គិតម៉េចវិញ? គ្រាន់​តែ​ទិញ​បារី​ជក់ ប្រជាជន​កម្ពុជា​ចំណាយ​អស់​ជាង ២០០​លាន​ដុល្លារ!
Connect with us

ថ្មីៗ

គិតម៉េចវិញ? គ្រាន់​តែ​ទិញ​បារី​ជក់ ប្រជាជន​កម្ពុជា​ចំណាយ​អស់​ជាង ២០០​លាន​ដុល្លារ!

តាម​របាយការណ៍​ផែន​ការ​យុទ្ធសាស្រ្ត​ក្នុង​ការ​អប់រំ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ឆ្នាំ​២០១៨-២០២២ បាន​បង្ហាញ​ថា​ប្រជាជន​កម្ពុជា​ចំណាយ​លុយ​ទិញ​បារី​ជក់​សរុប​ប្រហែល ២០១ ៥៣៤ ៧០១​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

​របាយការណ៍​ផែន​ការ​យុទ្ធសាស្រ្ត​ក្នុង​ការ​អប់រំ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ឆ្នាំ​២០១៨-២០២២ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្រៅ​ពី​ការ​ចំណាយ​ជាង ២០០​លាន​ដុល្លារ​លើ​ការ​ទិញ​បារី នៅ​មាន​ការ​ចំណាយ​ព្យាបាល​ជំងឺ ព្រម​ទាំង​ការ​ខាត​បង់​កម្លាំង​ពលកម្ម​ពី​ជំងឺ​ដោយ​ថ្នាំ​ជក់​ប្រមាណ ១៦២,៧​លាន​ដុល្លារ​ទៀត។

បើ​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​ជក់​បារី​អាច​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម រលាក​ទង​សួត កើត​រោគ​មហារីក និង​ការ​ចុះ​ខ្សោយ​ផ្លូវ​ភេទ​ជាដើម។ ក្រៅ​ពី​នេះ ការ​ជក់​បារី​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ បាយ​មិន​បាន ឆាប់​ហេវហត់​អស់​កម្លាំង និង​កាត់​បន្ថយ​អាយុ​ផង​ដែរ៕

ផ្ដល់សិទ្ធិដោយ៖  angkorpost

អត្ថបទពិសេស៖ ៩ ចំណុចដែលអ្នកគួរយល់ដឹង ដើម្បីជៀសវាងមហារីកពោះវៀនធំ

មហារីកពោះវៀនធំប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅជុំវិញនៅលើពិភពលោក។ ទោះបីជាអត្រានៃការស្លាប់របស់វាគឺមិនខ្ពស់ដូចជាអត្រាការស្លាប់នៃជំងឺមហារីកផ្សេងៗទៀតក៏ដោយ។ ជាការពិតណាស់ប្រសិនបើជំងឺនេះត្រូវគេវិនិច្ឆ័យរកវិធីទប់ទល់បានទាន់ពេលវេលា វានឹងជួយយើងខ្លះដែរ។ ការស្រាវជ្រាវថ្មីបំផុតមួយបានបង្ហាញថាគេអាចបង្ការជំងឺនេះបាន ៥០ភាគរយបាន។​ ដើម្បីមិនអោយមានរោគបែបនោះមាននៅលើយើងដែលនាំអោយមានផលវិបាកយើងចូរមើលអត្ថវទបន្តទៅក្រោម។

១. ពិសាអាហារដែលមានបន្លែផ្លែឈើច្រើន


២. ត្រូវទទួលទានអាហារមានជាតិ Fiber អោយកាន់តែច្រើន


៣. ត្រូវទទួល Vitamin D អោយបានច្រើនដូចជាពន្លឺព្រះអាទិត្យ


៤. បញ្ឈប់ការផឹកគ្រឿងស្រវឹង


៥. ពិសាអាហារអោយមានជាតិខ្ទឹមអោយបានច្រើន


៦. ស្ទង់ទម្ងន់របស់លោកអ្នកអោយបានត្រឹមត្រូវ មិនត្រូវស្គមពេកឬធាត់ពេក


៧. មិនត្រូវមានការស្ងប់ស្ងាត់ពេកទេ ត្រូវធ្វើចលនា


៨. មិនត្រូវពិសាសាប់ក្រហមច្រើនពេកទេ


៩. មិនត្រូវពិសាសាច់ដែលគេកែច្នៃដូចជាសាច់គោ សាច់ជ្រូកច្រើនពេកទេ


ចំណុចទាំងអស់នេះអាចជួយអ្នកអោយផុតពីជំងឺមហារីកពោះវៀនធំ៕

មតិយោបល់

ពេញនិយម