ពូជមនុស្សទាំង៧ផ្សេងទៀត ដែលមានអំបូរប្រហាក់ប្រហែលនឹងមនុស្សបច្ចុប្បន្ន!
Connect with us

គួរដឹង

ពូជមនុស្សទាំង៧ផ្សេងទៀត ដែលមានអំបូរប្រហាក់ប្រហែលនឹងមនុស្សបច្ចុប្បន្ន!

ប្រសិនជាអ្នកបានលឺ អ្នកនឹងតែងតែលឺមនុស្សជាច្រើននិយាយពីអំពីអំបូរមនុស្សយើងដែលជាពូជមួយមានឈ្មោះថា អូម៉ូសាព្យៀន។ ដោយសារតែយើងបានធ្វើការវិវត្តមកច្រើនឆ្នាំមកហើយទម្រាំតែបានថ្ងៃនេះ ដូច្នេះវាប្រហែលជាមានរឿងជាច្រើនទៀតដែលយើងមិនធ្លាប់បានដឹងថាកើតមានពីមុនមក។

តាមការធ្វើកំណាយ និងសិក្សាបានអោយដឹងថា ក្រៅពីពូជមនុស្សអំបូរអូម៉ូសាព្រៀននេះ មានពួជមនុស្សផ្សេងៗទៀតដែលធ្លាប់រស់រានមានជីវិតនៅលើផែនដី។ ការសិក្សាដដែលបានលើកឡើងថា ក្នុងចំនោមអំបូរមនុស្សទាំងអស់ មានអំបូរមនុស្សទាំង៧ប្រភេទខាងក្រោមនេះដែលប្រហាក់ប្រហែលនឹងមនុស្សជាងគេ។ ក្នុងនោះមានដូចជា៖

១. អូម៉ូហៃដែលបឺរចេបស៊ីស

អំបូរនេះបានរស់នៅលើផែនដីតាំងពី ៧សែន ទៅ២សែនឆ្នាំមុនឯនោះ។ ពួកគេកើតឡើងដំបូងនៅទ្វីបអាហ្រិច។ មនុស្សប្រុសមានកម្ពស់ ១៧៥សម និងទម្ងន់ប្រហែល១៣៦ផោន ខណះដែលមនុស្សស្រីមានកម្ពស់ ១៥៧សម និងទម្ងន់១១២ផោន។

២. អូម៉ូរូដូហ្វេនស៊ីស

ពួកអំបូរប្រភេទនេះត្រូវបានគេជឿថាធ្លាប់មានជីវិតរស់នៅកាលពី១.៩លាន ទៅ ១.៨លានឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ទម្ងន់និង កម្ពស់របស់អំបូរនេះមិនត្រូវបានគេស្មានដឹងនោះទេ ដោយសារតែផូស៊ីលមានភាពចំនាស់ខ្លាំងពេក។

៣. អូម៉ូអាប៊ីលីស

អំបូរនេះរឹតតែចំនាស់ទៅទៀត ព្រោះថាពួកវាប្រហែលជារស់នៅលើផែនដីតាំងពី២.៤លាន ទៅ១.៤លានឆ្នាំមុនមកម្ល៉េះ។ ពួកវាមានរាងកាយប្រហាក់ប្រហែលនឹងស្វាឪ ដោយមានដៃវែង និងមុខសម្ពែធ។ ពួកគេមានខួរក្បាលធំ ប៉ុន្តែមុខតូច និងធ្មេញតូចៗ។

៤. អូម៉ូផ្លូរីសៀនស៊ីស

អំបូរប្រភេទនេះត្រូវបានគេជឿថាធ្លាប់មានជីវិតកាលពី ៩.៥ម៉ឺន ទៅ ១.៧ម៉ឺនឆ្នាំមុននាឯប្រទេសឥណ្ឌូនេស៊ី។ ពួកគេមានខ្លួនតូច ដោយកម្ពស់ត្រឹមតែ៣.៥ហ្វីតប៉ុណ្ណោះ ខណះដែលខួរក្បាលពួកគេក៏តូចដែរ។

៥. អូម៉ូអេរិចតើស

ពួកនេះមានជីវិតតាំងពី ១.៩លានឆ្នាំមុន រហូតមកដល់ ១.៤ម៉ឺនឆ្នាំមុននេះ ពោលគឺពួកគេក៏ទើបតែផុតពូជដែរប៉ុណ្ណោះ។ ពួកនេះមានជើងវែងៗជាងដៃ ដែលធ្វើអោយពួកគេរត់បានលឿនជាងមនុស្សយើងធម្មតា។ ផូស៊ីលរបស់ពួកនេះត្រូវបានគេរកឃើញស្ទើរតែគ្រប់ទីកន្លែង មានតាំងពីអាហ្រិ្វច ចាវ៉ា ចិន និងឥណ្ឌាជាដើម។

៦. អូម៉ូនីនដឺថល

អំបូរពួកនេះគឺមានសណ្ឋានដូចជាមនុស្សបច្ចុប្បន្នជាងគេបំផុត ព្រោះថាភាពខុសគ្នានេះនៃ របស់យើងនិងពួកនេះគឺមានត្រឹមតែ ០.១២%តែប៉ុណ្ណោះ។ ពួកគេធ្លាប់មានជីវិតចាប់ពី៦សែន ទៅ៣.៥សែនឆ្នាំមុន។ ផូស៊ីលរបស់ពួកនេះត្រូវបានគេរកឃើញនៅឯតំបន់អ៊ឺរ៉ុប និងអាស៊ី។

៧. អូម៉ូសាព្រៀន

អំបូរនេះគឺជាបុព្វបុរសរបស់មនុស្សបច្ចុប្បន្ន ពោលគឺពួកគេរស់នៅកាលពីសម័យបុរេប្រវត្តិ ខ្ទង់៦សែន ទៅ ១.៤ពាន់ឆ្នាំមុន។ ខណះដែលអំបូរជាច្រើនបានផុតពូជដោយសារតែការផ្លាស់ប្តូរអាកាសធាតុ អំបូរនេះអាចរស់នៅបានដោយសារតែការចេះផ្តុំគ្នា និងបង្កើតពូជរុក្ខជាតិ និងសត្វទុកជាចំណី៕

អត្ថបទល្អផ្សេងទៀត៖អាថ៌កំបាំង ៥យ៉ាងនៅក្នុងខ្លួនមនុស្សដែលពិភពលោកនៅតែរកចំលើយមិនទាន់ឃើញ

មានសំនួរជាច្រើនកើតមានឡើងទាក់ទងនឹងខ្លួនមនុស្ស ដែលចំលើយនៅមិនទាន់រកឃើញនៅឡើយទេ។ ខាងក្រោមនេះជាសំនួរដែលគេតែងសួរ៖

១. ហេតុអ្វីបានជាយើងខ្សោយយ៉ាងនេះ?

គេថតរូបមនុស្សម្នាក់ដែលមានរោមដូចជាសត្វស្វាមួយ ហើយ គេសង្កេតឃើញថា គ្មានអ្វីខុសគ្នាទេ ចំពោះខ្លួនរបស់មនុស្ស នឹងស្វា។ តែអ្វីដែលគេឃើញខុសគ្នាគឺថា ស្វាខ្លាំងជាងមនុស្សដល់ទៅ២ ឬ ៣ ដង។ គេនៅមិនទាន់ដឹងថា ហេតុអ្វីបានជាយើងខ្សោយម្ល៉េះ បើប្រៀបធៀបទៅនឹងស្វា។ គេគិតថាប្រហែលជាមកពីសាច់ដុំយើងតូចពេក។

២. ហេតុអ្វីបានជាយើងមានដៃម្ខាងរស់ជាងម្ខាងទៀត?

មនុស្ស៩នាក់ ក្នុងចំណោម១០នាក់ ប្រើដៃស្តាំ។ ប៉ុន្តែ នេះមិនមែនមានន័យថា គ្មានមនុស្សដែលប្រើដៃឆ្វេងទេ។ ហេតុបានជាមនុស្សតែងតែមានដៃម្ខាងរស់ជាងម្ខាងទៀត?

បើយោងតាមទ្រឹស្តីមួយ នេះមកពីខួរក្បាលយើងម្ខាងទៀត ត្រូវទទួលខុសត្រូវខាងផ្នែកការនិយាយ។ ជាពិសេសផ្នែកខាងឆ្វេងនៃខួរក្បាល ដែលបញ្ជារាងកាយខាងស្តាំ។ នេះជាមូលហេតុដែលមនុស្សតែងមានការរស់នៅផ្នែកខាងស្តាំ។ ប៉ុន្តែ ទ្រឹស្តីនេះមិនបានបញ្ជាក់ពីមូលហេតុអ្វី។

៣. ហេតុអ្វីបានជាមនុស្សស្រីគួរតែមានសុដន់ធំ?

សុដន់របស់នារី មានទឹកដោះ ដែលអាចបំបៅកូនបាន។ ប៉ុន្តែ អ្នកវិទ្យាសាស្រ្តតែងដាក់សំនួរថាហេតុអ្វីបានជានារីគួរតែមានសុដន់ធំ? នរវិទូបានសន្និដ្ឋានថា ពេលដែលមនុស្សស្រីព្យាយាមពង្រីកសុដន់ គឺដើម្បីងាយស្រួលសំរាប់កូនរបស់គាត់។ តែមិនមែនដើម្បីទាក់ទាញមនុស្សប្រុសទេ ដោយសារមនុស្សប្រុសមិនមែនត្រូវទាក់ទាញដោយសុដន់ទេ។

៤. តើអ្នកណារស់នៅក្នុងខ្លួនយើង?

វាជារឿងមួយចំលែកដែលខ្លួនយើងមិនមែនជារបស់យើង។ កោសិកាមានប្រហែល ១០ មីក្រូប ដែលរស់នៅក្នុងខ្លួនរបស់យើង ហើយ សរុបទៅ មាន១ ទៅ ៣ ភាគរយក្នុងខ្លួនយើង។ អ្នករស់នៅក្នុងខ្លួនយើងទាំងនោះ ជួយលាងសំអាតស្បែករបស់យើង ហើយ ជួយរំលាយអាហាររបស់យើង។

៥. អាថ៌កំបាំងដែលធំបំផុត គឺខួរក្បាល

តើណឺរ៉ូនជាង ១០០ ក្នុងខួរក្បាលយើង ធ្វើការជាមួយគ្នាយ៉ាងណា ដើម្បីឲ្យយើងរស់នៅបាន? ចិត្តមានសម្បជញ្ជៈ ដែលជាផ្នែកមួយក៏អាថ៌កំបាំងក្នុងខ្លួន៕

មតិយោបល់

ពេញនិយម