មិននឹកស្មានសោះថា ឧស្សាហកម្មផ្លូវភេទថៃអាចរកចំនូនបានដល់ទៅរាប់ពាន់លានដុល្លារឯណោះ!
Connect with us

ទាក់ទាញ

មិននឹកស្មានសោះថា ឧស្សាហកម្មផ្លូវភេទថៃអាចរកចំនូនបានដល់ទៅរាប់ពាន់លានដុល្លារឯណោះ!

នៅប្រទេសថៃ មិនត្រឹមតែវិស័យទេសចរណ៍នោះទេដែលជួយរកប្រាក់ចំណូលអោយសេដ្ឋកិច្ច ប៉ុន្តែសូម្បីតែឧស្សាហកម្មផ្លូវភេទក៏រកប្រាក់ចូលអោយសេដ្ឋកិច្ចប្រទេសនេះមិនតិចនោះដែរ។ មានការសិក្សាមួយបានធ្វើឡើងដើម្បីចង់ដឹងពីទំនាក់ទំនងនៃឧស្សាហកម្មប្រភេទនេះថាតើវាមានឥទ្ធិពលប៉ុណ្ណាមកកាន់សេដ្ឋកិច្ចជាតិ។


លទ្ធផលនៃការស្រាវជ្រាវ និងជំរឿននោះបានបង្ហាញអោយឃើញថា នៅក្នុងមួយឆ្នាំឧស្សាហកម្មផ្លូវភេទទាំងមូលនៅក្នុងប្រទេសថៃអាចរកប្រាក់ចំនូលបានរហូតដល់ទៅ២៦០ពាន់លានបាតឯណោះ ដោយចំនួននេះគឺស្មើរនឹងជាង ៨.១ពាន់លានដុល្លារអាមេរិច។ ចំនួននេះគឺស្មើនឹង២%នៃចំនូលក្នុងស្រុកសរុបនៃប្រទេសថៃ។


សម្រាប់សេដ្ឋកិច្ចទាំងមូល ចំនួននៃមិនមានជារឿងតិចតួចធម្មតានោះទេ ពោលគឺទិន្នន័យមួយនេះគឺមានចំនួនច្រើនជាងប្រាក់ចំនូលផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមួយចំនួនទៀតផង។

នៅប្រទេសថៃ ឧស្សាហកម្មផ្លូវភេទអាចប្រព្រឹត្តទៅនៅស្ទើរតែគ្រប់ទីកន្លែងដោយក្នុងនោះរួមមានតាំងពីសណ្ឋាគារ ផ្ទះសំណាក់ បៀរហ្កាឌិន កន្លែងម៉ាស្សា ខារ៉ាអូខេ បារ ភោជនីយដា្ឋន រឺតាមបនស្រីផ្សេងដែលស្របច្បាប់ជាដើម។

ដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំ វិស័យនេះបានទាក់ទាញភ្ញៀវទេសចរណ៍ច្រើនទៅៗ ចំនួននេះត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងរឹតតែច្រើន៕

អត្ថបទល្អផ្សេងទៀត៖ ប្លែកណាស់! នៅតៃវ៉ាន់មានមូលនិធិផ្ដល់សេវាកម្មផ្លូវភេទជូនជនពិការ Free ដើម្បីបំបាត់ស្ដ្រេស! (មានវីដេអូ)

នេះពិតជាពត៌មានដ៏កម្រនិងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារនៅតៃវ៉ាន់មានមូលនិធិសប្បុរសធម៌មួយ ត្រូវបានចូលរួមដោយអ្នកស្ម័គ្រចិត្តប្រុសស្រីជាច្រើនរូប ដើម្បីផ្តល់សេវាកម្មផ្លូវភេទដល់ជនពិការ ដើម្បីកាត់បន្ថយស្ដ្រេសឬបញ្ហាតានតឹងផ្លូវចិត្តរបស់ពួកគេ។

មូលនិធិនេះមានឈ្មោះថា Hand Angels ត្រូវបានផ្តួចផ្តើមឡើង ដោយលោក Vicent វ័យ ៥២ ឆ្នាំ ហើយរូបលោកផ្ទាល់ក៏ជាជនពិការមួយរូបផងដែរដោយសារលោកបានកើតរោគគ្រុនស្វិតដៃជើង តាំងពីតូចបណ្តាលឲ្យជើងទាំងពីររបស់លោកត្រូវខ្វិនដើរមិនបាន។

លោក Vicent

អ្នកស្ម័គ្រចិត្តរបស់មូលនិធិនេះ ត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ ៦ ខែ ដើម្បីធ្វើការសិក្សាអំពីស្ថានភាពរបស់ជនពិការ ហើយជាទូទៅគេរកឃើញថាជនពិការមាន បញ្ហាតានតឹងអារម្មណ៍ច្រើនជាងមនុស្សធម្មតា ហើយដោយសារបញ្ហាកាយសម្បទាផងធ្វើឱ្យពួកគាត់ពិបាកនឹងស្វែងរកដៃគូរួមភេទឬសម្រេចកាម។ ហេតុនេះអ្នកស្ម័គ្រចិត្តត្រូវរិះរកវិធីយ៉ាងណាជួយបំពេញចំណង់ផ្លូវភេទរបស់ពួកគាត់។

អ្នកស្ម័គ្រចិត្តបុរស

អ្នកស្ម័គ្រចិត្តម្នាក់និយាយថាជាទូទៅគេផ្ដោតលើតែការបំពេញតម្រូវការចាំបាច់ដូចជាសិទ្ធិស្មើភាពដូចអ្នកដទៃ ការសម្រួលមធ្យោបាយធ្វើដំណើរ ការមិនរើសអើង តែគេពុំបានចាប់អារម្មណ៍លើបញ្ហាផ្លូវភេទនោះទេ ដែលវាជាសិទ្ធិរបស់មនុស្សគ្រប់រូប សូម្បីជនពិការ។

អ្នកស្ម័គ្រចិត្តស្ដ្រី

យ៉ាងណាក៏ដោយ រឿងរ៉ាងដូចនេះរមែងចៀសមិនផុតពីមតិរិះគន់មួយចំនួនដែលបានចោទប្រកាន់ថា មូលនិធិនេះកំពុងលើកស្ទួយសេវាកម្មកម្សាន្តអាសអាភាស ឬពេស្យាចារ។  តែខាងមូលនិធិ នៅតែរក្សាជំហរថា សកម្មភាពរបស់ខ្លួនទាំងប៉ុន្មាន គឺសុទ្ធតែរឿងត្រឹមត្រូវ ប្រកបដោយសប្បុរសធម៌និងស្របច្បាប់៕

 វីដេអូ៖

ប្រភព៖ BCC

មតិយោបល់

ពេញនិយម