នេះហើយមេរៀន! ធ្លាយបំពង់កដោយសារតែព្យាយាមទប់កណ្តាស់ខ្លួនឯង!នេះហើយមេរៀន! ធ្លាយបំពង់កដោយសារតែព្យាយាមទប់កណ្តាស់ខ្លួនឯង!
Connect with us

សុខភាព & សម្រស់

នេះហើយមេរៀន! ធ្លាយបំពង់កដោយសារតែព្យាយាមទប់កណ្តាស់ខ្លួនឯង!

ការកណ្តាស់គឺជាប្រតិកម្មធម្មជាតិបំផុតនៅក្នុងរាងកាយ ព្រោះបើកាលណារាងកាយរបស់យើងបានប៉ះដោយមេរោគអ្វីមួយ ខ្លួនយើងនឹងចាប់ផ្តើមកណ្តាស់មួយរំពេច ជាពិសេសប្រសិនជាប្រព័ន្ធស៊ាំរបស់យើងកំពុងតែចុះខ្សោយដោយសារជម្ងឺអ្វីមួយជាដើម។ ដោយសារតែការកណ្តាស់នេះគឺជាប្រតិកម្មធម្មជាតិរបស់រាងកាយ ការព្យាយាមទប់ស្កាត់វាប្រាកដជាជៀសមិនផុតពីការធ្វើអោយមានបញ្ហាអ្វីនោះទេ។

តួយ៉ាងដូចជាបុរសម្នាក់ជនជាតិអង់គ្លេសអញ្ចឹងដែរ។ ថ្មីៗនេះ មានសារពត៌មានជាច្រើនបានចុះផ្សាយពីរូបគាត់ ខណះដែលគាត់ព្យាយាមទប់ស្កាត់ការកណ្តាស់របស់ខ្លួនចេញមកក្រៅ ប៉ុន្តែផ្ទុយទៅវិញ ការធ្វើបែបនេះសឹងតែធ្វើអោយគាត់ស្លាប់បាត់បង់ជីវិតទៅហើយ។

បុរសម្នាក់នេះមានបង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីរូបលោកបានទៅមន្ទីរពេទ្យ ព្រោះមកមានអារម្មណ៍ឈឺចាប់មិនអាចទ្រាំបាននៅឯបំពង់ក។ ក្រោយពីមានការសួរនាំពីវិជ្ជបណ្ឌិត លោកបានប្រាប់ថាពីដំបូងឡើយ លោកមានអារម្មណ៍ចង់កណ្តាស់ចេញមកក្រៅ ប៉ុន្តែដោយសារតែលោកគិតថាការកណ្តាស់ចេញមកក្រៅនៅឯទីសាធារណះគឺជារឿងដែលគ្មានអនាម័យ និងអសីលធម៌ ដូច្នេះហើយលោកក៏ព្យាយាមខ្ទប់កណ្តាស់នោះមិនអោយចេញមកក្រៅ ដោយយកដៃមកខ្ទប់ច្រមុះ និងបិទមាត់របស់ខ្លួន។

នៅពេលភ្លាមៗ លោកពុំចាប់អារម្មណ៍នឹងអាការះឈឺនៅក្នុងបំពង់កឡើយ ព្រោះគិតថាវាគ្រាន់តែជាការឈឺកធម្មតា ប៉ុន្តែមិនដល់ប៉ុន្មានម៉ោងក្រោយមក ការឈឺចាប់នៅត្រង់ចំនុចនោះគឹកើនឡើងខ្លាំងទៅៗ។ តាមការបកស្រាយពីគ្រូពេទ្យបានបង្ហាញថា ការកណ្តាស់ពីគឺជាចលនាជម្រុញខ្យល់ពីក្នុងសួត ដែលល្បឿនរបស់វាគឺដល់ទៅជាង ១០០ម៉ាយក្នុងមួយម៉ោងឯណោះ។

ដូច្នេះការទប់កណ្តាស់មិនអោយខ្យល់នោះចេញមកក្រៅ អាចបង្កអោយសន្ទះកោសិកានៅត្រង់បំពង់កនោះមានការដាច់រហែក។ ជាសំណាងល្អ ការដាក់រហែករបស់លោកមានលក្ខណះមិនសូវជាធ្ងន់ធ្ងរប៉ុន្មាន ដែលអាចធ្វើអោយលោកបាត់បង់ជីវិតឡើយ។ អត្ថបទនេះក៏ចាត់ទុកជាសារផ្ញើរជូនដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា អោយបានដឹងពីបញ្ហានេះ និងជៀសវាងធ្វើវាដើម្បីការងារខ្លួនអ្នកពីគ្រោះថ្នាក់ផ្សេងៗ៕

អត្ថបទល្អផ្សេងទៀត៖ លើកក្រោយផ្តាសាយមិនចាំបាច់លេបថ្នាំទេ! ស្រាវីស្គីអាចជួយបាន!

បញ្ហាផ្តាសាយថ្វីត្បិតតែពុំមែនជាជម្ងឺអ្វីដែលកាចសាហាវគ្មានថ្នាំព្យាបាលដូចជាជម្ងឺផ្សេងៗជាច្រើនទៀតក៏ពិតមែន ប៉ុន្តែជម្ងឺផ្តាសាយក៏អាចជាបញ្ហាដ៏រំខានចំពោះថ្ងៃសំខាន់របស់អ្នកផងដែរ។ ប៉ុន្តែជាទូទៅ មនុស្សមួយចំនួនមិនសូវចង់ផឹកថ្នាំនោះទេ ព្រោះពួកគេមិនចង់ចំនាយប្រាក់ទៅលើជម្ងឺនេះ។ ថ្មីៗអ្នកវិទ្យាសាស្ត្រមួយក្រុមបានស្រាវជ្រាវរកឃើញការពិតមួយក៏គួរអោយភ្ញាក់ផ្អើលទាក់ទងនឹងទំនាក់ទំនងរវាងការទទួលការស្រាវីស្គី និងជម្ងឺផ្តាសាយ។

ពួកគេបានអះអាងថាវីស្គី គឺជាប្រទេសភេសជ្ជះផ្ទុកជាតិអាល់កុលម្យ៉ាងដែលអាចជួយសម្រាលអាការៈផ្តាសាយ និងជួយអោយជម្ងឹនេះឆាប់ជាធូរស្បើយ។ ខុសគ្នាពីភេសជ្ជះផ្ទុកជាតិអាល់កុលប្រភេទ ដែលអាចធ្វើអោយអ្នកពិបាកនៅក្នុងការសម្រាន្ត វីស្គីអាចជួយអោយអ្នកគេងលក់ស្កប់ស្កល់ល្អ ហើយភ្ញាក់ឡើងវិញដោយកម្លាំងពេញខ្លួនល្អទៀតផង។

អ្វីដែលកាន់តែប្រសើរជាងនោះទៀតដែរគឺថា វីស្គីក៏ជួយទប់ស្កាត់ការកណ្តាស់នៅពេលដែលអ្នកមានជម្ងឺផ្តាសាយផងដែរ។ ហេតុដូច្នេះហើយទើបបានជានៅក្នុងសារ៉ូមក្អកមួយចំនួន សុទ្ធតែមានផ្ទុកជាតិអាល់កុលដល់ទៅ១០%នៃបរិមាណសរុបរបស់ថ្នាំ។

សម្រាប់គ្រឿងផ្សំនៅក្នុងការធ្វើភេសជ្ជះវីស្គីដើម្បីព្យាបាលជម្ងឺផ្តាសាយមានដូចជាស្រាវីស្គី ទឹកឃ្មុំ ក្រូចឆ្មារ និងទឹកក្តៅ។ ថ្វីត្បិតតែស្រាវីស្គីមានសមត្ថភាពពិសេសដូចនេះក៏ពិតមែន អ្នកគួរតែពិនិត្យសុខភាពអោយល្អ និងប្រើប្រាស់ថ្នាំតាមវិជ្ជបញ្ជាអោយបានត្រឹមត្រូវ៕

មតិយោបល់

ពេញនិយម