កំពូលមនុស្សទាំង១០នាក់ដែលមានថាមពលចម្លែកខុសគេ
Connect with us

ទាក់ទាញ

កំពូលមនុស្សទាំង១០នាក់ដែលមានថាមពលចម្លែកខុសគេ

យើងធ្លាប់បានឃើញហើយនៅក្នុងភាពយន្តហូលីវូដ ឬភាពយន្តបែបប្រយុទ្ធគ្នាដោយប្រើយុទ្ធសិល្ប៏ ឬថាមពលផ្សេងៗ ដែលមនុស្សឯទៀតមិនមាន។ តួយ៉ាង នៅក្នុងជីវិតពិតវាក៏មានដែរនូវមនុស្សដែលមានកម្លាំងខ្លាំង និងថាមពលចម្លែកៗគួរឱ្យកោតសរសើរ។ ដូច្នេះថ្ងៃនេះយើងនឹងណែនាំមនុស្សទាំង១០ រូបដែលពួកគេសុទ្ធតែមានថាមពលចម្លែក ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានជារឿយៗ។

. លោក Liew Thow Lin បុរសដែកឆក់

10 superpower people

មានមនុស្សមួយចំនួនដែលអាចមានថាមពលឆក់បែបនេះ ប៉ុន្តែនៅក្នុងប្រវត្តិសាស្រ្តទាំងអស់បុរសឈ្មោះថា Liew Thow Lin នេះគឺមានឈ្មោះល្បីល្បាញជាងគេនៅប្រទេសចិន ដែលរាងកាយរបស់គាត់គឺអាចឆក់របស់របរបានជាច្រើនមុខ ជាពិសេសគឺជាតិដែក។

. លោក Daniel Browning Smith បុរសខ្លួនកៅស៊ូ

10 superpower people

បុរសម្នាក់នេះមានតួនាទីជា ពិធីករ ជាអ្នកកំប្លែង ជាអ្នកលេងកីឡា និងជាបុរសអច្ឆរយៈដែលអាចបត់បែនរាងកាយរបស់គេឱ្យទន់ដូចកៅស៊ូបាន។ លោកបានគេស្គាល់ថាជាមនុស្សដែលមានទេពកោសល្យក្នុងការបត់បែនខ្លួនបានទន់ និងបានគ្រប់កាលៈទេសៈ ដូចអ្នកលេងសៀកយ៉ាងអញ្ចឹងដែរ។

. លោក Shi Liliang អ្នករត់លើទឹក

បុរសម្នាក់នេះត្រូវបានគេស្គាល់ថាជាលោកសង្ឃសៅលីញម្នាក់ដែលមានទេពកោសល្យអាចរត់លើទឹកបានដល់ ១២៥ម៉ែត្រ ធ្វើឱ្យលោកអាចបំបែកអកត្តកម្មពិភពលោកកាលពីឆ្នាំ ២០១៥។

. លោក Hai Ngoc បុរសជើងខ្លាំងអត់ដេក

10 superpower people

បុរសជនជាតិវៀតណាមម្នាក់នេះ មិនបាច់ត្រូវការកាហ្វេឡើយ គឺលោកអាចអត់គេងបានរាប់ឆ្នាំ គាត់អត់គេងជាង​ ៤៣ឆ្នាំទៅហើយ។ គាត់ត្រូវបានគេដឹងថាគាត់កើតកាលពីឆ្នាំ ១៩៤២ ប៉ុន្តែគាត់មានបញ្ហាគេងមិនលក់ជានិច្ច ហើយគាត់តែងតែយកពេលវេលានោះទៅធ្វើការផ្សេងៗ។

. លោក Stephen Wiltshire ពូកែខាងចងចាំ

10 superpower people

ជាជាតិអង់គ្លេស លោកជាស្ថាបត្យកម្មមួយរូបដែលល្បីដោយសារតែភាពអស្ចារ្យរបស់លោក គឺលោកអាចប្រើការចងចាំដ៏ខ្លាំងក្លារបស់លោក ដើម្បីគូរប្លង់ និងរូបភាពផ្សេងៗដោយមិនចាំបាច់មើលគំរូឡើយ។ ការចងចាំរបស់លោកបានធ្វើឱ្យលោកក្លាយជាមនុស្សអស្ចារ្យ ក្នុងវិស័យការងារស្ថាបត្យកម្មរបស់លោក។

. លោក Rathakrishan Velu បុរសដែលមានធ្មេញខ្លាំងក្លា

10 superpower people

បុរសជនជាតិឥណ្ឌា បានប្រើធ្មេញរបស់លោកដើម្បីទាញរថភ្លើងមួយដែលមានទំងន់ ២៦០ តោន​ ឱ្យឈប់បានជាមួយនឹងធ្មេញដ៏ខ្លាំងក្លារបស់លោក។ ហើយលោកក៏បានធ្លាប់ទទួលមេដៃហ្គីនេស បំបែកអកត្តកម្មពិភពលោកកាលពីពេលកន្លងទៅផងដែរ។

.​ លោក Wim Hof បុរសទឹកកក

10 superpower people

បុរសម្នាក់នេះ គឺអាចទ្រាំទៅនឹងអាកាសធាតុ និងត្រជាក់បានដោយងាយ។ លោកអាចតស៊ូនៅក្នុងអាកាសធាតុដែលត្រជាក់ខ្លាំង និងក្តៅខ្លាំង ដោយមិនមានអារម្មណ៏អ្វីទាំងអស់ ហើយការដើរឡើងភ្នំទឹកកកមួយទាំងមូល គឺមិនមែនជាបញ្ហារបស់លោកនោះទេ។

. លោក Ben Underwood បុរសប្រជៀវ

10 superpower people

បុរសម្នាក់នេះបានកើតជម្ងឺមហារីកម៉្យាងដែលធ្វើឱ្យគេបាត់បង់ការមើលឃើញ ឬហៅថាពិការភ្នែក ប៉ុន្តែនៅពេលដែលគេលូតលាស់ធំឡើង គេអាចមានសមត្ថភាពមួយដែលអាច លេងហ្គេម ជិះកង់ ជិះស្គី ឬឡើងភ្នំ និងធ្វើអ្វីផ្សេងៗទៀតបានធម្មតា ដោយមិនចាំបាច់ប្រើភ្នែក។

. លោក Michel Lotito បុរសពូកែញ៉ាំ

10 superpower people

លោកគឺជាអ្នកកំប្លែងជនជាតិបារាំង ដែលអាចញ៉ាំអ្វីៗបានគ្រប់យ៉ាង បូករួមទាំង កៅស៊ូ ដែក និងកែវ ធ្វើឱ្យលោកក្លាយជាបុរសល្បីល្បាញខាងញ៉ាំតែម្តង។

១០. លោក Kevin Richarson អ្នកនិយាយភាសាសត្វ

10 superpower people

បុរសម្នាក់នេះ ជាអ្នកធ្វើការនៅសួនសត្វ នៅឯប្រទេស អាហ្វ្រិកខាងត្បូង គាត់ជាបុរសម្នាក់ដែលអាចនិយាយភាសាសត្វ និងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងសត្វទាំងនោះ ដោយគ្មានភាពភ័យខ្លាចអ្វីឡើយ សត្វទាំងនោះមានទាំងសត្វតោ សត្វខ្លាគ្រប់ប្រភេទ៕

អត្ថបទល្អផ្សេងទៀត៖ ណែនាំឱ្យស្គាល់មនុស្សទាំង១០នាក់ ដែលកសាងកេរ្តិ៏ឈ្មោះខ្លួនឯងឱ្យល្បីត្រឹមពេលតែមួយយប់

សព្វថ្ងៃនេះវាមានភាពងាយស្រួលក្នុងការក្លាយជាអ្នកល្បីល្បាញ – អរគុណចំពោះអ៊ីនធឺណិតនិងបណ្ដាញសង្គម។ អ្នកខ្លះបានទទួលកិត្តិនាមដោយសារតែទេពកោសល្យរបស់ពួកគេតែម្ដង។

ថ្ងៃនេះក្រុមអាណាចក្រនឹងរៀបរាប់ពីរឿងរ៉ាវរបស់មនុស្ស 10 នាក់ដែលធ្លាប់មានបទពិសោធន៍ពីអំណាចនៃកិត្តិនាមដែលពួកគេមិនបានរំពឹងទុក។

១. Nicky Libert

10 People Who Rose to Fame Overnight

និស្សិតនៅទីក្រុងឡុងម្នាក់ បានបង្ហោះរូបថតកម្មករសំណង់វ័យក្មេងម្នាក់នៅលើបណ្តាញសង្គមរបស់នាង។ នាងបានជួបនឹងបុរសវ័យក្មេងម្នាក់នោះដែលដើរនៅជុំវិញទីក្រុង Amsterdam ។ ភាពស្រស់ស្អាតរបស់ Nicky ត្រូវបានគេសរសើរយ៉ាងពេញទំហឹង ដោយអ្នកប្រើប្រាស់នៅក្នុង Twitter ហើយទីបំផុត រឿងនេះបាននាំឱ្យក្មេងប្រុសម្នាក់នោះ ចុះកិច្ចសន្យាជាមួយភ្នាក់ងារបង្ហាញម៉ូដឈ្មោះថា Elite ។

២. Baddie Winkle

10 People Who Rose to Fame Overnight

លោកយាយម្នាក់នេះបានធ្វើឱ្យមហាជនដែលកំពុងប្រើប្រាស់បណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹង ការតុបតែងខ្លួនរបស់គាត់។ លោកយាយក៏មានប្រព័ន្ធ អាយជីផ្ទាល់ខ្លួនផងដែរ បន្ទាប់ពីចៅរបស់គាត់បានផុសរូបគាត់ចេញទៅ ធ្វើឱ្យមានអ្នក Follow ទៅកាន់លោកយាយដល់ទៅ ជាង ៣លានអ្នក។ លោកយាយក៏បានបញ្ចេញការស្លៀកពាក់ដ៏ឆើតឆាយ និងក្បាច់រាំដ៏រស់រវើកទៀតផង ធ្វើលោកយាយមានឈ្មោះកាន់តែល្បីក្នុងបណ្តាញសង្គម។

៣. Emanuele Fasano

10 People Who Rose to Fame Overnight

នៅពេលដែលតន្ត្រីករអ៊ីតាលីវ័យក្មេងម្នាក់បានយឺតពេលសម្រាប់រថភ្លើងរបស់គាត់ គាត់បានរកឃើញថាមិនមានអ្វីផ្សេងទៀតដើម្បីធ្វើទេ ប៉ុន្តែគាត់នឹកឃើញការលេងព្យាណូនៅក្នុងស្ថានីយ៍រថភ្លើង។ សំណាងល្អការសម្តែងរបស់ Emanuele ត្រូវបានកត់សម្គាល់ដោយអ្នកផលិតតន្ត្រីហើយពួកគេក៏បានកត់ត្រាគាត់ទុក។ វីដេអូនេះបានធ្វើឱ្យតន្ត្រីករដែលមានទេពកោសល្យយ៉ាងពេញនិយមនៅក្នុងបណ្តាញសង្គមហើយចុងក្រោយគាត់បានចុះនូវកិច្ចសន្យាដ៏ធំមួយក្នុងការងារសិល្បៈ។

៤. Nusret Gökçe

10 People Who Rose to Fame Overnight

ចុងភៅដ៏មានទេពកោសល្យម្នាក់បានក្លាយជាតារាល្បីដោយសារតែវីដេអូធ្វើម្ហូបរបស់លោក ដែលលោកបានថតពេលធ្វើម្ហូបដែលប្រកបដោយការច្នៃប្រឌិត ទេពកោសល្យ និងសកម្មភាពដែលអ្នកប្រើបណ្តាញសង្គមមិនដែលធ្លាប់ឃើញពីមុន។ សកម្មភាពលោកក៏ត្រូវបានគេធ្វើតម្រាប់តាមយ៉ាងល្បីស្ទើរគ្រប់ទីកន្លែង ហើយកន្លែងខ្លះក៏មានគំនូររូបលោកទៀតផង។

៥. Arshad Khan

10 People Who Rose to Fame Overnight

ពីអ្នកលក់តែក្លាយជាតារាបង្ហាញម៉ូតយ៉ាងល្បី បុរសម្នាក់ដោយសារតែសម្រស់របស់ខ្លួន ធ្វើឱ្យអ្នកដទៃចាប់អារម្មណ៏លើរូបលោកយ៉ាងខ្លាំងដល់ថ្នាក់ ឈានទៅដល់ការចុះកិច្ចសន្យាធ្វើជាតារាបង្ហាញម៉ូតឱ្យភ្នាក់ងារតារាធំ នៅតាមតំបន់។

៦. Philippe Dumas

10 People Who Rose to Fame Overnight

បន្ទាប់ពីលាលែងពីការងារ ចូលនិវត្តន៏ បុរសវ័យចំណាស់ម្នាក់បានក្លាយជាតារាម៉ូដែល និង មានភាពល្បីល្បាញក្នុងបណ្តាអ្នកច្នៃម៉ូតសំលៀបំពាក់ ដោយសារតែសម្រស់របស់កំលោះវ័យចំណាស់ម្នាក់ ស្ទើរតែវ៉ាដាច់ក្មេងៗជំនាន់ក្រោយ។

៧. Mike Varshavski

10 People Who Rose to Fame Overnight

លោកវេជ្ជបណ្ឌិត Mike មកពី New Jersey បានក្លាយជាមនុស្សល្បីល្បាញដោយសារតែគណនី Instagram របស់គាត់ជាកន្លែងដែលគាត់បានបង្ហោះរូបថតនៃការងារប្រចាំថ្ងៃរបស់គាត់។ បុរសវ័យក្មេងរូបនេះត្រូវបានគេដាក់ឈ្មោះថាជា “វេជ្ជបណ្ឌិតសិចស៊ីបំផុតដែលនៅមានជីវិត” ដោយទស្សនាវដ្តី People ។ បើទោះបីជាការផ្តល់ជូនដើម្បីឱ្យលោកក្លាយជាតារាម៉ូដែលមួយ, គាត់នៅតែចង់ក្លាយជាវេជ្ជបណ្ឌិត។ បច្ចុប្បន្នលោកវេជ្ជបណ្ឌិត Mike គឺជាមនុស្សសាធារណៈដែលលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អនិងគាំទ្រអង្គការសប្បុរសធម៌។

៨. Cindy Kimberly

10 People Who Rose to Fame Overnight

ក្មេងស្រីនេះបានក្លាយជាអ្នកល្បីល្បាញនៅពេលដែល Justin Bieber បានបង្ហោះរូបភាពរបស់នាងនៅលើគណនីរបស់គាត់ហើយបានសួរថា “Omg តើនេះជានរណា? !!!” អ្នកគាំទ្ររបស់គាត់បានរកឃើញក្មេងស្រីនោះ។ នាងជាសិស្សអាយុ 17 ឆ្នាំមកពី Costa Blanca ប្រទេសអេស្ប៉ាញ។ នៅពេលទំនេរនាងបានធ្វើការជាអ្នកថែទាំក្មេងក្រៅម៉ោង។ ឥឡូវនេះនាងមានកិច្ចសន្យាជាមួយភ្នាក់ងារម៉ូដែលដ៏ធំក៏ដូចជាការថតរូបសម្រាប់ទស្សនាវដ្តីលំដាប់អន្តរជាតិ។

៩. Sven Otten

10 People Who Rose to Fame Overnight

បន្ទាប់ពីបុរសវ័យក្មេងនេះបង្ហោះវីដេអូនៃការរាំរបស់គាត់នៅលើ YouTube វាត្រូវបានគេមើលជាង 43 លាននាក់នៅទូទាំងពិភពលោក។ ឥលូវនេះអ្នករាំម្នាក់នេះ បង្ហាត់បង្រៀនខ្លួនឯង ពីប្រទេសអាល្លឺម៉ង់ ឥឡូវគឺជាមុខមាត់នៃយុទ្ធនាការផ្សាយពាណិជ្ជកម្មជាច្រើនកន្លែងនិងជាម្ចាស់សាលារាំទៀតផង។

១០. Jeremy Meeks

10 People Who Rose to Fame Overnight

ពីជនជាប់ចោទ ជាប់ពន្ធធនាគារ បុរសម្នាក់នេះបានក្លាយជាតារាម៉ូដែលយ៉ាងល្បីល្បាញក្នុងជួរសិល្បៈ។ បន្ទាប់ពីរយៈពេល២ឆ្នាំ នៅក្នុងពន្ធធនាគារ បុរសម្នាក់បានដោះលែង រួចក៏ត្រូវភ្នាក់ងារខាងសិល្បៈទាក់ទងដើម្បីឱ្យធ្វើជាតារាម៉ូដែលតែម្តង៕

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.