នោមអង្គុយ និងនោមឈរតើមួយណាល្អសម្រាប់សុខភាពបុរសៗ???
Connect with us

គួរដឹង

នោមអង្គុយ និងនោមឈរតើមួយណាល្អសម្រាប់សុខភាពបុរសៗ???

ជាបុរសពិតគេតែងតែគិតថា ការបត់ជើងតូចត្រូវតែឈរ ហើយវាជាអ្វីដែលមនុស្សគ្រប់រូបបានបង្រៀនតៗគ្នានិងដឹងតៗគ្នា ហើយក៏គោរពតាមតៗគ្នាយូរដែរហើយ យ៉ាងណាមិញក៏មានសំណួរមួយបានលេចឡើងថា តើការនោមឈរ និងការនោមអង្គុយមួយណាអាចជាការល្អសម្រាប់បុរសៗ? ហើយក៏មានចម្ងល់ជាច្រើនបានលេចឡើងផងដែរថា តើបុរសៗអាចនោមអង្គុយបានដែរឬ??

បើតាមការរៀបរាប់តាំងពីសម័យកាលបុរាណមកគឺមិនមានហេតុផលណាបញ្ជាក់ច្បាស់នោះទេ ថាមនុស្សប្រុសត្រូវតែនោមឈរ ឯមនុស្សស្រីត្រូវតែនោមអង្គុយ នោះទេ វាគ្រាន់តែជាទម្លាប់តៗគ្នា និងការប្រព្រឹត្តិតាមតៗគ្នាតែប៉ុណ្ណោះ។ ដូច្នេះថ្ងៃនេះយើងនឹងបកស្រាយពីចម្ងល់ទាំងនោះ។ តាមការពិត ការនោមអង្គុយ ឬឈរនោះគឺមិនប្រកាន់ភេទឡើយ ហើយការនោមអង្គុយផងដែរក៏ល្អសម្រាប់សុខភាពបុរសៗដែរ ដូចជា៖

១. វាអាចការពារ និងបង្ការការឆ្លងរោគផ្សេងៗ

ការនោមឈររបស់បុរសៗគឺតែងតែធ្វើឱ្យទឹកនោមខ្ទាតលើចានបង្គន់ និងគែមខាងលើនៃបង្គន់ជានិច្ច ដូច្នេះយើងគិតមើលទៅថាវាអាចងាយនឹងមានមេរោគរីករាលដាលប៉ុណ្ណា ហើយមួយវិញទៀត ថាវាងាយនឹងឆ្លងមេរោគប៉ុណ្ណាចំពោះអ្នកដែលចូលទៅបត់ជើងតាមក្រោយយើង។ ទឹកនោមដែលខ្ទាតនៅដិតដាមនឹងចានបង្គន់ និងគែមបង្គន់នោះ គឺអាចនឹងធ្វើឱ្យឆ្លងមេរោគផ្សេងៗដូចជា រោគផ្តាសាយ រោគរមាស់ រោគឆ្លងឯទៀតដែលអាចកើតឡើងលើរាងកាយយើងផ្ទាល់។ បើអ្នកមានជម្ងឺអ្វីមួយនោះវានឹងងាយឆ្លងទៅកាន់អ្នកចូលបន្ទាប់ទៀត ហើយអ្នកក៏អាចឆ្លងពីអ្នកមុនផងដែរ។ ដូច្នេះ បើអ្នកនោមអង្គុយវានឹងជួយកាត់បន្ថយកុំឱ្យមានការខ្ទាតប្រឡាក់ និងបង្ការពីមេរោគមិនល្អផងដែរ។

men-sit-and-pee

២. សម្រួលដល់របត់នៃតម្រងនោមរបស់បុរសៗ

ចំពោះបុរសៗដែលឧស្សាហ៏មានបញ្ហារឿងបត់ជើងតូច ដូចជាការនោមទាស់ នោមញឹក ឬនោមចេញតិចៗ នោះការនោមអង្គុយអាចជួយអ្នកបាន។ ការនោមអង្គុយនឹងជួយដល់របត់នៃតម្រងនោម ឱ្យដើរស្រួល និងជួយកុំឱ្យមានការរអាក់រអួលផ្សេងៗ មួយវិញទៀតវាក៏បង្ការកុំឱ្យខ្ទាតប្រឡាក់ចានបង្គន់ ដូចដែលបានរៀបរាប់ជូនខាងលើ។ ប៉ុន្តែ សម្រាប់បុរសៗដែលមានសុខភាពល្អស្រាប់ និងមិនមានបញ្ហារឿងបត់ជើងអ្វីនោះទេ គឺការនោមអង្គុយឬឈរមិនមែនជាបញ្ហាទៀតនោះទេ ឥរិយាបថមួយណាក៏បានដែរ ឈរក៏បាន អង្គុយក៏បាន។

men-sit-and-pee

៣. បង្កើនសុខភាពរួមភេទ

អ្នកជំនាញបាននិយាយថា ក្រៅពីជួយបង្កើនសុខភាពក្រពេញប្រូស្តាតរបស់យើង ការនោមអង្គុយ វាក៏ជួយដល់ឥរិយាបថនៃសុខភាពរួមភេទផងដែរ។ ទោះវាមិនអាចត្រូវ១០០% យ៉ាងណាមិញ វាគឺពិតជាអាចធានានូវអនាម័យបាន និងគុណសម្បត្តិផ្សេងៗដូចជាចំពោះប្រដាប់ភេទ ក៏ដូចជាសុខភាពទាំងមូលផងដែរ។

មួយវិញទៀតវាក៏ធ្វើឱ្យយើងមានអារម្មណ៏ថាងាយស្រួល និងមានផាសុខភាពជាងសព្វមួយដងទៀតផង។ បុរសនៅតំបន់អាស៊ីយើង គឺភាគច្រើនតែងតែចូលចិត្តរក្សាឥរិយាបថនោមអង្គុយនេះផងដែរ ហើយក៏មានមនុស្សជាច្រើនដែលស្អប់នឹងការឃើញនូវភាពកខ្វក់នៃការខ្ទាត និងភាពឥតអនាម័យដែលកើតមានឡើងនូវក្នុងបង្គន់ផងដែរ។

ម្យ៉ាងទៀត វាក៏ជួយសម្រួលដល់ភាពរវល់របស់បុរសៗផងដែរ តួយ៉ាងគឺការរវល់នឹងចុចទូរស័ព្ទ ស្របពេលដែលយើងមិនចាំបាច់យកដៃកាន់អូនតូចរបស់យើង។ យើងជឿថាបុរសជាច្រើនមិនអាចជៀសផុតពីបញ្ហាខ្ទាតទឹកនោមពាសពេញចានបង្គន់ឡើយ ដូច្នេះបើចង់រក្សាអនាម័យល្អសម្រាប់ខ្លួនឯង និងមនុស្សជុំវិញខ្លួន អ្នកអាចអនុវត្តការនោមអង្គុយបាន ហើយដូចគ្នាដែរបើសិនជាអ្នកខ្ជិលសម្អាតចានបង្គន់៕

អត្ថបទល្អផ្សេងទៀត៖ អ្នកខ្សោយតម្រងនោមត្រូវតែដឹងរឿងទាំងនេះដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត!

របបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!

ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែតការេ (Glomerular filtration rate < 30ml/mn/1,73m2)។ ក្នុងករណីនេះអ្នកជំងឺត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ទៅលើរបបអាហារបន្ថែមពីលើការប្រើប្រាស់ថ្នាំទៀងទាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ (ការឡើងសំពាធឈាម, ហើមសួត, វិបត្តិចលនាបេះដូង…..)។

១) អាហារដែលត្រូវប្រុងប្រយ័ត្ន៖

– អំបិលមិនលើសពី ៥ក្រាមក្នុងអាហារសរុបប្រចាំថ្ងៃ
– សូមជៀសវាងអាហារដែលប្រៃខ្លាំងដូចជាប្រហុក, ផ្អក, ឆៃប៉ូវជាដើម។
– សារធាតុប៉ូតាស្យូម (Potassium) ការទទួលទានអាហារដែលមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងចំពោះអ្នកជំងឺខ្សោយតម្រងនោមកំរិតធ្ងន់។ អាហារទាំងនោះរួមមានទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើពិសេស ចេក ក្រូច ផ្លែប័រ និងផ្លែដូងជាដើម។
– កាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រភពពីសត្វ
– សារធាតុផូស្វ័រ (phosphorus): ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុផូស្វ័រ។

២) អាហារដែលគួរបរិភោគ ៖

– ទឹកសាបស្អាត ក្នុងកំរិតធម្មតា (១,៥ – ៣លីត្រ/ថ្ងៃ)
– បាយ
– បន្លែឆ្អិន
– សាច់ដូចជាត្រី, មាន់, ទាក្នុងកំរិតសមល្មម
(ឧទាហរណ៍ៈ សម្រាប់អ្នកជំងឺទំងន់ ៥០គីឡូក្រាម អាចបរិភោគសាច់សរុបមិនលើសពី ១៥០ ក្រាម ឬមួយខាំកន្លះក្នុងមួយថ្ងៃ)

សូមចងចាំថា ការប្រើប្រាស់ថ្នាំសំរាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ ការបរិភោគត្រឹមត្រូវ អាចជួយថែរក្សាសុខភាព និងកាត់បន្ថយគ្រោះថ្នាក់ប្រឈមផ្សេងៗ ជាយថាហេតុ។

ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែតយើងខ្ញុំរង់ចាំទទួលផ្តល់ការប្រឹក្សា និងការព្យាបាល រាល់ករណីជំងឺតម្រងនោមគ្រប់ប្រភេទ៕

មតិយោបល់

ពេញនិយម