លាវបុី៖ ប្រទេសជាតិមានគ្រោះថ្នាក់ ក្នុងនាមជាប្រជាពលរដ្ឋ ទោះមិនហៅក៏ត្រូវតែមកដែរ!
Connect with us

បែបផែនជីវិត

លាវបុី៖ ប្រទេសជាតិមានគ្រោះថ្នាក់ ក្នុងនាមជាប្រជាពលរដ្ឋ ទោះមិនហៅក៏ត្រូវតែមកដែរ!

នៅក្នុងលោកនេះ តាំងតែពីបុរាណកាលមក សង្គ្រាមតែងកើតមានឡើងឥតមានឈប់ឈរ។ សង្គ្រាមខ្លះ កើតឡើងព្រោះតែវាតដី​គ្នា ដណ្តើមអំណាច និងដើម្បីផលប្រយោជន៍រៀងៗខ្លួន។ ដោយារតែមានការបង្កើតសង្គ្រាមនេះហើយ ដែលធ្វើឱ្យប្រទេស​ដែលទន់ខ្សោយ ត្រូវប្រទេសដែលខ្លាំងលេបត្របាក់ និងចុះខ្សោយរហូតដល់វិនាស។

នៅក្នុងស្ថានការណ៍គ្រោះថ្នាក់ អ្នកមានសមត្ថភាពលាក់ពុតត្បុត សុខចិត្តឈរឱបដៃមើលស្រង់ផលប្រយោជន៍រៀងៗខ្លួន។លាវបុី ដែលជាខ្សែរាជវង្សរបស់ស្តេចហាន មិនសុខចិត្តឈរម​ើលឱ្យពួកមន្ត្រីអាក្រក់ធ្វើបាបរាស្ត្រ និងរាជវង្សឡើយ ទើបគេ​នឹងបងប្អូន ៣នាក់ ទៀត (ចាងហ្វី និង គួនអុី) នាំគ្នាចូលក្នុងភ្លើងសង្គ្រាមមួនេះ ដែលបានបង្កាត់បានជាង ១០០ឆ្នាំ នៅក្នុង​ប្រវត្តិសាស្ត្រចិន។

ប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ចំណុចវិជ្ជមានរបស់គាត់គឺ ពាក្យថា «នគរមានគ្រោះថ្នាក់ ក្នុងនាមជាប្រជារាស្ត្រ ទោះមិនហៅក៏ត្រូវតែមកដែរ»។

ដូច្នេះ យើងរាល់គេប្រហែលជាយល់ថា ក្នុងនាមជាពលរដ្ឋម្នាក់ ត្រូវតែមានតួនាទី និងកាព្វកិច្ចរៀងដើម្បីជួយដល់សង្គ្រាមជាតិ​របស់យើង មិនថាមានប៉ុណ្ណាទេ។ បើមានកម្លាំង ជួយដោយកម្លាំង បើមានជាប្រាជ្ញា ជួយដោយការគិត មានជាគំនិត ជួយដោយការពិចារណា បើមានដោយទ្រព្យសម្បត្តិ មាសប្រាក់ ត្រូវជួយជាឧបត្ថម្ភ។

ប្រសិនបើយើងចេះជួយគ្នា ចេះសាមគ្គីគ្នា​បានល្អជាធ្លុងមួយ ប្រទេសជាយើងនឹងរីកចម្រើន ខ្លាំងក្លាឡើងទ្វេមិនខាន។ ដូចពាក្យព្រឹទ្ធបុរាណយើងពោលថា «ចង្កឹកមួយបាច់កាច់មិនបាក់ តែបើចង្កឹកមួយដើម គេអាចកាច់បាក់ដោយងាយបំផុត» ៕

ផ្ដល់សិទ្ធិ៖ monovichea

អត្ថបទទាក់ទង៖ ទស្សនៈកំពូលទាំង ៤ របស់ស៊ុនឈាន ស្ដេចវ័យក្មេងគ្រប់គ្រងនគរធំមួយក្នុងចំណោមនគរបីក្នុងរឿង”សាមកុក”!

ប្រិយមិត្តរបស់ Anarchak ដែលតាមដានរឿងភាគចិនបែបប្រវត្តិសាស្ដ្រដ៏ល្បីល្បាញ សាម កុក ប្រាកដជាជ្រាបហើយពីកិត្តិនាមរបស់តួអង្គ ស៊ុន ឈាន ដែលជាស្តេចត្រាញ់មួយក្នុងចំណោមស្តេចត្រាញ់ទាំងបី ដែលពីររូបទៀតគឺ ឆាវឆាវ និងលីវប៉ី។

ស៊ុនឈាន ថ្វីត្បិតតែនៅវ័យក្មេងមែនពិត តែគេអាចបន្តកិច្ចការធំពីឪពុកនិងបងប្រុសគ្រប់គ្រងនគរ តុងអ៊ូ ដោយសារតែប្រជ្ញាដ៏ឈ្លាសវៃក្នុងការដឹកនាំប្រទេស មន្ដ្រីរាជការ និងកងទ័ពទាំងមូល។

ខាងក្រោមជាទស្សនៈដ៏អស្ចារ្យ ៤ ក្នុងចំណោមទស្សនៈល្អៗជាច្រើនរបស់ស៊ុនឈានក្នុងរឿងសាមកុកដែលប្រិយមិត្តគួរដឹង៖

១. ទាល់តែយើងខ្លាំងខ្លួនឯងសិន ទើបអ្នកដទៃព្រមមកជួយដល់យើង៖

ស៊ុនឈានពោលពាក្យនេះនៅពេលដែលនគរខ្លួនរងការគម្រាមកំហែង ហើយមន្ដ្រីជាច្រើនផ្ដល់យោបល់ឱ្យសំុំជំនួយពីខាងក្រៅ។ តែចំពោះស៊ុនឈាន ការសុំជំនួយអាចទទួលបានជោគជ័យឬអត់វាអាស្រ័យលើខ្លួនឯងសិន។

បើខ្លួនយើងខ្លាំងគួរសម ទើបអ្នកដទៃគេហ៊ានមកជួយព្រោះគេអាចនឹងបានប្រយោជន៍ខ្លះវិញពីយើង ហើយភាគរយដែលនឹងអាចឈ្នះសត្រូវក៏ខ្ពស់តាមនោះដែរ។ ផ្ទុយទៅវិញបើយើងខ្សោយអ្នកដទៃគេអាចនឹងរារែកមកជួយ ហើយបើគេជួយក៏គង់គេឈ្លាតឱកាសលេបត្របាក់យើងដែរ។

២. ត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន បើចង់សម្រេចបានប្រយោជន៍រួម៖

ពិតណាស់នេះសមជាសម្ដីមាសរបស់អ្នកដឹកនាំនគរដ៏ធំមួយ ដោយអាចបង្រួបបង្រួមមន្ដ្រីក្រោមឱវាទឱ្យចេះសាមគ្គីគ្នាសម្រេចប្រយោជន៍រួមរបស់នគរជាជាងប្រយោជន៍ផ្ទាល់ខ្លួនឬមួយក្រុមតូច។ 

ដរាបណាគេសម្រេចប្រយោជន៍រួមបានហើយ នោះប្រយោជន៍ផ្ទាល់ខ្លួនវានឹងអាចមកតាមក្រោយបាន តែបើគិតប្រយោជន៍ផ្ទាល់ខ្លួនមុនច្បាស់ណាស់ថាគ្មានថ្ងៃរកប្រយោជន៍រួមឃើញទេ។

៣. វាយយកក្រុងមិនសូវពិបាកទេ ប៉ុន្តែការពារក្រុងដែលវាយយកបានឱ្យគង់ទើបជារឿងពិបាកបំផុត៖

ក្នុងន័យនេះការវាយយកក្រុងអាចសម្រេចបានដោយការប្រើត្រឹមផែនការខ្លី ​ផ្សំនឹងកម្លាំងទ័ពធំសម្រុកនិងក្បួនយុទ្ធសាស្ដ្រត្រឹមត្រូវ តែសម្រាប់នគរធំដូចតុងអ៊ូវាមិនពិបាកទេក្នុងការវាយយកក្រុងតូចៗថ្មីៗមកកាន់កាប់។

តែអ្វីដែលពិបាកនោះគឺការធានាថាក្រុងដែលធ្លាក់មកលើដៃនោះអាចស្ថិតក្រោមការគ្រប់គ្រងរបស់យើងរហូត ដែលនោះត្រូវទាមទារផែនការវែង និងនយោបាយគ្រប់គ្រងក្រុង ចិញ្ចឹមប្រជាជនបង្ការការបះបោរ។

ក្នុងជីវិតយើងក៏ស្រដៀងគ្នាដែរ​ ការឈោងចាប់យកអ្វីៗអាចប្រើការខំប្រឹងមួយប្រាវក៏ទទួលបាន តែអ្វីដែលពិបាកត្រូវធ្វើយ៉ាងណារក្សាវាឱ្យគង់។

៤. បើគ្រាន់តែរឿងតូចតាចក៏អាចធ្វើឱ្យយើងខឹងគ្រប់គ្រងមិនបាន តើមានមុខមាត់អីធ្វើជាស្ដេចផែនដី?

ស៊ុនឈានពោលពាក្យមួយឃ្លាដ៏អស្ចារ្យនេះនៅចំពោះមុខរាល់មន្ដ្រី ពេលដែលទ្រង់ត្រូវសត្រូវប្រមាថ និងទទួលរងភាពក្អេងក្អាងពីសំណាក់មេទ័ពខ្លួន។

តែអ្វីដែលគួរឱ្យស្ងើច ជំនួសឱ្យការខឹងក្រេវក្រោធ ស៊ុនឈានបែរជាអាចរក្សាជំហរខ្លួនបានយ៉ាងមាំ និងធ្វើចិត្តយ៉ាងត្រជាក់មិនខ្វល់ពីការប្រមាថទាំងនោះ ហើយយកកម្លាំងនិងពេលវេលាទៅរកដំណោះស្រាយនិងផ្លូវចេញពីវិបត្តិវិញ។

នេះបង្ហាញឱ្យឃើញថា បើចង់កាន់ការធំនិងមុខងារសំខាន់ៗជាងអ្នកដទៃ បើចង់ធ្វើចៅហ្វាយអ្នកដទៃ ឬអ្នកដឹកនាំគេ យើងត្រូវតែហ៊ានទ្រាំទ្រនឹងសម្ពាធនិងលេបថ្មលេបគ្រោះដែលអ្នកដទៃមិនអាចធ្វើបាន៕

មតិយោបល់

ពេញនិយម