តើនឹងមានអ្វីកើតឡើងបើផ្កាថ្មនៅក្នុងសមុទ្រទាំងអស់លែងមានជីវិតនៅក្នុងផែនដី?
Connect with us

គួរដឹង

តើនឹងមានអ្វីកើតឡើងបើផ្កាថ្មនៅក្នុងសមុទ្រទាំងអស់លែងមានជីវិតនៅក្នុងផែនដី?

តើអ្នកដឹងទេថា ផ្កាថ្មដែលមាននៅក្នុងសមុទ្រទាំងអស់មិនត្រឹមតែមានសោភណ្ឌភាពដល់បាតសមុទ្រប៉ុណ្ណោះនោះទេ ប៉ុន្តែធាតុពិតវាមានប្រយោជន៍លើសពីនេះទៅទៀតមកលើផែនដី។ ដោយសារតែវាមានចំនួនច្រើនរាប់រយលានប្រភេទនៅពាសពេញពិភពលោក ហេតុដូច្នេះហើយទើបបានជាមិនសូវជាមាននរណាម្នាក់ចាប់អារម្មណ៍នឹងសារៈសំខាន់ប្រយោជន៍ដែលវាមាន។

តើអ្នកធ្លាប់គិតទេថានឹងមានរឿងអ្វីកើតឡើងប្រសិនជាលែងមានផ្កាថ្មដុះនៅលើផែនដី?

ការកើនឡើងនៃនីវ៉ូទឹកសមុទ្រដែលកើតឡើងដោយសារតែការរលាយទឹកកក និងការឡើងកម្តៅផែនដីបានធ្វើអោយចំនួនផ្កាថ្មនេះបានធ្លាក់ចុះពីមួយឆ្នាំទៅមួយដៃ។ ការធ្លាក់ចុះដែលអាចឈានទៅរកការផុតពូជរបស់ផ្កាថ្មទាំងនេះគឺជាគ្រោះមហន្តរាយមួយដែលគួរអោយបារម្ភ។

កាលណាដែលបាត់បង់វា រៀងរាល់សត្វទាំងឡាយណាដែលរស់នៅដោយយកវាធ្វើជាចំនី និងយកវាជាជម្រកសុទ្ធតែនឹងត្រូវឆ្ពោះទៅរកការផុតពូជ។ ការស្លាប់របស់សត្វទាំងនោះនឹងធ្វើអោយប៉ះពាល់ដល់ជីវះជម្រុះទាំងអស់នៅក្នុងបាតសមុទ្រដែលត្រូវប្រាស្រ័យទៅស្រ័យទៅមកជាមួយវា។

ដូចគ្នាផងដែរ ជាង៨០%នៃអុកស៊ីសែនដែលយើងដកនៅក្នុងបរិយាកាសជារៀងរាល់ថ្ងៃគឺផលិតដោយពពួករុក្ខជាតិដែលនៅក្នុងដែនសមុទ្រនេះហើយ ដូច្នេះហើយការបាត់បង់នៃពួកវាគឺជាការបាត់បង់ប្រភពដ៏សំខាន់មួយនៃឧស្ម័នធម្មជាតិសម្រាប់ពង្រឹងជីវិតយើង។ លើសពីនេះទៅទៀត ផ្កាថ្មមួយចំនួនក៏ត្រូវបានគេយកមកផលិតជាថ្នាំពេទ្យសម្រាប់ព្យាបាលជម្ងឺផ្សេងៗដែរ អញ្ចឹងប្រសិនជាយើងបាត់បង់ពួកវា យើងនឹងបាត់បង់ប្រភពព្យាបាលដ៏សំខាន់សម្រាប់មនុស្ស និងសត្វដែលមានជីវិតលើផែនដី។

ចំនុចម្យ៉ាងទៀតដែលទាក់ទងនឹងគុណសម្បត្តិរបស់ផ្កាថ្មគឺជាពីមួយឆ្នាំទៅមួយឆ្នាំ ផ្កាថ្មបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនអោយមកទស្សនា ដែលវាបានបង្កើតជាការងារយ៉ាងច្រើនដល់ប្រជាជនដែលរស់នៅ និងធ្វើការដោយពឹងផ្អែកលើវា។ ដូច្នេះបើវាលែងមានតទៅទៀត ការងាររបស់ប្រជាជនរាប់រយលានអ្នកនឹងត្រូវបាត់បង់។

ទន្ទឹមនឹងនេះ ពពួកផ្កាប៉ប្រ៉ះទឹកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយទប់ស្កាត់រលកធំ រឺព្យុះជាដើម។ ប្រសិនជាបាត់បង់ពួកវា បាតុភូតធម្មជាតិនឹងផ្តល់ជាគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់ភាវះដែលមានជីវិតនៅលើគោក។

គួរបញ្ជាក់ផងដែរថា តាមការស្មានទុកពីអ្នកវិទ្យាសាស្ត្របានបង្ហាញថាសឹងតែ៩០%នៃផ្កាថ្មទាំងអស់នៅក្នុងពិភពលោកនឹងស្លាប់នៅពេលដែលដល់ឆ្នាំ ២០៥០ ដូច្នេះហើយអ្នកត្រូវព្យាយាមថែរក្សាពួកវាដើម្បីជួយដល់ការអភិវឌ្ឍន៍អោយមានស្ថេរភាព អោយបានជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយទៀត៕

អត្ថបទល្អផ្សេងទៀត៖ ៣ នាទីបង្កើនចំណេះ! តើអ្នកដឹងអ្វីខ្លះពីមហាសមុទ្រធំបំផុតរបស់ផែនដី?

ថ្ងៃនេះ Anarchak សូមបន្តនាំមកជូនប្រិយមិត្តពីចំណេះដឹងទូទៅទាក់ទងនឹងភពផែនដីយើងដោយថ្ងៃនេះយើងផ្ដោតលើមហាសមុទ្រប៉ាស៊ីហ្វិច។

មហាសមុទ្រប៉ាស៊ីហ្វ៊ិចជាមហាសមុទ្រដែលធំជាងគេបង្អស់ក្នុងលោកដែលមានទំហំដល់ទៅ ១៦៥,២០០,០០០គីឡូម៉ែត្រការេ ​ដោយធំជាងផ្ទៃដីគោករបស់ពិភពលោកទាំងមូលបូកបញ្ចូលគ្នាទៅទៀត។

វាលាតសន្ធឹងពីទ្វីបអាស៊ីនិងអូស្រ្ដាលី ទៅកាន់ទ្វីបអាមេរិច និងពី មហាសមុទ្រអាកទិចនៅប៉ូលខាងជើងទៅកាន់ទ្វីបអង់តាកទិចនៅប៉ូលខាងត្បូង។ដោយសារទំហំដ៏ធំនេះ វាផ្ទុកដល់ទៅ ៤៦%នៃទឹកទាំងអស់នៅលើផ្ទៃភពផែនដី។

វាក៏ជាមហាសមុទ្រដែលពួកអឺរ៉ុបរុករកឃើញក្រោយគេបង្អស់ដែរ។ អ្នករុករកជនជាតិអេស្ប៉ាញលោក បាល់បូ (Balboa) ត្រូវបានគេជឿថាជាជនជាតិអឺរ៉ុបដំបូងគេបង្អស់ដែលបានរកឃើញមហាសមុទ្រនេះ នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ១៥១៣។

លោក បាល់បូ

ឈ្មោះថា “ប៉ាស៊ីហ្វ៊ិច” នេះមានដើមកំណើតមកពីពាក្យឡាតាំង “ប៉ាសេ (Pace)” ឬអង់គ្លេស “Peace” ដែលមានន័យថា សន្តិភាព។ ដូចនេះវាមានន័យថា មហាសមុទ្រនៃសន្តិភាព។

ប្រមាណជា ៧៥%នៃ ភ្នំភ្លើងដែលនៅមានជីវិតនិងសកម្ម ទាំងអស់នៅលើផែនដីមានទីតាំងស្ថិតនៅក្នុងអាងនៃមហាសមុទ្រប៉ាស៊ីហ្វ៊ិច។

មហាសមុទ្រនេះសម្បូរទៅដោយ ត្រីជាច្រើនប្រភេទ ដូចជា ធូណា សាលម៉ុន សាឌីន ជាដើម និងសត្វចម្លែកៗដែលភាគច្រើនមិនទាន់ត្រូវបានគេសិក្សាអស់នៅឡើយទេ។

អ្វីដែលគួរឱ្យបារម្ភនោះគឺ នៅក្នុងមហាសមុទ្រនេះក៏សម្បូរទៅដោយការបំពុលផ្សេងៗ និងសម្រាមជាច្រើនដែលភាគច្រើនជាស្នាដៃរបស់មនុស្ស៕

មតិយោបល់

ពេញនិយម