ចំណី​ដែលបង្ក​ជម្ងឺមហារីក​៧​មុខ​ដែលអ្នក​ត្រូវ​ជៀសវាងឱ្យបានដាច់ខាត!​
Connect with us

សុខភាព & សម្រស់

ចំណី​ដែលបង្ក​ជម្ងឺមហារីក​៧​មុខ​ដែលអ្នក​ត្រូវ​ជៀសវាងឱ្យបានដាច់ខាត!​

ចំណី​ទាំង​៧​មុខ​នេះ​គឺ​ជា​សត្រូវ​នឹង​សុខភាព ដូច្នេះ​អ្នក​ត្រូវតែ​ជៀសវាង​ឱ្យបាន​។ វា​ត្រូវ​បាន​គេ​ដាក់​គ្រឿងគ្រៅ​បន្ថែម គ្រឿងទេស​ខ្លះ​មាន​សារ​ធាតិគីមី​ដែល​ទៅ​បង្ក​ភាពវឹកវរ​នៅក្នុង​រាងកាយ ធ្វើឱ្យ​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​ច្របូកច្របល់ រួច​បង្ក​ជំងឺ​។ សូម​ប្រយ័ត្ន​ចំពោះ​ចំណី​ពុល​ទាំងនេះ​។​

​ចំណី​ពុល​ទី​១៖ ស្ករ​

ស្ករ​គឺ​ជា​សត្រូវ​ទី​១​របស់​សុខភាព​។ វា​ធ្វើឱ្យ​យើង​ធាត់​និង​មាន​ជំងឺ​ទឹកនោម​ផ្អែម​។ វា​បំផ្លាញ​លំពែង ថ្លើម និង​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​ក៏​ប៉ះពាល់​ទៅដល់​ខួរក្បាល ផងដែរ​។​

ក៏ប៉ុន្តែ​ស្ករ​ទាំងអស់​មិន​ដូច​គ្នា​ទេ​។ ស្ករ​ធម្មជាតិ​ដែល​មាន​នៅក្នុង​ផ្លែឈើ​និង​ទឹកឃ្មុំ ល្អ​ចំពោះ​សុខភាព​ទៅវិញ​ទេ តែ​ក៏​កុំ​ញ៉ាំ​វា​ច្រើនពេក​ដែរ​។​

ចំណី​ពុល​ទី​២៖ ម្សៅ​

ម្សៅ​មើលទៅ​ថា​ដូចជា​មិនមាន​អ្វី​ទេ តែ​វា​ក៏​មាន​ផលវិបាក​ចំពោះ​រាងកាយ​ដូច​ជាស្ក​រដែរ​។ វា​ធ្វើឱ្យ​ដំណើរការ​របស់​លំពែង​និង​អាំង​ស៊ុយ​លីន​ច្របូកច្របល់​។ ព្រោះ​នៅក្នុង​ពេល​ដែល​គេ​ធ្វើ​វា​ឡើង សារជាតិ​ចិញ្ចឹម​និង​ជាតិ​សរសៃ​របស់​ស្រូវ​សាលី​បាន​ត្រូវ​បំផ្លាញ​អស់​ហើយ ម្ល៉ោះហើយ​ម្សៅ​ស្ទើរតែ​គ្មាន​តម្លៃ​អ្វី​សោះ​ទេ​។​

ចំណី​ពុល​ទី​៣៖ ចំណី​ឆាប់រហ័ស (​fast food)

ចំណី​ដែល​គេ​ចម្អិន​ភ្លាមៗ​នៅតាម​ភោជនិយដ្ឋាន ដូច​ជា​បឺ​រហ្គ័​រ​ជាដើម អាក្រក់​ខ្លាំងណាស់​ចំពោះ​សុខភាព ព្រោះ​វា​សម្បូរ​ទៅ​ដោយសា​ច់កែ​ឆ្នៃ សូ​ដ្យូ​ម និង​ខ្លាញ់​ឆ្អែត​។ ខ្សែភាពយន្ត​ឯកសារ​ឈ្មោះថា Super size Me ដែល​ផលិត​ឡើង​ដោយ​ជនជាតិ​អា​មេ​រី​កាំ​ង​ម្នាក់ ដែល​ញ៉ាំ​អាហា​រទាំង​៣​ពេល​នៅ​ក្នុង​ហាង Mc Donald អស់​ពេល​ចំនួន​១​ខែ​បាន​បង្ហាញថា លទ្ធផល​គឺ​គាត់​កើន​ទម្ងន់​ដល់​ទៅ​១១​គ​ក្រ ហើយ​ទីបំផុត​កើត​ជំងឺថ្លើម​។​

ចំណី​ពុល​ទី​៤៖ សាច់ក្រក​

សាច់​កែឆ្នៃ​ដូចជា​សាច់ក្រក សម្បូរ​ទៅដោយ​នីត្រាត​និង​សូ​ដ្យូ​ម ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ចំពោះ​សុខភាព អាច​បង្ក​ជំងឺមហារីក​បាន​។ បើ​តាម​សមាគម the American Institute for Cancer Research ការ​ញ៉ាំ​សាច់ក្រក​បង្កើន​ហានិភ័យ​កើត​មហារីក​នៅ​ចុង​ពោះវៀនធំ​ជាខ្លាំង​។ ពេល​ញ៉ាំ​ចូលទៅ​ក្នុង​ពោះ នីត្រាត​ក្លាយទៅជា​នី​ទ្រី​ត ដែល​បង្ក​បាន​ទៅជា nitrosamines ធ្វើឱ្យ​កើត​មហារីក​បាន​។​

ចំណី​ពុល​ទី​៥៖ នំ​ម្សៅ​មាន​រោយ​ស្ករ​

នំ​ម្សៅ​មាន​រោយ​ស្ករ​ដែល​បារាំង​ហៅថា Beignets ហើយ​ដែល​ពួក​អ្នក​ញូ​អ៊័​រលេ​អង់​(New Orleans) ចូលចិត្ត​ញ៉ាំ​ជា​អាហារ​ពេលព្រឹក ផ្សំ​ឡើង​ពី​ម្សៅ​ស ខ្លាញ់​ឆ្អែត​និង​ស្ករ ដូច្នេះ​មិន​ល្អ​ចំពោះ​សុខភាព​ទេ​។ វា​អាច​បង្ក​ជំងឺ​បេះដូង​បាន​។​

ចំណី​ពុល​ទី​៦៖ ដំឡូង​ចំណិត​

ដំឡូង​ចំណិត​ដែល​គេ​ចម្អិន​ក្នុង​សីតុណ្ហភាព​ខ្ពស់​ខ្លាំង មាន​ភ្នាក់ងារ​បង្ក​មហារីក​មួយ គឺ acrylamide  ដែល​ធ្វើឱ្យ​ពលរដ្ឋ​អាមេរិក​កើត​មហារីក​ជាច្រើន​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំៗ​។ ព្រោះ​វា​មាន​ខ្លាញ់​ច្រើន ហើយក៏​មាន​អំបិល​ច្រើន​ដែរ​។ វា​ធ្វើឱ្យ​កើន​សម្ពាធ​ឈាម និង​មាន​កូលេ​ស្តេ​រ៉ុល​ក្នុងឈាម ម្ល៉ោះហើយ​បង្កើន​ហានិភ័យ​កើត​ជំងឺ​បេះដូង និង​មហារីកក្រពះ​ពោះវៀន​ផងដែរ​។​

ចំណី​ពុល​ទី​៧៖ គ្រឿង​កំប៉ុង​

អ្នកខ្លះ​គិតថា​ចំណី​ដាក់​កំប៉ុង​ល្អ​។ តាមពិត វា​មាន​អំបិល​ច្រើន​។ អាហារ​កំប៉ុង​ខ្លះ​មាន​សូ​ដ្យូ​ម​ដល់​ទៅ​៨៩០​ក្រ គឺ​ស្មើនឹង​តម្រូវការ​ក្នុង​១​ថ្ងៃ​។ សូ​ដ្យូ​មចាប់​ជាតិ​ទឹក​ទុក​ក្នុង​ខ្លួន ធ្វើឱ្យ​មាន​ជំងឺ​បេះ​ដូង​បាន​៕

ផ្ដល់សិទ្ធិដោយ៖ health.com

អត្ថបទទាក់ទង៖ ទម្លាប់ទាំង ៨យ៉ាង ដែលធ្វើអោយអ្នកកើតជំងឺមហារីកដោយមិនដឹងខ្លួន!

មិនខុសពីរាល់ដងនោះទេ ថ្ងៃនេះ Anarchak លើកយកបញ្ហាសុខភាពមកជម្រាបជូនប្រិយមិត្តជាថ្មីម្តងទៀតហើយ។ លើកនេះ យើងនឹងបង្ហាញពីទម្លាប់ទាំង៨យ៉ាង ដែលអ្នកគួរផ្លាស់ប្តូរដោយសារតែពួកវានឹងអាចធ្វើអោយអ្នកកើតជម្ងឺមហារីកផ្នែកណាមួយ ដោយមិនដឹងខ្លួន។ ចំនុចទាំង ៨នេះមាន៖

១. ការប្រើប្រាស់ទឹកអប់ដាក់ឡាន

ជាធម្មតា អ្នកតែងតែដាក់ទឹកអប់ រឺក្លិនផ្សេងៗនៅក្នុងឡានដើម្បីបំបាត់ក្លិនផ្អុះដែលមាននៅក្នុងឡាន ប៉ុន្តែមានមនុស្សតិចណាស់ដែលបានដឹងថាទម្លាប់បែបនេះយូរៗទៅ នឹងផ្តល់គ្រោះថ្នាក់ដល់អ្នកជាពិសេសតាមរយះផ្លូវដង្ហើម ដោយសារតែវាមានផ្ទុកសារធាតុគីមីមួយចំនួនដូចជា Acetaldehyde, Benzaldehyde, 1,3-Dichloro-2-propanol, Methyl pyrrolidone, 1,4-Dichlorobenzene ដែលសារធាតុទាំងអស់នេះសុទ្ធតែអាចបង្កជាជំងឺមហារីក ជាពិសេសគឺមហារីកសួត។

២. ការពិសាភេសជ្ជះដែលមានគ្រឿងស្រវឹង

អ្នកប្រហែលជាមិនភ្ញាក់ផ្អើលទេដែលលឺបែបនេះ ប៉ុន្តែបញ្ហានៅត្រង់ថាសូម្បីតែជំនឿដែលគិតថា ការទទួលទានគ្រឿងស្រវឹងក្នុងបរិមាណត្រឹមត្រូវដែលធ្វើអោយមានសុខភាពល្អនោះ ត្រូវបានគេរកឃើញថាមិនពិតនោះទេ ដោយសារតែជាទូទៅគ្រឿងស្រវឹងតែងបញ្ចេញជាតិអាស៊ីត ដែលអាចបម្លែងទៅជា acetaldehyde ហើយវានេះហើយដែលអាចធ្វើអោយកើតជម្ងឺមហារីក។

៣. ការប្រើប្រាស់ថ្នាំពន្យារកំណើត

ការប្រើប្រាស់ថ្នាំពន្យារកំណើត ត្រូវបានគេរកឃើញថាអាចធ្វើអោយកើតជម្ងឺមហារីកសុដន់បានផងដែរ។

៤. ការប្រើប្រាស់ទៀន

សម្រាប់អ្នកដែលមានទម្លាប់ចូលចិត្តដុតទានក្រអូប អ្នកគួរបញ្ឈប់ភ្លាមទៅ ដោយសារជាទូទៅនៅក្នុងក្រមួនរបស់ទាននោះត្រូវបានគេធ្វើឡើងដោយផ្ទុកសារធាតុគីមីដូចជា toluene, aldehydes, ketones ដែលធ្វើអោយមានជម្ងឺមហារីក។

៥. ថ្នាំសក់

ទោះបីជាថ្នាសក់ត្រូវបានគេលាបនៅខាងក្រៅមែន ប៉ុន្តែវាសារធាតុគីមីនោះអាចចូលទៅក្នុងខ្លួនអ្នកបានយ៉ាងងាយបំផុតតាមរយះស្បែកក្បាល និងបង្កជាមេរោគមហារីក ដោយសារនៅក្នុងថ្នាំលាបសក់មួយចំនួនមានផ្ទុកសារធាតុដូចជា formaldehyde, benzene, toluene និង 1,4-dioxane ជាដើម។

៦. អាហារដែលខ្លោច

នៅពេលដែលអាហារដែលយើងចម្អិនមានសភាពខ្លោច សារធាតុប្រូតេអ៊ីនដែលនៅក្នុងនោះនឹងបម្លែងខ្លួនទៅជាសារធាតុម្យ៉ាងទៀតឈ្មោះថា heterocyclic amines (HCA) ដែលវាគឺជាអ្នកជំនាញក្នុងការបង្កើតកោសិកាមហារីក។

៧. ធ្វើ Popcorn នៅក្នុងម៉ាស៊ីន microwave

ទោះបីជាការធ្វើបែបនេះងាយស្រួលជាងធ្វើវានៅក្នុងម៉ាស៊ីនធ្វើ popcorn តែម្តងមែន ប៉ុន្តែសារធាតុ perfluorooctanoic acid ដែលបម្លែងនៅក្រោយពេលដែលចម្អិននេះអាចធ្វើអោយអ្នកមានជម្ងឺមហារីកថ្លើម និងក្រពេញប្រូស្តាតបានយ៉ាងងាយស្រួល។

៨. អាហារកំប៉ុង

ដើម្បីធានាពីអាយុកាលរបស់អាហារកំពុង រោងចក្រជាច្រើនបានលាយផ្សំសារធាតុគីមីជាច្រើនដែលអាចធ្វើអោយសុខភាពអ្នកមិនល្អទៅហើយ។ លើសពីនេះនៅទៀត ការវេចខ្ចប់អាហារក្នុងកំប៉ុងក៏អាចបញ្ចេញសារធាតុ Bisphenol A និងបង្កើតមេរោគមហារីកផងដែរ៕

មតិយោបល់

ពេញនិយម