ត្រូវដឹងព្រោះគ្រោះថ្នាក់ខ្លាំង! អ្នកជំនាញប្រាប់វិធីជួយសង្គ្រោះក្រោយពេលត្រូវក្អែបខាំ!
Connect with us

សុខភាព & សម្រស់

ត្រូវដឹងព្រោះគ្រោះថ្នាក់ខ្លាំង! អ្នកជំនាញប្រាប់វិធីជួយសង្គ្រោះក្រោយពេលត្រូវក្អែបខាំ!

ក្អែប​ជា​សត្វ​មាន​ពិស​ហើយ​បើ​ចៃដន្យ​ថ្ងៃ​ណាមួយ​អ្នក​ត្រូវ​សត្វ​ក្អែប​ទិច ចាំបាច់​ត្រូវ​ចេះ​ធ្វើ​ការបំបាត់​ទៅវិញ​ជា​​បន្ទាន់​ទើប​វា​មិន​ទទួលរង​អាការ​ហើម​និង​មាន​អារម្មណ៍​ចុកចាប់​ខ្លាំងក្លា​។​សម្រាប់ អ្នក​ខ្លះ​ដែល​ចាញ់​សារជាតិ​ពិសរ​​បស់​សត្វ​ក្អែប អាច​បង្ក​ការ​គ្រុន រមូលពោះ​ក្អួត​និង​បាក់កម្លាំង​ទៀតផង​។​


    *​វិធី​សង្ក្រោះបឋម​
  បើសិន​ត្រូវ​ខាំ​បរិវេណ​ដៃ​និង​ជើង ចាំបាច់​ត្រូវ​ព្យាយាម​ដាក់​សំ​យ៉ុង​ដៃ​ចុះ​ឱ្យបាន​ទាប​បំផុត​។​ប៉ុន្តែ​បើ​ក្នុងករណី​ដែល​​ត្រូវ​ខាំ​នៅត្រង់​ម្រាមដៃ​និង​ម្រាមជើង ឱ្យ​រក​ខ្សែ​ឬ​ក្រណាត់​មក​ធ្វើការ​ចង​រុំ​ត្រង់​គន្លាក់ដៃ​ដើម្បី​ការពារ​សារជាតិ​ពិស​​រីក​រាលដាល់​ទៅ​កាន់​កន្លែង​ផ្សេងទៀត​។ 

ក្រោយ​ពី​នោះ​ឱ្យប្រើ​អាល់កុល​ឬ​ធ្វើ​ការលាង​សម្អាត​ដោយ​ទឹក្បុង​ពី​ផ្លែ​កន្ទឹម​ធ្វើ​ការសម្អា​តរោគ​។​បន្ទាប់ពី​នោះ​ឱ្យធ្វើ​ការ​ស្អំ​ទឹក​ត្រជាក់​ត្រង់​បរិវេណ​ដែល​ត្រូវ​ខាំ​ដើម្បី​កាត់បន្ថយ​នូវ​អាការ​ហើម​និង​លេបថ្នាំ​ដើម្បី​បំបាត់​អា​ការឈឺចាប់​។​

ដោយឡែក​សម្រាប់​ការព្យាបាល​បឋម​របស់​អ្នកស្រុក​តាម​តំបន់​ខ្លះ​គេ​បាន​ណែនាំ​ឱ្យ​ប្រើ​ត្រង់​កន្លែង​ដែល​សត្វ​ក្អែ​​ប​ខាំ​នោះ​ជូត​ដោយ​ទឹកខ្មេះ​ឬ​ប្រើ​ជ័រ​ល្ហុង​ខ្ចី ធ្វើការ​ប៉ាត​ពី​លើ​ដើម្បី​ជួយ​កាត់បន្ថយ​អា​ការឈឺចាប់​មួយ​ចំនួន​ទៅវិញ​។​

ទោះបី​យ៉ាងណា​ក្រោយពី​ធ្វើការ​បំបាត់​ដើម្បិ​កាត់បន្ថយ​អា​ការឈឺចាប់​ហើយ គប្បី​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​បំបាត់​អាការ​ភ្លាម​។​ចំពោះ​អ្នក​ខ្លះ​ដែល​បណ្តែតបណ្តោយ​ទុកចោល​អាច​ប្រឈម​ជាមួយ​ការឆ្លង​មេ​​រោគ ឈឺ​ហើម​មុខ​ដំបៅ​មាន​ខ្ទុះ បន្ទាប់​មក​សាច់​កន្លែង​នោះ​នឹង​ងាប់​រហូត​ដល់​ថ្នាក់​ត្រូវ​កាត់ចោល​ក៏​មាន​ផង​ដែរ​។​

ក្នុង​ករណី​បើ​អាការ​ធ្ងន់ធ្ងរ​គប្បី​ទៅ​រក​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​បំបាត់​ទើប​ជា​វិធី​ល្អ​បំផុត​៕

ប្រភព៖ health.com

អត្ថបទទាក់ទង៖ សំខាន់ណាស់! អ្នកជំនាញណែនាំវិធីត្រឹមត្រូវជួយសង្គ្រោះអ្នកកំពុងស្លាក់ថប់ខ្យល់ដង្ហើម!

ការស្លាក់ចំណីអាហារ ឬវត្ថុផ្សេងៗជាពិសេសចំពោះកុមារជារឿងដែលកើតមានជារឿយៗនិងមានគ្រោះថ្នាក់ខ្លាំងណាស់បើសិនជាអ្នកនៅជុំវិញពុំដឹងវិធីជួយសង្គ្រោះត្រឹមត្រូវ។ ការយល់ដឹងពីវិធីសង្គ្រោះជារឿងចាំបាច់ខ្លាំងណាស់!

តោះចំណាយពេលអានបន្តិចអំពីការជួយសង្គ្រោះអ្នកស្ទះផ្លូវដង្ហើម(ស្លាក់) ដូចខាងក្រោម៖

ការស្ទះផ្លូវដង្ហើមគឺជាការស្ទះវត្ថុអ្វីមួយ(គ្រាប់ឃ្លី គ្រាប់ផ្លែឈើ…)ដែលបណ្តាលឲ្យជនរងគ្រោះមិនអាចដកដង្ហើមបាន និងអាចបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិតដោយកង្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល។

ក) រោគសញ្ញានៃការស្ទះផ្លូវដង្ហើម៖

– ថប់ដកដង្ហើមមិនរួច
– មិនអាចនិយាយរួច
– សំឡេងដង្ហើមលឺងឹតៗ
– ស្លេកស្លាំង
– ស្វាយមុខមាត់

ខ) គោលដៅនៃការជួយសង្គ្រោះ៖

– ជួយអោយជនរងគ្រោះមានចលនាដង្ហើមឡើងវិញ
– ធ្វើអោយផ្លូវដង្ហើមចំហរស្រឡះ
– យកឧបសគ្គឬវត្ថុចេញពីផ្លូវដង្ហើម
– កាយវិការអនុវត្តអោយបានទាន់ពេលវេលា

គ) វិធីសង្គ្រោះ ៖

ការសង្គ្រោះតាមវិធីសាស្ត្រហែមលិច(Heimlich):
– អ្នកសង្គ្រោះឈរពីខាងក្រោយជនរងគ្រោះដោយដាក់ជើងម្ខាងនៅចន្លោះជើងជនរងគ្រោះ
– ក្តាប់ដៃដាក់នៅលើតំបន់ពោះប្រវែងពីរធ្នាប់ដៃពីផ្ចិត ដៃម្ខាងទៀតឱបពីលើដៃក្តាប់ ដោយទាញដៃទាំងពីររបស់អ្នកជំងឺដាក់លើកឡើង

– បង្កើតសម្ពាធដោយកន្ត្រាក់ឆក់សង្កត់លើពោះ ចំនួន៥ដង ដើម្បីឲ្យសម្ពាធខ្យល់ច្រានវត្ថុស្ទះចេញពីផ្លូវដង្ហើមជនរងគ្រោះអោយមកក្រៅ ដើម្បីឲ្យជនរងគ្រោះដកដង្ហើមបាន។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ។

១) ករណីជនរងគ្រោះមានមាឌធាត់ធំ៖ 

• ដាក់ជនរងគ្រោះដេកផ្ងារ អ្នកសង្គ្រោះលត់ជង្គង់កន្ធែកជើងនៅពីលើ រួចយកគល់បាតដៃដាក់លើតំបន់ពោះ ប្រវែង ២ធ្នាប់ដៃពីផ្ចិត និងដៃមួយទៀត គងលើគល់បាតដៃទីពីរ រួចសង្កត់ទៅក្រោម រុញទៅលើ ត្រង់ចំនុចក្រោមចុងដង្ហើមចំនួន៥ដង ។

• ការសង្កត់ ឬ កន្ត្រាក់នីមួយៗត្រូវធ្វើឡើងអោយបានខ្លាំងគ្រប់គ្រាន់ដើម្បីធ្វើអោយរបស់ដែលស្លាក់នោះ ចេញមកក្រៅ។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ ។

២) ករណីជនរងគ្រោះសន្លប់៖

• ដាក់ជនរងគ្រោះដេកលើផ្ទៃរាប
• សង្កត់ទ្រូង ៣០ដង រួចត្រួតពិនិត្យដុំស្ទះ មើលឡើងវិញ
• បើឃើញដុំស្ទះចេញ យកម្រាមចង្អុលដៃខ្វេះយកចេញ
• បន្តការសង្កត់ ៣០ដងទៀត បើដុំស្ទះមិនទាន់ចេញ
• បើដុំស្ទះចេញហើយ ដាក់ជនរងគ្រោះដេកផ្អៀងសុវត្ថិភាព បើសិនជាអ្នកជំងឺ អាចដកដង្ហើមបានដោយខ្លួនឯង

៣) ករណីជនរងគ្រោះជាស្ត្រីមានផ្ទៃពោះ៖

• អ្នកសង្គ្រោះឈរពីខាងក្រោយជនរងគ្រោះដោយដាក់ជើងម្ខាងនៅចន្លោះជើងជនរងគ្រោះ
• ក្តាប់ដៃដាក់នៅលើដើមទ្រូង ដៃម្ខាងទៀតឱបពីលើដៃក្តាប់ ដោយទាញដៃទាំងពីររបស់អ្នកជំងឺលើកឡើង
• បង្កើតសម្ពាធដោយកន្ត្រាក់ឆក់សង្កត់លើដើមទ្រូង ចំនួន៥ដង ដើម្បីឲ្យសម្ពាធខ្យល់ច្រានវត្ថុស្ទះចេញពីផ្លូវដង្ហើមជនរងគ្រោះ អោយមកក្រៅ ដើម្បីឲ្យជនរងគ្រោះដកដង្ហើមបាន។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ ឬ ជនរងគ្រោះបាត់ស្មារតី។

៤) ករណីជនរងគ្រោះជាលើទារក៖

• ការយកវត្ថុស្លាក់ឬស្ទះនៅក្នុងផ្លូវដង្ហើម គឺចាំបាច់ត្រូវប្រើវិធីសាស្ត្រទាំងតប់ខ្នង និងសង្កត់ទ្រូង
• លុតជង្គង់ ឬអង្គុយដោយដាក់ទារកនៅភ្លៅសណ្តូកតាមបណ្តោយពីក្បាលជង្គុងមកលើភ្លៅ 
• ដាក់ទារកសំយ៉ុងក្បាលចុះក្រោមដោយអោយទ្រូង និងពោះនៅស្របគ្នានឹងកំភួនដៃ ហើយប្រើបាតដៃទ្រក្បាល និងចង្កាទារក
• ការពារកុំសង្កត់បំពង់កទារក ដោយយកដៃដែលទ្រទារកមកដាក់លើភ្លៅរបស់អ្នក

• ប្រើគល់បាតដៃសង្កត់រុញ ៥ដង ចំចំនុចកណ្តាលនៃឆ្អឹងស្លាបប្រជៀវ
• បន្ទាប់ពីការទះខ្នង ៥ដង ត្រូវដាក់ដៃទំនេរមកលើខ្នងទារកលើកំភួនដៃ និងបាតដៃទប់ក្បាលទារក ហើយទារកនឹងត្រូវបានបីលើកឡើងនៅចន្លោះដៃទាំងពីររបស់អ្នកសង្គ្រោះ ដោយដៃម្ខាងទ្រទប់មុខនឹងចង្កា ចំណែកដៃម្ខាងទៀតទ្រខ្នង និងក្បាលរបស់ទារក។

• ផ្ងាទារកដោយទ្រក្បាល និងកដោយប្រុងប្រយ័ត្ន 
• ទ្រទារកទប់នឹងភ្លៅដោយរក្សាក្បាលទាបជាងខ្លួន
• ដាក់ម្រាមដៃពីរនៃដៃទំនេរម្ខាងទៀតទៅលើ ចុងឆ្អឹងសន្ទះទ្រូង 
• សង្កត់ទៅលើចុះក្រោមក្នុងកំរិត ១វិនាទីម្តង ក្នុងបំណងបញ្ចេញវត្ថុដែលស្លាក់ចេញមកក្រៅ 
• ធ្វើដដែលឡើងវិញនូវការទះខ្នង និងរុញសង្កត់ចុងឆ្អឹងសន្ទះទ្រូង៥ដង រហូតវត្ថុដែលស្លាក់របូតចេញ ឬទារកបាត់ស្មារតី។

“ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតត្រៀមខ្លួនជាស្រេច និងគ្រប់កាលៈទេសៈ ឆ្លើយតបរាល់គ្រោះថ្នាក់ដែលអាចកើតមានឡើង។”

ប្រភព៖ Calmette Hospital

មតិយោបល់

ពេញនិយម