ច្បាប់គឺច្បាប់! នគរបាលដែលផ្ទុះអាវុធត្រូវជនស្លូតត្រង់ស្លាប់ដោយអចេតនា ត្រូវឃុំក្នុងពន្ធនាគារហើយ!
Connect with us

ថ្មីៗ

ច្បាប់គឺច្បាប់! នគរបាលដែលផ្ទុះអាវុធត្រូវជនស្លូតត្រង់ស្លាប់ដោយអចេតនា ត្រូវឃុំក្នុងពន្ធនាគារហើយ!

ប៉ូលិស​ខណ្ឌ​ពោធិ៍​សែនជ័យ​ ផ្ទុះ​អាវុធ​បណ្តាល​ឱ្យ​មនុស្ស​ស្លូត​ត្រង់​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ នៅពេល​នេះ​ ត្រូវ​បានលោក​ តុប​ ឈុនហេង​ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​ចៅក្រម​ស៊ើបសួរ​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ ឬ​ ប៉េហ្ស៊ី​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២៤​ ខែមករា​ឆ្នាំ​២០១៨​ សរសេរ​តាម​បណ្ដាញ​សង្គម​ Telegram ថា”ក្រោយពីបានពិនិត្យឯកសារសំណុំរឿង សាកសួរចម្លើយតាមនីតិវិធី និងពិនិត្យភស្តុតាង តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ មនុស្សឃាតដោយអចេតនា។

ករណីនោះប្រព្រឹត្តនៅចំណុចក្រោយផ្សារកាណាស៊ីធី ដីឡូត៌គ្មានលេខ ភូមិចោមចៅ២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត”៕

ផ្ដល់សិទ្ធិ៖ angkorpost

អត្ថបទពិសេស៖ ដំណឹងល្អ! រោងចក្រ​ធំៗថ្មី នៅ៣ខេត្ត-ក្រុង នឹងផ្តល់​ការងារដល់​​ពលរដ្ឋខ្មែរ​ក្រីក្រជាង ២ ពាន់​នាក់ឆាប់ៗនេះ!

រោងចក្រ​ធំៗ​ថ្មី ៣ ដែល​ចំណាយ​ទុន​វិនិយោគ​ប្រមាណជិត ៣០ លាន​ដុល្លារ នឹង​បើក​ដំណើរការ​ក្នុង​ពេល​ដ៏​ឆាប់ខាង​មុខ ហើយ​នឹង​អាច​ឲ្យ​ពលរដ្ឋ​ក្រីក្រជិត ៣ពាន់​នាក់ ឲ្យ​មាន​ការងារ​ធ្វើ។ នេះ​បើ​តាម​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែល​បាន​ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឲ្យ​ក្រុមហ៊ុន​ទាំង​បី។

June 21, 2014 – Phnom Penh, Cambodia. Iberasia factory. © Nicolas Axelrod / Ruom

រោងចក្រទាំង ៣ ដែលនឹង​បើក​ក្នុង​ពេល​ខាង​មុខ​នោះ មាន៖

១. ក្រុមហ៊ុន TH ZIPPER & METAL ACCESSORY (CAMBODIA) CO., LTD នឹង​បង្កើត​រោងចក្រផលិតខ្សែរូត និងគ្រឿងបន្សំសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ (អតីតឃុំជើងព្រៃ) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រោងចក្រ​នេះ​ប្រើទុនវិនិយោគប្រមាណ ១៣,៧៥លានដុល្លារ នឹង​ផ្តល់​ការងារបានចំនួន ៦៦៩កន្លែង។

២. ក្រុមហ៊ុន SISOPHON HONG SENG SPORTSWEAR CO., LTD ជា​រោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៧មករា ភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគចំនួន ១០លានដុល្លារ នឹង​អាច​ផ្តល់​ការងារ ចំនួន ២ ០៣៥ កន្លែង។

៣. គម្រោងបង្កើតរោងចក្រផ្គុំតំឡើង​ត្រង់ស្វូអគ្គិសនី និងសម្ភារៈអគ្គិសនីផ្សេងៗ របស់ក្រុមហ៊ុន EMAX ELECTRIC CO., LTD មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣៤៩៩៤ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣, ៥៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង៕​

ផ្ដល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

ពេញនិយម