តើពាក្យថា CC និង BCC នៅក្នុងអ៊ីម៉ែលមានន័យដូចម្តេច ហើយខុសគ្នារបៀបណា?
Connect with us

គួរដឹង

តើពាក្យថា CC និង BCC នៅក្នុងអ៊ីម៉ែលមានន័យដូចម្តេច ហើយខុសគ្នារបៀបណា?

ប្រសិនជាអ្នកឧស្សាហ៍ប្រើបា្រស់អ៊ីម៉ែល ដើម្បីទំនាក់ទំនងការងារ រឺបុគ្គលណាម្នាក់នោះ អ្នកប្រាកដជាចាប់អារម្មណ៍មើលឃើញហើយថា នៅពេលដែលអ្នកវាយឈ្មោះមនុស្សដែលអ្នកចង់ផ្ញើរអ៊ីម៉ែលអោយនោះ វានឹងលោតពាក្យ CC រឺ BCC នៅក្បែរនោះ។

តើពាក្យថា CC និង BCC នៅក្នុងអ៊ីម៉ែលមានន័យដូចម្តេច ហើយខុសគ្នារបៀបណា?

ពាក្យ CCគឺជាទម្រង់អក្សរកាត់នៃពាក្យពេញដែលភាសាអង់គ្លេសគឺ “ Carbon Copy”។ គេប្រើ នេះនៅពេលដែលគេចង់ប្រើសារដែលគេផ្ញើរចេញទៅនោះអោយវាបានទៅកាន់បុគ្គលជាច្រើនលើសពីម្នាក់។ ឧទាហរណ៌៖ គេអាចផ្ញើសេចក្តីប្រកាសអ្វីមួយទៅកាន់មនុស្សជាច្រើននៅក្នុងពេលតែមួយ ដើម្បីអោយពួកគេបានឃើញទាំងអស់គ្នា គេនឹងជ្រើសពាក្យថា CC ហើយចុចទៅលើវា។

ចំនែកឯពាក្យ BCC គឺជាទម្រង់អក្សរកាត់នៃពាក្យពេញដែលភាសាអង់គ្លេសគឺ “Blind Carbon Copy”។ គេប្រើ BCC នេះនៅពេលដែលគេចង់ប្រើសារដែលគេផ្ញើរចេញទៅនោះអោយវាបានទៅកាន់បុគ្គលជាច្រើនលើសពីម្នាក់ដូចជា CC ដែរ។

ប៉ុន្តែភាពខុសគ្នារវាង CC និង BCC គឺថានៅក្នុង CC ឈ្មោះបុគ្គលទាំងអស់ដែលគេផ្ញើទៅនឹងអាចអោយអ្នកដទៃផ្សេងទៀតដែលទទួលសារនោះអាចមើលឃើញ ថាតើមាននរណាខ្លះដែលបានទទួលសារនេះ។

ប៉ុន្តែសម្រាប់ BCC វិញ អ្នកដែលទទួលសារមិនអាចមើលឃើញថាតើមានបុគ្គលណាខ្លះដែលបានទទួលសារនេះនោះឡើយ ពោលគឺគេឃើញថាមានតែខ្លួនគេតែម្នាក់គត់៕

អត្ថបទល្អផ្សេងទៀត៖ គន្លឹះទាំងបីនេះនឹងជួយបង្កើនសុខភាពរបស់អ្នក ប្រសិនបើអ្នកធ្វើការនៅក្នុងការិយាល័យ

មនុស្សជាច្រើនតែងតែចំណាយពេលសឹងតែពេញមួយថ្ងៃរបស់ពួកគេអង្គុយនៅក្នុងការិយាល័យ ហើយសូម្បីតែម៉ោងសម្រាកក៏ពួកគេនៅតែអង្គុយដែរ។ ការអង្គុយបែបនេះអាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ពួកគេ។ ជាការពិត ពួកគេអាចទៅហាត់ប្រាណបាននៅពេលល្ងាច ដែលអាចផ្តល់ផលប្រយោជន៍ជាច្រើន ប៉ុន្តែការ​សិក្សាស្រាវជ្រាវបានរកឃើញថា ការ​ហាត់ប្រាណមិនអាចយកទៅជំនួសបញ្ហាសុខភាពបណ្ដាលមកពីការអង្គុយនោះបាន​ទេ។ ដូច្នេះហើយយើងត្រូវរកវិធីដែលអាចកាត់បន្ថយការអង្គុយក្នុងការិយាល័យ ដើម្បីជៀសវាងនូវបញ្ហាសុខភាពទាំងនោះ។ 

យោងតាមវេជ្ជបណ្ឌិត Rangan Chatterjee អ្នកគួរសាកល្បងវិធីងាយៗ​ចំនួន ៣ ដើម្បីបង្កើនសុខភាពរបស់អ្នកប្រសិនបើអ្នកអង្គុយនៅតុក្នុងការិយាល័យមួយពេញមួយថ្ងៃ។ ជាដំបូង អ្នកអាចដាក់សំឡេងរោទ៍នៅលើទូរស័ព្ទរបស់អ្នក។ ចូរប្រើបច្ចេកវិទ្យាដើម្បីជួយអ្នក ដូច្នេះជារៀងរាល់ម៉ោងមានសម្លេងរោទ៏តិចតួច អ្នកត្រូវក្រោកឈរឡើង។ អ្នកអាចគ្រាន់តែក្រោកឈរហើយដើរមួយភ្លែត រឺធ្វើដើរទៅកន្លែងពិសាភេសជ្ជៈ រឺក៏ពិតជាទៅពិសាទឹកមែន។ 

គន្លឺះទីពីរគឺ ពិតជាត្រូវផឹកទឹកឲ្យបានច្រើន។ ទឹកមិនត្រឹមតែមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពរបស់យើងនោះទេ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកឧស្សាហ៍ងើបចេញព