រឿងទាំង ១០ ដែលអ្នកអាចនឹងមានចម្ងល់ បើសិនអ្នកនៅក្នុងលំហអវកាស
Connect with us

គួរដឹង

រឿងទាំង ១០ ដែលអ្នកអាចនឹងមានចម្ងល់ បើសិនអ្នកនៅក្នុងលំហអវកាស

ធ្លាប់ទេ សម្លឹងមើលទៅលើមេឃ​ ហើយសួរខ្លួនឯងថា បើសិនជាយើងនៅក្នុងលំហអាកាសនោះ តើនឹងមានរឿងអ្វីកើតឡើង? ដោយសារតែការចង់ដឹងនេះហើយទើបធ្វើឲ្យអ្នកខ្លះមានក្ដីស្រមៃចង់ក្លាយជាអវកាសយានិក ដែលអាចធ្វើដំណើរទៅទីនោះនិងត្រឡប់មកវិញ ហើយអាចធ្វើការបកស្រាយអំពីអ្វីដែលកើតឡើងនៅទីនោះ។ មានរឿងរ៉ាវជាច្រើននៅក្នុងលំហអាកាស ដែលមានលក្ខណៈខុសប្លែកពីភពផែនដីរបស់យើង ហើយអ្នកអាចនឹងមានចម្ងល់ទាំង ១០ ខាងក្រោមនេះ នៅពេលដែលអ្នកស្ថិតក្នុងលំហនោះ។

១. គំហើញភ្នែកនឹងមានការធ្លាក់ចុះ៖ អវកាសយានិកភាគច្រើនបានរាយការណ៍ពីអាការៈនេះ បន្ទាប់ពីពួកគេស្ថិតក្នុងលំហអវកាសរយៈពេលយូរ។ NASA ក៏បានធ្វើការស្រាវជ្រាវទៅលើបញ្ហានេះដែរ ប៉ុន្ដែពួកគេមិនទាន់រកឃើញមូលហេតុជាក់លាក់ណាមួយនោះទេ។

២. អ្នកនឹងលូតកម្ពស់៖ ការសិក្សាបានបង្ហាញថា អវកាយានិកដែលត្រលប់មកពីលំហអវកាសមានកម្ពស់ខ្ពស់ជាងមុនបន្តិច។ នេះបណ្ដាលមកពីអវត្តមាននៃទំនាញផែនដី ដែលបណ្ដាលឲ្យគ្រោងឆ្អឹងរបស់លូតវែងជាងមុន។

៣. ក្រចកដៃនឹងរបើក៖ អវកាសយានិក ២២ នាក់បាននិយាយពីការបាត់បង់ក្រចកដៃរបស់ពួកគេ បន្ទាប់ពីការធ្វើដំណើរទៅស្ថានីយ៍លំហអវកាសអន្ដរជាតិ។ ការសិក្សាមួយបានពន្យល់បាតុភូតនេះថា វាបណ្ដាលមកពីស្រោមដៃសម្រាប់អវកាសយានិក ដែលដាក់សម្ពាធខ្លាំងទៅលើក្រចកដៃរបស់ពួកគេ។

៤. សារធាតុរាវក្នុងរាងកាយហូរបញ្ច្រាស៖ កង្វះទំនាញក៏បណ្ដាលឱ្យមានការផ្លាស់ប្តូរដល់លំហូរវត្ថុរាវក្នុងរាងកាយរបស់មនុស្ស។ ជំនួសឱ្យការហូរទៅអវយវៈខាងក្រោមដូចនៅលើផែនដី ឈាមបែរជារត់ឡើងទៅក្បាល។ នោះហើយជាមូលហេតុដែលអវកាសយានិកខ្លះមើលទៅកាន់តែច្រើនមានរាងមួល ពេលពួកគេត្រឡប់មកវិញ។

៥. សាច់ដុំនឹងចុះខ្សោយ៖ អវកាសយានិកត្រូវតែហ្វឹកហាត់គ្រប់ពេលវេលាក្នុងអំឡុងពេលដែលនៅក្នុងលំហ។ សាច់ដុំនិងឆ្អឹងអាចចុះខ្សោយបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់អវកាស។ ដូច្នេះមនុស្សទាំងអស់ដែលធ្វើដំណើរក្នុងអវកាសត្រូវបានលើកទឹកចិត្តអោយហាត់ប្រាណជារៀងរាល់ថ្ងៃ។

៦. អ្នកអាចនឹងមានបញ្ហាខាងចិត្តសាស្រ្ត៖ អ្នកប្រហែលជាធ្លាប់ឃើញខ្សែភាពយន្ត ដែលមនុស្សប្រែជាមិនប្រក្រតីនៅលើយានអវកាស ហើយវាអាចក្លាយជាការពិតក្នុងបេសកកម្មទៅកាន់ភពអង្គារ។ ដូច្នេះហើយ ដើម្បីជៀសវាងស្ថានភាពបែបនេះ NASA និងភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានធ្វើការសិក្សាជាច្រើនហើយនឹងបន្តធ្វើទៀត ដើម្បីស្វែងរកថាតើមានអ្វីកើតឡើងចំពោះមនុស្សនៅដែលជាប់ឃុំបែបនេះ។

៧. ចុះបើសម្លៀកបំពាក់អវកាសរបស់អ្នកមានបញ្ហានៅក្នុងលំហ?៖ អ្នកនឹងបាត់បង់ស្មារតីក្នុងរយៈពេល ១៥ វិនាទី។ អ្នកនឹងហូរឈាម ក្នុងរយៈពេល​​ ១០ វិនាទី។ ហើយសួតរបស់អ្នកនឹងលែងដំណើរការក្នុងរយៈពេល ៣០ វិនាទី។ សរុបសេចក្ដីមកអ្នកនឹងស្លាប់ក្នុងពេលតិចជាងមួយនាទី។

៨. ការធ្លាក់ចូលទៅក្នុងរន្ធខ្មៅ (Black Hole)៖ វានឹងផ្លាស់ប្តូរពេលវេលារបស់អ្នក ធ្វើឲ្យអ្នកអាចមើលឃើញទាំងអនាគតនិងអតីតកាលក្នុងពេលតែមួយ។ ទោះបីជាយ៉ាងណាក៏ដោយវាទំនងថា ការស្លាប់ភ្លាមៗនឹងកើតឡើង ដោយសារតែនៅក្នុងរន្ធខ្មៅនោះ រាងកាយនិងខួរក្បាលត្រូវបានរីកធំឡើង ធ្វើឲ្យខ្លួនប្រាណរបស់អ្នកត្រូវបានបំបែកទៅជាអ៊ីយ៉ុង។

៩. បេះដូងនឹងរួញតូចជាងមុន៖ នេះបណ្ដាលមកពីការបូមឈាមតិចរបស់បេះដូង។ ទន្ទឹមនឹងនេះ រាងរបស់វានឹងផ្លាស់ប្តូរផងដែរ ដោយវាមានរាងស្វ៊ែរជាងមុន។

១០. ពេលអណ្ដែតចេញពីស្ថានីយ៍អវកាស៖ អ្នកអាចអណ្ដែតក្នុងលំហបាន ៦ ម៉ោងនៅពេលដែលអស់អុកស៊ីសែន។ ការជួយសង្គ្រោះមិនទាន់ពេលនឹងនាំមកនូវមហន្តរាយ។ ទោះជាយ៉ាងណាក៏ដោយទីភ្នាក់ងារអវកាស NASA និងភ្នាក់ងារអវកាសដទៃទៀតនៅជុំវិញពិភពលោកតែងតែធ្វើឲ្យប្រាកដថា​អវកាសយានិកនឹងមានឱកាសវិលត្រឡប់មកកាន់ស្ថានីយ៍វិញដោយសុវត្ថិភាព៕

ប្រភព៖ Bright Side

អត្ថបទល្អផ្សេងទៀត៖​ យល់ដឹងពីលំហ៖ តើ Black Hole គឺជាអ្វី?

ចំពោះអ្នកដែលចូលចិត្តតាមដានរឿងលំហ និងចក្រវាល អ្នកប្រហែលជាធ្លាប់លឺហើយ រូបធាតុម្យ៉ាងដែលមានឈ្មោះថា Black Hole។ ប៉ុន្តែសម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ ថ្ងៃនេះ Anarchak នឹងចែករំលែកពីចំនេះដឹងខ្លះៗដែលទាក់ទងទៅនឹង។

តាមរយះការបកស្រាយពីអង្គការ ណាសា Black Hole គឺកន្លែងម្យ៉ាងនៅក្នុងលំហ ហើយវាមានទំនាញខ្លាំងខ្លាជាងអ្វីៗទាំងអស់។ ទំនាញដ៏ខ្លាំងមហាសាលរបស់វានេះហើយដែលធ្វើអោយអ្វីក៏ដោយដែលនៅក្បែរខ្លួនវាត្រូវបានស្រូបចូលនៅក្នុងនោះទាំងអស់ សូម្បីតែពន្លឺក៏មិនអាចគេចចេញពីទំនាញរបស់វាដែរ។ ដោយសារតែសូម្បីពន្លឺក៏ត្រូវបានវាស្រូបយកទៅទាំងអស់គ្មានសល់ យើងពុំអាចមើលឃើញពីវានោះឡើយ។

ប៉ុន្តែប្រសិនជាយើងមិនអាចមើលឃើញវា តើហេតុអ្វីបានជាយើងដឹងថាវាមានទីណាមួយ? អ្នកវិទ្យសាស្ត្របានបញ្ជាក់ថាការដែលខ្លួនអាចដឹងថា មានវត្តមានរបស់Black Hole គឺដោយសារតែនៅពេលដែលមានរូបធាតុអ្វីមួយនៅក្នុងលំហដូចជាផ្កាយ ភព រឺដុំអ្វីមួយក៏ដោយ នៅពេលពេលពួកគេហោះក្បែរតំបន់នោះ ពួកគេនឹងមានល្បឿន និងចលនាខុសពីធម្មតា ពោលគឺលឿនជាងមុនរាប់លាន់ដងឯណោះ ដោយវានឹងបង្កើតជាពន្លឺដ៏ភ្លឺមួយ ហើយពន្លឺនេះហើយដែលអនុញ្ញាតអោយអ្នកវិទ្យាសាស្ត្រអាចតាមដានពីដំណើរ និងទំនាក់ទំនងរបស់ពួកវាជាមួយនឹង ។

នៅក្នុងលំហ អាចមាន Black Hole ជាច្រើនរាប់មិនអស់ ដែលទំហំរបស់វាគឺខុសៗគ្នាមានធំមានតូច។ Black Hole ដែលតូចបំផុតអាចមានទំហំត្រឹមតែប៉ុនអាតូមមួយតែប៉ុណ្ណោះ ពោលគឺមិនអាចមើលនឹងភ្នែកធម្មតាឃើញនោះទេ។ ប៉ុន្តែថ្វីត្បិតតែ Black Hole ដែលមានទំហំប៉ុនអាតូមនោះតូចក៏ពិតមែន ទម្ងន់របស់វាគឺធ្ងន់ស្មើរនឹងភ្នំមួយឯណោះ។ Black Hole ដែលធំជាងគេបង្អស់មានឈ្មោះថា  “supermassive” ដែលមានទម្ងន់ធ្ងន់ដល់ទៅ១លាននៃទម្ងន់ព្រះអាទិត្យដែលមានទាំងអស់នៅក្នុងចក្រវាល។

ដើម្បីសិក្សាពីវា អង្គការណាសាបានប្រើប្រាស់ផ្កាយរណប និងតេលេស្កូបដើម្បីចាប់យករូបភាព និងដំណើររបស់រូបធាតុផ្សេងៗនៅក្នុងលំហ ដើម្បីវិនិច្ឆ័យពីពួកវា។ ទោះជាយ៉ាងណាក៏ដោយ អង្គការ ណាសា បានអះអាងថាពួកវាពុំមានអាចបំផ្លាញភពផែនដីយើងនោះឡើយ ព្រោះផែនដីយើងពុំមានធ្វើដំណើរចេញពីពីប្រព័ន្ធសូឡារ ដូច្នេះយើងមិនអាចត្រូវបានស្រូបដោយ Black Hole នោះទេ៕

មតិយោបល់

ពេញនិយម