បុរសម្នាក់ដើរទៅចំនតរថភ្លើងក្រោមដៃជារៀងរាល់យប់ ប៉ុន្តែពេលដែលដឹងរឿងពិតទើបដឹងថា...
Connect with us

បែបផែនជីវិត

បុរសម្នាក់ដើរទៅចំនតរថភ្លើងក្រោមដៃជារៀងរាល់យប់ ប៉ុន្តែពេលដែលដឹងរឿងពិតទើបដឹងថា…

រឿងរ៉ាវជីវិតរបស់មនុស្សម្នាក់ៗគឺហាក់ដូចជាសៀវភៅមួយក្បាលដែលយើងសរសេរអញ្ចឹង ពោលគឺមនុស្សម្នាក់ៗមានចំនុចផ្សេងៗដែលពួកគេសរសេរចូលក្នុងនោះ។ ខណះដែលមនុស្សមួយចំនួនអាចទទួលបានសុភមង្គលដោយមានការស្រលាញ់ រឺនៅក្បែរដោយអ្នកជុំវិញខ្លួនពួកគេ មនុស្សមួយចំនួនទៀតត្រូវចាកចេញពីមនុស្សដែលពួកគេស្រលាញ់ដើម្បីធ្វើរឿងអ្វីមួយ។

តួយ៉ាងដូចជាបុរសជនជាតិចិនដែលបានធ្វើការចំនាកស្រុកមករកការងារធ្វើនៅទីក្រុងអញ្ចឹងដែរ។ ដោយសារតែជីវភាពលំបាកវេទនា និងខ្វះការងារ គាត់បានធ្វើដំណើរពីស្រុកកំណើតដែលនៅខេត្តហូណាន មកកាន់ទីក្រុងសៀងហៃ ដែលជាទីក្រុងអភិវឌ្ឍន៍ជាងដាច់ បើប្រៀបធៀបទៅនឹងខេត្តរបស់លោក។

នៅទីក្រុងសៀងហៃ លោកបានធ្វើការជាកម្មករសំណង់ដែលរកប្រាក់ចំនូលបានខ្ទង់ពី ២០០ទៅ៣០០យ័ននៅក្នុងថ្ងៃ។ ប៉ុន្តែអ្វីដែលធ្វើអោយមនុស្សគ្រប់គ្នារំជួលចិត្តនោះគឺថា ជារៀងរាល់យប់បន្ទាប់ពីបញ្ចប់ការងាររួច គាត់នឹងដើរទៅចំណត់រថភ្លើងក្រោមដី ដោយសាកថ្ម និងអង្គុយនៅមួយកន្លែង។

ការពិតនៃការធ្វើបែបនេះ គឺដោយសារតែនៅចំនត់រថភ្លើងក្រោមដីនេះមានអ៊ីនធឺណែត ពីWi-Fi សម្រាប់ប្រើប្រាស់ អញ្ចឹងហើយមានតែធ្វើបែបនេះជារៀងរាល់យប់ទេ ទើបលោកអាចនិយាយទូរស័ព្ទទៅមើលមុខអ្នកផ្ទះរបស់លោកបាន។

លោកបាននិយាយថា លោកមិនចង់ចំនាយប្រាក់ទៅលើការប្រើប្រាស់អ៊ីនធឺណែតខ្លួនឯងនោះទេ ព្រោះវាមានតម្លៃថ្លៃណាស់ ប៉ុន្តែលោកក៏នឹកគ្រួសាររបស់លោកខ្លាំងដែរ អញ្ចឹងហើយលោកត្រូវតែធ្វើបែបនេះដើម្បីអាចនិយាយជាមួយគ្រួសារបាន។

រឿងរបស់គាត់មិនមាននរណាម្នាក់ធ្លាប់ដឹងនោះទេ រហូតដល់មានថ្ងៃមួយដែលដំណើរដែលត្រូវជិះរថភ្លើងក្រោមដីបានថត និងសួរនាំគាត់ ទើបរឿងនេះបានបែកធ្លាយ។ ឆាកជីវិតរបស់គាត់គឺជាកញ្ចក់ឆ្លុះបង្ហាញពីឆាកជីវិតរបស់កម្មករចំនាកស្រុកជាច្រើនលាននាក់ទៀត ថាតើពួកគេពិបាកប៉ុណ្ណា៕

អត្ថបទល្អផ្សេងទៀត៖ ជីវិតគឺបែបនេះឬ? គេចពីខ្លាបានតោងដើមឈើ បែរជួបកណ្ដុរកកេរខ្សែហើយតោនៅខាងក្រោមទៀត!

មានពេលមួយ បុរសម្នាក់បានដើរលេងកំសាន្តក្នុងព្រៃ ចៃដន្យបានជួបសត្វខ្លាដែលកំពុងតែឃ្លានខ្លាំង បុរសខំប្រឹងរត់គេចមកដល់មាត់ជ្រោះ គិតថាបើគង់តែខ្លាស៊ីដដែល សុខចិត្តប្រថុយលោតចុះក្រែងអាចមានផ្លូវរស់។

ពេលរៀបលោតចុះស្រាប់ឮសូរសំរែកសត្វតោ នៅខាងក្រោមរង់ចាំស្វាគមន៍ទៀត។ បុរសបានប្រទះឃើញដើមឈើនៅក្បែរនោះប្រឹងតោងឡើង ពេលតោងឡើងដល់លើមែកឈើហើយគិតថាបានរួចខ្លួន ដឹងអីមានសត្វកណ្តុរស និងខ្មៅ2ក្បាលកំពុងករកេរមែកឈើដែលបុរសនោះតោងឡើង។

ពេលនោះបុរសនោះក៏ឈប់គិតវែងឆ្ងាយច្រើនទៀត ហើយបេះយកផ្លែឈើមកញ៉ាំឲ្យឆ្អែត ហើយគេងឆ្អែតទៀតព្រោះគេដឹងថាអស់ផ្លូវរស់ហើយ ព្រោះពេលត្រូវសត្វកណ្តុរករកេរបាក់មែកឈើចុះហើយប្រាកដជាត្រូវបានសត្វខ្លាតោខាំស៊ីមិនខាន។ តែពេលគេភ្ញាក់ឡើង អ្វីៗប្រែជាធម្មតាទាំងអស់គេក៏ចុះមកហើយត្រឡប់ទៅផ្ទះវិញ។

តាមពិតនៅពេលគេគេងលក់ ខ្លាដែលឃ្លានខ្លាំងទ្រាំចាំមិនបានក៏លោតចុះទៅក្រោមដើម្បីខាំតោស៊ីកើតជាសង្រ្គាម ប្រយុទ្ធគ្នាធ្វើឲ្យរបួសរាងខ្លួន សំរែកលាន់ឮផ្អើលសត្វកណ្តុរទាំងពីររត់បាត់ទៅ។

ជីវិតគឺបែបនេះ យើងខំវាឡើងផុតពីរណ្តៅមួយនៅមានរណ្តៅធំជាងមុនជ្រៅជាងមុនរាប់រយរាប់ពាន់រង់ចាំនៅផ្លូវខាងមុខ។ សត្វខ្លាប្រៀបដូចជាជីវភាព អត់ឃ្លានក្រលំបាក ដែលពួកទាំងអស់គ្នាខំប្រឹងរត់គេច។

សត្វតោប្រៀបដូចជាសេចក្តីស្លាប់ដែលយើងគ្រប់គ្នាគង់តែបានជួបមិនដឹងថ្ងៃណា។ សត្វកណ្តុរសនិងខ្មៅប្រៀបដូចជាពេលវេលាយប់ថ្ងៃដែលវិលទៅមុខជានិច្ចហើយដែលយើងត្រូវប្រឈមនឹងភាពចាស់ជរា នឹងជំងឺមកយាយីកាយ។

មានពេលខ្លះទោះខំគិត ខំរត់គេចយ៉ាងណា វាគង់នឹងមកដល់ដោយមិនអាចកែប្រែអ្វីបាន ដូច្នេះដើម្បីឲ្យផុតទុក្ខជីវិតរីករាយ ចូរយើងអង្គុយចុះញ៉ាំបាយជុំគ្រសារគេងឆ្អែត រីករាយនៅអ្វីដែលយើងកំពុងមាន ស្គាល់ពាក្យថាគ្រប់គ្រាន់ នោះហើយជាសុភមង្គលពិតប្រាកដក្នុងជីវិត៕

មតិយោបល់

ពេញនិយម