ចេះតែមានហើយ ស្អីក៏មានដែរបង្គន់គេនេះ ប្លែកណាស់
Connect with us

ទាក់ទាញ

ចេះតែមានហើយ ស្អីក៏មានដែរបង្គន់គេនេះ ប្លែកណាស់

ប្លែកៗចម្លែកអារម្មណ៏ដែលគេថតបានពីក្នុងបន្ទប់ទឹក មិននឹកស្មានថាមានរឿងចឹងៗសោះហួសចិត្ត។

. សម័យកុំព្យូទ័រសិស្សានុសិស្ស និងនិស្សិតគ្រប់រូបមមាញឹកនឹងការងារសាលា ជាមួយនឹងគ្រឿងអាឡិចត្រូនិចនាៗនៅសម័យទំនើបនេះ។ តួយ៉ាង សិស្សស្រីម្នាក់ដោយមិនចង់ខាតពេលវេលាធ្វើការងារសាលាឱ្យគ្រូក៏សម្រេចចិត្តបង្ហើយការងារស្របពេលដែលកំពុងបត់ជើង។

Strange things happen in toilet

. ក្បាលជ្រូកនៅក្នុងបង្គន់ ដែលគេបានឃើញនៅក្លឹបមួយ នៅ Amsterdam។

Strange things happen in toilet

. មានពស់ក្នុងបន្ទប់ទឹកទៀតហើយ ស្រៀវខ្លួនណាស់។

Strange things happen in toilet

. សត្វលួចចេញពីសួនសត្វមកលាក់ខ្លួនក្នុងបន្ទប់ទឹក។

Strange things happen in toilet

. គេឃើញមានសត្វពស់ក្នុងបន្ទប់ទឹករបស់ហាងកាហ្វេ Starbucks មួយកន្លែង។

Strange things happen in toilet

៦​. នារីម្នាក់ចូលបន្ទប់ទឹកស្រាប់តែឃើញសត្វកំព្រុកមួយក្បាលចេញពីក្នុងបង្គន់មក (ប្រទេស កាណាដា)។

Strange things happen in toilet

. នៅ រដ្ឋតិចសាស Texas ក៏ឃើញមានសត្វកណ្តុរចេញពីក្នុងបន្ទប់ទឹកមកដែរ។

Strange things happen in toilet

. បន្ទប់ទឹកនៅសួនកំសាន្តមួយគេឃើញមានកូនត្រីឆ្លាមបានឆ្លងចូលក្នុងចានបង្គន់ នៅពេលដែលគេឃើញវាបានស្លាប់បាត់ទៅហើយ។

Strange things happen in toilet

. នៅប្រទេស អាហ្វ្រិកខាងត្បូង មានបុរសម្នាក់ស្រវឹងជោគ មិនដឹងធ្វើយ៉ាងណាជាប់ក្នុងបន្ទប់ទឹកទាល់តែរកអ្នកជំនាញយកគាត់ចេញ ប្រើរយៈពេលអស់ ៤០នាទី។

Strange things happen in toilet

១០. សូមប្រយ័ត្នសត្វពីងពាងក៏មាននៅក្នុងបង្គន់ដែរ។

Strange things happen in toilet

១១. សត្វពស់ថ្លាន់ដ៏ធំបានលួចចូលក្នុងបន្ទប់ទឹកគេទៀតហើយ។

Strange things happen in toilet

១២. ចេះតែមានហើយ បុរសម្នាក់នេះយកមាន់មកញ៉ាំនៅក្នុងបន្ទប់ទឹកកន្លែងលាងដៃ។

Strange things happen in toilet

១៣. បង្គន់បត់ជើងរបស់បុរសៗ រូបរាងថ្មីរូបមាត់តុក្កតាប្លែកៗ។

Strange things happen in toilet

១៤. មានមនុស្សយកខ្ទឹមក្រហមមួយថង់ធំមកចាក់ចោលនៅក្នុងបង្គន់ ដែលធ្វើឱ្យអ្នកបង្ហោះរូបម្នាក់នេះមានការខឹងសម្បារយ៉ាងខ្លាំង។

Strange things happen in toilet

១៥. នៅប្រទេស អូស្រ្តាលី​គេឃើញមានអ្នកជ្រុះលុយ នៅក្នុងបង្គន់។

Strange things happen in toilet

១៦. គូស្នេហ៏មួយគូខណៈពេលដែលកំពុងជួសជុលបន្ទប់ទឹក បានរកឃើញទូដែកមួយ ដែលមានលុយយ៉ាងច្រើន។

Strange things happen in toilet

១៧. បន្ទប់ទឹកនៅហាងបឺហ្គឺ McDonald គេឃើញមានត្រីមួយក្បាលយ៉ាងធំនៅក្នុងនោះ។

Strange things happen in toilet

១៨. សត្វកណ្តុរមួយក្បាលនេះលូនចូលក្នុងបំពង់ទុយោបង្គន់ ធ្វើឱ្យជាប់ខ្លួនរើរមិនចេញ។

Strange things happen in toilet

១៩. នៅក្នុងបំពង់ទុយោនៅ ប្រទេស ចិន គេបានរកឃើញសាកសពក្មេងដែលទើបនឹងកើតម្នាក់ ព្រោះមានករណីនារីម្នាក់បានសម្រាលកូននៅក្នុងបន្ទប់ទឹកខណៈពេលដែលកំពុងបត់ជើង៕

Strange things happen in toilet

អត្ថបទល្អផ្សេងទៀត៖ នៅក្នុងបង្គន់រាប់ម៉ោងដោយសារចុចទូរស័ព្ទ? ប្រយ័ត្នទាំងអស់គ្នា ទម្លាប់នេះគ្រោះថ្នាក់ណាស់…

កាលពីជាង ១០ ឆ្នាំមុន លោក Steve Job ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Apple បានលើកឡើងថា សម្រាប់ជំនាន់នីមួយៗ ​នឹងមានផលិតផលមួយថ្មី ដែលនឹងផ្លាស់ប្តូរពីរបៀបរបបនៃជីវិតរបស់យើងទាំងអស់គ្នា ហើយច្បាស់ណាស់សម្រាប់បច្ចុប្បន្ននេះ គឺការវិវត្តន៏នៃទូរស័ព្ទ Smartphone។ សព្វថ្ងៃ វាមានឥទ្ធិពល និងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ការធ្វើការ ការទាក់ទងគ្នា និងទម្លាប់ជាច្រើនទៀត ដែលក្នុងនោះរួមទាំងការបត់ជើងនៅក្នុងបង្គន់ផងដែរ។

យើងម្នាក់ៗ កាន់ទូរស័ព្ទជាប់ដៃសឹងតែគ្រប់ពេលវេលាទៅហើយ ហើយច្បាស់ណាស់សូម្បីតែពេលដែលនៅក្នុងបន្ទប់ទឹកផងដែរ។ មនុស្សជាច្រើនមិនបានចាប់អារម្មណ៏ទៅលើទំនោរនេះទេ ប៉ុន្តែការប្រើប្រាស់វានៅក្នុងបន្ទប់ទឹកគឹមានផលប៉ះពាល់ដែលយើងមិននឹកស្មានដល់ជាច្រើន។

១. មេរោគរាប់លានជាប់ទូរស័ព្ទ

ច្បាស់ណាស់ទូរស័ព្ទជាឧបករណ៏ដែលមិនស្អាតនោះទេ បើទោះជាវានៅថ្មី នៅស្អាតសំបកក្រៅយ៉ាងណាក៏ដោយ។ នៅក្នុងទូរស័ព្ទ លើផ្ទាំងអេក្រង់ ក៏ដូចជាសំបកក្រៅរបស់វាមានវត្តមានមេរោគរាប់លាន ដែលវាសុទ្ធតែអាចនាំមកនូវផលប៉ះពាល់ផ្សេងៗដល់សុខភាព។

ចុះទម្រាំតែទូរស័ព្ទដែលនៅក្នុងបង្គន់ទៀត ដែលជាកន្លែងមានផ្ទុកមេរោគតូចៗរាប់លានដែលគួរឱ្យគគ្រេចទៀតនោះ តើវានឹងចម្លងមកទូរស័ព្ទរបស់អ្នកប៉ុណ្ណាទៅ ហើយតើមេរោគទាំងនោះដែលនៅលើទូរស័ព្ទរបស់អ្នក ហើយយកប៉ះនឹងដៃ នឹងខ្លួន នឹងមុខរបសអ្នក នឹងឆ្លងមកកាន់ខ្លួនអ្នកប៉ុណ្ណាទៅ នឹងនាំឱ្យប៉ះពាល់សុខភាពប៉ុណ្ណាទៀតទៅ។ 

២. អង្គុយកាន់តែយូរ កាន់តែនាំឱ្យមានបញ្ហាទៅថ្ងៃមុខ

មូលហេតុមួយដែលយើងយកទូរស័ព្ទចូលទៅប្រើពេលកំពុងនៅក្នុងបន្ទប់ទឹកនោះ គឹដើម្បីកែអផ្សុកពេលដែលកំពុងបត់ជើងធំជាដើម។ ប៉ុន្តែបើតាមការប្រៀបធៀប អ្នកដែលយកទូរស័ព្ទចូលទៅក្នុងបន្ទប់ទឹកមិនត្រឹមតែធ្វើឱ្យគេបាត់អផ្សុកនោះទេ ប៉ុន្តែបែរជាធ្វើឱ្យគេនៅកាន់តែយូរនៅទីនោះ ដោយសារតែជក់នឹងប្រើប្រាស់ទូរស័ព្ទ។ 

អ្វីដែលជាបញ្ហាលើសពីបរិយាកាសដែលពោរពេញដោយមេរោគក្នុងបង្គន់នោះ គឺទម្លាប់ដែលអង្គុយចុចទូរស័ព្ទលើបង្គន់ដូចនេះ អាចនាំឱ្យមានបម្រែបម្រួលនៃប្រតិបត្តិការរបស់រាងកាយ ទាំងការបត់ជើង រយៈពេលបត់ជើង ក៏ដូចជាពេលវេលាចំណាយជាទូទៅផងដែរ។ បើតាមអ្នកជំនាញ និយាយថា នៅពេលដែលយើងចំណាយពេលអង្គុយលើបង្គន់ច្រើនជាង ២០ ទៅ ៣០ នាទី ដោយគ្រាន់តែចុចទូរស័ព្ទនោះ គឺអ្នកកំពុងតែបង្កើតសម្ពាធលើគូថរបស់អ្នក ដែលអាចនឹងឈានទៅជាជម្ងឺឬសដូងបាតផងដែរនៅពេលខាងមុខ។

៣. ខួរក្បាល ក៏ត្រូវការសម្រាកខ្លះដែរ

នៅពេលដែលអ្នកចំណាយពេលស្រ្តេសទៅលើការងារ បញ្ហាអ្វីផ្សេងៗច្រើនហើយនោះ ហើយបើសូម្បីពេលចូលបន្ទប់ទឹកក៏អ្នកចុចទូរស័ព្ទមិនឈប់ទៀតនោះ មានន័យថាខួរក្បាលរបស់អ្នកអាចនឹងបាត់បង់ពេលវេលាសម្រាប់សម្រាកប្រហែល ១០នាទីទៀតហើយ។ កាលពីមុន ពេលដែលអ្នកធ្វើការនៅការិយាល័យចូលបន្ទប់ទឹក គឺដើម្បីស្វែងរកពេលលំហែខួរក្បាលខ្លះបន្ទាប់ពីការងារដ៏ច្រើន ដែលការសម្រាកខួរក្បាលនេះអាចធ្វើឱ្យអ្នកមានដំណើរការខួរក្បាលកាន់តែល្អជាងមុន និងអាចឱ្យអ្នកគិតបានមានប្រសិទ្ធភាពជាងមុនផងដែរ។

ដូចនេះ ជាជាងចំណាយពេលជាងកន្លះម៉ោង អង្គុយចុចទូរស័ព្ទក្នុងបន្ទប់ទឺក អ្នកគួរបត់ជើងឱ្យលឿន ហើយចំណាយពេលនោះសម្រាកខួរក្បាល ដើម្បីអាចចំណេញពេលវេលាផង និងអាចបង្កើនប្រសិទ្ធភាពខួរក្បាលផងដែរ។ លើសពីនេះទៀត អ្នកក៏អាចកាត់បន្ថយអត្រាដែលនឹងឆ្លងជម្ងឺផ្សេងៗដោយសារមេរោគទាំងឡាយដែលនៅក្នុងនោះផងដែរ៕

មតិយោបល់

ពេញនិយម