នាង​ក៏​ភ្ញាក់ខ្លួន​ថាភ្លេច​កាបូបស្ពាន​​តូច​នៅក្នុង​ឡាន​នោះ​ទៅហើយ ដោយ​ក្នុង​នោះ​មាន​ឯកសារ​ការងារ និង​គ្រឿង​សំអាង​ និង​កាត​បញ្ជាក់​ការងារ តែ​ពុំ​មាន​របស់​មានតម្លៃអ្វី​សំខាន់​ធំដុំ​ជាង​ឯកសារ​ឡើយ ហើយ​នាង​ក៏​មិន​បាន​ចាំលេខ​ឡាន​តាក់ស៊ីនោះ​ដែរ។

ស្រ្តី​សំណាង​រូប​នេះបន្ថែម​ថា ប៉ុន្តែ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ថ្ងៃ​បន្ទាប់ ពេល​នាង​ទៅ​ដល់​កន្លែង​ការងារ ស្រាប់​តែ​ចៅហ្វាយ​នាង យក​កាបូប​ស្ពានពណ៌​ផ្កាឈូកដែល​នាង​ភ្លេច​លើ​ឡាន​តាក់ស៊ី​ពី​ថ្ងៃ​មុន ដោយ​ចៅហ្វាយ​នាយ​ប្រាប់​ថា មាន​អ្នក​រត់តាក់ស៊ី​ម្នាក់​យក​មក​ឲ្យ។

នាង​​ក៏​បើក​កាបូប ហើយ​ឃើញ​របស់របរ​នៅ​ទាំង​អស់​ អត់មានបាត់មួយណា​ឡើយ។ ប៉ុន្តែ​នាង​មិន​បាន​ជួប​តៃកុង​ឡាន​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា​ត្រូវ​អរគុណ​យ៉ាងណាដែរ។

នារី​​ថា បើ​បាត់​កាបូប​គេ​មិន​យក​ឲ្យ​វិញក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ តែនេះ​បញ្ជាក់​ថា តាក់ស៊ី​នោះ​ស្មោះត្រង់​។ នាង​​ក៏​ផ្តល់​យោបល់​ថា សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​ទៅ​លេង​ថៃ ហើយ​ត្រូវ​ជិះតាក់ស៊ី រឿង​ដំបូង​ពេលឡើង​ឡាន​ត្រូវ​ ចាំ​លេខ​ទូរសព្ទ​អ្នកបើកបរ និង​លេខ​ឡាន​ ថា​ឡានតាក់ស៊ី​នោះ​ជា​ក្រុមហ៊ុន​ណា​មួយ ដើម្បី​បង្ការពេលភ្លេច​របស់​លើ​ឡាន អាច​តេ​និង​ប្តឹង​ទៅ​ក្រុមហ៊ុន ហើយ​ម្យ៉ាង​តាក់ស៊ី​ខ្លះ​អាច​មិន​ស្មោះត្រង់៕

ផ្ដល់សិទ្ធិ៖ angkorpost

អត្ថបទពិសេស៖ មិននឹកស្មានសោះថា ឧស្សាហកម្មផ្លូវភេទថៃអាចរកចំនូនបានដល់ទៅរាប់ពាន់លានដុល្លារឯណោះ!

នៅប្រទេសថៃ មិនត្រឹមតែវិស័យទេសចរណ៍នោះទេដែលជួយរកប្រាក់ចំណូលអោយសេដ្ឋកិច្ច ប៉ុន្តែសូម្បីតែឧស្សាហកម្មផ្លូវភេទក៏រកប្រាក់ចូលអោយសេដ្ឋកិច្ចប្រទេសនេះមិនតិចនោះដែរ។ មានការសិក្សាមួយបានធ្វើឡើងដើម្បីចង់ដឹងពីទំនាក់ទំនងនៃឧស្សាហកម្មប្រភេទនេះថាតើវាមានឥទ្ធិពលប៉ុណ្ណាមកកាន់សេដ្ឋកិច្ចជាតិ។


លទ្ធផលនៃការស្រាវជ្រាវ និងជំរឿននោះបានបង្ហាញអោយឃើញថា នៅក្នុងមួយឆ្នាំឧស្សាហកម្មផ្លូវភេទទាំងមូលនៅក្នុងប្រទេសថៃអាចរកប្រាក់ចំនូលបានរហូតដល់ទៅ២៦០ពាន់លានបាតឯណោះ ដោយចំនួននេះគឺស្មើរនឹងជាង ៨.១ពាន់លានដុល្លារអាមេរិច។ ចំនួននេះគឺស្មើនឹង២%នៃចំនូលក្នុងស្រុកសរុបនៃប្រទេសថៃ។


សម្រាប់សេដ្ឋកិច្ចទាំងមូល ចំនួននៃមិនមានជារឿងតិចតួចធម្មតានោះទេ ពោលគឺទិន្នន័យមួយនេះគឺមានចំនួនច្រើនជាងប្រាក់ចំនូលផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមួយចំនួនទៀតផង។

នៅប្រទេសថៃ ឧស្សាហកម្មផ្លូវភេទអាចប្រព្រឹត្តទៅនៅស្ទើរតែគ្រប់ទីកន្លែងដោយក្នុងនោះរួមមានតាំងពីសណ្ឋាគារ ផ្ទះសំណាក់ បៀរហ្កាឌិន កន្លែងម៉ាស្សា ខារ៉ាអូខេ បារ ភោជនីយដា្ឋន រឺតាមបនស្រីផ្សេងដែលស្របច្បាប់ជាដើម។

ដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំ វិស័យនេះបានទាក់ទាញភ្ញៀវទេសចរណ៍ច្រើនទៅៗ ចំនួននេះត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងរឹតតែច្រើន៕

មតិយោបល់

ពេញនិយម