បើ៨ចំណុចនេះកើតព្រមគ្នា វាបង្ហាញយ៉ាងច្បាស់ថា ក្រលៀនអ្នកជិតឈានដល់ទីបញ្ចប់ហើយ!
Connect with us

សុខភាព & សម្រស់

បើ៨ចំណុចនេះកើតព្រមគ្នា វាបង្ហាញយ៉ាងច្បាស់ថា ក្រលៀនអ្នកជិតឈានដល់ទីបញ្ចប់ហើយ!

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអាចប្រាប់អ្នកថា ក្រលៀនអ្នកកំពុងតែកើតមានបញ្ហាហើយ។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលក្រលៀនអ្នកកើតមានបញ្ហា អ្នកនឹងប្រែជាពិបាកចូលគេងជាងពេលធម្មតា ព្រោះជាតិពុលមិនអាចបញ្ចេញតាមរយៈការបត់ជើងតូច ដោយបន្សល់ទុកក្នុងឈាមរបស់អ្នក។

2.    នៅពេលដែលអ្នកតែងតែឈឺក្បាល ហើយអស់កម្លាំង ក៏ជាមុខសញ្ញាអាចប្រាប់អ្នកបានថា ក្រលៀនអ្នកកំពុងតែមានបញ្ហាផងដែរ។

លទ្ធផល​រូបភាព​សម្រាប់ migraine problems

3.    នៅពេលដែលក្រលៀនរបស់អ្នកកំពុងប្រឈមមុខនឹងជំងឺ វាក៏អាចធ្វើឲ្យស្បែកអ្នករមាស់ផងដែរ។


4.    នៅពេលដែលអ្នកមិនធ្លាប់មានបញ្ហាស្អុយមាត់ តែឥឡូវប្រែជាមាន ហើយធ្ងន់ធ្ងរ នោះអ្នកគួរតែប្រយ័ត្នពីក្រលៀនរបស់អ្នក។

រូបភាពពាក់ព័ន្ធ

5.    នៅពេលដែលអ្នកដកដង្ហើមលឿនខុសពីធម្មតា ក៏អាចបញ្ជាក់បានថា ក្រលៀនអ្នកកំពុងតែជួបបញ្ហាផងដែរ។

6.    នៅពេលដែលចង្កេះអ្នកស្រាប់តែឈឺ ក៏អ្នកគួរតែប្រយ័ត្នពីក្រលៀនអ្នកដែរ ទើបអាចការពារ និងព្យាបាលបានទាន់ពេល។

លទ្ធផល​រូបភាព​សម្រាប់ waist problems

7.    ភ្នែកហើម ក៏ជាមុខសញ្ញាមួយក្នុងចំណោមមុខសញ្ញាទាំងឡាយខាងលើ ដែលអាចប្រាប់អ្នកថាក្រលៀនអ្នកជួបបញ្ហាផងដែរ។

8.    នៅពេលដែលនោមអ្នកប្រែជាខុសពីធម្មតា នោះអ្នកគួរតែប្រយ័ត្នខ្លាំង ព្រោះវាអាចបញ្ជាក់ប្រាប់អ្នកថា ក្រលៀនអ្នកត្រូវការជួបពេទ្យហើយ។ ដូចនេះ បើអ្នកកើតមានអាការៈទាំងឡាយខាងលើ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ទើបអាចព្យាបាលបានទាន់ពេល៕

ផ្ដល់សិទ្ធិ៖ health.com

អត្ថបទទាក់ទង៖ ៧ ចំណុចនេះហើយដែលធ្វើរាល់ថ្ងៃហើយបំផ្លាញក្រលៀនយើងមិនដឹងខ្លួន!

ក្រលៀនជាសរីរាង្គដ៏ចាំបាច់បំផុតមួយនៅក្នុងរាងកាយ។ ហេតុនេះយើងចាំបាច់ត្រូវថែរក្សាវាឱ្យបានល្អតាមដែលអាចទៅរួច។ ខាងក្រោមនេះជាកត្តាខុសឆ្គងដែលអាចបំផ្លាញក្រលៀនយើងដោយមិនដឹងខ្លួន ដែលយើងគួរចៀសវាង៖

១. ទទួលទានថ្នាំបំបាត់ការឈឺចាប់ច្រើនពេក៖

ថ្នាំបំបាត់ការឈឺចាប់ល្អសម្រាប់សម្រួលដល់អាម្មណ៍និងការពិបាកទ្រាំម្ដងម្កាល តែបើប្រើវាច្រើននោះវានឹងមានផលប៉ះពាល់ច្រើនជាពិសេសដល់ដំណើរការរបស់ក្រលៀន។

២. បរិភោគអាហារប្រៃច្រើនពេក៖

ការបរិភោគអាហារដែលផ្ទុកជាតិប្រៃច្រើន ក៏ធ្វើឱ្យប៉ះពាល់ដល់តម្រងនោម និងការវិវត្តលូតលាស់របស់ក្រលៀនផងដែរ។

៣. ផឹកទឹកមិនគ្រប់គ្រាន់ប្រចាំថ្ងៃ៖

ការផឹកទឹកមិនគ្រប់គ្រាន់ ឬមិនទទួលទានអាហារដែលមានជាតិទឹកច្រើន ក៏ធ្វើឱ្យក្រលៀនត្រូវខ្សោះជាតិទឹក ហើយវានឹងមិនអាចបំពេញការងារបានល្អតាមធម្មជាតិឡើយ។

៤. បរិភោគអាហារសាច់ច្រើន៖

លទ្ធផល​រូបភាព​សម្រាប់ meat

បរិភោគសាច់ ជាពិសេសសាច់ក្រហមច្រើន អាចនឹងធ្វើឱ្យក្រលៀនពុំមានសារធាតុចិញ្ចឹមដែលត្រូវការចាំបាច់គ្រប់គ្រាន់ទេ។ យល់ល្អទទួលទានបន្លែ ផ្លែឈើគឺល្អបំផុត។

៥. ទម្លាប់បរិភោគអាហារផ្អែមញឹកញាប់៖

មិនខុសពីអាហារប្រៃ អាហារផ្អែមច្រើនពេកក៏មិនល្អចំពោះក្រលៀនដែរព្រោះវាអាចប៉ះពាល់ដល់តម្រងនោមនិងដំណើរការក្រលៀន។

៦. ផឹកជាតិអាល់កុលឬកាហ្វេអ៊ីនច្រើនពេក៖

លទ្ធផល​រូបភាព​សម្រាប់ coffee

សុរា ស្រា ឬភេសជ្ជៈមានជាតិអាល់កុល និងកាហ្វេ ក៏ជម្រុញឱ្យក្រលៀនត្រូវធ្វើការច្រើនហួសជ្រុល និងធ្វើឱ្យវាឆាប់អន់ថយថាមពល។

៧. ទប់នោម៖

ការទប់មិនបញ្ចេញទឹកនោមរយៈពេលយូរ និងញយដងរហូតដល់ឈឺចាប់ពិបាកទ្រាំ​ក៏ធ្វើឱ្យតម្រងនោមរងការប៉ះពាល់ខ្លាំងហើយក្រលៀនក៏ចៀសមិនផុតពីការប៉ះទង្គិចដែរ៕

មតិយោបល់

ពេញនិយម