រឿងពិតនៃលុយកាក់ដែលអ្នកត្រូវតែដឹងពីអាយុ ៣០ឆ្នាំទៅ បើមិនចង់ស្តាយក្រោយនៅពេលអ្នកចាស់ទៅ
Connect with us

គួរដឹង

រឿងពិតនៃលុយកាក់ដែលអ្នកត្រូវតែដឹងពីអាយុ ៣០ឆ្នាំទៅ បើមិនចង់ស្តាយក្រោយនៅពេលអ្នកចាស់ទៅ

មានអ្នកខ្លះអាចមានសមត្ថភាពទិញផ្ទះ និង មានមុខរបររកស៊ីខ្លួនទៅហើយនៅអាយុ ជាង៣០ឆ្នាំ នៅពេលដែលមានអ្នកខ្លះ នៅអាយុស្របាលគ្នា បាននិងកំពុងតែមិនអាចរកចំណូលបានច្រើន ហើយកំពុងតែមានវិបត្តិរឿងសេដ្ឋកិច្ចធ្ងន់ធ្ងរ។ វាក៏មានកត្តាជាច្រើនដែរ ដែលអាចបណ្តាលឱ្យអ្នកខ្លះជោគជ័យរឿងលុយកាក់ ស្របពេលអ្នកខ្លះទៀតបរាជ័យ ហើយបើចង់ជោគជ័យនោះអ្នកត្រូវតែដឹងពីរឿងរ៉ាវខាងក្រោមដែល យើងនឹងធ្វើការរៀបរាប់ជូន។

១. មានផ្នត់គំនិតដ៏ចាស់កំរិលមួយដែលថា យើងគួរតែមានកូននៅអាយុ 20, 25 ឬ 30 ឆ្នាំ។ ប៉ុន្តែបើយយោងតាមការគិតយ៉ាងម៉ត់ចត់ពីមនុស្សមួយចំនួនធំ ការចិញ្ចឹមកូនគឺថ្លៃណាស់។ នោះហើយជាមូលហេតុដែលធ្វើឱ្យអ្នកខ្លះជួបបញ្ហាលុយកាក់ ដោយសារតែការចញ្ចឹមកូន ការយកកូនទាំងវ័យនៅក្មេង ដូច្នេះ អ្នកត្រូវដឹងថាមុននឹងយកកូនម្នាក់ៗ អ្នកត្រូវតែគិតឱ្យបានល្អិតល្អន់អំពីបញ្ហាហិរញ្ញវត្ថុរបស់អ្នកនិងគ្រួសារអ្នក ថាតើអ្នកត្រៀមខ្លួននឹងចំណាយទៅលើការចញ្ចឹមកូនហើយឬនៅ? 

Things you should know about money

២. អ្នកមិនគួរខ្មាសអៀននឹងការសុំឡើងឋានៈឡើយ។ បើអ្នកធ្វើការកន្លែងមួយរាប់ឆ្នាំមកហើយ អ្នកមានចទពិសោធន៏គួរសមដែរ អ្នកមិនគួរខ្មាសអៀននឹងការសុំគេឡើងឋានៈឡើយ អ្នកត្រូវតែហ៊ានធ្វើរឿងទាំងនោះសម្រាប់ខ្លួនឯង ដើម្បីភាពរីកចំរើនរបស់ខ្លួនឯង មិនភាពជោគជ័យនៅក្នុងជីវិតនៅថ្ងៃក្រោយ។ 

Things you should know about money

៣. ចំពោះរឿងរ៉ាវផ្ទះសម្បែង អ្នកត្រូវតែគិតគូរឱ្យបានដិតដល់ជាមួយនឹងការចំណាយទៅលើវា ថាអ្នកមានសមត្ថភាពជួល ឬអ្នកអាចទិញវាបាន។ អ្នកត្រូវគិតគូររាល់តម្លៃដែលត្រូវចំនាយ ទៅលើផ្ទះនោះ មុនពេលទិញ និងក្រោយពេលទិញថាតើអ្នកត្រូវចំនាយលើអ្វីខ្លះ? បង់ពន្ធ? ទិញគ្រឿងសង្ហាររឹម? ទប់ទល់បញ្ហាទឹកភ្លើង? ការតុបតែង? ការជួសជុល?

Things you should know about money

៤. អ្នកត្រូវតែមើលថែសុខភាពជានិច្ច និងបោះទន់ទុកថ្ងៃក្រោយទៀត បើអ្នកមិនបានមើលថែខ្លួនឯង បើអ្នកបណ្តោយឱ្យខ្លួនឯងមានជម្ងឺ អ្នកនឹងត្រូវចំណាយទៅលើជម្ងឺរបស់ជាប្រចាំ នៅថ្ងៃមុខទៀត។  

Things you should know about money

៥. កុំប្រថុយប្រថាននឹងរឿងណាដែលអ្នកមិនដឹង មិនចេះច្បាស់ ជាពិសេសការបោះទន់ទៅលើអ្វីមួយ អ្នកមិនត្រូវវាទៅតាមអារម្មណ៏អ្នកឡើយ អ្នកត្រូវតែមានវិចារណាញ្ញាណមួយក្នុងការគិតគូរ កុំធ្វើអ្វីតាមគេ ត្រូវគិតពីខ្លួនឯង ថាតើយើងអាចមានសមត្ថភាពធ្វើវាបានទេ? ជៀសវៀងការបរាជ័យដែលអាចធ្វើឱ្យអ្នកបាក់ទឹកចិត្តនៅថ្ងៃក្រោយទៀត។ 

Things you should know about money

៦. អ្នកមិនត្រូវខ្ចីបំណុលថ្មីដើម្បីសងបំណុលចាស់នោះទេ វាមានតែធ្វើឱ្យអ្នកកាន់តែធ្លាក់ក្នុងរណ្តៅជ្រៅ រណ្តៅនៃបំណុលដែលអ្នកនឹងប្រឈមមុខជាមួយវាជារៀងរាល់ថ្ងៃ មិនងាចដោះសស្រាយបាន អ្នកត្រូវតែរកវិធីណាដែលអាចដោះស្រាយល្អជាងនេះ ដូចជារកចំណូលបន្ថែមឱ្យបានកាន់តែច្រើនជាងនេះ។  

៧. អ្នកមិនត្រូវយកលុយកាក់ធំដុំជាងទំនាក់ទំនងអ្នកនិងមនុស្សជុំវិញខ្លួនអ្នកទេ ជាពិសេសមិត្តភ័ក្ររបស់អ្នក លុយកាក់អ្នកអាចរកបានតាមក្រោយ ទំនាកទំនង មិត្តភាពអ្នកមិនអាចយកលុយទិញបាននោះទេ បើបាត់បង់ទៅអ្នកមិនអាចហៅវាមកវិញនោះទេ។ 

Things you should know about money

៨. ចំពោះការស្លៀកពាក់ ការទិញសំលៀកបំពាក់ អ្នកត្រូវតែចេះគិតគូរដូចគ្នា អ្នកគួរទិញរបស់ណាដែលប្រើបានយូរ ខ្លឹម មិនងាយខូចបែកបាក់ រហែក ព្រោះវានឹងជួយកាត់បន្ថយការចំនាយរបស់អ្នក។ 

Things you should know about money

៩. អ្នកមិនត្រូវចំនាយលើរបស់មិនបានការ ជាពិសេសចំណាយលុយទៅតាមអារម្មណ៏អ្នកឡើយ អ្នកត្រូវដឹងពីលុយកាក់ខ្លួនឯង និងសមត្ថភាពខ្លួនឯង កុំចំណាយច្រើនជាងចំណូល ព្រោះវាអាចឱ្យអ្នកសប្បាយចិត្តតែមួយភ្លែតប៉ុណ្ណោះ។ 

Things you should know about money

១០. អ្នកត្រូវគិតគូរសន្សំលុយកាក់ ទុកដាក់លុយកាក់របស់អ្នកឱ្យបានត្រឹមត្រូវត្រៀមសម្រាប់ពេលអ្នកចាស់ទៅ។

១១. បើអាចសន្សំបាន អ្នកគួរតែចេះធ្វើម្ហូបញ៉ាំខ្លួនឯង ដើម្បីកាត់បន្ថយការចំនាយ និងញ៉ាំបាយផ្ទះឱ្យបានច្រើនជាងបាយក្រៅ។១២. អ្នកត្រូវតែបែងចែកប្រាក់ខែរបស់អ្នកមួយចំណែកដើម្បីសន្សំ អ្នកមិនត្រូវយកទៅចំណាយទាំងអស់នោះទេ ជៀសវាងពេលមានអាសន្ន។ 

Things you should know about money

១៣. អ្នកត្រូវតែពិគ្រោះលើការចំណាយ និងមានមតិស្របគ្នាលើរាល់ការចំណាយជាមួយដៃគូជីវិតអ្នក។ 

Things you should know about money

១៤. អ្នកគួរតែគិតរកវិធីរកចំណូលបន្ថែមក្រៅពីការងាររាល់ថ្ងៃរបស់អ្នក​ឬ ហៅថាអ្នកអាចរកការងារក្រៅ នៅពេលទំនេរ ដើម្បីសន្សំកំរៃឱ្យបានកាន់តែច្រើន៕

Things you should know about money

អត្ថបទល្អផ្សេងទៀត៖ មានបញ្ហារឿងលុយកាក់មែនទេ? ក្បួនប្រើលុយ ៧ ចំណុចពីកំពូលសេដ្ឋីអាមេរិក! ធានាថានឹងភ្លឺស្វាង!

លោក វ៉រែន បាហ្វ៊ែត (Warrent Buffet) ជាកំពូលមហាសេដ្ឋីសញ្ជាតិអាមេរិកដ៏លេចធ្លោមួួយរូបរបស់ពិភពលោក។ នោះក៏ដោយសារតែគំនិតដ៏ឈ្លៀសវៃ ជំនាញរកស៊ីនិង ពាក្យសម្ដីមាសជាច្រើនរបស់គាត់ទាក់ទងនឹងរឿងលុយកាក់។

ថ្ងៃនេះ Anarchak សូមលើកយកនិងប្រែសម្រួលឃ្លាពិសេសៗរបស់លោកមកជូនប្រិយមិត្តជាការពិចារណា៖

១. បើអ្នកហ៊ានទិញអ្វីដែលអ្នកមិនត្រូវការចាំបាច់ បន្តិចទៀតអ្នកនឹងត្រូវបង្ខំចិត្តលក់អ្វីដែលអ្នកត្រូវការចាំបាច់

បើអ្នកហ៊ានទិញឡានទំនើប សម្ភារៈពេញនិយមស៊ីវីល័យ ដែលមិនជាចាំបាច់ខ្លាំង ឬដល់ថ្នាក់ខ្ចីបុលគេដើម្បីទិញបង្អួតភ្នែកញាត្តិមិត្តនោះ មិនយូរទេអ្នកនឹងត្រូវដល់ដំណាក់កាលលក់ផ្ទះឬវត្ថុដែលចាំបាច់សម្រាប់ដោះបំណុលទាំងនោះហើយ។

២. កុំសន្សំលុយក្រោយសល់ពីការចំណាាយ តែផ្ទុយមកវិញត្រូវចំណាយលុយដែលសល់បន្ទាប់ពីសន្សំហើយ

បើអ្នកចំណាយហើយសឹមសន្សំលុយដែលសល់ពីការចំណាយនោះ ពិតណាស់អ្នកនឹងសល់តិចតួចដើម្បីសន្សំព្រោះយើងតែងពិបាកក្នុងការឃាត់ចិត្តខ្លួន​ឯងមិនឱ្យចំណាយ។ ហេតុនេះគួរសន្សំទុកសិនហើយយកប្រាក់សល់ពីការសន្សំមកចំណាយវិញ។នោះអ្នកមិនបារម្ភបើសិនចាយវាអស់ទេ ព្រោះបើចាយអស់ក៏គ្មានបញ្ហា។

៣. កុំរំពឹងលើចំណូលមួយច្រក

ចំណូលមួយប្រភពអាចត្រឹមឱ្យអ្នកផ្គត់ផ្គង់ជីវភាពបានតែប៉ុណ្ណោះ តែបើសិនចង់សល់ច្រើនអ្នកគួរចាប់ផ្ដើមបង្កើនប្រភពចំណូលចាប់ពីពីរឡើងទៅ ដូចជាយកលុយដែលសន្សំមកវិនិយោគបន្ថែម។

៤. កុំវាស់ជម្រៅទឹកដោយដាក់ជើងទាំងពីរចូល

នៅពេលប្រឡូកខ្លួនរកស៊ីអ្វីមួយកុំដាក់ហ៊ុនឬដើមទុនទាំងអស់ចូលជាដាច់ខាតព្រោះបើសិនណាជាខាតបង់ឬបរាជ័យនោះអ្នកនឹងងើបលែងរួចហើយបាក់ស្បាតលែងហ៊ានទៀតតែម្ដង។ ថាមិនត្រូវអាចនឹងក្ស័យធនអស់គ្មានឱកាសនឹងបន្តទៀតផង។

៥. កុំដាក់ស៊ុតទាំងអស់ក្នុងកន្ដ្រកតែមួយ

បើអ្នកមានដើមទុនមានធនធានច្រើន ហើយមានក្រុមហ៊ុនតែមួយ អ្នកគួរពិចារណាបង្កើតជាសាខា ឬបង្កើតក្រុមហ៊ុនមួយទៀតដើម្បីវិនិយោគដើមទុននោះ។ ទីមួយដើម្បីបង្ការពេលក្រុមហ៊ុនមួយបរាជ័យនៅសល់ក្រុមហ៊ុនមួយទៀត។ ទីពីរដើម្បីបង្កើនប្រាក់ចំណូលបន្ថែំម។

៦. ភាពស្មោះត្រង់មានតម្លៃណាស់! ហេតុនេះកុំរំពឹងវាពីមនុស្សថោកទាប!

ឃ្លានេះវាត្រូវគ្រប់កាលៈទេសៈ ហើយក្នុងវិស័យជំនួញភាពស្មោះត្រង់ក៏ជាយានមួយសម្រាប់អ្នកក្នុងការកសាងចំណងរឹងមាំរវាងដៃគូ ឬអតិថិជន។ បើអ្នកចង់ឱ្យពួកគេផ្ដល់តម្លៃដល់អ្នកនិងក្រុមហ៊ុនដែលអ្នកបានដាក់ទុន អ្នកត្រូវផ្ដល់ឱ្យពួកគេនូវភាពស្មោះត្រង់។

៧. ធម្មជាតិបង្កើតភ្នែកយើងនៅខាងមុខ ព្រោះយើងគួរសម្លឹងទៅមុខច្រើនជាងទៅក្រោយ

ក្នុងកិច្ចការរកស៊ីយើងគួរផ្ដោតសំខាន់ក្នុងបច្ចុប្បន្នតែកុំភ្លេចសម្លឹងទៅមុខដើម្បីដើរឱ្យទាន់ការប្រែប្រួលទីផ្សារ និងក្ដាប់ឱកាសមុនគូប្រកួតដើម្បីគ្រប់គ្រងទីផ្សារឱ្យបានមុន ៕

មតិយោបល់

ពេញនិយម