នុះ! ឧកញ៉ា ហុង ពីវ រើស​បុគ្គលិកទៀត​ហើយ ប្រាក់​ខែ​ចាប់​ពី ៥០០​ដុល្លារ​ឡើង និងអត្ថប្រយោជន៍ជាច្រើន!
Connect with us

ថ្មីៗ

នុះ! ឧកញ៉ា ហុង ពីវ រើស​បុគ្គលិកទៀត​ហើយ ប្រាក់​ខែ​ចាប់​ពី ៥០០​ដុល្លារ​ឡើង និងអត្ថប្រយោជន៍ជាច្រើន!

បន្ទាប់​ពី​ជំនួញ​ផ្នែក​អចលនទ្រព្យ​លើ​ផ្ទះ​ល្វែង​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង អ្នក​ឧកញ៉ា​ចិត្ត​សប្បុរស ហុង ពីវ ដែល​ជា​ម្ចាស់​បុរី​ពិភពថ្មី បាន​ប្រកាស​រើស​ក្រុម​ការងារ​ផ្នែក​ជាង និង​មេការ​ជា​ច្រើន​នាក់ ដោយ​ទទួល​បាន​ប្រាក់​ខែ​ចាប់​ពី ៥០០​ដុល្លារ ដល់ ៨០០​ដុល្លារ​ឡើង​ទៅ មាន​កន្លែង​ស្នាក់​នៅ អាហារ ៣​ពេល។

​ចំពោះ​លក្ខខណ្ឌ​ងាយ​ៗ​ប៉ុណ្ណោះ គឺ​អ្នក​ដែល​ចេះ​បិទ​ម៉ាប​ជណ្ដើរ ការ៉ូ ពិដាន និង​ជាង​ជ្រី​ជំនាញ ដែល​អាច​ធ្វើ​ការងារ​បាន​នៅ​ភ្នំពេញ។ អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​សាកល្បង អាច​ចុះ​ឈ្មោះ បុរី​ឈូកវ៉ា១ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ។

អ្នក​ឧកញ៉ា ហុង ពីវ ត្រូវ​គេ​មើល​ឃើញ​ថា ជា​អ្នក​មាន​ចិត្ត​សប្បុរស ព្រោះ​តែង​បរិច្ចាគ​ថវិកា​យ៉ាង​ច្រើន ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​នៅ​ថ្មីៗ​នេះ ក៏​បាន​បរិច្ចាគ ២លាន​ដុល្លារ​ដែរ។ ចំណែក​បុគ្គលិក មាន​ការ​លើក​ទឹក​ចិត្ត​ជា​ប្រចាំ ដូច​ជា​អ្នក​ធ្វើការ​យូរ អាច​ទទួល​បាន​ផ្ទះ ឡាន ជា​កាដូ។ កាល​ពី​ចូល​ឆ្នាំ​ចិន​ឆ្នាំ​មុន បុគ្គលិក​បុរីពិភពថ្មី​ទាំង​អស់ ក៏​ទទួល​បាន​អាំងប៉ាវ ម្នាក់ ៦០០​ដុល្លារ​ដែរ៕

ផ្ដល់សិទ្ធិ៖ angkorpost

អត្ថបទពិសេស៖ ដំណឹងល្អ! រោងចក្រ​ធំៗថ្មី នៅ៣ខេត្ត-ក្រុង នឹងផ្តល់​ការងារដល់​​ពលរដ្ឋខ្មែរ​ក្រីក្រជាង ២ ពាន់​នាក់ឆាប់ៗនេះ!

រោងចក្រ​ធំៗ​ថ្មី ៣ ដែល​ចំណាយ​ទុន​វិនិយោគ​ប្រមាណជិត ៣០ លាន​ដុល្លារ នឹង​បើក​ដំណើរការ​ក្នុង​ពេល​ដ៏​ឆាប់ខាង​មុខ ហើយ​នឹង​អាច​ឲ្យ​ពលរដ្ឋ​ក្រីក្រជិត ៣ពាន់​នាក់ ឲ្យ​មាន​ការងារ​ធ្វើ។ នេះ​បើ​តាម​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែល​បាន​ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឲ្យ​ក្រុមហ៊ុន​ទាំង​បី។

June 21, 2014 – Phnom Penh, Cambodia. Iberasia factory. © Nicolas Axelrod / Ruom

រោងចក្រទាំង ៣ ដែលនឹង​បើក​ក្នុង​ពេល​ខាង​មុខ​នោះ មាន៖

១. ក្រុមហ៊ុន TH ZIPPER & METAL ACCESSORY (CAMBODIA) CO., LTD នឹង​បង្កើត​រោងចក្រផលិតខ្សែរូត និងគ្រឿងបន្សំសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ (អតីតឃុំជើងព្រៃ) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រោងចក្រ​នេះ​ប្រើទុនវិនិយោគប្រមាណ ១៣,៧៥លានដុល្លារ នឹង​ផ្តល់​ការងារបានចំនួន ៦៦៩កន្លែង។

២. ក្រុមហ៊ុន SISOPHON HONG SENG SPORTSWEAR CO., LTD ជា​រោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៧មករា ភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគចំនួន ១០លានដុល្លារ នឹង​អាច​ផ្តល់​ការងារ ចំនួន ២ ០៣៥ កន្លែង។

៣. គម្រោងបង្កើតរោងចក្រផ្គុំតំឡើង​ត្រង់ស្វូអគ្គិសនី និងសម្ភារៈអគ្គិសនីផ្សេងៗ របស់ក្រុមហ៊ុន EMAX ELECTRIC CO., LTD មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣៤៩៩៤ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣, ៥៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង៕​

ផ្ដល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

ពេញនិយម