តើកូនៗនឹងមានផលប៉ះពាល់យ៉ាងណា បើសិនជាឳពុកម្តាយជាប់រវល់តែលើគ្រឿងអេឡិចត្រូនិចមិនឈប់??
Connect with us

គួរដឹង

តើកូនៗនឹងមានផលប៉ះពាល់យ៉ាងណា បើសិនជាឳពុកម្តាយជាប់រវល់តែលើគ្រឿងអេឡិចត្រូនិចមិនឈប់??

ជាឳពុកម្តាយគេ យើងដឹងហើយថាការចំណាយពេលជាមួយទូរស័ព្ទរាប់ម៉ោង ការសំលឹងមើលស្ក្រីនរបស់គ្រឿងអេឡិចត្រូនិចទាំងនោះយូរៗគឺវាមិនល្អនោះទេ ហើយវាក៏អាចនឹងប៉ះពាល់ដល់ខួរក្បាលរបស់កូនៗយើងផ្ទាល់។ ដូច្នេះ វាគួរតែជារឿងមួយដែលឳពុកម្តាយគ្រប់រូបត្រូវតែរឹតបន្តឹងរឿងទាំងនោះដើម្បីរក្សានូវសុខុមាលភាពកូនៗរបស់ខ្លួន។ ប៉ុន្តែផ្ទុយទៅវិញ ពេលខ្លះឳពុកម្តាយខ្លួនឯងនោះក៏បានចំណាយពេលច្រើនទៅលើគ្រឿងអេឡិចត្រូនិចទាំងអស់នោះដែរ ចុះបើដូច្នោះ តើវាមានផលប៉ះពាល់យ៉ាងណាទៅលើកូនៗអ្នក?

ករណីនេះត្រូវបានគេធ្វើការស្ទង់មតិមើលទៅកាន់កុមារៗជុំវិញពិភពលោក រួមមានកុមារជាង ៦០០០ នាក់មកពីប្រទេស ប្រេស៊ីល អូស្រ្តាលី កាណាដា ឆេក បារាំង អាឡឺម៉ង់ អង់គ្លេសនិង សហរដ្ឋអាមេរិក ដែលបានឆ្លើយនឹងសំណួរថាតើឳពុកម្តាយរបស់គេចំណាយពេលវេលាលើគ្រឿងអេឡិចត្រូនិចយ៉ាងណាដែរ? ហើយក្មេងៗទាំងនោះភាគច្រើនគឺអាយុ ៨ ទៅ ១៣​ឆ្នាំ។

parents-use-of-mobile-devices

ចម្លើយនៃការស្ទង់មតិនោះបានបញ្ជាក់ថា មានក្មេងជាង ៥២ ភាគរយ បានឆ្លើយថា ឳពុកម្តាយរបស់គេប្រើប្រាស់ច្រើនទៅលើគ្រឿងអេឡិចត្រូនិចនោះ។ ហើយក៏មានឳពុកម្តាយជាច្រើនបានទទួលស្គាល់ការពិតថាពួកគេពិតជាបានធ្វើដូច្នោះមែន ដែលបានផ្ដល់ជាគំរូមិនល្អដល់កូនៗខ្លួនឯង។ ក្នុងនោះផងដែរ មានក្មេងជាង ៣២ភាគរយ បាននិយាយថា ពួកគេអន់ចិត្តណាស់ ពួកគេមានអារម្មណ៏ថាពួកគេមិនសំខាន់ នៅពេលដែលឳពុកម្តាយរបស់ពួកគេចំនាយពេលលើគ្រឿងអេឡិចត្រូនិចនោះច្រើនជាងចំណាយពេលជាមួយគេ។ ហើយក៏មានឳពុកម្តាយជាង ២៥ភាគរយ ដែលរំពឹងឱ្យកូនៗខ្លួនឯងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិចទាំងនោះ។ ហើយក៏មានឳពុកម្តាយខ្លះបាននិយាយថា ពួកគេពិបាកនឹងគ្រប់គ្រងពេលវេលា រវាងការធ្វើការ ការកំសាន្តលើប្រព័ន្ធអ៊ីនធើណែត និងចំណាយពេលសម្រាប់កូនខ្លួនឯង។

parents-use-of-mobile-devices

ដូចដែលយើងបានឃើញស្រាប់ហើយថា ឳពុកម្តាយនឹងផ្ដល់ជាគំរូមិនល្អដល់កូនខ្លួនឯង បង្រៀនឱ្យពួកគេចេះទាមទារបានរបស់របរទាំងនោះប្រើប្រាស់ទាំងអាយុវ័យក្មេង។ អ្វីដែលប៉ះពាល់គឺវានឹងធ្វើឱ្យផ្ដាច់ទំនាក់ទំនងរវាងឳពុកម្តាយនឹងកូនៗខ្លួនឯង បើសិនជាសមាជិកគ្រួសារគិតតែពីរវល់នឹងគ្រឿងអេឡិចត្រូនិចនោះជាប់រៀងៗខ្លួនពេក មិនថាពេលញ៉ាំបាយជាមួយគ្នា ឬពេលចេញទៅក្រៅនោះទេ។

ដូច្នេះ យើងជឿថាឳពុកម្តាយគ្រប់រូបនឹងឈប់បន្តទំលាប់មិនល្អរបស់ខ្លួនដែលអាចធ្វើជាគំរូមិនល្អដល់ក្មេងៗជំនាន់ក្រោយ និងកូនៗខ្លួនឯង និងអាចបំបែកបំបាក់ភាពជិទស្និទក្នុងគ្រួសារខ្លួនឯង ហើយព្យាយាមប្រើពេលវេលាទំនេរជាមួយគ្នាឱ្យបានច្រើនជាងមុន ដោយមិនចាំបាច់មានរបស់របរអេឡិចត្រូនិចទាំងនោះឡើយ៕

អត្ថបទល្អផ្សេងទៀត៖ បើមិនចង់ក្លាយជាឳពុកម្តាយអាក្រក់ទេ កុំធ្វើទង្វើទាំងនេះលើកូនខ្លួនឯង

ការចិញ្ចឹមកូនគឺជាអ្វីមួយដែលអ្នកនឹងមិនគិតក្នុងរយៈពេលតែមួយថ្ងៃនោះទេ។ វាត្រូវការពេលវេលានិងប្រាជ្ញា ឩត្តមគតិ ដែលជាអ្វីមួយដែលអ្នកត្រូវអភិវឌ្ឍនៅពេលអ្នកធំឡើង។ ទោះបីជាមានសៀវភៅជាច្រើននិយាយអំពីការចិញ្ចឹមបីបាច់ថែរក្សាកូន មាតាបិតាក៏នៅចុងបញ្ចប់ត្រូវតែរៀនអនុវត្តទើបមានប្រសិទ្ធភាព។

កុមារទាំងអស់មានភាពខុសគ្នានិងត្រូវការការថែទាំពិសេស។ អាកប្បកិរិយា ចារិករបស់យើងគឺជាអ្វីម៉្យាងដែលយើងទទួលឥទ្ធិពលពីឳពុកម្តាយរបស់យើង ដែលគាត់ចិញ្ចឹមបីបាច់យើង វិធីសាស្រ្តនៃការអប់រំកូនតិចឬច្រើនគឺមានផលប៉ះពាល់លើកូន។ ដូច្នេះថ្ងៃនេះ យើងនឹងលើកយកបញ្ហានាៗ ដែលជាកំហុសរបស់ឳពុកម្តាយក្នុងការចិញ្ចឹមកូន។

១. ភាពធុញថប់ ការតានតឹង និងខ្វះភាពជាឯករាជ្យ

bad parenting

កូនមានអាការៈបែបនេះ ក៏ដោយសារតែឳពុកម្តាយ ឃាត់ឃុំឃាំងកូនខ្លាំងពេក។ ពេលខ្លះជាឳពុកម្តាយត្រូវផ្ដល់សេរីភាពឱ្យកូនៗ ឱ្យអាចធ្វើអ្វីដែលគេចង់ធ្វើ គេត្រូវការសេរីភាព។ បើគេខ្វះភាពឯករាជ្យលើខ្លួនឯង វាជាបញ្ហារបស់គេនៅថ្ងៃមុខ ហើយវាក៏ជាកំហុសរបស់អាណាព្យាបាល ដែលត្រូវដឹងផងដែរ ព្រោះថ្ងៃមុខគេត្រូវការចូលរួមក្នុងសង្គមច្រើន។

២. ការញៀនធ្វើអ្វីមិនល្អ

bad parenting

នៅពេលដែលឳពុកម្តាយ ផ្ដល់សម្ពាធពេក កូនៗនឹងមានបញ្ហាដោយសារតែទង្វើ ឬសម្ពាធទាំងនោះ ដែលអាចធ្វើឱ្យគេ ទៅជាញៀនរបស់មិនល្អ ដូចជាទៅផឹកស្រា លេងគ្រឿងញៀន ឬជក់បារីជាដើម។ សម្ពាធរបស់ឳពុកម្តាយនឹងធ្វើឱ្យគេធ្វើអ្វីដែលមិនល្អ។

៣. ហាក់ដូចជាមិនសូវបានសម្រាក

bad parenting

រោគសញ្ញានេះពិតជាកើតចេញពីការថប់បារម្ភដែលជាជំងឺទូទៅមួយក្នុងចំណោមមនុស្សវ័យជំទង់និងមនុស្សពេញវ័យ។ ជួនកាលក្មេងៗអាចមានការភ័យខ្លាចក្នុងការធ្វើអ្វីមួយនៅចំពោះមុខឪពុកម្តាយរបស់ពួកគេ។ ឪពុកម្តាយរបស់ពួកគេអាចប្រាប់ពួកគេឱ្យធំឡើងហើយឈប់ដើរតួដូចទារកទៀត។ លើសពីនេះទៅទៀតពួកគេមានអារម្មណ៍ធុញថប់មិនស្រួលចិត្តនិងមិនបានសម្រាកចិត្ត។

៤. មិនសូវស្រលាញ់ខ្លួនឯង ចង់ធ្វើជាអ្នកផ្សេង

bad parenting

វាជាការសំខាន់ក្នុងការស្រឡាញ់កូនរបស់អ្នក និងទទួលយកគេជាគេ មិនទាមទារឱ្យមានផ្លស់ប្តូរ។ កំហុសមួយដែលឪពុកម្តាយជាច្រើនធ្វើគឺប្រៀបធៀបកូនៗ របស់ពួកគេទៅនឹងកុមារដទៃ។ នេះបង្ខំពួកគេឱ្យផ្លាស់ប្តូរថាតើពួកគេជានរណារហូតដល់ពួកគេ ទីបញ្ចប់មិនចូលចិត្តខ្លួនគេជាគេ និងមិនមានទំនុកចិត្តលើខ្លួនឯង។

៥. មិនសូវជឿអ្នកដទៃ

bad parenting

ពេលខ្លះវាធ្វើឱ្យយើងក្លាយជាមនុស្សដែលមានការគិតអវិជ្ជមានទៅលើអ្នកដទៃ ដោយសារតែឳពុកម្តាយបានអប់រំថាកុំឱ្យជឿទុកចិត្តអ្នកដទៃ​ក្រៅពីឳពុកម្តាយ។ ការដែលអប់រំកូនបែបហាក់ដូចជាមិនចំនេញអ្វីនោះទេ ផ្ទុយទៅវិញ ដឹកនាំឱ្យគេទៅជាមនុស្សអវិជ្ជមានទៅវិញ។

៦. ចេះតែចង់បានអាណាព្យាបាលផ្សេង

ដោយសារតែគេធុញថប់នឹងការឃាត់ឃាំងរបស់ឳពុកម្តាយរបស់ខ្លួន ធ្វើឱ្យគេមិនអាចធ្វើអ្វីដែលចង់ធ្វើ មិនអាចសម្រេចបំណងខ្លួនឯងបាន ដូច្នេះធ្វើឱ្យគេ ចង់បានអាណាព្យាបាលដទៃ ឬចង់រកអ្នកថែទាំដទៃដែលអាចផ្ដល់សេរីភាពឱ្យគេខ្លះ។

៧. មិនសូវមានទេពកោសល្យ និងខ្វះការគាំទ្រ

bad parenting

រឿងអនាគតរបស់កូនពិតជាសំខាន់ គេចង់ធ្វើអ្វីដែលគេចង់ធ្វើ គេមានក្តីស្រម៉ៃ គេមិនជំនាញផ្ទាល់ខ្លួន ប៉ុន្តែបើសិនជាឳពុកម្តាយ ហើយចេះតែបង្ខំឱ្យកូនធ្វើអ្វីដែលខុសពីការពេញចិត្តរបស់គេ វាក៏អាចប៉ះពាល់ ដល់ទំនុកចិត្ត និងការគាំទ្រគេដែរ។

៨. មិនសូវបារម្មណ៏ពីកូន

កូនខ្លះគឺមានអារម្មណ៏ឆេវឆាវ ហើយមិនសូវបានទទួលភាពកក់ក្តៅពីឳពុកម្តាយនោះទេ។ បញ្ហាគឺ​ត្រូវធ្វើជាឳពុកម្តាយដែលផ្ដល់ការស្រលាញ់ឱ្យកូនគ្រប់គ្រាន់ គាំទ្រគេ មើលថែគេឱ្យដិតដល់ មិនទុកគេចោល ឬមិនជួយគេពេលដែលគេត្រូវការគាំទ្រពីឳពុកម្តាយ នោះវាមិនល្អនោះទេ។

៩. ចេះតែមានអារម្មណ៏ថាមានកំហុស

bad parenting

ដូចគ្នាដែរនៅពេលដែលឳពុកម្តាយដាក់សម្ពាធលើកូនពេក ធ្វើឱ្យគេកើតទុក្ខ មិនសប្បាយចិត្ត ជាពិសេសនៅពេលដែលកូនរៀនមិនពូកែ មិនចេះលើកទឹកចិត្តគ្នា បែរជាស្តីឱ្យគ្នាលើសដើម នេះហើយជាសម្ពាធយ៉ាងខ្លាំងដែលជាអាណាព្យាបាលត្រូវដឹង។

១០. សំឡុតកូនខ្លាំងៗពេក

bad parenting

ការដែលនិយាយមិនល្អទៅកាន់កូន ចូលចិត្តសំឡុតកូន ស្តីបន្ទោសកូនជារឿយៗ វាធ្វើឱ្យគេភ័យខ្លាចកាន់តែខ្លាំង​ បាក់ស្បាតនៅការគំរាមកំហែងរបស់ឳពុកម្តាយ ហើយធ្វើឱ្យគេមានអារម្មណ៏ថាមិនមានសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ។

១១. ហាមមិនឱ្យមានស្នេហា

bad parenting

ឳពុកម្តាយភាគច្រើនគឺរឹតបន្តឹងរឿងកូនមានស្នេហា មិនឱ្យកូនទាក់ទងជាមួយអ្នកណា ប៉ុន្តែនៅពេលដែលគេធំល្មមចេះគិតហើយនោះ មិនគួរហាមឃាត់គេទេ ព្រោះជាជីវិតរបស់គេបេះដូងរបស់គេ បើសិនជាហាមឃាត់ពេកធ្វើឱ្យបាត់បង់ការស្រលាញ់ពីអ្នកដទៃ និងមិនជួបពីបញ្ហាសំខាន់ក្នុងជីវិតរបស់គេគឺសេចក្តីស្នេហា ដែលជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗ។

ការឆ្លៀតពេលដើម្បីយល់អំពីតម្រូវការ, សេចក្ដីត្រូវការនិងបំណងប្រាថ្នារបស់កូនអ្នកគឺជាការសំខាន់។ សូមចំណាយពេលស្ដាប់ពួកគេហើយនិយាយជាមួយពួកគេ។ វានឹងធ្វើឱ្យអ្នកនិងកូនអ្នកកាន់តែស្និទស្នាល និងរីករាយ។ ការបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពនិងកក់ក្តៅគឺមានសារៈសំខាន់។ លើសពីនេះទៀតនេះនឹងជួយបង្ការការឈឺចាប់ ការឈឺចាប់អារម្មណ៍ បាត់បង់ការគោរពខ្លួនឯង និងការថប់បារម្ភរបស់កូនអ្នក។ ទោះបីជាវាមិនអាចការពារបានក៏ដោយក៏ការចំណាយពេលវេលាក្នុងការសាងសង់បរិស្ថានល្អអាចជួយបានខ្លះដែរ៕ 

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.