ហូជីមិញ៖ ជីវិតរបស់មនុស្សគឺងាយស្រួលណាស់ តែមនុស្សទេដែលចូលចិត្តធ្វើឱ្យវាលំបាក!
Connect with us

បែបផែនជីវិត

ហូជីមិញ៖ ជីវិតរបស់មនុស្សគឺងាយស្រួលណាស់ តែមនុស្សទេដែលចូលចិត្តធ្វើឱ្យវាលំបាក!

ធម្មជាតិបានបង្កើតមនុស្សឱ្យមានលក្ខណៈសម្បត្តិដូចៗគ្នា ប៉ុន្តែក៏មានអ្នកខ្លះជួបនូវទុក្ខលំបាក ជីវិតជួបតែឧបសគ្គ និងបញ្ហាមិនចេះចប់ គឺព្រោះតែមនុស្សជាអ្នកដើរខុសផ្លូវ ធ្វើឱ្យជីវិតរបស់ខ្លួនកាន់តែលំបាកឡើងៗ។

នៅក្នុងទស្សនៈអប់រំមួយរបស់មេដឹកនាំបដិវត្តិន៍វៀតណាម លោក ហូជីមិញ បានពោលថា «ជីវិតរបស់មនុស្សគឺងាយស្រួលណាស់ តែមនុស្សទេដែលចូលចិត្តធ្វើឱ្យវាលំបាក» ។ លោកចង់បានន័យថា មនុស្សដែលទទួលការលំបាកផ្សេងៗ ភាគច្រើនគឺខ្លួនឯងជាអ្នកសាងទាំងអស់។

លទ្ធផល​រូបភាព​សម្រាប់ ho chiminh

ប្រសិនបើខ្លួនគេសាងល្អ គេនឹងទទួលបានផលល្អ តែប្រសិនបើគេគិតខុសផ្លូវ ទៅប្រវត្តិអំពើមិនល្អផ្សេងៗក្តី គឺជីវិតតបស់គេនឹងមានគ្រោះថ្នាក់តាមហ្នឹង។ ប្រៀបដូចជាមនុស្សយើងដាំដំណាំដែរ ប្រសិនបើយើងដាំផ្លែអ្វីនឹងទទួលបានផលនោះស្នងវិញពុំខាន។ ដូច្នេះរាល់អ្វីដែលយើងគិតថាមិនល្អ ពិបាក ត្រូវតែរកវិធីធ្វើវាឱ្យងាយស្រួលមកវិញ មិនថាតែបញ្ហាទេ សូម្បីតែជីវិតរបស់នៅរបស់យើងក៏ដោយ។

សូមបញ្ជាក់ថា លោក ហូ ជីមិញ (Ho Chi Minh) កើតនៅថ្ងៃទី ១៩ ខែឧសភា​ ឆ្នាំ១៨៩០។ គាត់ជា​អ្នកបដិវត្ត៍វៀតណាម ដែលបានទទួលឥទ្ធិពល ម៉ាក្ស លេនីន ។ គាត់បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីចាប់ពីឆ្នាំ១៩៤៥ ដល់ ១៩៥៥ និងជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ១៩៤៥​ ដល់ ១៩៦៩។

 ហូ ជីមិញ គឺជាស្ថាបនិកវៀតណាម​ប្រជាធិបតេយ្យ​ (វៀតណាមខាងជើង​ ដល់​ឆ្នាំ ១៩៧៦ វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង (កម្ពុជាក្រោមសព្វថ្ងៃ) បាន​កុម្មួយនិស្ត​យួន​ប្រមូល​ជា​សាធារណរដ្ឋសង្គមនិយមនៃ​វៀតណាម) ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុង ក្នុងសង្រ្កាមវៀតណាម រហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ១៩៦៩៕

ផ្ដល់សិទ្ធិដោយ៖ monovichea

អត្ថបទពិសេស៖ ខុងជឺ៖ អ្នកដឹកនាំប្រទេស និងរដ្ឋ ត្រូវជ្រើសរើសយកគោលការណ៍គុណធម៌មកដឹកនាំ!

តាម​ការ​សិក្សា​ទស្សន​វិជ្ជា​បូព៌ា​ប្រទេស គេបាន​ចាត់​ទុក ខុង ជឺ ជា​បិតា​សីល​ធម៌ ដែល​មាន​លក្ខណៈ​ជា​សាសនា ការ​អប់រំ​ និង​ជា​ច្បាប់​សីល​ធម៌​។ អ្នកប្រាជ្ញ ខុង ជឺ មាន​លក្ខណៈ​ជា​លទ្ធិ​មួយ ដែល​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា ​សីលធម៌ គុណ​ធម៌ មនុស្ស​ធម៌ ជា​ពិសេស​ចំពោះ​ជន​ជាតិ​ចិន​នា​សម័យ​នោះ។

ទស្សនៈ ខុង ជឺ ស្ដីពី​មនុស្ស​គ្រប់​រូប​ដែល​ល្អ​ជាង​គេ គឺជា​អ្នក​ដែល​រស់​នៅ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​មាន​គុណ​ធម៌ និងមេត្តា​ករុណា។ ការ​រស់​នៅ​ល្អ គឺ​អាច​សម្រេច​បាន​តែ​នៅ​ក្នុង​ទំនាក់​ទំនង ៥យ៉ាង ​របស់​មនុស្ស ​ដែល​ស្គាល់​ខ្លួន​ឯង ដោយ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌ គុណ​ធម៌ កត្តញ្ញ​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន។

ទំនាក់​ទំនង​ទាំង​នោះ​មាន​ដូច​ជា “អ្នក​ដឹក​នាំ”​ ចំពោះ​មន្រ្តី​របស់​រដ្ឋ, “ឪពុក​ម្ដាយ” ចំពោះ​កូន, “ប្ដី” ចំពោះ​ប្រពន្ធ, “មនុស្ស​ចាស់” ចំពោះ​ក្មេង ហើយ​និង​មិត្ត​ភក្ដិ​ចំពោះ​មិត្ត​ភក្ដិ។ ខុង ជឺ យល់​ថា ដើម្បី​ឲ្យ​សង្គម​មាន​សណ្ដាប់​ធ្នាប់​ល្អ លុះ​ត្រា​តែ​ក្នុង​សង្គម​នោះ​មាន​ការ​ប្រតិបត្តិ​ត្រឹម​ត្រូវ តាម​ឈ្មោះ​ជា​មុន​សិន។

បាន​ន័យ​ថា មនុស្សម្នាក់ៗ​ ត្រូវ​តែ​ស្គាល់​ឈ្មោះ និង​មុខ​ងារ​តួនាទី​របស់​ខ្លួន​ឲ្យ​ច្បាស់។ គ្រប់​ឈ្មោះ​ទាំង​អស់​សុទ្ធ​តែ​មាន​មុខ​ងារ​ខុសៗ​គ្នា។បើ​ឈ្មោះ​ណា​មួយ​បំពេញ​មុខ​ងារ​របស់​ខ្លួន​មិន​ត្រឹម​ត្រូវ អ្នក​តំណាង​ឲ្យ​ឈ្មោះ​នោះ ក៏​មិន​ចាត់​ទុក​ថា​ជា​បុគ្គល​ល្អ​បាន​ដែរ។

ខុង ជឺ បាន​ជំរុញ​សាវ័ក​ឲ្យ​រិះ​គន់​អ្នក​គ្រប់​គ្រង​ប្រសិន​បើ​ពួក​គេ​ឃើញ​អ្នក​គ្រប់​គ្រង​អសីល​ធម៌។ គាត់​បាន​ចាប់​អារម្មណ៍​ក្នុង​សិទ្ធិ​អំណាច​នយោបាយ ហើយ​បង្កើត​គុណ​ធម៌ មិន​ប្រែ​ប្រួល​ ៥យ៉ាង ​ដែល​គាត់​បាន​ជឿ​ថា អ្នក​គ្រប់​គ្រង​គួរ​តែ​អនុវត្ត ក្នុង​ការ​គ្រប់​គ្រង​ប្រជា​ជន​របស់​ខ្លួន។ គុណ​ធម៌​ទាំង​នោះ​រួម​មាន មេត្តាធម៌, ភាពម៉ឺងម៉ាត់, ភាព​ស្មោះត្រង់, បញ្ញា និង​សច្ចធម៌។

ទស្សនៈ​ខុង ជឺ ឲ្យ​តម្លៃ​មនុស្ស​លើ​សីល​ធម៌ គុណធម៌ និង​យុត្តិធម៌។ ខុង ជឺ បាន​ហាម​មិន​ឲ្យ​ធ្វើ​សង្រ្គាម​ជា​ដាច់​ខាត បើ​ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ។ លោក​ចាត់​ទុក​ថា​សង្រ្គាម​ជា​ប្រភព​អមនុស្ស​ធម៌។

លោក​មិន​ពេញ​ចិត្ត ​ចំពោះ​អំពើ​ឃោរ​ឃៅ អមនុស្ស​ធម៌ ដែល​មនុស្ស​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ទៅ​លើ​សត្វ និង​ទៅ​លើ​មនុស្ស​គ្នា​ឯង ដូច​ករណី​កង​ទ័ព​ចាប់​ឈ្លើយ​សង្រ្គាម​មក​កាត់​ដៃ កាត់​ជើង បោះ​ទៅ​លើ​ចុង​លំ​ពែង ចាប់​មនុស្ស​យក​ទៅ​ស្រុះ​ទឹក​ក្ដៅ​ដូច​ស្រុះ​មាន់ ។ល។

អំពើ​ទាំង​នេះ​សុទ្ធ​សឹង​ជា​អំពើ​អមនុស្ស​ធម៌។ សីល​ធម៌ ខុង ជឺ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា មនុស្ស​ម្នាក់ៗ​ត្រូវ​មាន​ស្មារតី​អៀន​ខ្មាស ត្រូវ​ចេះ​យល់​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ និង​មាន​យុត្តិ​ធម៌​ក្នុង​ជីវិត៕

ផ្ដល់សិទ្ធិដោយ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម