តិចនិចសម្រាប់បុគ្គលិកផ្នែកលក់ ដើម្បីអាចបំពេញបានយ៉ាងជោគជ័យ!
Connect with us

បែបផែនជីវិត

តិចនិចសម្រាប់បុគ្គលិកផ្នែកលក់ ដើម្បីអាចបំពេញបានយ៉ាងជោគជ័យ!

មិនថានៅក្នុងអាជីវកម្មណាក៏ដូចជាអាជីវកម្មណាដែរ បុគ្គលិកផ្នែកលក់គឺជាផ្នែកដែលសំខាន់បំផុតមួយ ព្រោះថាផ្នែកនេះគឺជាអ្នកដែលរកប្រាក់មកទ្រទ្រង់ដល់ដំណើរការនៃអាជីវកម្ម អញ្ចឹងហើយទើបបានជាបុគ្គលិកផ្នែកលក់នីមួយៗច្រើនតែមានសម្ពាធ ប្រសិនជាពួកគេចង់អោយសម្រេច ដែលប្រធានរបស់ខ្លួនកំណត់អោយបំពេញដោយជោគជ័យ។

ថ្វីបើបែបនេះមែន មានតិចនិចមួយចំនួនដែលជាគ្រឹះដ៏សំខាន់បំផុតសម្រាប់អោយបុគ្គលិកផ្នែកលក់អាចបំពេញ បានយ៉ាងជោគជ័យ។ តិចនិចទាំង៥នោះមានដូចជា៖

១. ដឹងពីអតិថិជនគោលដៅរបស់ខ្លួន

ការកំណត់អតិថិជនគោលដៅរបស់អាជីវកម្មនីមួយៗអោយបានត្រឹមត្រូវគឺជារឿងសំខាន់បំផុត ព្រោះថាបើកាលណាអ្នកមិនបានជ្រើសរើសអតិថិជនគោលដៅរបស់ខ្លួនឯងអោយបានត្រឹមត្រូវនោះទេ មិនថាអ្នកខិតខំព្យាយាមធ្វើយុទ្ធសាស្ត្រផ្សព្វផ្សាយប៉ុណ្ណានោះទេ អ្នកនៅតែមិនអាចលក់ផលិតផលរបស់ខ្លួនបានអញ្ចឹង។ ដូច្នេះអ្នកត្រូវដឹងថាតើផលិតផលរបស់អ្នកបង្កើតមកសម្រាប់អតិថិជនប្រភេទណា។

២. វិធីទាក់ឆ្ពោះទៅរកអតិថិជនគោលដៅ

ថ្វីត្បិតតែអ្នកអាចកំណត់បានហើយថាអតិថិជនរបស់អ្នកជាមនុស្សប្រភេទណា អ្នកក៏ត្រូវតែដឹងពីវិធីទាក់ទងពួកគេដើម្បីអោយពួកគេដឹងផលិតផលអ្នកដូចគ្នា។ ទាក់ទងនឹងចំនុចនេះ មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចប្រើការបាន ដោយក្នុងនោះមានដូចជាការប្រើប្រាស់បណ្តាញអ្នកស្គាល់គ្នា ការប្រើប្រាស់បណ្តាញសង្គម រឺការដាក់ទីតាំងនៅកន្លែងដែលអតិថិជនគោលដៅរបស់អ្នកឧស្សាហ៍បង្ហាញខ្លួនជាដើម។

៣. ដឹងពីសំនួរដែលអ្នកត្រូវឆ្លើយ

ដើម្បីធ្វើជាអ្នកផ្នែកលក់ប្រកបទៅដោយវិជ្ជាជីវះ និងភាពជោគជ័យ អ្នកត្រូវតែរៀបចំខ្លួនឯងអោយបានរួចរាល់ល្អ ដោយក្នុងនោះអ្នកត្រូវតែដឹងថាតើអ្វីទៅជាចម្ងល់របស់អតិថិជនដែលអ្នកអាចចោទមកកាន់អ្នក ហើយតើអ្នកនឹងត្រូវរៀបចំចម្លើយប្រភេទណាដើម្បីអោយខ្លួនអាចឆ្លើយតបទៅកាន់ពួកគេវិញអោយបានល្អ។

៤. បញ្ជូនពត៌មានដែលគួរអោយទុកចិត្ត

ដើម្បីអោយលក់ផលិតផលបានជោគជ័យ វាជារឿងសំខាន់មួយដែលអ្នកត្រូវតែបញ្ជូនពត៌មានដែលគួរអោយជឿទុកចិត្តទៅកាន់អតិថិជន។ ថ្វីត្បិតតែអ្នកមានតួនាទីក្នុងការលក់ផលិតផលអោយបានជោគជ័យក៏ពិតមែន ប៉ុន្តែទន្ទឹមនឹងនោះ អ្នកក៏ត្រូវបង្ហាញទៅអតិថិជនផងដែរថាផលិតផលនោះពិតជាមានប្រយោជន៍សម្រាប់ពួកគេពិតមែន ហើយអ្វីដែលអ្នកលើកឡើងសុទ្ធតែជារឿងសមហេតុផល។

៥. ត្រួតពិនិត្យរហូត

ថ្វីត្បិតតែអ្នកបានធ្វើរឿងដែលអ្នកគួរតែធ្វើហើយ អ្នកមិនទាន់អាចលក់ផលិតផលនោះបានដោយជោគជ័យហើយក៏ដោយ ប៉ុន្តែអ្នកមិនត្រូវបោះបង់ចោលឡើយ ផ្ទុយទៅវិញអ្នកត្រូវតែត្រួតពិនិត្យរហូត ដោយរួមមានការទំនាក់ទំនងទៅអតិថិជននោះដើម្បីសួរពីដំណើរការនៃការសម្រេចចិត្តរបស់ពួកគេជាដើម។

ថ្វីត្បិតតែការបញ្ចុះបញ្ចូលមនុស្សម្នាក់អោយជឿមកខ្លួនគឺជារឿងពិបាក ប៉ុន្តែកាលណាបើយើងមិនបោះបង់ការសាកល្បងដែលយើងអាចធ្វើបាន យើងនឹងអាចជោគជ័យនៅក្នុងពេលណាមួយ៕

អត្ថបទល្អផ្សេងទៀត៖ ចំនុចសំខាន់ទាំង៧ជាគន្លឹះក្នុងការបញ្ចុះបញ្ចូលអ្នកដទៃអោយបានជោគជ័យ!

ប្រសិនជាអ្នកចង់សម្រេចគោលដៅមួយអោយបានជោគជ័យ ជំនាញនៅក្នុងការបញ្ចុះបញ្ចូលគឺជារឿងសំខាន់មួយដែលអ្នកត្រូវតែចេះ។ ប៉ុន្តែដើម្បីបញ្ចុះបញ្ចូលនរណាម្នាក់អោយបានជោគជ័យក៏មិនមែនជារឿងដែរ ប្រសិនជាអ្នកមិនដឹងពីវិធីបញ្ចុះបញ្ចូលត្រឹមត្រូវ។

ខាងក្រោមនេះគឺជាវិធីទាំង៧ចំនុចដែលអ្នកអាចប្រើប្រាស់បានដើម្បីបញ្ចុះបញ្ចូលអ្នកដទៃ៖

១. ត្រូវធ្វើអោយសម្តីរបស់អ្នកមានឥទ្ធិពល

វិធីម្យ៉ាងនៅក្នុងការធ្វើអោយសម្តីរបស់ខ្លួនមានឥទ្ធិពលគឺតាមរយះការនិយាយអ្វីរួចហើយអាចយកជាការបាន។ អ្នកគួរជៀសវាងនិយាយអ្វីដែលអ្នកមិនអាចធ្វើបាន ព្រោះប្រសិនជាអ្នកធ្វើដូច្នេះ អ្នកដទៃនឹងអស់ជំនឿលើអ្នក ហើយវានឹងធ្វើអោយសម្តីអ្នកមិនសូវមានអ្នកយកចិត្តទុកដាក់ស្តាប់តទៅទៀត។

២. ត្រូវមានហេតុផល

មនុស្សជាច្រើនត្រូវបានបញ្ចុះបញ្ចូលបានសម្រេចដោយសារតែអ្នកដែលបញ្ចុះបញ្ចូលនោះមានហេតុផលដែលស្តាប់ទៅគួរអោយជឿ ដូច្នេះអ្នកត្រូវប្រកាន់គោលការណ៍មួយនេះដើម្បីនិយាយទៅអោយបានប្រសិទ្ធិភាព។

៣. ដឹងពីអ្វីដែលអ្នកដទៃចង់បាន

ថ្វីត្បិតតែចំនុចដែលអ្នកនិយាយទៅល្អ ប៉ុន្តែវាក៏អាស្រ័យថាតើអ្នកដែលស្តាប់នោះចង់បានអ្វីដែលអ្នកលើកឡើងផងដែរ។ ដូច្នេះប្រសិនជាអ្នកចង់បញ្ចុះបញ្ចូលអោយបានសម្រេច អ្នកត្រូវព្យាយាមនិយាយអ្វីដែលអ្នកដទៃចាប់អារម្មណ៍ និងចង់បាន។

៤. បង្ហាញពីចំនេះដឹងរបស់អ្នកចំពោះរឿងដែលអ្នកព្យាយាមបញ្ចុះបញ្ចូល

ចំនុចនេះចង់សម្តៅថាប្រសិនជាអ្នកចង់អោយនរណាម្នាក់ជឿលើអ្នក អ្នកត្រូវបង្ហាញថាអ្នកមានចំនេះដឹងគ្រប់គ្រាន់ហើយទាក់ទងនឹងរឿងនោះ។ ធ្វើដូច្នេះពួកគេនឹងបង្កើនទំនុកចិត្តមកលើអ្នកបានច្រើនជាងមុន។

៥. ចេះប្រៀបធៀបលទ្ធផល

វិធីមួយទៀតនៅក្នុងការបញ្ចុះបញ្ចូលគឺ អ្នកគួរតែចេះប្រៀបធៀបលទ្ធផលនៃចំនុចដែលអ្នកបានលើកឡើង ជាមួយនឹងលទ្ធផលដែលប្រសិនជារឿងនោះមិនត្រូវបានគេអនុវត្តតាម។ ការធ្វើបែបនេះគឺដើម្បីការយកចិត្តទុកដាក់របស់អ្នកដែលអ្នកព្យាយាមបញ្ចុះបញ្ចូល។

៦. បង្ហាញពីលទ្ធភាពនៃការអនុវត្តវា

នៅពេលដែលអ្នកបញ្ចុះបញ្ចូលនរណាម្នាក់ អ្នកប្រាកដជាចង់អោយគេធ្វើអ្វីមួយតាមការស្នើរសុំ រឺផ្តល់គំនិតអោយគេហើយ ប៉ុន្តែទន្ទឹមនឹងនេះអ្នកត្រូវតែបង្ហាញផងដែរថាអ្វីដែលអ្នកព្យាយាមបញ្ចុះបញ្ចូលសុទ្ធតែអាចមានលទ្ធភាពនៅក្នុងការសម្រេចវា។ ធ្វើដូច្នេះទើបអ្នកដទៃមានទឹកចិត្តចង់សាកល្បងធ្វើតាមអ្នក។

៧. ចេះបញ្ចូលអារម្មណ៍

គន្លឹះចុងក្រោយដើម្បីបញ្ចុះបញ្ចូលនរណាម្នាក់អោយបានជោគជ័យ គឺអ្នកត្រូវចាត់ទុកខ្លួនឯងដូចជាមនុស្សដែលអ្នកកំពុងតែបញ្ចុះបញ្ចូល។ ការធ្វើបែបនេះនឹងធ្វើអោយគេយល់ថាអ្នកបានយល់ពីគេ និងព្យាយាមរកអ្វីដែលល្អអោយគេ៕

មតិយោបល់

ពេញនិយម