ដំណឹងល្អ! រោងចក្រ​ធំៗថ្មី នៅ៣ខេត្ត-ក្រុង នឹងផ្តល់​ការងារដល់​​ពលរដ្ឋខ្មែរ​ក្រីក្រជាង ២ ពាន់​នាក់ឆាប់ៗនេះ!
Connect with us

ថ្មីៗ

ដំណឹងល្អ! រោងចក្រ​ធំៗថ្មី នៅ៣ខេត្ត-ក្រុង នឹងផ្តល់​ការងារដល់​​ពលរដ្ឋខ្មែរ​ក្រីក្រជាង ២ ពាន់​នាក់ឆាប់ៗនេះ!

រោងចក្រ​ធំៗ​ថ្មី ៣ ដែល​ចំណាយ​ទុន​វិនិយោគ​ប្រមាណជិត ៣០ លាន​ដុល្លារ នឹង​បើក​ដំណើរការ​ក្នុង​ពេល​ដ៏​ឆាប់ខាង​មុខ ហើយ​នឹង​អាច​ឲ្យ​ពលរដ្ឋ​ក្រីក្រជិត ៣ពាន់​នាក់ ឲ្យ​មាន​ការងារ​ធ្វើ។ នេះ​បើ​តាម​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែល​បាន​ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឲ្យ​ក្រុមហ៊ុន​ទាំង​បី។

June 21, 2014 – Phnom Penh, Cambodia. Iberasia factory. © Nicolas Axelrod / Ruom

រោងចក្រទាំង ៣ ដែលនឹង​បើក​ក្នុង​ពេល​ខាង​មុខ​នោះ មាន៖

១. ក្រុមហ៊ុន TH ZIPPER & METAL ACCESSORY (CAMBODIA) CO., LTD នឹង​បង្កើត​រោងចក្រផលិតខ្សែរូត និងគ្រឿងបន្សំសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ (អតីតឃុំជើងព្រៃ) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រោងចក្រ​នេះ​ប្រើទុនវិនិយោគប្រមាណ ១៣,៧៥លានដុល្លារ នឹង​ផ្តល់​ការងារបានចំនួន ៦៦៩កន្លែង។

២. ក្រុមហ៊ុន SISOPHON HONG SENG SPORTSWEAR CO., LTD ជា​រោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៧មករា ភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគចំនួន ១០លានដុល្លារ នឹង​អាច​ផ្តល់​ការងារ ចំនួន ២ ០៣៥ កន្លែង។

៣. គម្រោងបង្កើតរោងចក្រផ្គុំតំឡើង​ត្រង់ស្វូអគ្គិសនី និងសម្ភារៈអគ្គិសនីផ្សេងៗ របស់ក្រុមហ៊ុន EMAX ELECTRIC CO., LTD មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣៤៩៩៤ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣, ៥៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង៕​

ផ្ដល់សិទ្ធិដោយ៖ angkorpost

អត្ថបទទាក់ទង៖ គិតម៉េចវិញ? គ្រាន់​តែ​ទិញ​បារី​ជក់ ប្រជាជន​កម្ពុជា​ចំណាយ​អស់​ជាង ២០០​លាន​ដុល្លារ!

តាម​របាយការណ៍​ផែន​ការ​យុទ្ធសាស្រ្ត​ក្នុង​ការ​អប់រំ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ឆ្នាំ​២០១៨-២០២២ បាន​បង្ហាញ​ថា​ប្រជាជន​កម្ពុជា​ចំណាយ​លុយ​ទិញ​បារី​ជក់​សរុប​ប្រហែល ២០១ ៥៣៤ ៧០១​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

​របាយការណ៍​ផែន​ការ​យុទ្ធសាស្រ្ត​ក្នុង​ការ​អប់រំ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ឆ្នាំ​២០១៨-២០២២ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្រៅ​ពី​ការ​ចំណាយ​ជាង ២០០​លាន​ដុល្លារ​លើ​ការ​ទិញ​បារី នៅ​មាន​ការ​ចំណាយ​ព្យាបាល​ជំងឺ ព្រម​ទាំង​ការ​ខាត​បង់​កម្លាំង​ពលកម្ម​ពី​ជំងឺ​ដោយ​ថ្នាំ​ជក់​ប្រមាណ ១៦២,៧​លាន​ដុល្លារ​ទៀត។

បើ​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​ជក់​បារី​អាច​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម រលាក​ទង​សួត កើត​រោគ​មហារីក និង​ការ​ចុះ​ខ្សោយ​ផ្លូវ​ភេទ​ជាដើម។ ក្រៅ​ពី​នេះ ការ​ជក់​បារី​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ បាយ​មិន​បាន ឆាប់​ហេវហត់​អស់​កម្លាំង និង​កាត់​បន្ថយ​អាយុ​ផង​ដែរ៕

ផ្ដល់សិទ្ធិដោយ៖  angkorpost

មតិយោបល់

ពេញនិយម