តើរវាងការចូលចិត្ត និងការស្រឡាញ់ខុសគ្នាដូចម្តេចខ្លះ?
Connect with us

គ្រួសារ & ស្នេហា

តើរវាងការចូលចិត្ត និងការស្រឡាញ់ខុសគ្នាដូចម្តេចខ្លះ?

កាលពីមុនការស្វែងរកមនុស្សម្នាក់ដែលយើងពេញចិត្តគឺពិតជាពិបាកខ្លាំង ហើយព្យាយាម​ធ្វើអោយគេ​ចូល​ចិត្ត​យើងវិញរឹតតែពិបាក និងចំណាយពេលច្រើនទៀតផង។ ​តែបច្ចុប្បន្ននេះ​កម្មវិធីអ​ន​ឡាញ​ជាច្រើន​ពាសពេញពិភពអ៊ិនធើណេត អាចជួយស្វែងរក​មនុស្សដែល​ចូល​ចិត្ត​អ្នក ​និង​មានចំណង់​ចំណូល​ចិត្ត​ដូច​អ្នកបាន​យ៉ាងរហ័ស និងងាយស្រួល។ ជាអកុសល​កម្ម​វិធី​ទាំងអស់នេះគ្រាន់តែជួយ​អ្នកបាន​មួយ​ផ្នែកប៉ុ​ណ្ណោះ​ ព្រោះ​កម្មវិធីទាំងនោះមិន​អាច​ប្រាប់​អ្នក​បាន​ថានរណាម្នាក់​ស្រឡាញ់​អ្នកពិត ឫគ្រាន់តែចូលចិត្តអ្នក​ប៉ុណ្ណោះ។​ ​ហេតុនេះ​ហើយ​ទើ​ប​អាណាចក្រនាំអ្នក​អោយអ្នកស្គាល់ពីភាពខុសគ្នារវាងការចូលចិត្ត និង​ការ​ស្រឡា​ញ់​ដូច​តទៅ។

១. ញញឹមហើយមុខឡើងក្រហម

ញញឹម ហើយមុខក្រហម

យើងមិនដឹងថាមនុស្សសំខាន់របស់យើងកំពុងគិតពីអ្វី ហើយធ្វើអ្វីទេពេលអ្នកមិននៅក្បែរ។ ​តែ​បើមុខ​របស់​អ្ន​កឡើងក្រហម ហើយញញឹមតែម្នាក់ឯងពេលកំពុងគិតពីគេនោះ ជាសញ្ញា​បញ្ជាក់ថា​អ្នក​ស្រឡាញ់​គេហើយ។ 

២. ធ្វើជាខ្លួនឯង

ធ្វើជាខ្លួនឯង

នៅពេលដែលអ្នកតាមស្រឡាញ់គេ អ្នកព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងអោយល្អ និងប្រុងប្រយ័ត្នបំផុត​ដើ​ម្បីទា​ក់ទាញចំណាប់អារម្មណ៍ និង​ការ​ស្រឡាញ់​ពីដៃគូម្ខាងទៀត។ ​តែ​បើនរណាម្នាក់​ស្រឡាញ់អ្នក​ពិត​ អ្នក​មិន​ចាំបាច់ខំធ្វើអ្វី​អោយ​ល្អឥតខ្ចោះនោះទេ ​ព្រោះថា​គេស្រឡាញ់​យើងដោយ​សារ​ខ្លួនយើង​ពិតប្រាកដ។

៣. នៅជាមួយគេរហូត​

នៅជាមួយគ្នារហូត

នៅពេលអ្នកចាប់ផ្តើមទាក់ទងគ្នាដំបូងៗឡើយ អ្នកចង់ដើរលេងជាមួយគ្នា និង​ស្គាល់ពីអ្វី​ប្លែក​ថ្មីៗជាមួយ​គ្នា​អោយបានច្រើន តែពេលដែលអ្នកចង់នៅជាមួយគេ​ទោះមិនបានធ្វើអ្វី ឫ​ទៅណា​ក៏ដោយ នោះ​ហើយ​គឺ​ជា​ស្នេហាពិត។

៤. ការប្រច័ណ្ឌបន្តិច​បន្តួច

ប្រចណ្ឌ័

អ្នកខ្លះគិតថារឿងប្រច័ណ្ឌនេះមិនគួរកើតមានឡើងទេប្រសិនបើយើងពិតជាស្រឡាញ់​គ្នា​ស្មោះ​ពិតមែន ក៏​ប៉ុន្តែ​​ការប្រច័ណ្ឌគួរតែមាន​តិចតួចដែរ ព្រោះវា​ជា​សញ្ញាដ៏ល្អដែល​បង្ហាញ​ថា​អ្នកមើល​ឃើញ​ថាដៃ​គូរ​ខ្លួន​ពិត​ជា​មានតម្លៃខ្លាំងណាស់ដែលធ្វើអោយអ្នកចង់​ការពារទុក​មិន​អោយ​បាត់បង់ឡើយ។ ​យ៉ាងណាក្តីការ​ប្រច័ណ្ឌ​ហួងហែងជ្រុល​ក៏​មិនល្អដែរ។

៥. រូបរាង​

រូបរាង

គ្មាននរណាម្នាក់ដែលមិនខ្វល់ពីរូបរាងរបស់ខ្លួនទេ។ ​យើ​ងតែ​ងតែពិនិត្យមើល​គ្រ​ប់កន្លែង​តាំង​ពីសក់ក្បាល ដល់​ចុងជើង ហើយនេះជារឿងធម្មតាទេ។ ប៉ុន្តែ​បើយើង​កំពុងតែ​នៅក្បែរ​មនុស្ស​ជាទីស្រឡាញ់​របស់​យើង​នោះ ​យើងលែងខ្វល់ពីរឿងទាំងអស់នេះទៀតហើយ។

៦. ការ​ចំណាយពេលវេលារបស់អ្នក

ចំនាយពេលជាមួយគ្នា

ពេលអ្នក​ចាប់ផ្តើមទាក់ទងគ្នាដំបូងៗ អ្នកចង់​នៅក្បែរគេ និងចំណាយ​ពេលវេលាជាមួយគេ​គ្រប់​នាទី។ តែ​នៅពេ​លដែល​អ្នក​នៅជាមួយគ្នាយូរៗទៅ អ្នកនឹងយល់ពីគ្នា ហើយ​ជំរុញ​គ្នា​ទៅ​វិញ​ទៅ​មកៗ អោយ​ចំណាយ​​ពេលជាមួយមនុស្សសំខាន់ក្នុងជីវិតផ្សេងៗទៀតផងដែរ។

៧. ទទួលយកចំនុចអាក្រក់របស់គ្នា

ទទួលយកចំនុចអាក្រក់របស់គ្នា

ពីដំបូងឡើយយើងតែងតែគិតថាខ្លួនបានជ្រើសរើសដែគូម្នាក់ដែលល្អឥតខ្ចោះ តែ​នៅពេល​ដែល​យើ​ង​ចាប់​ផ្តើម​មើលឃើញពីចំនុចអាក្រក់របស់ដៃគូអ្នក ​ហើយ​ព្រម​ទទួលយក​ចំនុច​ទាំង​នោះដោយ​ឥត​លក្ខ​ខណ្ឌ​ នេះហើយគឺជាសញ្ញានៃស្នេហាពិត។

៨. បារម្ភនៅពេលបាត់ដំណឹងយូរ

បារម្ភពេលបាត់ដំនឹងយូរ

ពេលដែលយើងកំពុងតែទន្ទឹងចាំនរណាម្នាក់​យ៉ាងយូរ ហើយគេបែជា​មិន​កន្តើយ​សូម្បីតេ​ផ្ញើ​សារ​តបមក​វិញ អ្នកប្រាកដជាខឹងខ្លាំងណាស់។ ​តែ​បើអ្នកពិតជា​ស្រឡាញ់គ្នាពិត​មែន ​អ្នក​ប្រា​កដ​ជាទុក​ចិត្ត មិន​សង្ស័យ​គ្នា ​ហើយ​បារម្ភថាមានរឿងអ្វីល្អបានកើតឡើង​ចំពោះដៃគូរបស់​អ្នក។​

៩. សេចក្តីទុកចិត្ត

សេចក្តីទុកចិត្ត

យើងអាចចូលចិត្តនរណាម្នាក់ដោយគ្រាន់តែឃើញមួយភ្លែត។ ស្នេហាពិតទាមទារអោយមាន​ការ​ទុកចិត្ត​រវាងគ្នាទៅវិញទៅមក ប៉ុន្តែទំនុកចិត្តនេះ​មិនអាចកើតឡើងដោយងាយៗនោះទេ ហើយ​ដើម្បីរក្សាទំនុក​ចិត្ត​រវាងគ្នាកាន់តែពិបាន។ ដូចនេះ​ប្រសិនបើមាននរណាម្នាក់ផ្តល់ទំនុកចិត្ត និងការ​ស្រឡាញ់ដល់អ្នកហើយ ​​កុំធ្វើបាបចិត្តគេអោយសោះ។

១០. ថ្ងៃសំខាន់ៗ

ថ្ងៃសំខាន់ៗ

ពេលដែលយើងជាមួយមនុស្សដែលយើងស្រឡាញ់គឺពិតជាមានក្តីសុខណាស់ ហើយ​ ពេលវេលា​ក៏​ដើរ​លឿន​ដូចគ្នា ដូច្នេះយើង​មិន​បាន​ខ្វល់​រាប់ចំនួនថ្ងៃ ខែ ឫឆ្នាំ ដែលបាននៅជាមួយគ្នាទេ។ ​ប៉ុន្តែ​យើ​ង​ក៏​ត្រូវ​ចាំថ្ងៃ​សំខាន់ៗទាំងអស់នោះដែរ។

១១. ការចំណាយពេល (ភាគ ២)

ការចំណាយពេល

ការចំណាយពេលវេលារបស់អ្នកជាមួយមនុស្សជាទីស្រឡាញ់គឺពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងទំ​នាក់​​ទំនងស្នេហា។ ប៉ុន្តែ​ការ​ចំណាយ​ពេល​វេលា​ជាមួយ​មនុស្សដែល​ធ្វើអោយ​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក​ដំ​ណើរការ​យ៉ាងរលូន គឺរឹតតែសំខាន់​ព្រោះវាអាច​បង្ហាញពីការដឹងគុណរបស់យើង ទៅកាន់​ពួកគាត់។

១២. ស្រោចទឹកផ្កា

ស្រោចទឹក

ពេលដែលយើងពិតជាស្រឡាញ់នរណាម្នាក់ យើងតែងតែចង់អោយគេរីកចំរើន​គ្រប់​ផ្នែក​ទៅមុខ ប្រៀប​បាន​ដូច​ជា​ផ្កាដែល​យើ​ងខំស្រោចទឹករាល់ថ្ងៃ  រហូត​ដល់​ផ្កា​រីក បែកត្រួយ​យ៉ាងស្រស់បំព្រង។ ​

១៣. នៅពេលដែលឈឺ

នៅពេលដែលឈឺ

នៅពេលដែល​យើងមានជម្ងឺ​អ្វីមួយ ​យើងតែងតែ​ព្យាយាមនៅអោយឆ្ងាយពីគ្រប់គ្នា​ដើម្បីចៀសវាង​ការ​ចម្លង​ទៅ​មនុស្សផ្សេងទៀត។ ​តែ​បើមាន​មនុស្សម្នា​ក់​ដែល​រឹងទទឹង​ មិន​ព្រម​ទៅ​ណា ហើយ​ស្ម័គ្រចិត្ត​មើល​ថែ​យើងនោះ ​មនុស្សម្នាក់​នោះពិត​ជាមានស្នេហ៍ស្មោះជូនអ្នកពិតមែន។

១៤. ជម្លោះ

ជម្លោះ

ស្រដៀងទៅ​នឹង​ការប្រច័ណ្ឌដែរ ​ការ​ឈ្លោះគ្នា​ម្តងម្កាល​នៅក្នុងទំនាក់ទំនង​ស្នេហាគឺពិត​ជា​ធម្មតា ​មិន​មាន​ន័យថា​ស្នេហា​មិនដំណើរការ​បានល្អឡើយ។ ​ប៉ុន្តែ​បន្ទាប់​ពីឈ្លោះគ្នារួច​ អ្នកទាំងពីរ​គួរ​មក​និយាយពិភាក្សា​គ្នា​រក​ប្រភពនៃ​បញ្ហា និងដោះស្រាយជាមួយគ្នាដែលបង្ហាញថាស្នេហាមួយនេះពិតជាស្នេហាដែល​មាន​លក្ខណៈចាស់ទុំ មិនមែនដូចកូនក្មេង។

១៥ ការតាំងចិត្ត

ការតាំងចិត្ត

នៅពេលដែលអ្នក​ស្រឡាញ់នរណាម្នាក់ពិត​មែន​ អ្នករស់នៅរៀងរាល់ថ្ងៃដោយគិតពីគេ ​ហើយ​ចង់​នៅជាមួយគេរហូត។ គ្រប់គម្រោងថ្ងៃអនាគតដែលអ្នកបានគិត និងរៀបចំសុទ្ធតែមានម្នាក់នោះ​ទាំងអស់។ ​

អត្ថបទល្អផ្សេងទៀត៖ មានដឹងអត់មួយឆាកជីវិតរបស់យើង អាចស្រលាញ់មនុស្សបានតែបីអ្នកទេ អ្នកទាំងបីតំណាងឱ្យអត្ថន័យខុសគ្នា អ្នកក្រៅពីនឹងគឺឆាចោល

មានពាក្យចាស់បានតំណាលតៗគ្នាថា នៅក្នុងមួយឆាកជីវិតមនុស្ស យើងអាចមានសេចក្តីស្នេហាដែលពិតប្រាកដ ឬអាចលង់ស្រលាញ់អ្នកណាម្នាក់ដែលពិតប្រាកដ បានតែបីដងតែប៉ុណ្ណោះ មិនថាវាជារឿងនិទាន ឬជារឿងពិតក៏ដោយគឺយើងស្តាប់ទៅឃើញថាវាពិតជាមានហេតុផលគួរសមនឹងជឿដែរ។ មិនថាអ្នកមានប្រពន្ធប៉ុន្មានអ្នក ឬប្តីប៉ុន្មានអ្នកក៏ដោយ អ្នកអាចទទួលបានក្តីស្នេហ៏ពិត ឬប្រគល់ក្តីស្នេហ៏ពិតរបស់អ្នកបានតែបីដងតែប៉ុណ្ណោះ។ យើងអាចយកមកពិចារណាបាននូវគំនិត និងការបកស្រាយដ៏ចាស់គំរិលនេះទៅមើលថា គួរជឿឬមិនជឿ។

១. ស្នេហ៏គ្រាដំបូង

first love

វាសមហេតុដែរ ដែលស្នេហ៏គ្រាដំបូងរបស់មនុស្សយើងតែងតែកើតឡើងនៅពេលយើងមានអាយុវ័យក្មេង ជាពិសេសភាគច្រើននៅពេលដែលយើងរៀនថ្នាក់វិទ្យាល័យ។ យុវជន យុវនារីទាំងឡាយដែលមានស្នេហាវ័យក្មេងនោះ គឺអាចនិយាយបានថាជាស្នេហារវើររវាយ ស្នេហាអណ្តែតអណ្តូង ស្នេហានៅក្នុងភាពឩត្តមគតិ ស្នេហាដែលពោរពេញដោយតណ្ហាខ្លាំង។ ប៉ុន្តែវាមិនមែនស្រួលចិត្តដែលមានស្នេហាទាំងវ័យក្មេងនោះទេ ពីព្រោះស្នេហាវ័យក្មេងត្រូវមានការគំរាមកំហែងខ្លាំងពីសង្គមខាងក្រៅ ត្រូវមានការរិះគន់ពីអ្នកដទៃ និងងាយបែកបាក់ខ្លាំងបំផុត ប៉ុន្តែអារម្មណ៏ដែលបញ្ជាក់ថាយើងជួបស្នេហាពិត នៅវ័យនេះ គឺជាកើតឡើងត្រឹមត្រូវមែន ស្នេហាពិតនៅវ័យក្មេងដែលជាមេរៀននៃជីវិតដ៏ល្អបំផុតសម្រាប់មនុស្សម្នាក់ៗ ទោះវាមានស្ថិតស្ថេរ ឬងាយបែកបាក់យ៉ាងណាក៏ដោយ។ អារម្មណ៏ដែលយើងស្រលាញ់អ្នកណាគេម្នាក់ខ្លាំងដែលយើងមិនធ្លាប់មាន នៅវ័យក្មេងនោះ នោះហើយជាអារម្មណ៏ស្នេហ៏ពិត។ ហើយស្នេហាមួយនេះផងដែរ គឺហាក់ដូចជាស្ពានមួយចម្លងយើងទៅកាន់ថ្ងៃអនាគត ស្នេហានៅពេលអនាគត ហើយវាក៏ដូចជាពាក្យដែលមនុស្សយើងចូលចិត្តនិយាយរាល់ដងដែរថា “មានស្នេហានៅវ័យក្មេង ហើយបាត់បង់ទៅវិញ ប្រសើរជាងអ្នកដែលមិនដែលមានស្នេហាសោះក្នុងមួយឆាកជីវិត”។

២. ស្នេហាទីពីរ

second love

ដំណាក់ស្នេហានេះគឺជាដំណាក់កាលមួយដែលខ្លាំងខ្លាជាងមុន ដែលយើងធ្លាប់បានជួបប្រទះម្តងរួចមកហើយកាលពីអតីតកាលវ័យក្មេង។ ដំណាក់កាលនេះយើងរៀងបានយល់ដឹងបន្តិចពីន័យស្នេហានិងការស្រលាញ់អ្នកណាម្នាក់ ថាគេត្រូវធ្វើអ្វីខ្លះសម្រាប់យើង ហើយយើងត្រូវធ្វើអ្វីខ្លះសម្រាប់គេ ដើម្បីឱ្យរក្សាស្នេហាបានយូរអង្វែង។ ប៉ុន្តែដំណាក់កាលនេះគឺយើងងាយជួបនឹងរឿងបោកប្រាស់ក្នុងរឿងស្នេហា ជួបការក្បត់ចិត្ត និងការជឿទុកចិត្តគ្នា រវាងគ្នានឹងគ្នា។ ចង់ មិនចង់នៅដំណាល់កាលស្នេហានេះ គឺអ្នកទាំងពីររីកចំរើនលូតលាស់ជាមួយគ្នា បានធ្វើរឿងច្រើនជាមួយគ្នាជាងស្នេហ៏គ្រាដំបូង ហើយរាងស៊ីជម្រៅជាងមុន ប៉ុន្តែវាក៏អាចបញ្ចប់ដោយ វិជ្ជមាន ឬអវិជ្ជមានដូចគ្នា ប៉ុន្តែយើងក៏មិនត្រូវសោកសៅខ្លាំងខ្លានោះដែរ ព្រោះវាក៏ជាមេរៀនសំខាន់សម្រាប់យើងទៅថ្ងៃអនាគត និងស្នេហាបន្ទាប់ទៀត។

៣. ស្នេហាចុងក្រោយ

Final love

ជាចុងក្រោយនេះ មានមនុស្សជាច្រើនដែលមិនសូវមើលឃើញរូបរាងនៃសេចក្តីស្នេហាចេញមកនោះទេ អ្នកទាំងពីរហាក់ដូចជាមិនទាន់ដឹងខ្លួនពិតប្រាកដឡើយថា យើងកំពុងតែមានស្នេហាម្តងទៀត ហើយពេលខ្លះក៏ភ្លេចខ្លួន។ ដំណាក់កាលនេះគឺមិនអាចស្មានបាននោះទេ យើងមិនទាន់ដឹងនៅឡើយទេថាគេ ជាមនុស្សតែម្នាក់សម្រាប់យើង ជាមនុស្សត្រឹមត្រូវសម្រាប់យើង ហើយយើងក៏មិនអាចប្រកែកបាននូវស្នេហាមួយនេះដែរ។ នៅដំណាក់កាលនេះ ពេលដែលយើងកំពុងតែនៅជាមួយគ្នា ស្រលាញ់គ្នាគឺយើងមានអារម្មណ៏មួយថា គេជាមនុស្សម្នាក់នោះហើយដែលយើងចង់បាន យើងគិតរឿងអនាគតជាមួយគេ ហើយក៏រំពឹងច្រើនពីគេម្នាក់នោះថាគេនោះជាមនុស្សរបស់យើងនៅពេលអនាគត ហើយនឹងចង់រស់នៅជាមួយគេតរៀងទៅ ហើយអ្នកទាំងពីរហាក់ដូចជាតស៊ូជាមួយគ្នាក្នុងរឿងមួយនេះ ក្នុងដំណាក់កាលនេះ ដោយគ្មានអ្នកណាម្នាក់នឹងចង់នឹងដើរចេញពីគ្នាឡើយ៕

មតិយោបល់

ពេញនិយម