ធ្លាប់ឆ្ងល់ទេ? តើនរណាគេជាអ្នកបង្កើតគណិតវិទ្យា?
Connect with us

គួរដឹង

ធ្លាប់ឆ្ងល់ទេ? តើនរណាគេជាអ្នកបង្កើតគណិតវិទ្យា?

នៅក្នុងមុខវិទ្យាវិទ្យាសាស្ត្រជាច្រើន គណិតវិទ្យាគឺជាវិទ្យាស្ត្រមួយដែលមានមនុស្សរអ៊ូច្រើនជាងគេទាក់ទងនឹងភាពស៊ាំញ៉ាំ និងការលំបាកនៅក្នុងការដោះស្រាយវា។ ទោះជាយ៉ាងណាក៏ដោយ គណិតវិទ្យាបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃយើងអោយមានភាពងាយស្រួលជាងមុនច្រើនខ្លាំងណាស់។

តើអ្នកធ្លាប់ឆ្ងល់ទេថា តើនរណាគេជាអ្នកបង្កើតគណិតវិទ្យាឡើងមកដំបូងគេ? ហើយវាបង្កើតមកដើម្បីធ្វើអ្វី?

ប្រសិនជាយើងព្យាយាមពិនិត្យមើលប្រវត្តិសាស្ត្រ គណិតវិទ្យាបានចាប់កំណើតតាំងពីយូរលង់ណាស់មកហើយ ពោលគឺតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។ ហេតុអ្វីបានជាយើងអាចអះអាងដូច្នេះ? ហេតុផលនោះគឺ គណិតវិទ្យាបានកើតឡើងនៅក្នុងរូបភាពសាមញ្ញជាច្រើន ដូចជាការរាប់ផ្លែប៉ោមដែលមនុស្សម្នាក់អាចប្រមូលផលបានជាដើម។

តាមការស្រាវជ្រាវបានបង្ហាញអោយដឹងទៀតថា ភស្តុតាងដែលចំនាស់បំផុតដែលទាក់ទងនឹងគណិតវិទ្យាត្រូវបានរកឃើញជាប្រភេទតារាងដីឥដ្ឋម្យ៉ាងដែលមានអាយុកាលតាំងពី៤០០០ឆ្នាំមុនមកម្ល៉េះ។ ចំនែកឯសិលាចារឹកដែលទាក់ទងនឹងគណីតវិទ្យាចំនាស់បំផុតនោះគឺជារបស់អេហ្សីប។ ដូច្នេះវាអាចបញ្ចាក់បានថា ពួកគេហើយគឺជាអំបូរដំបូងបំផុតដែលបានអភិវឌ្ឍន៍គណិតវិទ្យាចេញមក។

ចំនែកប្រទេសក្រិចដែលជាអរិយធម៌ចំណាស់បំផុតមួយនោះក៏មានស្នាដៃទាក់ទងនឹងអ្នករកឃើញជំនាញគណិតវិទ្យាដែរ ពោលគឺថាពួកគេត្រូវបានអ្នកជំនាញខាងផ្នែកនេះអះអាង និងទទួលស្គាល់ថាពួកគេគឺជាអ្នកដែលចាប់ផ្តើមអភិវឌ្ឍន៍គណិតវិទ្យាដែលមានពីមុនមកនោះ អោយក្លាយជាគណិតវិទ្យាដែលមនុស្សគ្រប់គ្នាប្រើប្រាស់ប្រចាំថ្ងៃនេះ ដោយបានរៀបចំវាអោយបានរូបមន្តច្បាស់លាស់ ហើយស្នាដៃនេះបានកើតឡើងតាំងពី២៥០០ឆ្នាំមុនមកម្ល៉េះ៕

អត្ថបទល្អផ្សេងទៀត៖ នរណាក៏ប្រើ Google ដែរ! តែដឹងទេថានរណាជាអ្នកបង្កើតវា?

នៅពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនសុទ្ធតែត្រូវការអ៊ីនធឺណែត ក្នុងការសិក្សា និងការទទួលយកពត៌មានជាដើម។ ហើយអ្នកដែលប្រើអ៊ីនធឺណែតទាំងអស់សុទ្ធតែស្គាល់ Google ដែលជាឃ្លាំងយក្សផ្ទុកពត៌មាននិងតំណភ្ជាប់ទៅកាន់ពត៌មានផ្សេងៗនៅជុំវិញពិភពលោក។ តែមិនប្រាកដថាលោកអ្នកស្គាល់នរណាទៅដែលនៅពីក្រោយការកកើតឡើងនៃ Google ។

ការពិត Google ត្រូវបានបង្កើតឡើងដោយ បុគ្គលពីររូប។ តែនៅពេលនេះ Anarhcak សូមលើកឡើងពីបុគ្គលម្នាក់ក្នុងចំណោមអ្នកទាំងពីរ។ នោះគឺលោក សឺហ្គី ប្រ៊ីន។

លោក សឺហ្គី ប្រ៊ីន (Sergey Brin) ជាសហស្ថាបនិកដ៏សំខាន់មួយរូបរបស់ Google។លោក កើតនៅឆ្នាំ 1973 ដើមកំណើតរុស្ស៊ី តែបច្ចុប្បន្នលោកមានសញ្ជាតិអាមេរិក។

លោកបានភៀសខ្លួនជាមួយក្រុមគ្រួសារពីសហភាពសូវៀតទៅកាន់សហរដ្ឋអាមេរិក តាំងពីអាយុ 6 ឆ្នាំ។ បន្ទាប់មកលោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពីសាកលវិទ្យាល័យម៉ារីលែនដ៍ ដោយផ្ដោតលើមុខជំនាញគណិតវិទ្យា និងវិទ្យាសាស្ដ្រកំព្យូទ័រ តាមគន្លងរបស់ឪពុក និងជីតាលោក។

ក្រោយមកទៀតលោកបានបន្តទៅសាកលវិទ្យាល័យស្ដ៊ែនហ្វដ ដើម្បីបន្តការសិក្សារហូតបានកម្រិតបណ្ឌិតផ្នែកវិទ្យាសាស្ដ្រកំព្យូទ័រ។ គឺនៅទីនោះហើយដែលលោកបានជួប សហស្ថាបនិកម្នាក់ទៀតឈ្មោះ ឡារី ផេច (Larry Page) និងសហការគ្នាបង្កើត Google ដោយផ្ដើមពីជំហានតូចៗ និងធនធានតិចតួចនៅឆ្នាំ 1998។

ជាបន្តបន្ទាប់​កម្មវិធីកំព្យូទ័ររបស់លោកក៏ចាប់ផ្ដើមទទួលបានប្រជាប្រិយភាព​ រហូតលោកត្រូវព្យួរការសិក្សាដើម្បីផ្ដោតលើការងារនោះ ហើយជាបន្តបន្ទាប់វាក៏រីកលូតលាសជោគជ័យរហូតក្លាយជាឃ្លាំងផ្ទុកទិន្នន័យធំជាងគេលើលោក។

សព្វថ្ងៃ លោកបានវិវត្តខ្លួនជាអ្នកវិទ្យាសាស្ដ្រកំព្យូទ័រ និងសហគ្រិនអ៊ីនធឺណែតដ៏ជោគជ័យមួយរូប និងថែមទាំងមានភាពសកម្មផ្នែកមនុស្សធម៌ទៀតផង។

ហើយពេលនេះលោកកំពុងកាន់តំណែងជាប្រធានក្រុមហ៊ុនមេរបស់ Google។ និងបើយោងតាម ទស្សនាវដ្ដីហ្វប នៅឆ្នាំ 2016 នេះលោកស្ថិតនៅលេខរៀងទី 13 ជាបុគ្គលដែលមានជាងគេលើលោក ជាមួយនឹងទ្រព្យសម្បត្តិប្រមាណជា 38.2 ពាន់លានដុល្លារអាមេរិក៕

មតិយោបល់

ពេញនិយម