អ្នកជំនាញបង្ហើប៖ មើល​ទូរទស្សន៍​កម្រិត​មធ្យម​អាច​ធ្វើ​ឲ្យ​ឆាប់​ស្លាប់បាន!​
Connect with us

សុខភាព & សម្រស់

អ្នកជំនាញបង្ហើប៖ មើល​ទូរទស្សន៍​កម្រិត​មធ្យម​អាច​ធ្វើ​ឲ្យ​ឆាប់​ស្លាប់បាន!​

យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា ការមើល​ទូរទស្សន៍​រយៈពេល​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អាច​ងាយ​នឹង​ធ្វើឲ្យ​មនុស្ស​ឆាប់​ស្លាប់បាន​។

រឿង​នេះ​បានមកពី​ការសិក្សា​មួយ​ដែល​មាន​ការចូលរួម​ពី​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​យ៉ាងច្រើន​។ អ្នកចូលរួម​ទាំង​នោះ​ត្រូវបាន​គេ​តម្រូវ​ឲ្យ​ប្រាប់​អំពី​ពេលវេលា​ដែល​ពួកគេ​ចំណាយ​ទៅលើ​អាកប្បកិរិយា​បែប​ស៊ី​ដេកៗ​បី​ប្រភេទ​ដូចជា មើល​ទូរទស្សន៍ ប្រើ​កុំព្យូទ័រ និង​ការបើកបរ​។​

​បន្ទាប់មក ពួកគេ​ត្រូវ​បាន​តាមដាន​ចន្លោះពេល ២​ទៅ​១០​ឆ្នាំ​ដើម្បី​ចង់ដឹងថា ពួកគេ​មាន​ឆាប់​ស្លាប់​ឬ​អត់ ហើយ​បើសិនជា​អញ្ចឹង​មែន តើ​វា​មាន​អ្វី​ជាប់ទាក់ទង​រវាង​ការស្លាប់ និង​ប្រភេទ​អាកប្បកិរិយា​ស៊ី​ដេកៗ​ប្រភេទ​ណា​មួយ​។

ក្នុង​ការវិភាគ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​កត្តា​សំខាន់ៗ​ដូចជា អាយុ ស្ថានភាព​ជក់បារី និង​ការចំណាយ​ថាមពល​សរុប​របស់​អ្នកចូលរួម​។ 

​ការរកឃើញ​ដ៏​សំខាន់​ពី​ការសិក្សា​នេះ​គឺថា ការ​ប្រឈម​នឹង​ការស្លាប់​គឺ​កើនឡើង​រហូត​ដល់​ទ្វេ​ដង​លើ​អ្នក​ដែល​ប្រាប់ថា បាន​មើល​ទូរទស្សន៍​ចាប់ពី​បី​ម៉ោង​ឡើងទៅ​ក្នុង​មួយ​ថ្ងៃ នៅពេល​គេ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មើល​តិច​ជាង​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ​។ ពេលវេលា​ដែល​ចំណាយ​ទៅលើ​កុំព្យូទ​៧​រ ឬ​បើកបរ​មិន​មាន​ជាប់ទាក់ទង​នឹង​ការ​ឆាប់​ស្លាប់​ឡើយ​៕

ផ្ដល់សិទ្ធិ៖ health.com

អត្ថបទទាក់ទង៖ ចេះប្រពន្ធឃាត់ទាន់ កុំអីបុរសម្នាក់ដែលជាប្តីប៊ិះនឹងស្លាប់ដោយសារផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនពេក!

មានពេលជាច្រើនដែលមនុស្សតែងតែមានអារម្មណ៏ធុញថប់ តានតឹង មិនថានៅធ្វើការ ឬនៅសាលារៀន។ ជាលទ្ធផលពួកគេទាំងនោះ បានជ្រើសរើសផឹកភេសជ្ជៈប៉ូវកម្លាំង ដើម្បីទប់ទល់អារម្មណ៏ងងុយគេង ឬការគេងមិនគ្រប់ ឬដើម្បីនៅធ្វើការងារសាលា។ ភេសជ្ជៈទាំងនោះពិតជាផ្ដល់នូវកម្លាំង ក៏ដូចជាជួយមិនឱ្យងងុយគេង តែយើងមិនដឹងទេថាវាមានផលប៉ះពាល់អ្វីខ្លះ។

តួយ៉ាងគឺបុរសម្នាក់បានឆ្លងកាត់បទពិសោធន៏យ៉ាងលំបាក ស្ទើរតែបាត់បង់ជីវិត ដោយសារលោកបានយកភេសជ្ជៈប៉ូវកម្លាំងនោះ ជាភេសជ្ជៈប្រចាំថ្ងៃរបស់លោកដើម្បីធ្វើការងារ និងដើម្បីប៉ូវកម្លាំងរបស់លោក។ នាងជាប្រពន្ធដែលកំពុងតែពពោះក៏បានចែករំលែកពីបទពិសោធន៏យ៉ាងគ្រោះថ្នាក់របស់ប្តីនាង។

pregnant

នាង Brianna បានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីសកម្មភាពប្តីរបស់នាងដែលគាត់ផឹកភេសជ្ជៈនោះក្នុងការបំពេញការងាររបស់លោក ហើយផលប៉ះពាល់និងគ្រោះថ្នាក់បានកើតឡើងលើប្តីរបស់នាងនៅដែលកំពុងយកកូនលើកទីមួយ។

hole-head1

ដោយសារតែ ភេសជ្ជៈនោះ គឺធ្វើឱ្យប្តីរបស់ត្រូវខូចក្បាល ដែលក្បាលរបស់ប្តីប្រហោងយ៉ាងធំនៅខាងមុខ។ ភ្លាមៗនោះ ពេលដែលនាងភ្ញាក់ពីដំណេក នាងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលប្តីរបស់កំពុងតែធ្វើទុក្ខយ៉ាងខ្លាំង និងត្រូវការទៅមន្ទីរពេទ្យជាបន្ទាន់។

hole-head4

គឺគ្រូពេទ្យបាននិយាយថាប្តីរបស់នាងបែកសរសៃរឈាមនៅខួរក្បាល ដោយការធ្វើតេស្ត និងឆ្លងកាត់ការត្រួតពិនិត្យពីគ្រូពេទ្យគឺអាការៈដ៏សាហាវនេះបណ្តាលមកពីលោកផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនលើសលប់ខ្លាំងពេក។ គឺលោក Austin ត្រូវឆ្លងកាត់ការវះកាត់ជាច្រើនដំណាក់កាល ដើម្បីជាការស្រោចស្រង់ជីវិតលោកវិញ ហើយបន្ទាប់ពីទទួលជោគជ័យនៃការវះកាត់យ៉ាងច្រើនដងរួចមក ធ្វើឱ្យក្បាលរបស់ត្រូវប្រហោងអស់មួយជីវិត ហាក់ដូចជាត្រូវគេកាត់ផ្នែកមួយនៃក្បាលលោកចេញយ៉ាងដូច្នោះដែរ។ ពិតជាសំណាងខ្លាំងណាស់ ដែលបន្ទាប់មក លោកក៏មានឱកាសដឹងខ្លួនវិញ បន្ទាប់គេងសន្លប់អស់រយៈពេលរាប់សប្តាហ៏ ពេលដែលលោកភ្ញាក់ដឹងខ្លួនឡើងវិញ គឺកូនរបស់លោកកើតបានពីខែទៅហើយ ហើយពួកគេ ក៏មានឱកាសជួបជុំគ្នាវិញ។

energy drink

ទោះជាលោកត្រូវបាត់បង់ក្បាលមួយផ្នែកធំ ប្រពន្ធរបស់លោកនៅតែស្រលាញ់លោកដូចដើម ហើយក៏កាន់តែស្រលាញ់លោកជាងមុន ដែលលោកអាចរស់ឡើងវិញបានដូចធម្មតា។

hole-head3

យ៉ាងណាមិញ លោកគ្រូពេទ្យនៅតែតាមដានករណីរបស់លោកមួយនេះ ចង់ដឹងថាតើបញ្ហានេះពិតជាកើតឡើងដោយសារការផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនពេក ពិតមែនដែរឬអត់ យ៉ាងណានោះ លោកគ្រូពេទ្យមិនទាន់ហ៊ានប្រាកដ១០០%នោះទេ។ ប៉ុន្តែបើសិនដូច្នោះមែននោះ គឺភេសជ្ជៈប៉ូវកម្លាំងពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់យើង អ្នកទាំងអស់គ្នា គួរតែកត់សម្គាល់ទុក៕

ដោយ៖ ចំរើន

ប្រភព៖ Elite Readers

មតិយោបល់

ពេញនិយម