សម្រង់កំពូលទ្រឹស្ដីទាំង ១០ របស់ "នាគដេក"​ ជូកឺលៀង កំពូលមនុស្សទេពក្នុងរឿងសាមកុក!
Connect with us

បែបផែនជីវិត

សម្រង់កំពូលទ្រឹស្ដីទាំង ១០ របស់ “នាគដេក”​ ជូកឺលៀង កំពូលមនុស្សទេពក្នុងរឿងសាមកុក!

ជូកឺលៀង ត្រូវបានមនុស្សសម័យមុនចាត់ទុកគាត់ថាជា “នាគដេក”  និងមានអ្នកខ្លះទៀត ហៅគេថា “ជាមនុស្សទេព” ដោយសារតគាត់ចេះសព្វរឿង មិនថាតែក្បួនសឹក យុទ្ធសាស្ត្រ ការដឹកនាំ និងការប្រើមនុស្ស ។ល។

ដោយហេតុនេះហើយ ទើបបានជាកេរ្ដិ៍របស់គាត់ល្បីសុះសាយមិនចេះរីងស្ងួន និងមនុស្សជាជំនាន់ក្រោយៗមកទៀត បានយកទស្សនៈ គំនិត និងពាក្យសម្តីជាច្រើនរបស់គាត់មកសិក្សាបន្ថែមជាចំណេះដឹង។

ថ្ងៃនេះផងដែរ យើងនឹងលើកយកទស្សនៈរបស់ ខុងមិញ (ជូកឺលៀង) ១០ ឃ្លា មកចែកជូនដល់ប្រិយមិត្តអ្នកអាន៖

១. «បើមិនអាចរកម្ចាស់ល្អឱ្យខ្លួនឯងបាន ខ្ញុំសុខចិត្តធ្វើជាម្ចាស់ឱ្យខ្លួនឯង» ។

២. «ម្ចាស់ឆ្លាត ត្រូវពឹងលើប្រជារាស្ត្រ​ តែក៏មិនអាចយករាស្ត្រ​ធ្វើជាបន្ទុកដែរ ព្រោះថាមិនត្រឹមតែនាំទុក្ខដល់រាស្ត្រ​ទេ ក៏នាំទុក្ខដល់ខ្លួនឯងថែមទៀត» ។

៣. «ធ្វើឱ្យកម្លាំងយើងកាន់តែខ្លាំង ទើបគេគោរពដល់យើង» ។

៤. «រាល់កិច្ចការធំទាំងឡាយ ត្រូវពឹងលើឱកាស» ។

៥. «កិច្ចការធំទាំងម្បាលម៉ាន គឺសុទ្ធតែចាប់ផ្តើមនៅពេលដែលយើងទាល់ច្រកទាំងអស់» ។

៦. «ចាញ់ហើយ នៅតែមិនជ្រួលច្របល់ ទទួលរងនូវការប្រមាថហើយ ក៏នៅតែត្រជាក់ដូចទឹក មនុស្សបែបនេះ ទើបគួរឱ្យខ្លាច» ។

៧. «ចូលបម្រើរាជការ គឺដើម្បីបម្រើព្រះមហាក្សត្រ និងរាស្ត្រ មិនមែនដើម្បីបម្រើបក្សពួកនិយមទេ» ។

៨. «ចោរក្បត់ គឺមិនអាចលើកលែងបាន រាជវង្សត្រូវតែលើកស្ទួយ» ។

៩. «ឆាប់ចាកចេញពីកន្លែងដែលគ្រោះថ្នាក់ ទើបជាមធ្យោបាយដែលល្អបំផុត» ។

១០. «អ្វីដែលខ្ញុំធ្វើ គឺខ្ញុំបានធ្វើអស់ហើយ នៅរង់ចាំតែព្រហ្មលិខិតប៉ុណ្ណោះ» ៕

ប្រភព៖ monovichea

អត្ថបទពិសេស៖ ទស្សនៈកំពូលទាំង ៤ របស់ស៊ុនឈាន ស្ដេចវ័យក្មេងគ្រប់គ្រងនគរធំមួយក្នុងចំណោមនគរបីក្នុងរឿង”សាមកុក”!

ប្រិយមិត្តរបស់ Anarchak ដែលតាមដានរឿងភាគចិនបែបប្រវត្តិសាស្ដ្រដ៏ល្បីល្បាញ សាម កុក ប្រាកដជាជ្រាបហើយពីកិត្តិនាមរបស់តួអង្គ ស៊ុន ឈាន ដែលជាស្តេចត្រាញ់មួយក្នុងចំណោមស្តេចត្រាញ់ទាំងបី ដែលពីររូបទៀតគឺ ឆាវឆាវ និងលីវប៉ី។

ស៊ុនឈាន ថ្វីត្បិតតែនៅវ័យក្មេងមែនពិត តែគេអាចបន្តកិច្ចការធំពីឪពុកនិងបងប្រុសគ្រប់គ្រងនគរ តុងអ៊ូ ដោយសារតែប្រជ្ញាដ៏ឈ្លាសវៃក្នុងការដឹកនាំប្រទេស មន្ដ្រីរាជការ និងកងទ័ពទាំងមូល។

ខាងក្រោមជាទស្សនៈដ៏អស្ចារ្យ ៤ ក្នុងចំណោមទស្សនៈល្អៗជាច្រើនរបស់ស៊ុនឈានក្នុងរឿងសាមកុកដែលប្រិយមិត្តគួរដឹង៖

១. ទាល់តែយើងខ្លាំងខ្លួនឯងសិន ទើបអ្នកដទៃព្រមមកជួយដល់យើង៖

ស៊ុនឈានពោលពាក្យនេះនៅពេលដែលនគរខ្លួនរងការគម្រាមកំហែង ហើយមន្ដ្រីជាច្រើនផ្ដល់យោបល់ឱ្យសំុំជំនួយពីខាងក្រៅ។ តែចំពោះស៊ុនឈាន ការសុំជំនួយអាចទទួលបានជោគជ័យឬអត់វាអាស្រ័យលើខ្លួនឯងសិន។

បើខ្លួនយើងខ្លាំងគួរសម ទើបអ្នកដទៃគេហ៊ានមកជួយព្រោះគេអាចនឹងបានប្រយោជន៍ខ្លះវិញពីយើង ហើយភាគរយដែលនឹងអាចឈ្នះសត្រូវក៏ខ្ពស់តាមនោះដែរ។ ផ្ទុយទៅវិញបើយើងខ្សោយអ្នកដទៃគេអាចនឹងរារែកមកជួយ ហើយបើគេជួយក៏គង់គេឈ្លាតឱកាសលេបត្របាក់យើងដែរ។

២. ត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន បើចង់សម្រេចបានប្រយោជន៍រួម៖

ពិតណាស់នេះសមជាសម្ដីមាសរបស់អ្នកដឹកនាំនគរដ៏ធំមួយ ដោយអាចបង្រួបបង្រួមមន្ដ្រីក្រោមឱវាទឱ្យចេះសាមគ្គីគ្នាសម្រេចប្រយោជន៍រួមរបស់នគរជាជាងប្រយោជន៍ផ្ទាល់ខ្លួនឬមួយក្រុមតូច។ 

ដរាបណាគេសម្រេចប្រយោជន៍រួមបានហើយ នោះប្រយោជន៍ផ្ទាល់ខ្លួនវានឹងអាចមកតាមក្រោយបាន តែបើគិតប្រយោជន៍ផ្ទាល់ខ្លួនមុនច្បាស់ណាស់ថាគ្មានថ្ងៃរកប្រយោជន៍រួមឃើញទេ។

៣. វាយយកក្រុងមិនសូវពិបាកទេ ប៉ុន្តែការពារក្រុងដែលវាយយកបានឱ្យគង់ទើបជារឿងពិបាកបំផុត៖

ក្នុងន័យនេះការវាយយកក្រុងអាចសម្រេចបានដោយការប្រើត្រឹមផែនការខ្លី ​ផ្សំនឹងកម្លាំងទ័ពធំសម្រុកនិងក្បួនយុទ្ធសាស្ដ្រត្រឹមត្រូវ តែសម្រាប់នគរធំដូចតុងអ៊ូវាមិនពិបាកទេក្នុងការវាយយកក្រុងតូចៗថ្មីៗមកកាន់កាប់។

តែអ្វីដែលពិបាកនោះគឺការធានាថាក្រុងដែលធ្លាក់មកលើដៃនោះអាចស្ថិតក្រោមការគ្រប់គ្រងរបស់យើងរហូត ដែលនោះត្រូវទាមទារផែនការវែង និងនយោបាយគ្រប់គ្រងក្រុង ចិញ្ចឹមប្រជាជនបង្ការការបះបោរ។

ក្នុងជីវិតយើងក៏ស្រដៀងគ្នាដែរ​ ការឈោងចាប់យកអ្វីៗអាចប្រើការខំប្រឹងមួយប្រាវក៏ទទួលបាន តែអ្វីដែលពិបាកត្រូវធ្វើយ៉ាងណារក្សាវាឱ្យគង់។

៤. បើគ្រាន់តែរឿងតូចតាចក៏អាចធ្វើឱ្យយើងខឹងគ្រប់គ្រងមិនបាន តើមានមុខមាត់អីធ្វើជាស្ដេចផែនដី?

ស៊ុនឈានពោលពាក្យមួយឃ្លាដ៏អស្ចារ្យនេះនៅចំពោះមុខរាល់មន្ដ្រី ពេលដែលទ្រង់ត្រូវសត្រូវប្រមាថ និងទទួលរងភាពក្អេងក្អាងពីសំណាក់មេទ័ពខ្លួន។

តែអ្វីដែលគួរឱ្យស្ងើច ជំនួសឱ្យការខឹងក្រេវក្រោធ ស៊ុនឈានបែរជាអាចរក្សាជំហរខ្លួនបានយ៉ាងមាំ និងធ្វើចិត្តយ៉ាងត្រជាក់មិនខ្វល់ពីការប្រមាថទាំងនោះ ហើយយកកម្លាំងនិងពេលវេលាទៅរកដំណោះស្រាយនិងផ្លូវចេញពីវិបត្តិវិញ។

នេះបង្ហាញឱ្យឃើញថា បើចង់កាន់ការធំនិងមុខងារសំខាន់ៗជាងអ្នកដទៃ បើចង់ធ្វើចៅហ្វាយអ្នកដទៃ ឬអ្នកដឹកនាំគេ យើងត្រូវតែហ៊ានទ្រាំទ្រនឹងសម្ពាធនិងលេបថ្មលេបគ្រោះដែលអ្នកដទៃមិនអាចធ្វើបាន៕

ចុចអាន៖ (ទស្សនៈសាមកុក) ឆាវឆាវ៖ ទោះអស់លោកយំដល់មេឃភ្លឺក៏រឿងរ៉ាវវាមិន…!

ចុចអាន៖ កំពូលទ្រឹស្ដីទាំង ៥ ក្នុងរឿង “សាមកុក” ដែលមានតម្លៃប្រើការបានដល់ពេលបច្ចុប្បន្ន!

មតិយោបល់

ពេញនិយម