ធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាភីស្សាមានរាងមូល ប៉ុន្តែបែរជាដាក់ក្នុងប្រអប់រាងការ៉េ និងទទួលទានជារាងត្រីកោណទៅវិញ?
Connect with us

គួរដឹង

ធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាភីស្សាមានរាងមូល ប៉ុន្តែបែរជាដាក់ក្នុងប្រអប់រាងការ៉េ និងទទួលទានជារាងត្រីកោណទៅវិញ?

ភីស្សាគឺជាចំនីដែលកំពុងតែទទួលបានការពេញនិយមបរិភោគពីសំណាក់មនុស្សជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែតើអ្នកធ្លាប់ចាប់អារម្មណ៍ រឺក៏ឆ្ងល់ដែររឺទេថាហេតុអ្វីបានជាភីស្សាមានរាងមូល ប៉ុន្តែបែរជាដាក់ក្នុងប្រអប់រាងការ៉េ និងទទួលទានជារាងត្រីកោណទៅវិញ?


ថ្វីត្បិតតែពុំមានប្រភពច្បាស់លាស់ណាដែលបញ្ជាក់ថាហេតុអ្វីបានជាគេបង្កើតវាឡើងដូច្នេះ ប៉ុន្តែភាគច្រើនគេជឿថា ពួកវាមានរាងទាំងអស់នេះគឺដោយសារតែហេតុផលមួយចំនួនដែលទាក់ទងនឹងភាពងាយស្រួលក្នុងការវេចខ្ចប់ ឬបរិភោគវាជាដើម។


១. ភីស្សារាងមូល
ភីស្សាត្រូវបានគេធ្វើអោយមានរាងមូលគឺដោយសារតែនៅពេលដែលវាមានរាងមូល គេងាយស្រួលនៅក្នុងការផ្សំគ្រឿង ជាពិសេសគឺគ្រឿងប្រភេទឈីស ដែលពួកវាតែងតែរលាយនៅពេលភីស្សានោះត្រូវបានគេយកទៅចម្អិន។


លើសពីនេះទៅទៀតវាក៏អាចសន្សំពេលវេលាដល់ចុងភៅផងដែរ ព្រោះនៅពេលដែលគេធ្វើរាងម្សៅនោះអោយត្រប៉ែត ចុងភៅអាចធ្វើវាបានយ៉ាងលឿនប្រសិនជាវាមានរាងមូល ពោលគឺគ្រាន់តែលើគ្រវីវា ជាការស្រេច។

២. បរិភោគជារាងត្រីកោណ
ហេតុផលដ៏ងាយស្រួលគឺថាគេចែកភីស្សាជារាងត្រីកោណបែបនេះគឺដោយសារតែវាអាចជួយអោយគេបែងចែកចំនែកនីមួយបានស្មើៗគ្នា។


៣. ដាក់ក្នុងប្រអប់រាងបួនជ្រុងការ៉េ
ការណ៍ដែលគេធ្វើអោយវាមានរាងបួនជ្រុងនោះគឺដោយសារតែកាលណាបើគេធ្វើវាជារាងមូលដូចជាភីស្សា វានឹងមានការពិបាកនៅក្នុងការធ្វើខ្លាំងណាស់ ដូច្នេះហើយទើបបានជាគេធ្វើវាជារាងនេះតែម្តងទៅ៕

អត្ថបទល្អផ្សេងទៀត៖ មានដែលឆ្ងល់អត់ ហេតុអ្វីបានជាគ្រូពេទ្យតែងតែវាយទារកដែលទើបកើតអោយយំដូច្នេះទៅវិញ?

ប្រសិនជាអ្នកធ្លាប់មានកូន រឺមានបងប្អូនណាដែលធ្លាប់ឆ្លងទន្លេ ពួកគេនឹងនិយាយពីបញ្ហាដែលគ្រូពេទ្យវាយគូទទារកជាដើម ដើម្បីអោយក្មេងនោះយំ ជាពិសេសប្រសិនជាកូនក្មេងនោះកើតឡើងមិនមានយំសោះ។ តើហេតុអ្វីបានជាគ្រូពេទ្យធ្វើបែបនេះទៅវិញ?

តាមការបកស្រាយពីគ្រូពេទ្យមួយចំនួនបានបង្ហាញថា ការធ្វើបែបនេះគឺដើម្បីបង្ខំអោយទារកនោះចាប់ផ្តើមដកដង្ហើមដំបូងគេបង្អស់។ មុនពេលកើត ទារកនីមួយៗនៅក្នុងទងសុកម្តាយ នៅក្នុងនោះពួកគេត្រូវបានហុំព័ទ្ធទៅដោយសារធាតុរាវ ដែលយើងចំណាំហៅថា ជាទឹកភ្លោះនោះ។ ដូច្នេះនៅពេលដែលទារកមិនទាន់កើត ពួកគេមិនធ្លាប់ដកដង្ហើមខ្លួនឯងឡើយ ចំនែកឯដង្ហើមដែលមាននៅក្នុងខ្លួនពួកគេនោះគឺដោយសារតែអុកស៊ីសែនដែលនៅក្នុងខ្លួនម្តាយដើម្បីទៅចិញ្ចឹមទារកទាំងនោះ។

ចំនែកឯការវាយទារកនោះដែរ គឺគ្រូពេទ្យគ្រាន់តែវាយស្រាលៗអោយក្មេងនោះយំ និងចាប់ផ្តើមដកដង្ហើមតែប៉ុណ្ណោះ។ ចំពោះទារកណាដែលកើតមកចាប់ផ្តើមយំខ្លួនឯង គ្រូពេទ្យមិនធ្វើរបៀបនេះដាក់ទារកនោះឡើយ។

ទោះជាយ៉ាងណាក្តី ការអនុវត្តវិធីសាស្ត្រមួយនេះមិនត្រូវបានគ្រូពេទ្យទាំងអស់ធ្វើទៀតនោះទេ ព្រោះថាកាលណាដែលទារកនោះនៅក្នុងបរិយាកាសមួយសន្ទុះ វានឹងចាប់ផ្តើមព្យាយាមដកដង្ហើមយកអុកស៊ីសែនដោយខ្លួនឯងហើយ៕

មតិយោបល់

ពេញនិយម