ដំណឹងល្អ! មានថ្នាំនេះអាចសម្រកទំងន់បានដោយមិនចាំបាច់តមអាហារ និងហាត់ប្រាណ!
Connect with us

សុខភាព & សម្រស់

ដំណឹងល្អ! មានថ្នាំនេះអាចសម្រកទំងន់បានដោយមិនចាំបាច់តមអាហារ និងហាត់ប្រាណ!

តើអ្នកកំពុងមានបញ្ហារឿងឡើងទម្ងន់ ប៉ុន្តែអ្នកមិនអាចសម្រកវាបានដោយងាយព្រោះវាត្រូវតម្រូវអោយអ្នកតមអាហារ និងហាត់ប្រាណអោយបានទៀងទាត់មែនទេ? ប្រសិនជាអ្នកមានបញ្ហាបែបនេះមែន កុំបារម្ភអី ព្រោះថាពេលនេះគឺមានថ្នាំសម្រកទម្ងន់ដែលមិនតម្រូវអោយអ្នកធ្វើរឿងទាំងអស់នេះហើយ។

អ្នកវិទ្យាសាស្ត្រមួយក្រុមបានស្រាវជ្រាវរកថ្នាំសម្រកទម្ងន់ម្យ៉ាងនេះដើម្បីជួយអោយអ្នកដែលមានបញ្ហាធាត់អាចសម្រកទម្ងន់របស់បានដោយជោគជ័យ និងងាយស្រួល ទោះបីជាពួកគេមិនសូវមានពេលវេលាយកចិត្តទុកដាក់ទៅលើរបបអាហារប្រចាំថ្ងៃរបស់គេក៏ដោយ។ ថ្នាំនេះបានតួនាទីជួយសម្រកជាតិខ្លាញ់ដែលនៅក្នុងឈាម និងសម្រកទម្ងន់ក្នុងខ្លួនជារួមតែម្តង។

ថ្នាំនេះអាចធ្វើបែបនេះទៅបានគឺដោយសារតែវាបានចូលទៅទប់ស្កាត់មេតាប៉ូលីសនៃសារធាតុដែលធ្វើអោយមនុស្សឡើងទម្ងន់។ តាមការពិសោធន៍លើកណ្តុរសបានបង្ហាញថា នៅពេលដែលគេយកចាក់ថ្នាំនេះចូលទៅកណ្តុរសធាត់ៗពីរក្បាលរយះពេល១អាទិត្យ មិនថាកណ្តុរទាំងនោះស៊ីចំណីដែលអាចថ្វើអោយពួកវាឡើងគីឡូប៉ុណ្ណានោះទេ ពួកវាបែរជាស្រកទម្ងន់ដល់ទៅ៧%បើប្រៀបធៀបនឹងពីមុន ដោយប្រើរយះពេលអស់តែជាង១០ថ្ងៃប៉ុណ្ណោះ។

ថ្នាំនេះក៏បានចូលទៅកាត់បន្ថយជាតិកូឡេស្តេរ៉ូលដែលមាននៅក្នុងឈាមនោះអោយទាបមកនៅក្នុងបរិមាណស្តង់ដារផងដែរ។ លទ្ធផលនៃការរកឃើញនេះបានធ្វើអោយអ្នកវិទ្យាសាស្ត្រមានសង្ឃឹមខ្ពស់ថាពួកគេអាចនឹងប្រើប្រាស់វិធីសាស្ត្រនេះមកដាក់អោយមនុស្សប្រើប្រាស់ដើម្បីដោះសា្រយបញ្ហាធាត់នេះបាន៕

អត្ថបទល្អផ្សេងទៀត៖ លេសទាំង៥ប្រភេទដែលមនុស្សធាត់ប្រើដើម្បីគេចវេសពីភាពសម្រកទំងន់

អ្នកខ្លះខំហាត់ប្រាណផង តមអាហារផង ហើយគ្មានបញ្ហាសុខភាពអ្វីទាំងអស់ ប៉ុន្តែពួកគេនៅតែមិនអាចស្រកទំងន់បាន។ តើអ្នកដឹងថាមកពីហេតុអ្វីទេ? ចម្លើយគឺថា ភាពធាត់នេះគឹផ្តល់សារៈប្រយោជន៍ដល់យើងទៅវិញទេ។

ខាងក្រោមនេះគឺជាមូលហេតុវិទ្យាសាស្រ្តទាំង ៥ យ៉ាងដែលរារាំងអ្នកពីការស្រកទំងន់ ៖

១. ធាត់ក៏មានប្រយោជន៍ដែរ

វាពិតជាត្រឹមត្រូវណាស់ដែល ធាត់ហើយមានប្រយោជន៍ព្រោះថាថាយើង អាចទម្លាក់កំហុសទាំងអស់មកពីយើងធាត់ ។

  • គ្មានដៃគូរជីវិត?
  • ការងារក្នុងក្តីស្រមៃដែលមិនអាចចាប់បាន?
  • គោលដៅជីវិតដែលមិនអាចសំរេច?

អត្ថប្រយោជន៍នៃភាពធាត់

វាគឺជាការងាយស្រួលដែលយើងទំលាក់កំហុសលើភាពធាត់របស់យើងនៅពេលដែលយើងធ្វើអ្វីមួយមិនបានសំរេច ពីព្រោះវាល្អជាង ស្តីបន្ទោសឲ្យខ្លួនឯង ។  គ្មាននរណាម្នាក់ព្រមបន្ទោសខ្លួនឯង ហើយទទួលយកថាខ្លួនឯង ធ្វើអ្វីមួយមិនបានល្អ មិនបានសំរេចនោះទេ។ ដោយសារអញ្ជឹងហើយបានជាទំងន់របស់យើងមិនស្រកសោះ ទោះបីខំហាត់ប្រាណយ៉ាងណាក៏ដោយ ពីព្រោះចិត្តគំនិតរបស់យើងមិនចង់ស្រកទំងន់។  

២. វាជាលេសដ៏ល្អសម្រាប់ភាពខ្ជិលច្រអូសរបស់យើង

ជាធម្មតាយើងតែងតែពន្យាពេលធ្វើការងាររបស់យើង រហូតដល់នាទីចុងក្រោយ។ ហើយបើមនុស្សធាត់វិញអាចពន្យាពេលធ្វើការងាររហូតដល់ជាតិក្រោយផង រហូតដល់ពេលដែលគេស្គម។  ចាំខ្ញុំស្រកគីឡូសិន ចាំរៀនរាំ តែឥឡូវខ្ញុំលើសគីឡូចឹងមិនបាច់រៀនទេ។ ជាលេសដ៏ពេញនិយមសម្រាប់មនុស្សធាត់ ។ អញ្ជឹងហើយយើងមិនមែនខ្ជិលទេ តែមកពីគីឡូរបស់យើងដែលរារាំងយើងមិនឲ្យធ្វើរឿងអ្វីដែលយើងចង់ធ្វើ។

៣. វាជាវិធីដែលអាចទាក់ទាញចំណាប់អារម្មណ៍

ទាក់ទាញចំណាប់អារម្មណ៍

នរណាដែលថាមិនចេះត្អូញត្អែរច្រើន ។ យើងអាចយកលេសស្រកទំងន់មកទាក់ទាញចំនាប់អារម្មណ៍ ព្រោះពេលដែលយើងត្អូញត្អែរ ពិបាកចិត្តច្រើននិងមានមនុស្ស អាណិត យកចិត្តទុកដាក់ លួងលោមយើង ព្រោះតែខំសម្រកខ្លាំងពេករហូតអត់បាយអត់ទឹក។ បើធើ្វចឹងមានគេស្រឡាញ់ ចូលចិត្តច្រើន បារម្ភពីយើងច្រើន អញ្ចឹងគ្មានហេតុផលអីត្រូវសំរកគីឡូឡើយ។

៤. ជាលេសសំរាប់គេចវេសពីការពិត

គេចវេសពីការពិត

តើអ្នកដែលសង្កេតមើលថាមនុស្សដែលតប់ប្រមល់ច្រើន តែងតែញាំច្រើនជាងមនុស្សធម្មតាឬទេ? បើទោះបីជាគេកំពុងតែសម្រកទំងន់? ព្រោះថាគេមិនចេះស្វែងយល់ពីអារម្មណ៍ដែលគេកំពុងជួបប្រទះ។ កាលពីក្មេងយើងត្រូវបានបង្រៀនឲ្យចេះគ្រប់គ្រងអារម្មណ៍ ដូចជាកុំយំ កុំតវ៉ាច្រើនរហូតដល់ថ្នាក់លែងយល់ពីអារម្មណ៍ខ្លួនឯងច្បាស់។ អញ្ជឹងហើយពេលមានអារម្មណ៍ស្រ្តេស គេតែងតែបើកទូរទឹកកកដើម្បីរកអីញាំ ជាជាងទៅរកពេទ្យ។

៥. ជាវិធីដែលរួចផុតពីការប្រឈមមុខនិងភាពមិនល្អរបស់ខ្លួន

គេចវេសពីភាពមិនល្អគ្រប់គ្រាន់របស់ខ្លួន

ការដែលយល់ថាខ្លួនឯងមិនទាន់ល្អគ្រប់គ្រាន់ក៏ជារនាំងរារាំងការស្រកទំងន់ដែរ។ គេប្រាកដជាគិតថាថ្ពាល់ប៉ោង គួរឲ្យស្រឡាញ់ ក្បាលពោះធំៗ គួរឲ្យចង់ឪប អញ្ជឹងហើយពួកគេនៅតែគិតចង់បានអ្វីដែលពួកគេកំពុងមានសព្វថ្ងៃ ដោយមិនចាំបាច់ខំហាត់ប្រាណសំរកក្បាលពោះនោះឡើយ។ ពួកគេមិនអាចសម្រកទំងន់បានទេ ព្រោះតែចិត្ត មិនអាចជំនះចិត្តខ្លួនឯងបាន ដោយសារតែឲ្យតម្លៃលើអ្វីដែលខ្លួនមានជ្រុល។ យើងគួរតែជំនះចិត្តមានះ អាក្រក់ៗទាំងនេះចេញ ប្រសិនបើយើងពិតជាចង់ឲ្យការសម្រកទំងន់នេះបានសំរេចមែន។ កុំស្តាយក្រោយនឹងអ្វីដែលខ្លួនកំពុងមានឥឡូវនេះ៕

រនាំងរារាំងការសម្រកទំងន់ទាំងនេះ សុទ្ធតែកើតចេញពីចិត្តយើង។ តើអ្នកគិតថាវាត្រឹមត្រូវទេ?

មតិយោបល់

ពេញនិយម