រូបភាពទាំង ២៤ ដែលបង្ហាញថាប្រទេសអូស្ត្រាលីគឺខុសពីគេដាច់តែម្តង!
Connect with us

ទាក់ទាញ

រូបភាពទាំង ២៤ ដែលបង្ហាញថាប្រទេសអូស្ត្រាលីគឺខុសពីគេដាច់តែម្តង!

ពេលដែលយើងលឺអំពីអូស្រា្តលី យើងប្រហែលជាគិតឃើញសត្វកង់ហ្រ្គូរូ សត្វពស់ ត្រីឆ្លាម ​និងសត្វល្អិតផ្សេងៗ ទៀតជាច្រើន ប៉ុន្តែប្រទេសនេះគឺមានអ្វីដែលលើសពីការ​គិតរបស់​យើង​ទៅទៀត។ ថ្ងៃនេះអាណាចក្រនាំអ្នកមកមើលរឿងប្លែកៗដែលគួរអោយចាប់អារម្មណ៍មួ​យ​ចំនួនដែលកើតមាននៅប្រទេសអូស្រ្តាលី។

១. សត្វកង់ហ្គូរូ

កង់ហ្គូរូ

សត្វកង់ហ្គូរូនៅមាននៅគ្រប់ទីកន្លែង មិនថាសួនច្បារ ទីធ្លាសាលា​ ឫក្នុងទីធ្លាផ្ទះរបស់អ្នក​ក៏ថា​បាន។ ដូច្នេះអ្នកអាចទៅលេងវាបានគ្រប់ពេល ប៉ុន្តែអ្នកត្រូវដឹងថាសត្វនេះមានក្រញាំធំៗ ​ដូចនេះអ្នកត្រូវប្រយ័ត្នប្រយែង។ បើត្រឹមមើលវាពីចម្ងាយមិនប៉ះពាល់វាគឺពិតជាល្អណាស់។

២. បើកបរក្នុងរដូវក្តៅ

បើកបរក្នុងរដូវក្តៅ

នៅរដូវក្តៅ គឺពិតជាក្តៅណាស់ដល់ថ្នាក់បើកឡានប្រើស្រោមដៃថែមទៀតផង។

៣. ការបោះឆ្នោត

របៀបស្លៀកពាក់របស់ប្រជាជនអូស្ត្រាលីគឺសាមញ្ញណាស់ អោយតែស្រួលខ្លួន។ ប៉ុន្តែនៅអូស្រា្តលីគឺក្តៅណាស់ ហើយការបោះឆ្នោតគឺសំខាន់ណាស់ ដូចនេះអ្នកស្លៀកពាក់​យ៉ាងម៉េចក៏បានដែរ អោយតែមកបោះឆ្នោត។

៤. ធម្មជាតិស្រស់បំព្រង

ធម្មជាតិស្រស់បំព្រង

ក្នុងរូបនេះ អ្នកមើលទៅប្រហែលជាមានអារម្មណ៍ថាស្ងប់ស្ងាត់ ហើយស្រស់បំព្រងណាស់ ​តែ​អ្នកត្រូវដឹងថាទីនេះមានសត្វដ៏គ្រោះថ្នាក់ជាច្រើនដែលអាចសំលាប់យើងបាន ដូចជាត្រីឆ្លាម ​សត្វពស់ សត្វក្រពើ និងសត្វជាច្រើនទៀត។ តើអ្នកនៅទីនោះអាចរស់នៅបានយ៉ាងដូចម្តេច​ទៅ? សំណាងល្អសត្វកាចសាហាវទាំងនេះមិនសូវសំបូរប៉ុន្មានទេ ហើយអ្នកនៅទីនោះដឹង​ពី​ថាពេលអ្នកសត្វទាំងនោះមក នឹងរបៀបការពារខ្លួនផងដែរ។

៥. សត្វ Monotreme

សត្វ

សត្វនេះជាសត្វដែលចិញ្ចឹមកូនដោយទឹកដោះ ប៉ុន្តៃសំរាលកូនជាពងដូចបក្សី។ សត្វ​នេះ​មើល​ទៅដូចជាត្រូវបានបង្កាត់ពូជសត្វដំរីទឹក ជាមួយសត្វទាអញ្ជឹង។ ​

៦. ថនិកសត្វដែលថង់នៅពោះ

ថនិកសត្វប្រភេទនេះដាក់កូនរបស់ខ្លួនដែលកើតថ្មី ថ្មោងនៅក្នុងពោះវាដើម្បីរក្សាសុវត្ថិភាព និងរក្សាភាពកក់ក្តៅ។ សត្វប្រភេទនេះមានដូចជា សត្វកង់ហ្គូរូ និងសត្វកូឡាជាដើម។

៧. សត្វ Sugar Gliders

សត្វដែលគួរអោយស្រឡាញ់អស់ទាំងនេះរស់នៅប្រទេសអូស្រ្តាលី ប្រទេស New Guinea, និង​ កោះមួយចំនួននៅប្រទេសឥណ្ឌូនេស៊ី។ សត្វទាំងនេះមើលទៅដូចសត្វកំប្រុក ​តែចេះ​ត្រដាងស្លាបយ៉ាងឡូយ។

៨. សត្វ kookaburra ដែលចេះសើច

ពេលដែលអ្នកងើបពីដំណេកពេលព្រលឹម ហើយស្តាប់សំឡេងសើចរបស់សត្វ kookaburra ​សាកស្រមៃមើលតើអ្នកមានអារម្មណ៍ស្រស់ស្រាយយ៉ាងណា? ​សត្វនេះមានដើមកំណើតនៅ​ប្រទេសអូស្រ្តាលី និង ប្រទេស New Guinea ដែលមានសំលេង និងរូបរាបដ៏ប្លែកអស្ចារ្យ។

៩. បុណ្យណូអែល

ប្រទេសជាច្រើនអបអរសាទរបុណ្យណូអែលក្នុងរដូវរងារ ហើយជាឪកាសជួបជុំគ្រួសារ​ បង​ប្អូនផងដែរ។ ខុសតែប្រទេសអូស្រា្តលី ដែលអបអរសាទរបុណ្យនេះតាមឆ្នេរសមុទ្រ ​ក្នុងរដូវ​ក្តៅ។

១០. ផ្លាកសញ្ញាចរាចរណ៍

ប្រទេសអូស្រា្តលីស្រឡាញ់សត្វណាស់។ ប្រទេសជាច្រើនជុំវិញពិភពលោក ​បន្ថយល្បឿន​អោយ​មនុស្សដើរ តែអូស្រា្តលីវិញបន្ថយល្បឿនអោយសត្វកង់ហ្គូរូ និងសត្វកូឡា។

១១. Jam លាបនំបុ័ង Vegemite

តើហេតុអ្វីបានជាប្រទេសអូស្រា្តលីប្រើប្រាស់អ្វីដែលខ្មៅៗ នេះមើលទៅដូចប្រេងកាត ជា​ទី​ពេញនិយមរបស់ប្រទេសអូស្រ្តាលីទេ? វាមានក្លិន និងរសជាតិដែលធ្វើអោយអ្នកជាប់ចិត្ត​ ឫ​ស្អប់ខ្លាំងតែម្តង។

១២. សត្វ Cassowaries

សត្វបក្សីប្រភេទនេះមានតែនៅប្រទេសអូស្រ្តាលី និង ប្រទេស New Guinea ទេ ហើយ​សត្វ​នេះ​មើលទៅដូចជាការរួមផ្សំរវាងសត្វអូទ្រីស និងសត្វមាន់តួគី។ ​សត្វនេះមាន​ពណ៌ចម្រុះ​យ៉ាងស្អាត ​តែកុំមើលងាយសត្វទាំងនេះអាចសម្លាប់អ្នកបាន។

១៣. សត្វពពេច និងអ្នកជិះកង់

អ្នកជិះកង់គ្រប់គ្នានៅអូស្រ្តាលី សុទ្ធតែពាក់មួកដែលគួរអោយចង់សើចមួយ​នេះដើម្បី​ការពារ​ពី​សត្វ​ពពេចដែលអាច​តាម​ និង​ខាំអ្នកជិះកង់អស់ទាំងនេះបាន។

១៤. Wifi

នេះជារឿងដែលគួរអោយឈឺចាប់បំផុត។ Wifi នៅប្រទេសនេះគឺមិនមែនយឺតទេ គឺមហាយឺត​តែម្តង។

១៥. ច្បាប់ដ៏តឹងរឹងមួយ

ប្រទេសអូស្រ្តាលីតឹងរឹងណាស់ចំពោះអ្វីដែលអ្នកអាចយកចូលមកប្រទេសបាន ជាពិសេស​គឺសត្វចិញ្ចឹមតែម្តង។ សត្វចិញ្ចឹមទាំងនេះត្រូវដាក់អោយដាច់ពីគេមួយរយៈដើម្បីធានាសុវត្ថិ​ភាពពីជម្ងឺឆ្លងផ្សេងៗ។

១៦. ក្មេងៗអាចញ៉ាំផ្លែឈើហ្វ្រី

ប៉ុន្មានឆ្នាំមុននេះ ផ្សារទំនើបជាច្រើននៅអូស្រា្តលីបានធ្វើយុទ្ធនាការដាក់ផ្លែឈើអោយក្មេងៗ​ញ៉ាំដោយឥតគិតថ្លៃ សំរាប់អោយអ្នកម្តាយគ្រប់រូបដើរទិញឥវ៉ាន់ដោយគ្មានការរំខាន។

១៧. ជម្លោះតាមផ្លូវ

ជម្លោះនៅតាមផ្លូវភាគច្រើនតែងតែមានដូចក្នុងរូបនេះ។ ដូច្នេះពេលអ្នកបានជួបប្រទះរឿង​ដូច​នេះនៅតាមផ្លូវ កុំទៅធ្វើជាអ្នកសម្របសម្រួល ប្រយ័ត្នឈឺខ្លួន។ ហើយកុំភ្លេចដាក់សត្វចិ​ញ្ចឹម​អ្នកអោយនៅឆ្ងាយផងដែរ។

១៨. សត្វជាស

នៅពេលដែលយើងនឹកឃើញជីងចក់ ​អ្នកប្រហែលគិតថាវាតូចល្អិត គួរអោយស្រឡាញ់ ​តែបើអ្នកនៅអូស្រ្តាលីវិញ ប្រភេទសត្វអំបូរនេះ អាចលូតលាស់ដល់ប្រវែងជាង ២ ម៉ែត្រហើយ​អាចនៅលើដើមឈើ ឫជញ្ជាំងផ្ទះអ្នកទៀតផង។

១៩. សត្វកណ្តុរដ៏តូចក្រូចឆ្មារ

បើគិតឡើងវិញ សត្វទាំងអស់នៅប្រទេសអូស្រ្តាលីមិនកាចសាហាវដូចដែលអ្នកគិតទេ។ ជាក់​ស្តែងដូចសត្វកណ្តុរដ៏តូចក្រូចឆ្មាគួរអោយស្រលាញ់មួយនេះ។

២០. សត្វ Quokka

សត្វនេះគឺខ្ជូតខ្លាំងណាស់។ សត្វទាំងនេះនៅទីដាច់ស្រយ៉ាល់ ភាគខាងលិចនៃប្រទេសអូស្រា្ត​លី ​ហើយកម្របានឃើញ។ វាមានទំហំប្រហែលសត្វឆ្មា ហើយសត្វនេះចូលចិត្តញញឹមណាស់ ​ហើយចំនង់ចំនូលចិត្តរបស់វាមួយទៀតគឺថតសែលហ្វី។

២១. អ្នកពន្លត់អគ្គីភ័យ

នៅឆ្នាំ ១៩៩៣ ​យុទ្ធនាការ The Australian Firefighters Calendar  បានចាប់ដំណើរការ​ហើយ​បានប្រមូលថវិកាជាង ២ លានដុល្លារ។ ហើយនេះជារូបអ្នកពន្លត់អគ្គីភ័យដ៏សង្ហាដែល​ថតរូប​ជា​មួយ​​កូនឆ្មា កូនឆ្កែ ​និងកូនសត្វកូឡា។

២២. បាល់អោបនៅប្រទេសអូស្រ្តាលី

AFL ពាក្យពេញគឺ Australian Football League។ អ្នកកីឡាអស់ទាំងនេះបើតាមអ្នកគិត​ប្រហែលជាខ្ពស់ ហើយមានមាឌធំឌាំងតែម្តង។ ចំឡែកអីតែអ្នកកីឡានៅប្រទេសអូស្រ្តាលីវិញ​មានមាឌតូចល្អិត។

២៣. រង្វាស់កម្រិតគ្រោះថ្នាក់

នៅប្រទេសអូស្រ្តាលីកម្រិតគ្រោះថ្នាក់ដែលកើតមានឡើងនៅកម្រិតពីគឺខ្ពស់បាត់ទៅហើយ។

២៤. Opera House

Opera House ដែលនៅទីក្រុងស៊ីដនី មិនត្រឹមតែល្បីល្បាញផ្នែកតន្រ្តីប៉ុណ្ណោះទេ ការ​រចនា​ម៉ូដ​គឺអស្ចារ្យខ្លាំងណាស់។ មិនដឹងថាវិស្វករនោះចំណាយពេលគ្រោង និងគូរចេញមកអស់យូរ​ប៉ុណ្ណាទេ។

អត្ថបទល្អផ្សេងទៀត៖​ បើហ៊ានប្រហែស សត្វដែលគួរអោយស្រលាញ់ទាំង១០នេះអាចសម្លាប់មនុស្សបាន!

សត្វខ្លះមើលទៅគួរអោយស្រលាញ់មែនទែន ដែលយើងមិនដែលគិតទាល់តែសោះថាសត្វដែលគួរអោយស្រលាញ់ទាំងនេះអាចធ្វើអោយយើងមានគ្រោះថ្នាក់នោះទេ។ មានប្រភេទសត្វមួយចំនួនដែលអាចធ្វើអោយអ្នកមានគ្រោះថ្នាក់ ឬបណ្តាលអោយស្លាប់ផងដែរ។ អញ្ចឹងមកមើលប្រភេទសត្វដែលគួរអោយស្រលាញ់ ទាំង១០ ប្រភេទខាងក្រោមដែលអាចធ្វើអោយអ្នកមានគ្រោះថ្នាក់៖

១. សត្វផ្សោត LEOPARD SEAL:

ផ្សោត

សត្វ គឺជាសត្វដែលគួរអោយស្រលាញ់ ហើយយើងមិននឹកស្មានថាសត្វនេះអាចបណ្តាលអោយអ្នកមានគ្រោះថ្នាក់នោះទេ ហើយវាអាចសំលាប់អ្នកបានទៀតផង។

ផ្សោត

សត្វប្រភេទនេះបានវាយប្រហារដល់អ្នកស្រាវជ្រាវជាច្រើន សូម្បីតែអ្នកហែលទឹក ដូច្នេះហើយត្រូវមានភាពប្រុងប្រយត្ននៅពេលដែលហែលទឹកជាមួយសត្វទាំងនេះ។

២. សត្វខ្លាឃ្មុំ

ខ្លាឃ្មុំ

សត្វខ្លាឃ្មុំទាំងនេះមើលទៅគឺជាប្រភេទសត្វដែលមើលទៅមិនត្រឹមតែគួរអោយស្រលាញ់ទេ ប៉ុន្តែអ្នកប្រសិនបើអ្នកបានប្រទះទឹកដី ឬជំរករបស់សត្វខ្លាឃ្មុំនេះដោយចៃដន្យ នោះអ្នកកុំយល់ច្រលំថាវានិងគ្មានផលប៉ះពាល់ដល់អ្នក ប៉ុន្តែផ្ទុយទៅវិញពួកវានិងវាយប្រហារអ្នកភ្លាមៗ។

៣. សត្វក្ងាន

ក្ងាន

សត្វក្ងានជាធម្មតាគឺគេចាត់ទុកជាតំនាងអោយភាពរ៉ូម៉េនទិក។ ពួកវាបញ្ចូលគ្នាជាស្នេហាពិត ប៉ុន្តែសត្វប្រភេទទន់ភ្លន់នេះអាចធ្វើអោយអ្នកទទួលរងការឈឺចាប់បានដូចគ្នា។ ប្រសិនបើវាចង់វាយប្រហារអ្នក អ្នកត្រូវមានការប្រុងប្រយត្នពីព្រោះថាពួកវាអាចនិងធ្វើអោយអ្នកស្លាប់បាន។

៤. សត្វ ANTEATER:

មនុស្សគ្រប់គ្នាយល់ថាសត្វប្រភេទនេះគ្មានបង្ករគ្រោះថា្នក់អ្វីនោះឡើយ ព្រោះថាពួកវាគ្មានធ្មេញ ប៉ុន្តែអ្នកត្រូវដឹងថា វាមានក្រញាំដែលអាចជួយវាអោយសំលាប់អ្នកបាន។ ប្រសិនបើអ្នកមិនទៅ និយាយឬពាក់ពន្ធ័ជាមួយពួកវា ពួកវានិងមិនធ្វើអ្វីអ្នកឡើយ។

៥. សត្វ TASMANIAN DEVIL:

សត្វនេះមើលទៅក៏គួរអោយស្រលាញ់ដូចគ្នាហើយថែមទាំងគួរអោយកំប្លែងទៀត ប៉ុន្តែវាក៏ធ្វើអោយអ្នកមានគ្រោះថ្នាក់ដែរ។ កុំលេងសើចជាមួយនិងសមត្ថភាពរបស់សត្វទាំងនេះ ព្រោះថាវាអាចសម្លាប់អ្នកបានមួយរំពេច។

៦. ដំរី

ដំរី

អាចសំលាប់មនុស្សបានគ្រប់ពេលនៅពេលដែលពួកវាមិនអាចគ្រប់គ្រងខ្លួនឯងបាន ដែលយើងហៅថា ដំរីចុះប្រេង។ ឧប្បត្តហេតុដែលទាក់ទងទៅនិងដំរីទាំងអស់នេះបានកើតឡើងនៅពេលពីមុនពេលដែលមនុស្សយើងកំពុងតែអោយចំនីដល់វា។

៧. ត្រី PUFFER FISH:

ត្រី

នេះគឺជាប្រភេទត្រីមួយប្រភេទក្នុងចំនោមត្រីជាច្រើនផ្សេងទៀតដែលអាចសំលាប់មនុស្សបាន។ វាមានសមត្ថភាពអាចសំលាប់អ្នកបាន។ ប្រសិនបើអ្នកយកត្រីនេះមកធ្វើជាម្ហូប ហើយមិនចំអិនអោយបានឆ្អឹនល្អនោះទេ វាអាចសំលាប់អ្នកបាន។ ចំអិនត្រីនេះអោយបានល្អបំផុតតាមដែលអ្នកអាចធ្វើបាន បើមិនអញ្ចឹងទេ អ្នកនិងស្លាប់ដោយសារត្រីនេះវិញ។

៨. កង្កែបពុល POISON DART FROG:

កង្កែប

កង្ហែបនេះគឺពិតជាស្រស់ស្អាតបំផុត ហើយវាមានភាពទាក់ទាញជាខ្លាំង ប៉ុន្តែកង្កែបទាំងនេះគឺជាប្រភេទកង្កែបដែលគ្រោះថ្នាក់ជាទីបំផុតក្នុងចំនោមកង្កែបទាំងអស់។ វាអាចសំលាប់មនុស្សបាន១០ នៅពេលមនុស្សដែលប៉ះពាល់វា។

៩. ដុលហ្វីន

ដុលហ្វីន

ដែលមានគ្រោះថ្នាក់ ហើយអាចសំលាប់មនុស្សបាន។ ច្រមុះរបស់សត្វ ដុលហ្វីនអាចសំលាប់មនុស្សដោយគ្មានហេតុផលអ្វីទាំងអស់។

១០. សត្វ SLOW LORIS:

ប្រភេទសត្វនេះមានភ្នែកខ្ជួតណាស់មែនទេ? ប៉ុន្តែមិនត្រូវនៅក្បែរវាទេ ព្រោះពួកវាគឺជាប្រភេទថនិកសត្វដែលសាហាវជាងគេ។ ពួកវាអាចឆក់ជីវិតអ្នកបាននៅពេលដែលវាខាំអ្នក។​ អ្នកវិទ្យាសាស្ត្របាននិយាយថា ឡូរីស ធ្វើដូចជាសត្វពស់វែកអញ្ចឹង។

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.