មុនសម្រេចចិត្តចុះចាញ់ឬបោះបង់ ទស្សនាវីដេអូនេះសិន! ហើយគិតម្ដងទៀត!
Connect with us

បែបផែនជីវិត

មុនសម្រេចចិត្តចុះចាញ់ឬបោះបង់ ទស្សនាវីដេអូនេះសិន! ហើយគិតម្ដងទៀត!


ក្នុងជីវិតនាសម័យកាលបច្ចុប្បន្នដែលពោរពេញដោយភាពប្រកួតប្រជែងស្ទើរគ្រប់ទិសទីគ្រប់វិនាទីនៃដង្ហើមចេញចូល មនុស្សគ្រប់គ្នាស្ទើរតែបាត់បង់ជំនឿចិត្តនិងក្ដីសង្ឃឹមម្ដងម្កាលជាពិសេសពេលដែលខ្លួនធ្លាក់ជិតដល់ចំណុចសូន្យ​ ឬហៀបនឹងបរាជ័យ។

មនុស្សមួយចំនួនដែលមានចរិតទន់ខ្សោយឆាប់ចុះញ៉មក៏ទន់ទោរទៅតាមកាលៈទេសៈ បណ្ដោយឱ្យស្ថានការណ៍គ្រប់គ្រងខ្លួន តែក៏មានមនុស្សមួយចំនួនទៀតដែលមានចរិតឆ្អឹងដែកស្បែកស្ពាន់ដែលមិនងាយនឹងចុះចាញ់ងាយៗឡើយ ហើយបើទោះបីគេចាញ់ក៏វាជាការចាញ់ដ៏ល្អមើល ជាការប្រកួតប្រជែងដែលភាគីម្ខាងទៀតដែលជាអ្នកឈ្នះរងសម្ពាធនិងការខូចខាតច្រើនដែរ។ នោះទើបជាការប្រកួតប្រជែងដ៏ល្អដែលអ្នកចាញ់ ចាញ់ដោយអស់ចិត្ត ឯអ្នកឈ្នះ ឈ្នះដោយសាកសម។

តួយ៉ាងដូចជាវីដេអូមួយខាងក្រោមបានបង្ហាញពីការប្រកួតទាញព្រ័ត្ររបស់ក្មេងៗសិស្សសាលាពីរក្រុមនៅប្រទេសកាហ្សាក់ស្ថាន ដែលជាការប្រកួតប្រកបដោយការតាំងចិត្តនិងលះបង់អស់ពីខ្លួន និងពោរពេញដោយការសាមគ្គីជាក្រុមសមជាអ្នកកីឡា។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ក្រោយចាប់ផ្ដើមប្រកួតបានបន្តិចក្រុមដែលពាក់ឯកសណ្ឋានក្រហមហាក់ចាញ់ប្រៀបនិងត្រូវបានក្រុមម្ខាងទៀតទាញអូសសមាជិកពួកគេស្ទើរផុតចេញពីខ្សែទីកាត់ក្ដីទាំងអស់គ្នា ដោយនៅសល់តែសមាជិកម្នាក់ទៀតប៉ុណ្ណោះដែលជាកីឡាករចុងក្រោយនៅក្នុងខ្សែកាត់សេចក្ដី។ គ្រានោះវាសនាក្រុមទាំងមូលស្ថិតនៅលើរូបគេហើយ។ បើគេចុះញ៉មហើយបោះបង់ការតស៊ូទប់ខ្សែពួរលែងជាប់នោះក្រុមទាំងមូលនឹងចាញ់ភ្លាមៗ។

តែខុសពីការរំពឺងទុករបស់គូប្រកួតនិងមនុស្សជាច្រើន ប្រុសម្នាក់នោះបែរជានៅក្រាញននៀលមិនព្រមបោះបង់ក្រុមគេងាយៗឡើយ ដោយគេបានប្រើអស់រាល់កម្លាំងកាយចិត្តទាំងប៉ុន្មានទប់ខ្លួនមិនឱ្យ​គូប្រកួតអូសឆ្លងផុតខ្សែកាត់សេចក្ដីទេ។ បើទោះបីមើលទៅហាក់ដូចទៅមិនរួចនិងអស់កម្លាំងខ្លាំង គេនៅតែរក្សាក្ដីសង្ឃឹមនិងប្រឹងទាំងត្រដាបត្រដួសដើម្បីអូសសមាជិកខ្លួនមកវិញ។

ចុងក្រោយគេពិតជាអាចធ្វើបាន ហើយការព្យាយាមដ៏ស្ញប់ស្ញែងនោះបែរជាអាចកម្លាចគូសត្រូវនិងយកឈ្នះពួកគេវិញបានទាំងគួរឱ្យភ្ញាក់ផ្អើល។ នេះជាមេរៀនដ៏មានតម្លៃមួយដែលយើងគ្រប់គ្នាអាចរៀនសូត្រនិងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។

ទីមួយ៖ យើងមិនអាចគ្រប់គ្រងភាពខ្លាំងរបស់គូប្រជែងបានទេ តែយើងអាចគ្រប់គ្រងខ្លួនឯងមិនឱ្យចុះចាញ់ងាយៗពេក។ បើពួកគេឈ្នះក៏មិនអាចឈ្នះដោយងាយៗបានដែរ តែថាមិនត្រូវយើងអាចជាអ្នកឈ្នះវិញផងនៅវិនាទីចុងក្រោយ។

ទីពីរ៖ យើងមិនអាចចែករំលែកសមត្ថភាពជូនសមាជិកក្នុងក្រុមដោយផ្ទាល់បានទេ តែយើងអាចបង្ហាញជាគំរូក្នុងការតស៊ូព្យាយាមដើម្បីក្រុមឱ្យពួកគេឃើញ ពេលនោះពួកគេនឹងកាន់តែមានកម្លាំងចិត្តក្នុងការប្រើប្រាស់សមត្ថភាពរបស់ពួកគេបានយ៉ាងពេញលេញ។ តោះមកទស្សនាវីដេអូដ៏អស្ចារ្យនេះទាំងអស់គ្នា៖

ចុចអានផ្សេងៗ៖ ប្លែកភ្នែក! តោះមកគយគន់សម្រស់សិស្សនារីៗក្នុងតំបន់អាស៊ីក្នុងឈុតឯកសណ្ឋានដ៏ស្រស់សោភា!

ចុចអានផ្សេងៗ៖ បើនៅឱ្យក្រសោបទម្លាប់ទាំងនេះ អនាគតអ្នកពិបាករកពន្លឺហើយ!

ដោយ៖ សន្យា 

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK