សុខភាព & សម្រស់
ករណីវៀចឆ្អឹងច្រមុះអាចបង្កទុក្ខទោសដល់អ្នកជម្ងឺសាហាវណាស់! តែសំណាងដែលមានវិធីព្យាបាល!
ជំងឺវៀចឆ្អឹងច្រមុះ គឺជាជំងឺដែលទាក់ទងនឹងរចនាសម្ព័ន្ធទ្រង់ទ្រាយនៃច្រមុះ ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃទីតាំងរបស់ឆ្អឹងជញ្ជាំងច្រមុះកណ្តាល (Nasal Septal)។
ការវៀចឆ្អឹងច្រមុះកើតឡើងនៅពេលជញ្ជាំងខណ្ឌចែករន្ធច្រមុះ (Nasal Septum) វៀចទៅម្ខាងទៀត ដែលបណ្តាលអោយរន្ធច្រមុះតូចចង្អៀត។ ក្នុងករណីធ្ងន់ធ្ងរ វាបណ្តាលអោយថយចុះនូវខ្យល់ដង្ហើម ដែលធ្វើអោយពិបាកដកដង្ហើម ហើយបន្ថែមលើនេះទៀត វាធ្វើអោយច្រមុះស្ងួត ងាយនឹងកើតជាក្រម៉ និងមានការហូរឈាមច្រមុះ។
ការព្យាបាលដោយប្រើថ្នាំអាចកាត់បន្ថយការរលាកច្រមុះ និងសម្រួលដល់ការដកដង្ហើម (Nasal dilators) តែមិនអាចធ្វើអោយឆ្អឹងច្រមុះត្រង់បានទេ លុះត្រាតែធ្វើការវះកាត់ (Septoplasty) ក្នុងករណីចាំបាច់។
ក) រោគសញ្ញា៖
– ពិបាកដកដង្ហើមតាមច្រមុះ (Dificult breathing)
– អាក់ដង្ហើមនៅពេលគេង (Sleep apnea)
– ស្រម៉ុក (Snoring)
– ឈាមច្រមុះ (Nose bleeding)
– កណ្តាស់ញឹកញាប់ (Sneezing)
– ឈឺចាប់នៅលើផ្ទៃមុខ (Facial pains)
ខ) មូលហេតុ៖
– ភាគច្រើនបណ្តាលមកពីការប៉ះទង្គិចនៅលើផ្ទៃមុខ ជាពិសេសច្រមុះ (Impact trauma)
– ការវៀចពីកំណើត (Congenital)
– ការប៉ះទង្គិចច្រមុះនៅពេលសម្រាល
គ) ការព្យាបាល៖
ការព្យាបាលមាន២ករណីៈ
– ក្នុងករណីវៀចឆ្អឹងច្រមុះមិនធ្ងន់ធ្ងរ យើងព្យាបាលដោយប្រើថ្នាំមួយចំនួនដូចជា Decongestants, Antihistamines and Nasal Spray តែមិនអាចធ្វើអោយឆ្អឹងវៀចមកត្រង់បានទេ
– ការព្យាបាលដោយការវះកាត់ (Septoplasty)
បើបងប្អូនមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិនិត្យ និងទទួលការព្យាបាលអោយបានប្រាកដត្រឹមត្រូវទាន់ពេលវេលា ជៀសវាងផលវិបាកដូចបានរៀបរាប់ខាងលើ ដែលបណ្តាលមកពីជំងឺវៀចឆ្អឹងច្រមុះនេះ៕
ប្រភព៖ Calmette Hospital
អត្ថបទពិសេស៖ អញ្ចឹងសោះ បានជាអ្នកដែលដាច់សរសៃរឈាមក្នុងខួរក្បាលច្រើនតែស្លាប់នៅក្នុងបន្ទប់ទឹក!
មានករណីជាច្រើនរួចមកហើយដែលបានចុះផ្សាយអំពីការស្លាប់ រឺពិការមួយចំហៀងខ្លួនជាដើមរបស់មនុស្សដែលកើតបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល រឺភាសាអង់គ្លេសហៅថា “Stroke” ដែលបញ្ហាទាំងនោះដែរភាគច្រើនគឺកើតឡើងនៅក្នុងបន្ទប់ទឹក។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា តើមូលហេតុអ្វីទើបបានជាបញ្ហានេះបែរជាកើតមានជាញឹកញាប់នៅពេលដែលជនរងគ្រោះទាំងនោះចូលបន្ទប់ទឹកទៅវិញ?
ដើម្បីបកស្រាយពីបញ្ហានេះ មានចំនុចមួយចំនួនដែលយើងអាចលើកឡើងមកពិភាក្សាបាន។ ចំនុចទីមួយគឺទាក់ទងទៅនឹងបញ្ហាស្ថានភាពទីតាំងនៃបន្ទប់ទឹក។ ដោយសារតែបន្ទប់ទឹកភាគច្រើនគឺសុទ្ធតែមានលក្ខណះសើម ដូច្នេះសម្រាប់មនុស្សចាស់ មនុស្សដែលមានកម្លាំងខ្សោយ រឺមនុស្សមិនសូវស្រួលខ្លួនជាដើមសុទ្ធតែអាចរអិលជើងបានយ៉ាងងាយស្រួល។
ការរអិលដោយមិនដឹងខ្លួននេះគឺអាចនាំអោយមានបញ្ហាបានយ៉ាងងាយស្រួល ព្រោះនៅពេលដែលដួល ឳកាសដែលធ្វើអោយក្បាលរបស់ជនរងគ្រោះគឺមានខ្ពស់បំផុត។ អញ្ចឹងហើយទើបធ្វើអោយខួរក្បាលរបស់ពួកគេអាចនឹងមានឈាមកក រឺដាច់សរសៃឈាមនៅក្នុងនោះជាដើម។
ចំនុចផ្សេងទៀតគឺទាក់ទងទៅនឹងសីតុណ្ហភាពទឹក។ សម្រាប់អ្នកដែលមានសុខភាពល្អធម្មតា មិនថាទឹកក្តៅ រឺត្រជាក់ ពួកគេសុទ្ធតែពុំទទួលបញ្ហាអ្វីឡើយមកលើខ្លួនឯង។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលមានជម្ងឹទាក់ទងនឹងសរសៃឈាម រឺបេះដូង វាគឺជារឿងផ្សេងគ្នា។
នៅពេលដែលយើងមុជទឹក សីតុណ្ហភាពខ្លួនរបស់យើងនឹងសម្របទៅសីតុណ្ហភាពទឹកនោះមួយរំពេច អញ្ចឹងហើយកាលណាដែលជនរងគ្រោះដែលមានបញ្ហាសុខភាពស្រាប់ហើយ ទៅមុជទឹកដែលមានសីតុណ្ហភាពខ្ពស់រឺទាបជាងប្រក្រតី ខ្លួនរបស់ពួកគេនឹងសម្របទៅនឹងសីតុណ្ហភាពនោះដោយមិនបានល្អត្រឹមត្រូវ ហើយជួនកាលបណ្តាលអោយមានភាពកកស្ទះក្នុងការបញ្ជូនឈាមទៅកាន់បេះដូង រឺខួរក្បាលជាដើម។
ដូច្នេះជម្រើសដ៏ល្អបំផុតមិនថាអ្នកដែលមានសុខភាពល្អ ឬមិនសូវល្អនោះឡើយ នៅពេលដែលអ្នកចូលបន្ទប់ទឹក អ្នកគួរតែប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត។ ម្យ៉ាងវិញទៀត អ្នកគួរតែមុជទឹកចាប់ពីក្រោម ឡើយទៅលើ ដោយជៀសវាងចាប់ផ្តើមបាញ់ទឹកពីក្បាលមុនគេ។ លើសពីនេះទៅទៀត អ្នកក៏មិនគួរនៅក្នុងបន្ទប់ទឹកមុជទឹកយូរពេកដែរ ព្រោះវាក៏អាចធ្វើអោយប៉ះពាល់ដល់ការដើរនៃចរន្តឈាម៕
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!