ឆាវឆាវ៖ មូលហេតុអ្វីបានជាបាតជើងមនុស្ស (ស) ជាងមុខ?
Connect with us

បែបផែនជីវិត

ឆាវឆាវ៖ មូលហេតុអ្វីបានជាបាតជើងមនុស្ស (ស) ជាងមុខ?

ពាក្យនេះ គឺជាពាក្យសម្តីរបស់ ឆាវឆាវ ដែលពោលទៅកាន់ទីប្រឹក្សារបស់ខ្លួន (សុឺម៉ាអុី) ហើយដោយសារតែពាក្យនេះដែរ ដែលធ្វើឱ្យខ្លាលាក់ក្រចក សុឺម៉ាអុី ទទួលបានចំណេះដឹង និងអាចយកបានទឹកដីពីត្រកូលឆាវឆាវ ទាំងមូល ក្ដោបក្តាប់រាជការបង្រួបបង្រួមទឹកដីទាំងមូលតែម្តង។

ឆាវឆាវ

ពន្លឺចែងចាំង បានជះឥទ្ធិពលទៅលើទីដែលងងឹត ក៏ប៉ុន្តែក៏មិនអាចចាំងទៅសព្វកន្លែងបានទាំងអស់ដែរ មានកន្លែងខ្លះក៏ត្រូវបានបិទបាំង និងរហូតពុំអាចមាននរណាដឹងថានឹងមានអ្វីសោះនៅទីនោះ តែទីបំផុតកន្លែងងងឹតនោះ ក៏មានវត្ថុអស្ចារ្យ ដូចជាកំណប់ជាដើម។ នៅក្នុងយុទ្ធសាស្ត្រសង្គ្រាមនៃការធ្វើសឹក វិធីដែលអាចយកឈ្នះលើសត្រូវបាន គឺធ្វើឱ្យសត្រូវមិនឹងពីចំណុចខ្សោយរបស់ខ្លួន មិនថាត្រូវលាក់បាំងដោយរបៀបណាទេ តែបើអាចលាក់បាំងជិតមួយរយៈពេលយូរ អ្នកនឹងអាចមានប្រៀបជាងសត្រូវ ហើយទទួលបានជោគជ័យ។

ឆាវឆាវ

ចំពោះភាពអាថ៌កំបាំងនៅក្នុងលោកនេះគ្មានទេ ប៉ុន្តែត្រូវតែលាក់បាំងទុកឱ្យបានយូរតាមតែអាចធ្វើទៅរួច អ្នកដែលឈរទៅភ្លឺជាកន្លែងដែលងាយនឹងរងគ្រោះបំផុត ចំណែកអ្នកដែលឈរនៅទីងងឹតគឺ ជាកន្លែងដែលសុវត្ថិភាពខ្ពស់បំផុត។ សុឺម៉ាអុី ចាំពាក្យសម្តីរបស់ ឆាវឆាវ ហើយយកមកប្រើយ៉ាងមានប្រសិទ្ធភាព និងជោគជ័យក្នុងប្រវត្តិសាស្ត្រ (សូមអានសៀវភៅ “ទុកផ្លូវក្រោយ” ដែលនិយាយអំពីចំណុចនេះលម្អិត) ទទួលបានទឹកដីទាំងមូលនៅសម័យកាលណោះ។ អ្នកប្រាជ្ញជាច្រើនរូប លោកបានយល់ច្បាស់អំពីភាពស្ងប់ស្ងៀម ហើយក៏ធ្លាប់បាននិយាយថា «ភាពស្ងប់ស្ងាត់ គឺអាចំណាចឥតគណនាបានឡើយ» ៕

ឆាវឆាវ

ផ្ដល់សិទ្ធិដោយ៖ មនោវិជ្ជា

អត្ថបទល្អផ្សេងទៀត៖ លាវបុីៈ ប្រទេសជាតិមានគ្រោះថ្នាក់ ក្នុងនាមជាប្រជាពលរដ្ឋ ទោះមិនហៅក៏ត្រូវតែមកដែរ!

នៅក្នុងលោកនេះ តាំងតែពីបុរាណកាលមក សង្គ្រាមតែងកើតមានឡើងឥតមានឈប់ឈរ។ សង្គ្រាមខ្លះ កើតឡើងព្រោះតែវាតដី​គ្នា ដណ្តើមអំណាច និងដើម្បីផលប្រយោជន៍រៀងៗខ្លួន។ ដោយារតែមានការបង្កើតសង្គ្រាមនេះហើយ ដែលធ្វើឱ្យប្រទេស​ដែលទន់ខ្សោយ ត្រូវប្រទេសដែលខ្លាំងលេបត្របាក់ និងចុះខ្សោយរហូតដល់វិនាស។

នៅក្នុងស្ថានការណ៍គ្រោះថ្នាក់ អ្នកមានសមត្ថភាពលាក់ពុតត្បុត សុខចិត្តឈរឱបដៃមើលស្រង់ផលប្រយោជន៍រៀងៗខ្លួន។លាវបុី ដែលជាខ្សែរាជវង្សរបស់ស្តេចហាន មិនសុខចិត្តឈរម​ើលឱ្យពួកមន្ត្រីអាក្រក់ធ្វើបាបរាស្ត្រ និងរាជវង្សឡើយ ទើបគេ​នឹងបងប្អូន ៣នាក់ ទៀត (ចាងហ្វី និង គួនអុី) នាំគ្នាចូលក្នុងភ្លើងសង្គ្រាមមួនេះ ដែលបានបង្កាត់បានជាង ១០០ឆ្នាំ នៅក្នុង​ប្រវត្តិសាស្ត្រចិន។

ប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ចំណុចវិជ្ជមានរបស់គាត់គឺ ពាក្យថា «នគរមានគ្រោះថ្នាក់ ក្នុងនាមជាប្រជារាស្ត្រ ទោះមិនហៅក៏ត្រូវតែមកដែរ»។

ដូច្នេះ យើងរាល់គេប្រហែលជាយល់ថា ក្នុងនាមជាពលរដ្ឋម្នាក់ ត្រូវតែមានតួនាទី និងកាព្វកិច្ចរៀងដើម្បីជួយដល់សង្គ្រាមជាតិ​របស់យើង មិនថាមានប៉ុណ្ណាទេ។ បើមានកម្លាំង ជួយដោយកម្លាំង បើមានជាប្រាជ្ញា ជួយដោយការគិត មានជាគំនិត ជួយដោយការពិចារណា បើមានដោយទ្រព្យសម្បត្តិ មាសប្រាក់ ត្រូវជួយជាឧបត្ថម្ភ។

ប្រសិនបើយើងចេះជួយគ្នា ចេះសាមគ្គីគ្នា​បានល្អជាធ្លុងមួយ ប្រទេសជាយើងនឹងរីកចម្រើន ខ្លាំងក្លាឡើងទ្វេមិនខាន។ ដូចពាក្យព្រឹទ្ធបុរាណយើងពោលថា «ចង្កឹកមួយបាច់កាច់មិនបាក់ តែបើចង្កឹកមួយដើម គេអាចកាច់បាក់ដោយងាយបំផុត» ៕

មតិយោបល់

ពេញនិយម