រឿងអប់រំ៖ កាលនៅជាអភិបាលក្រុងគេហ៊ានឱ្យសណ្ឋាគារគេង Free ដល់ពេលធ្លាក់ខ្លួនអត់ផ្ទះនៅបែរជា...
Connect with us

បែបផែនជីវិត

រឿងអប់រំ៖ កាលនៅជាអភិបាលក្រុងគេហ៊ានឱ្យសណ្ឋាគារគេង Free ដល់ពេលធ្លាក់ខ្លួនអត់ផ្ទះនៅបែរជា…

មនុស្សទូទាំងសកលស្គាល់លោក អាណុល ស្វាហ្សេណេហ្គ័រ (Arnold Schwarzenegger) ជាតារាហូលីវូតមានសាច់ដុំធំ។

ថ្មីៗនេះ លោកបានបង្ហាញរូបភាពដែលលោកដេកនៅតាមចិញ្ចើមថ្នល់ នៅក្រោមរូបសំណាកធ្វើអំពីសំរិទ្ធរបស់លោក ដោយដាក់ចំណងជើងថា: “ពេលវេលាបានប្រែប្រួលហើយ!”

លោកបានប្រាប់ពីហេតុផលដែលលោកបានសរសេរយ៉ាងដូច្នេះ ព្រោះកាលពីលោកស្ថិតនៅជាអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោកបានមកសម្ពោធសណ្ឋាគារដែលបានកសាងរូបសំណាករបស់លោកនេះ ហើយបុគ្គលិកសណ្ឋាគារបានប្រាប់លោកថា:

” សណ្ឋាគារបានបម្រុងបន្ទប់មួយសម្រាប់លោក ហើយលោកអញ្ជើញមកស្នាក់នៅពេលណាក៏បានដែរ”

នៅពេលដែលលោកអាណុលបញ្ចប់អាណត្តិនិងចុះចេញពីតំណែងអភិបាលរដ្ឋ លោកបានទៅសណ្ឋាគារនេះ តែគេបដិសេធមិនផ្ដល់បន្ទប់ជូនលោកដោយឥតគិតថ្លៃនោះទេ គឺលោកត្រូវបង់ថ្លៃបន្ទប់ដូចគេឯង ព្រោះមានភ្ញៀវជាច្រើនបានត្រូវការបន្ទប់។ 

ដូច្នេះលោកបានដេកនៅក្រោមរូបសំណាករបស់លោកដើម្បីជូនជាគតិសម្រាប់សាធារណជនថា:

” នៅពេលដែលខ្ញុំស្ថិតក្នុងមុខតំណែង គេគោរពរាប់អានខ្ញុំ តែពេលដែលខ្ញុំអស់មុខតំណែង គេភ្លេចខ្ញុំហើយលេបសម្ដីរបស់គេ!

សូមមេត្តាចងចាំថា មុខតំណែង លុយ បុណ្យស័ក្ដិ អំណាច ប្រាជ្ញាសុទ្ធតែមិនទៀងទាត់ មិនស្ថិតស្ថេរទេ! នៅពេលដែលគេត្រូវការអ្នក អ្នកគឺជាមិត្តដ៏ល្អរបស់គេ តែនៅពេលដែលអ្នកលែងមានប្រយោជន៍ដល់គេ អ្នកលែងមានតម្លៃអ្វីទាំងអស់! គ្មានអ្វីស្ថិតជាអមតៈទេ!”

ប្រភព៖ fb

អត្ថបទពិសេស៖ គំនិតគួរពិចារណា៖ អំណាចសង្កត់សង្កិនពិតជាកាចសាហាវគួរឱ្យខ្លាចជាងខ្លាទៅទៀត?

កាលគ្រាមួយពេលដែលខុងជឺកំពុងជិះលើរទេះសេះឆ្លងកាត់ភ្នំថៃសាន គាត់បានឃើញស្រ្តីម្នាក់ ស្លៀកសម្លៀកបំពាក់កាន់ទុក្ខ កំពុងតែយំសោកបោកខ្លួនក្បែរផ្នូរសពគួរឲសង្វេគជាពន់ពេក។ពេលនោះ ខុងជឺ ចង់ដឹងពីមូលហេតុនេះ ទើបគាត់ក៏បញ្ជាឲបញ្ឈប់រទេះសេះ ហើយឲ ជឺកុងដេលជាសិស្សចុះទៅសាកសួរស្រ្តីនោះថា តើវាមានរឿងអ្វីកើតឡើង?

ជីកុង ដើរទៅដល់ក្បែរផ្នូរហើយសួរថា “ខ្ញុំឮសំឡេងយំខ្សឹកខ្សួលរបស់នាង មើលទៅ ហាក់ដូចជាមានវិបត្តិធំធេងខ្លាំងណាស់មិនដឹងថា តើនាងមានរឿងអ្វីកើតឡើងទៅ?”

នារីនោះងើបមុខទាំងទឹកភ្នែកជោគថ្ពោល ឆ្លើយថា​”នៅតំបន់នេះ តែងតែមានខ្លាសាហាវចេញមកបង្ករឿងជាប្រចាំឪពុករក្មេកបស់ខ្ញុំ ត្រូវស្លាប់ដោយសារវា ក្រោយមក ប្តីខ្ញុំក៏ត្រូវស្លាប់ដោយសារវាខាំស៊ីហើយពេលថ្មីៗនេះ កូនរបស់ខ្ញុំក៏ត្រូវាសម្លាប់ទៅទៀត ហេតុនេះហើយបានជាខ្ញុំត្រូវមានទុក្ខធំធេងបែបនេះ”។

ខ្លា

ឮដូច្នេះ ខុងជឺ ក៏ចុះពីរទេះសេះមកសួរថា “បើខ្លាវាសាហាវបែបនេះ ហេតុអ្វីក៏ពួកនាងមិនរើសទីកន្លែងចេញេពីទីនេះ ហើយទីរស់នៅទីកន្លែងផ្សេងវិញ្ញ?”

នារីនោះឆ្លើយថា “ព្រោះទីនេះជាទីកន្លែងដាច់ស្រយាល វាផុតពីអំណាចជិះជាន់”

ខុងជឺ សញ្ជឹងគិតមួយសន្ទុះ ក៏ពោលទៅកាន់សិស្សរបស់ខ្លួន “អ្នកទាំងអស់គ្នាចូរចងចាំថា…អំណាចជិះជាន់សង្កត់សង្កិន វាសាហាវជាងខ្លាទៅទៀត”

កត់ត្រានៅក្នុង “លីជី”

ខ្លាវាតេងស៊ីមនុស្ស តែអំពើឃោឃៅ និងការប្រើអំណាចជិះជាន់ផ្តាច់ការរបស់ចៅហ្វាយនាយនិងអ្នកកាន់អំណាចក៏អាចស៊ីមនុស្សដូចគ្នាដែរ មិនតែប៉ុណោះ វាអាចនឹងកាចសាហាវជាងខ្លាទៀតផង។

ប្រភព៖ និទានប្រាជ្ញា (ភាគ ១)

មតិយោបល់

ពេញនិយម