ហេតុអ្វីបានជាសារធាតុ ហ្វកម៉ល ដែលគេដាក់នៅក្នុងសាច់បន្លែនៅទីផ្សារ មានគ្រោះថ្នាក់បំផុត?
Connect with us

គួរដឹង

ហេតុអ្វីបានជាសារធាតុ ហ្វកម៉ល ដែលគេដាក់នៅក្នុងសាច់បន្លែនៅទីផ្សារ មានគ្រោះថ្នាក់បំផុត?

នៅលើទីផ្សារប្រចាំថ្ងៃ ប្រជាជនពលរដ្ឋជាច្រើនតែងមានការខ្លាចរអារនៅក្នុងការទិញបន្លែសាច់ជាដើម ដោយសារតែពួកគាត់ខ្លាចថាសាច់បន្លែទាំងអស់នោះត្រូវបានអ្នកលក់ប្រើប្រាស់ថ្នាំរឺសារធាតុគីមីលើវា។

ក្នុងចំនោមសារធាតុគីមីដែលគេប្រើប្រាស់លើចំនីអាហារជាច្រើន សារធាតុដែលមានឈ្មោះថាហ្វ៉កម៉ល ត្រូវបានគេរកឃើញថាប្រើប្រាស់ច្រើនបំផុតនៅលើផលិផលផ្សេងៗដែលដាក់លក់នៅលើទីផ្សារ ដោយក្នុងនោះរួមមានបន្លែ សាច់ គ្រឿងផ្អាប់ ព្រមទាំងផ្លែឈើមួយចំនួនទៀតផង។

សារធាតុនេះត្រូវបានគេប្រើប្រាស់ដើម្បីរក្សាគុណភាពអាហារទាំងនោះមិនអោយឆាប់បាត់សោភណ្ឌភាព មិនអោយរុយរោម និងដើម្បីរក្សារពួកវាអោយបានយូរ។ ប្រសិទ្ធិភាពគួរអោយខ្លាចនៃការប្រើប្រាស់សារធាតុនេះគឺថាសូម្បីតែសាច់ដែររៀបនឹងស្អុយរលួយហើយនោះ ក៏អាចត្រលប់មកជាស្រស់ដូចសាច់ដែលទើបតែកាត់មកថ្មីៗអញ្ចឹងដែរ។

មូលហេតុដូច្នេះហើយទើបបានជាគេតែងតែយកសារធាតុនេះទៅចាក់ចូលសាកសពមនុស្សដែលស្លាប់ ដើម្បីរក្សាដងខ្លួនរបស់ពួកគេមិនអោយមានការស្អុយរលួយ និងអាចរក្សាទុកបានយូរដើម្បីទុកធ្វើបុណ្យជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សារធាតុនេះគឺជាសត្រូវដ៏ធំបំផុតរបស់សុខភាព ព្រោះថាកាលណាដែលយើងប្រើប្រាស់វា គុណភាពរបស់វាអាចមានរយះពេលដល់ទៅ៤ឆ្នាំឯណោះ។ ដូច្នេះវាមានន័យថា កាលណាដែលយើងបរិភោគវាចូលទៅច្រើនទៅ វានឹងបង្កជាគ្រោះថ្នាក់នៅពេលក្រោយ។

គ្រោះថ្នាក់ដែលយើងនឹងទទួលពីការបរិភោគចំនីអាហារដែលមានផ្ទុកសារធាតុនេះគឺការឡើងកន្ទួលក្រហមទៅលើស្បែក ដែលបណ្តាលមកពីការកើនឡើងនៃជាតិពុលនៅក្នុងខ្លួន។ ទី២គឺការរលាកភ្នែក បំពង់ក បំពង់រំលាយអាហារ រឺឈឺក្រពះជាដើម បើទោះបីជាអ្នកទាំងនោះទទួលទានអាហារបានត្រឹមត្រូវទៀងទាត់ និងធ្វើមានអនាម័យយ៉ាងណាក៏ដោយ។

ចំនុចទី៣ទៀតគឺថាការរាគរួស ឈឺក្បាល និងអស់កម្លាំងដោយមិនដឹងមូលហេតុ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់នេះអាចនឹងមានការភ្លេចភ្លាំង មិនសូវរហ័សទៀតផង។ កាន់តែធ្ងន់ធ្ងរបំផុតទៀតនោះ គឺសារធាតុនេះក៏អាចបណ្តាលទៅជាជម្ងឺមហារីកបំពង់ក ក្រពះ ក្រពេញប្រូស្តាតរឺពោះវៀនជាដើម។ដូច្នេះហើយដើម្បីសុខភាពរបស់អ្នកក្នុងការបរិភោគ រឺទិញអាហារដែលនៅលើទីផ្សារ អ្នកគួរតែព្យាយាមរកមើលបន្លែសាច់ណាដែលល្អ និងមិនផ្ទុកសារធាតុហ្វ៉ម៉លនេះ៕

អត្ថបទល្អផ្សេងទៀត៖វត្ថុទាំង ១១ ដែលគ្រោះថ្នាក់បំផុតនៅក្នុងផ្ទះបាយរបស់អ្នក ដែលអ្នកមិនដែលចាប់អារម្មណ៍

មានរបស់ជាច្រើនដែលយើងប្រើនៅផ្ទះបាយរបស់យើងជារៀងរាល់ថ្ងៃ។ ពួកវាមើលទៅសាមញ្ញណាស់ហើយហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីឡើយហើយយើងមិនដែលគិតពីគ្រោះថ្នាក់ដែលបង្កឡើងដោយវានោះទេ។ ដូច្នេះហើយថ្ងៃនេះ អាណាចក្រនឹងចែករំលែកព័ត៌មានសំខាន់នេះជាមួយអ្នក។ វានឹងផ្លាស់ប្តូរទម្លាប់ខ្លះរបស់អ្នក។

១. ប្រអប់ជ័រសម្រាប់ផ្ទុកឥវ៉ាន់

ដើម្បីធ្វើឱ្យប្លាស្ទិកអាចបត់បែនបានអ្នកផលិតខ្លះបន្ថែមសារធាតុគីមីពិសេសដែលអាចបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ យើងប្រាកដណាស់ថាអ្នកមិនចង់ឱ្យសារធាតុគីមីទាំងនេះនៅក្នុងអាហាររបស់អ្នកឬនៅក្នុងខ្លួនអ្នក។

២. ឡាវ៉ាបូសម្រាប់លាងចាន

ប្រសិនបើកាកសំណល់ម្ហូបអាហារពីចានរបស់អ្នកស្ថិតនៅក្នុងអាងលិចរបស់អ្នកពេលខ្លះពួកគេចាប់ផ្តើមបង្កើតតំបន់បង្កកំណើតសម្រាប់បាក់តេរីជាច្រើន។ វាអាចជាកន្លែងកខ្វក់ពិតប្រាកដ។

៣.​ កាំបិត

កាំបិតរបស់អ្នកគួរតែនៅមុត។ ប្រសិនបើវាមិនមានភាពមុតមាំទេនោះវាអាចនឹងរអិលនៅពេលអ្នកព្យាយាមកាត់អ្វីមួយដែលធ្វើឱ្យខូចដៃឬផ្នែកផ្សេងទៀតរបស់រាងកាយ។

៤. អេប៉ុងលាងចាន

អេប៉ុងផ្ទះបាយអាចលូតលាស់បាក់តេរីយ៉ាងឆាប់រហ័ស។ ការលាងសម្អាតវាមិនការពារធាតុបង្កជំងឺដែលបង្កឱ្យមានគ្រោះថ្នាក់ទេ។ ដើម្បីសំលាប់បាក់តេរីអ្នកអាចរំលាយអេប៉ុងសើមឬត្រាំវាក្នុងទឹកអំបិលសម្រាប់រយៈពេលពីរបីនាទី។ ឬដាក់វានៅក្នុងម៉ាស៊ីនលាងចាននៅលើវដ្តវែងបំផុតនិងក្តៅបំផុត។

៥. កន្សែងដៃ

កន្សែងផ្ទះបាយគឺជារបស់មួយដែលកខ្វក់បំផុតនៅក្នុងផ្ទះបាយរបស់អ្នក។ អ្នកប៉ះពួកវាគ្រប់ពេល – សូម្បីតែមុនពេលលាងដៃហើយបន្ទាប់មកចម្អិនអាហារម្តងទៀត។ នោះជាវិធីមួយសម្រាប់បាក់តេរីដើម្បីចូលទៅក្នុងអាហាររបស់អ្នក។

៦. ស្ព្រាយបាញ់ឲ្យក្រអូប

សារធាតុគីមីដែលរកឃើញនៅគ្រប់ស្ព្រាយនោះអាចបណ្តាលឱ្យខូចសួតឬជំងឺមហារីក។ ដូច្នេះអ្នកគួរយកសំរាមឲ្យបានទៀងទាត់ដើម្បីកាត់បន្ថយការបាញ់ស្ព្រាយ។

៧. ចង្ក្រានហ្គាស

កុំភ្លេចពិនិត្យមើលថាតើអ្នកបានបិទវាមុនពេលគេងឬចេញពីផ្ទះ។ វានឹងជួយអ្នកនិងអ្នកដទៃឱ្យមានសុវត្ថិភាពពីគ្រោះថ្នាក់នៃឧស្ម័នដែលបញ្ចេញចេញពីឧបករណ៍ដុត។

៨. ឆ្នាំងឬខ្ទះចំអិនមិនជាប់បាត

កំដៅខ្លាំងពេកសារធាតុដែលធ្វើឲ្យខ្ទះមិនជាប់បាតអាចបញ្ចេញផ្សែងពុល។

៩. ម៉ាស៊ីនកិនសាច់

ម៉ាស៊ីនកិនសាច់មានឥទ្ធិពលខ្លាំងណាស់។ សូមរក្សាម្រាមដៃរបស់អ្នកឱ្យឆ្ងាយពីម៉ាស៊ីនកិន។ វាតែងតែមានឧបករណ៍ពិសេសដើម្បីរុញច្រានសាច់ទៅក្នុងម៉ាស៊ីនកិនដែលអ្នកត្រូវប្រើដើម្បីកុំធ្វើឱ្យខូចដៃរបស់អ្នក។

១០. កញ្ច្រែងផ្ទុកសំរាម

វត្ថុនេះគឺសម្រាប់តែសំរាមប៉ុណ្ណោះ! អ្នកមិនគួរដាក់ម្រាមដៃរបស់អ្នកក្នុងវាទេ។ ទោះបីជាអ្នកធ្លាក់អ្វីមួយនៅទីនោះក៏ដោយកុំព្យាយាមទាញវាដោយដៃរបស់អ្នក។

១១. ជ្រុញ

អ្នកគួរតែបែងចែកដោយឡែកសម្រាប់ជ្រុញហាន់សាច់និងចិតបន្លែ។ សាច់ឆៅអាចមានបាក់តេរីដែលបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ។ ហើយកុំប្រើជ្រុញដែលមានស្នាមប្រេះព្រោះវាជាកន្លែងល្អឥតខ្ចោះសម្រាប់ការបង្កើនចំនួនបាក់តេរី៕

មតិយោបល់

ពេញនិយម